ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

21/09/2026 - 05:15

រួម​ដំ​ណើរ​និង​ជំនួយ​ជាក់​ស្ដែង​ដើម្បី​អភិវឌ្ឍ​ផលិត​ផល OCOP ឃុំ​ដុង​ហ៊ីប​ 

លោក​ស្រី តូ​អាយ​វ៉ាង អនុ​ប្រ​ធាន​ក្រុម​ទទួល​បន្ទុក​នៃ​គណៈ​ប្រតិ​ភូ​តំ​ណាង រដ្ឋ​សភា​ទី​ក្រុង​កឹង​ធើ បាន​ចុះ​ត្រួត​ពិ​និត្យ​ស្ថាន​ភាព​អនុ​វត្ត​ផលិត​ផល OCOP ផ្សារ​ភ្ជាប់​ជា​មួយ​កម្ម​វិធី “ឃុំ​មួយ​ផលិត​ផល​មួយ” លើ​ភូមិ​ឋាន​ឃុំ​ដុង​ហ៊ីប។

គណៈ​ប្រតិ​ភូ​ចុះ​ត្រួត​ពិ​និត្យ​ជាក់​ស្តែង នៅ​សហ​ករណ៍​មៀន​សាច់​ក្រ​អូប​ហ៊ឺវ​តឹម និង​សហ​ករណ៍​កសិ​កម្ម​ហ្វា​ថាញ់​ថាំង។ នៅ​តាម​មូល​ដ្ឋាន គណៈ​ប្រតិ​ភូ បាន​ស្វែង​យល់​ពី​សង្វាក់​ផលិត​គុណ​ភាព បង្កើត​យី​ហោ​ ទី​ផ្សារ​ប្រើ​ប្រាស់​ការ​លំ​បាក​និង​ទិស​ដៅ​អភិវឌ្ឍ​ផលិត​ផល OCOP។

  គណៈ​ប្រតិ​ភូ​ចុះ​ត្រួត​ពិ​និត្យ​នៅ​សហ​ករណ៍​មៀន​សាច់​ក្រ​អូប​ហ៊ឺវ​តឹម។

យោង​តាម​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ដុង​ហ៊ីប បច្ចុប្បន្ន លើ​ភូមិ​ឋាន​ឃុំ មាន​ផលិត​ផល OCOP ចំ​នួន ៤ មាន​អង្គ​សំ​ខាន់​ចូល​រួម​ចំ​នួន ៣។ ក្នុង​នោះ មាន​ផលិត​ផល OCOP ចំ​នួន ២ សម្រេច​លំ​ដាប់​ផ្កាយ ៤ និង​ផលិត​ផល OCOP ចំ​នួន ២ សម្រេច​លំ​ដាប់​ផ្កាយ​៣។ បច្ចុប្បន្ន មាន​ផលិត​ផល​មួយ​បាន​ផុត​កំ​ណត់​វិញ្ញា​បន​បត្រ​ក្នុង​ឆ្នាំ ២០២៦ ឃុំ​បន្ត​ការ​ពិ​គ្រោះ​ដល់​អ្នក បង្កើត​ធ្វើ​ឱ្យ​សុក្រឹត​សំ​ណុំ​ឯក​សារ ដើម្បី ស្នើ​សុំ​ការ​វាយ​តម្លៃ​និង​ទទួល​ស្គាល់​ឡើង​វិញ​តាម​បទ​ប្បញ្ញត្តិ។

ថ្វី​ដ្បិត​ដូច្នោះ​ក្តី ដំ​ណាក់​កាល​អនុ​វត្ត​កម្ម​វិធី OCOP នៅ​មាន​ការ​លំ​បាក​មួយ​ចំ​នួន​ដូច​ជា សមត្ថ​ភាព​របស់​អង្គ​សំ​ខាន់​នៅ​មាន​កម្រិត​ក្នុង​ការ​រៀប​ចំ​សំ​ណុំ​ឯក​សារ​វាយ​តម្លៃ​និង​បញ្ជាក់; ចំ​ណាយ​លើ​ការ​ពិ​និត្យ​វិភាគ​ បន្ត​រក្សា​វិញ្ញា​បន​បត្រ កែ​លម្អ​ការ​វេច​ខ្ចប់​ឱ្យ​មាន​កម្រិត​ខ្ពស់​គួរ​សម បើ​ធៀប​នឹង​ទំ​ហំ​គ្រួ​សា​រអា​ជីវ​កម្ម; ខ្វះ​ទី​តាំង​ដាក់​បង្ហាញ​ផលិត​ផល OCOP ផ្សារ​ភ្ជាប់​ជា​មួយ​ដំ​ណើរ​ផ្លូវ​ទេស​ចរណ៍។

ចំ​ពោះ​ស្ថាន​ភាព​ជាក់​ស្តែង​ខាង​លើ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​បាន​ស្នើ​ដល់​ស្ថា​ប័ន​ជំ​នាញ​ជួយ​គាំ​ទ្រ ណែ​នាំ​ការ​ពារ​កម្ម​សិទ្ធិ​បញ្ញា តាម​ដាន​ប្រ​ភព​ដើម និង​ការ​ផ្ទេរ​បច្ចេក​វិទ្យា​ផលិត។ តភ្ជាប់​ទី​ផ្សារ​ប្រើ​ប្រាស់​ដាក់​បញ្ចូល​ផលិត​ផល​ក្នុង​ប្រ​ព័ន្ធ​ចែក​ចាយ និង​គាំ​ទ្រ​ជំ​រុញ​ដំ​ណើរ​ការ​ពាណិជ្ជ​កម្ម។ បន្ត​ហ្វឹក​ហាត់​ជំ​នាញ OCOP បំ​ណិន​ផ្លាស់​ប្តូរ​ឌីជី​ថល និង​អនុ​វត្ត​ពាណិជ្ជ​កម្ម​តាម​ប្រ​ព័ន្ធ​អេឡិច​ត្រូ​និកដល់​អង្គ​សំ​ខាន់។

តាម​រយៈ​ការ​ចុះ​ត្រួត​ពិ​និត្យ​ជាក់​ស្តែង និង​ធ្វើ​ការ​ជា​មួយ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ដុង​ហ៊ីប លោក​ស្រី តូ​អាយ​វ៉ាង បាន​ស្នើ​ឱ្យ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ដុង​ហ៊ីប​ ពិ​និត្យ​ឡើង​វិញ​នូវ​តម្រូវ​ការ​ជាក់​ស្តែង​របស់​មូល​ដ្ឋាន​នី​មួយៗ ដើម្បី​ជំ​នួយ​ជាក់​ស្ដែង ផ្តោត​សំ​ខាន់​គឺ​ការត​ភ្ជាប់​ប្រ​ភព​ទុន​ឥណ​ទាន​ជំ​នួយ បំ​ពាក់​គ្រឿង​ម៉ា​ស៊ីន សម្រួល​បែប​បទ​រដ្ឋ​បាល និង​ជំ​រុញ​ពា​ណិជ្ជ​កម្ម​តាម​ប្រ​ព័ន្ធ​អេ​ឡិច​ត្រូ​និក។ ទន្ទឹម​នឹង​នោះ ភូមិ​ភាគ​ត្រូវ​បង្កើន​ការ​ឃោស​នា​ជួយ​ដល់​អង្គ​សំ​ខាន់​លើក​កម្ពស់​ស្មារតី​រក្សា​ខ្ជាប់ គុណ​ភាព ការ​ពារ​យី​ហោ​; ព្រម​ទាំង​ចលនា​ប្រ​ជា​ជន​បើក​ទូ​លាយ​ផ្ទៃ​ដី​តំ​បន់​ ដាំ​ដុះ​ ធា​នា​ប្រ​ភព​វត្ថុ​ធា​តុ​ដើម​សម្រេច​បទ​ដ្ឋាន​បម្រើ​ឱ្យ​ការ​កែ​ច្នៃ។

ក្រោយ​ពេល​ចុះ​ត្រួត​ពិ​និត្យ គណៈ​ប្រតិ​ភូ​តំ​ណាង​រដ្ឋ​សភា​ទី​ក្រុង​កឹង​ធើ នឹង​សរុប​រាល់​សំ​ណើ សំ​ណូម​ពរ​ទាំង​អស់​របស់​អង្គ​សំ​ខាន់​និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ ដើម្បី​ធ្វើ​ការ​ជា​មួយ​មន្ទីរ គណៈ ផ្នែក​ជំ​នាញ រួម​ជា​មួយ​ការិយា​ល័យ​សម្រប​សម្រួល​កម្ម​វិធី​គោល​ដៅ​ជាតិ​ទី​ក្រុង។ ផ្តើម​ពី​នោះ ស្វែង​រក​ដោះ​ស្រាយ​ការ​លំ​បាក; ព្រម​ទាំង​ស្នើ​ដល់​ក្រ​សួង ផ្នែក​មជ្ឈិម កែ​តម្រូវ​យន្ត​ការ​គោល​ន​យោ​បាយ​ឱ្យ​ស្រប​នឹង​ភាព​ជាក់​ស្តែង រួម​ចំ​ណែក​ពង្រីក​ជា​អតិ​បរ​មា​ឧត្តម​ភាព​នៃ​ផលិត​ផល OCOP លើ​ភូមិ​ឋាន​ទី​ក្រុង​ក្នុង​រយៈ​ពេល​ខាង​មុខ៕

                    ទូ​ត្រិញ - លី​សៀ

ចែករំលែកអត្ថបទ