គណៈចាត់តាំងពិធី Festival អន្តរជាតិវិស័យមុខទំនិញស្រូវអង្ករវៀតណាមលើកទី II - កឹងធើ ឆ្នាំ ២០២៦ ចាត់តាំងកិច្ចប្រជុំផ្សព្វផ្សាយការងារត្រៀមពិធី Festival។ លោក ត្រឹងជីហ៊ុង អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ អនុប្រធានគណៈចាត់តាំង ដឹកនាំក្នុងកិច្ចប្រជុំ។
.png)
លោក ង្វៀងហ្វាអាញ នាយកមន្ទីរកសិកម្ម និងបរិស្ថានទីក្រុងកឹងធើ ប្រកាសសេចក្តីសម្រេចបង្កើតគណៈចាត់តាំងពិធី Festival អន្តរជាតិប្រភេទទំនិញស្រូវអង្ករវៀតណាមលើកទី II - កឹងធើ ឆ្នាំ ២០២៦។
កិច្ចប្រជុំដើម្បីបែងចែកភារកិច្ចសមាជិកគណៈចាត់តាំង ប្រកាសសេចក្តីសម្រេចបង្កើតអនុគណៈកម្មការបម្រើក្នុងពិធី Festival និងពិនិត្យឡើងវិញនូវសម្ទុះល្បឿនអនុវត្តភារកិច្ចដែលបានចាត់។ ប្រចាំការគណៈចាត់តាំងបានផ្សព្វផ្សាយអនុវត្តភារកិច្ចសំខាន់ៗមួយចំនួនដូច៖ ធ្វើសេនាធិការត្រៀមនូវខ្លឹមសារសិក្ខាសាលា មហោស្រពប្រឡង ការសម្តែង ទស្សនាទេសចរណ៍ ការងារត្រៀមតុបតែងក្នុងពិធី Festival; ការតាំងបង្ហាញ ឧទ្ទេសនាមផលិតផល OCOP និងសមិទ្ធផលនៃវិស័យស្រូវអង្ករ; ការងារភស្តុភារជាដើម។ ពិធី Festiva ឆ្នាំ ២០២៦ ក្រោមប្រធានបទ “អង្ករបៃតងវៀតណាម - ឈានទៅលើឆាកអន្តរជាតិ” គ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ ២៣ ដល់ថ្ងៃ ២៦ ខែវិច្ឆិកា ឆ្នាំ ២០២៦។
.png)
លោកត្រឹងជីហ៊ុង អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ថ្លែងដឹកនាំក្នុងកិច្ចប្រជុំ។
ពិធី Festival ចាត់តាំងឡើងទ្រង់ទ្រាយអន្តរជាតិ មានល្វែងដាក់បង្ហាញ តាំងពិព័រណ៍ជាង ៥០០ អង្គភាព ដែលឧទ្ទេសនាម ផ្សព្វផ្សាយពីទម្រង់ផលិត ផលិតផលកសិកផលក្នុងខ្សែសង្វាក់តម្លៃរបស់ខេត្ត ក្រុងតំបន់វាលរាបទន្លេគឺវឡុងនិយាយដោយឡែក និងវៀតណាមនិយាយរួម។ ទន្ទឹមនឹងនោះ ជំរុញអភិវឌ្ឍសេដ្ឋកិច្ចកសិកម្ម ផ្សព្វផ្សាយបេតិកភណ្ឌស្រូវអង្ករ បង្កើនជំរុញដំណើរការពាណិជ្ជកម្ម បើកទូលាយទីផ្សារនាំចេញ កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យស្រូវអង្ករ។ល។ តាមរយៈពិធី Festival ទីក្រុងកឹងធើឆ្ពោះដល់គោលដៅលើកកម្ពស់ស្មារតីអំពីផលិតបៃតង បំភាយឧស្ម័នទាប នវានុវត្តន៍ បង្កើនគុណភាព តម្លៃបន្ថែម និងកម្លាំងប្រជែងរបស់អង្ករវៀតណាមលើទីផ្សារអន្តរជាតិ។ល។
.png)
ទម្រង់ផលិតស្រូវតាមវាលស្រែខ្នាតធំ អនុវត្តវិទ្យាសាស្ត្របច្ចេកទេសជឿនលឿនក្នុងការបង្កបង្កើនផលនៅទីក្រុងកឹងធើ។
ក្នុងកិច្ចប្រជុំ លោកត្រឹងជីហ៊ុង បានស្នើឱ្យមន្ទីរ ផ្នែក ស្ថាប័ន និងអង្គភាព ប្រញាប់រួចរាល់លើខ្លឹមសារត្រៀមរៀបចំ កំណត់ច្បាស់ទំនួលខុសត្រូវ ស្ថាប័នទទួលបន្ទុក ភារកិច្ច និងពេលវេលាសម្រេចជាស្ថាពរចំពោះកិច្ចការនីមួយៗ។ មន្ទីរកសិកម្ម និងបរិស្ថាន ក្នុងតួនាទីជាស្ថាប័នប្រចាំការ បន្តធ្វើការសរុបមតិយោបល់របស់សមាជិកគណៈចាត់តាំងលើសេចក្តីព្រាងឱ្យបានពេញលេញបែងចែកភារកិច្ច និងសេចក្តីព្រាងបង្កើតអនុគណៈកម្មការ។ បណ្តាសមាជិកគណៈចាត់តាំងផ្តោតលើការផ្តល់យោបល់ដើម្បីមន្ទីរធ្វើការសរុប សម្រេចជាស្ថាពរ រាយការណ៍ជូនគណៈចាត់តាំង និងបណ្តាស្ថាប័នពាក់ព័ន្ធពិនិត្យ ឯកភាព។ រាល់ការលំបាក ជំពាក់ជំពិនដែលកើតឡើង ត្រូវរាយការណ៍ជាបន្ទាន់ជូនគណៈចាត់តាំង គណៈចង្អុលការ និងគណៈកម្មាធិការប្រជាជនទីក្រុងដើម្បីដោះស្រាយ។ល។៕
ហាវ៉ាំង -លីសៀ