នៅរសៀលថ្ងៃទី២៧ ខែសីហា គណៈកម្មាធិការបក្សឃុំតឹងថាញ់ បានចាត់តាំងពិធីជូនសញ្ញាលក្ខណ៍បក្សនាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ដល់ សមមិត្តដែលមានអាយុបក្សចំណាស់។ លើកនេះ បក្ខភាគឃុំតឹងថាញ់ មានបក្ខជន២៨រូប បានទទួលសញ្ញាលក្ខណ៍បក្ស រួមមាន៖ សមមិត្ត៣រូប បានទទួលសញ្ញាលក្ខណ៍អាយុបក្ស៣០ឆ្នាំ សមមិត្ត២២ រូបបានទទួលសញ្ញាលក្ខណ៍អាយុបក្ស៣៥ឆ្នាំ សមមិត្ត ៣រូប បានទទួលសញ្ញាលក្ខណ៍អាយុបក្ស៤៥ឆ្នាំ។

សមមិត្ត ឌាំងថាញភឿង អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្ស ប្រធានគណៈកម្មការត្រួតពិនិត្យនៃគណៈកម្មាធិការបក្សឃុំតឹងថាញ់ ជូនសញ្ញាលក្ខណ៍អាយុបក្ស ៣៥ ឆ្នាំដល់បក្ខជន។
បក្ខជនដែលបានជូនសញ្ញាលក្ខណ៍បក្សលើកនេះ សុទ្ធតែបានចូលនិវត្តន៍ ធ្លាប់បំពេញការងារ និងទទួលតួនាទី មុខតំណែងខុសៗគ្នា។ ក្នុងដំណើរបំពេញការ ងារ សមមិត្តទាំងនេះតែងខិតខំប្រឹងប្រែងសម្រេចរាល់ភារកិច្ច មានគុណសម្បត្តិ និងភាពអង់អាចក្នុងនាមជាបក្ខជន បានរួមចំណែកយ៉ាងច្រើនដល់ស្ថាប័ន អង្គភាព និងភូមិភាគ។

សមមិត្ត ង្វៀងធីកេវលិញ លេខាគណៈកម្មាធិការបក្សឃុំតឹងថាញ់ប្រគល់សញ្ញាលក្ខណ៍អាយុបក្ស ៣០ ឆ្នាំដល់បក្ខជន។
ថ្លែងក្នុងពិធីនេះ សមមិត្ត ង្វៀងធីកេវលិញ លេខាគណៈកម្មាធិការបក្សឃុំតឹងថាញ់ បានអបអរសាទរដល់បក្ខជនដែលទទួលបានសញ្ញាលក្ខណ៍បក្ស; រួច អំណះអំណាងថានេះជារង្វាន់ដ៏ថ្លៃថ្នូ ដែលកត់សម្គាល់ក្នុងដំណើរលត់ដំ ខិតខំប្រឹងប្រែង និងរួមចំណែករបស់សមមិត្តទាំងឡាយចំពោះបុព្វហេតុបដិវត្តន៍របស់បក្ស។ នេះក៏ជាកិត្តិយសរបស់បក្ខជនគ្រប់រូប គ្រួសារ និងជាមោទនភាពរបស់បក្ខភាគឃុំផងដែរ។ លេខាគណៈកម្មាធិការបក្សឃុំសង្ឃឹមថា បណ្តាសមមិត្តនឹង បន្តពង្រីកគុណសម្បត្តិ ភាពអង់អាច បទពិសោធន៍ និងស្មារតីធ្វើជាគំរូ; សកម្មរួមយោបល់ក្នុងការកសាងបក្ស រដ្ឋអំណាច អប់រំយុវជនជំនាន់ក្រោយ និងចលនាប្រជាជនអនុវត្តល្អនូវគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ៕
យ្វីអាញ - វិមាន