ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

07/09/2026 - 17:52

ចេញ​ដំ​ណើរ​រួម​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន​ ផ្ទះ​ទ្រុឌ​ទ្រោម​ជូន​កូន​បង្កើត​របស់​អ្នក​ដែល​ចូល​រួម​តស៊ូ​ក្នុង​សម័យ​សង្គ្រាម​ រង​ផល​ប៉ះ​ពាល់​ដោយ​សារ​ធា​តុ​គី​មី​ពុល​នៅ​ឃុំ​យាហ្វា​ 

(អ.ឡ​) - ព្រឹក​ថ្ងៃ​ទី​៧ ខែ​កញ្ញា​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​យាហ្វា​ចាត់​តាំង​ពិ​ធី​ចេញ​ដំ​ណើរ​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន​ ផ្ទះ​ទ្រុឌ​ទ្រោម​ដល់​កូន​បង្កើត​របស់​អ្នក​ដែល​បាន​ចូល​រួម​តស៊ូ​ក្នុង​សម័យ​សង្គ្រាម​ រង​ផល​ប៉ះ​ពាល់​ដោយ​សារ​ធា​តុ​គី​មី​ពុល​នៅ​លើ​ភូមិ​ឋាន​ឃុំ​។

លោក​ត្រឹង​វ៉ាំង​ជិញ សមា​ជិក​គណៈ​អចិន្ត្រៃយ៍​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ទី​ក្រុង​កឹង​ធើ​; លោក​វរ​សេនីយ៍​ឯក​ ហ្វិញ​ថាញ​ហ៊ុង ស្នង​ការ​នយោ​បាយ​រង​គណៈ​បញ្ជា​ការ​យោ​ធា​ទី​ក្រុង​កឹង​ធើ​ និង​ជា​ស្នង​ការ​នយោ​បាយ​នៃ​គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​ អញ្ជើញ​ចូល​រួម​ពិ​ធី​។

លោក​ត្រឹង​វ៉ាំង​ជិញ (កណ្តា​ល) សមា​ជិក​គណៈ​អចិន្ត្រៃយ៍​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ទី​ក្រុង​កឹង​ធើ​ ប្រ​គល់​ផ្ទាំង​និមិត្ត​រូប​ឧបត្ថម្ភ​សាង​សង់​ផ្ទះ​ថ្មី​ជូន​ដល់​គ្រួ​សារ​ចំ​នួន​៣គ្រួ​នៅ​ឃុំ​យាហ្វា​។

មាន​ចំ​នួន​៦គ្រួ​សារ​បាន​ឧបត្ថម្ភ​សាង​សង់​ ជួស​ជុល​ផ្ទះ​ ក្នុង​នោះ​មាន​៣ខ្នង​សាង​សង់​ថ្មី​និង​៣ខ្នង​ទៀត​ជួស​ជុល​។ ជាក់​ស្តែង​ នៅ​ភូមិ​ហ្វិញ​ផឹម មាន​គ្រួ​សារ​៖ លោក​ពូ​ ឡេថា​ញ់កុង​ លោក​ពូ​ ង្វៀង​វ៉ាំង​យឹង អ្នក​មីង​ ឡេគឹម​ជឿ​ង និង​អ្នក​មីង​ ផាម​ធី​កឹមឡាយ​; នៅ​ភូមិ​ហ្វា​ខាញមាន​គ្រួ​សា​រលោក​ពូ​ វ៉ូ​ថាញ​ញ៉ាងនិង​គ្រួ​សារ​អ្នក​មីង​ វ៉ូ​ធី​លៀង​។

លោក​វរ​សេនីយ៍​ឯក​ ហ្វិញ​ថាញ​ហ៊ុង (ខាង​ឆ្វេង​) ស្នង​ការ​នយោ​បាយ​រង​គណៈ​បញ្ជា​ការ​យោ​ធា​ទី​ក្រុង​កឹង​ធើ​ នឹង​ជា​ស្នង​ការ​នយោ​បាយ​នៃ​គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​ ប្រ​គល់​ផ្ទាំង​និមិត្ត​រូប​ឧបត្ថម្ភ​ជួស​ជុល​ផ្ទះ​ជូន​ដល់​គ្រួ​សារ​ចំ​នួន​៣គ្រួ​នៅ​ឃុំ​យាហ្វា​។

ផ្ទះ​សាង​សង់​ថ្មី​មួយ​ខ្នង​ៗបាន​ឧបត្ថម្ភ​ ១០០លាន​ដុង​ ផ្ទះ​ជួស​ជុល​មួយ​ខ្នង​ៗបាន​ឧបត្ថម្ភ​៥០លាន​ដុង​។ ថវិកា​ឧបត្ថម្ភ​សរុប​ផ្ទះ​ទាំង​៦ខ្នង​គឺ​៤៥០លាន​ដុង​ ប្រ​ភព​ថវិកា​បាន​មក​ពី​កម្ម​វិធី​ជំនួយ​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន​ ផ្ទះ​ទ្រុឌ​ទ្រោម​ តាម​រយៈ​មូល​និធិ​ "ដើម្បី​អ្នក​ក្រ​" មជ្ឈិម​និង​គណៈ​ចលនា​មូល​និធិ​ "ដើម្បី​អ្នក​ក្រ​" ទី​ក្រុង​កឹង​ធើ​។

ថ្នាក់​ដឹក​នាំ​ឃុំ​យាហ្វា​ជូន​បាច់​ផ្កា​លើក​ទឹក​ចិត្ត​កង​កម្លាំង​ចូល​រួម​ឧបត្ថម្ភ​សាង​សង់​
និង​ជួស​ជុល​ផ្ទះ​។

ដើម្បី​ឱ្យ​កម្ម​វិធី​បាន​អនុ​វត្ត​ត្រូវ​តាម​ល្បឿន​ដំ​ណើរ​ការ​ ធា​នា​គុណ​ភាព​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​យាហ្វា​ចង្អុល​ការ​ឱ្យ​ស្ថា​ប័ន​ជំ​នាញ​នា​នា​ គណៈ​បញ្ជា​ការ​យោ​ធា​ឃុំ​ នគរ​បាល​ឃុំ​ អង្គ​ការ​នយោ​បាយ​-សង្គម​និង​គណៈ​ប្រ​ជា​ជន​នៃ​ភូមិ​នា​នា​សហ​ការ​យ៉ាង​ជិត​ស្និទ្ធ​ក្នុង​ដំ​ណើរ​ការ​អនុ​វត្ត​; ទន្ទឹម​នឹង​នោះ​ចូល​រួម​តាម​ដាន​ ត្រួត​ពិ​និត្យ​ ឃ្លាំ​មើល​ល្បឿន​ដំ​ណើរ​ការ​ គុណ​ភាព​សំ​ណង់​និង​ការ​ប្រើ​ប្រាស់​ថវិកា​ឱ្យ​ចំ​គោល​ដៅ​ សន្សំ​សំ​ចៃ​ បើក​ចំ​ហ​និង​តម្លា​ភាព​។

តំ​ណាង​គ្រួ​សា​រទាំង​ឡាយ​បាន​ថ្លែង​អំ​ណរ​គុណ​ចំ​ពោះ​ការ​យក​ចិត្ត​ទុក​ដាក់​ ឧបត្ថម្ភ​របស់​គ្រប់​ថ្នាក់​ គ្រប់​ផ្នែក​ ព្រម​ទាំង​សន្យា​ខិត​ខំ​ពល​កម្ម​ផលិត​ ដើម្បី​លំ​នឹង​ជីវ​ភាព​៕

ថាញ​តឹម - ​សុផន​

ចែករំលែកអត្ថបទ