នៅថ្ងៃទី ២៨ ខែសីហា នៅឃុំដុងហាយ គណៈកម្មាធិការប្រជាជនខេត្តកាម៉ាវ បានសហការជាមួយអ្នកវិនិយោគ ចាត់តាំងពិធីបើកបណ្តុំគម្រោងរោងចក្រវាយោអគ្គិសនីចំនួន ៣ នៅលើភូមិឋាន ដោយមានពលានុភាពសរុប ១៧០ MW និងទុនវិនិយោគសរុបជាង ៦.៣០០ ពាន់លានដុង។

បណ្តាអ្នកតំណាងចុចប៊ូតុងចាប់ផ្តើមបើកគម្រោង។
នេះជាព្រឹត្តិការណ៍ដែលមានអត្ថន័យដ៏សំខាន់ គូសបញ្ជាក់ពីជំហានចាប់ផ្តើមក្នុងដំណើរការកសាងគម្រោង។ ព្រមទាំងបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខេត្តកាម៉ាវ ក្នុងការទាក់ទាញការវិនិយោគអភិវឌ្ឍន៍ថាមពលស្អាត រួមចំណែកអនុវត្តនូវទិសដៅកំណើនបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព។ ក្នុងនោះ រោងចក្រវាយោអគ្គិសនីដុងហាយ ១ ដំណាក់កាលទី ៣ វិនិយោគដោយក្រុមហ៊ុនភាគហ៊ុនថាមពលខ្យល់ បាក់ភឿង មានពលានុភាព ៥០ MW និងទុនវិនិយោគសរុប ២.០៦២ ពាន់លានដុង។ គម្រោងនេះអនុវត្តនៅតំបន់សមុទ្រឃុំដុងហាយ គ្រោងនឹងផលិតអគ្គិសនីបានប្រមាណ ១៤៥ លាន kWh ក្នុងមួយឆ្នាំ គម្រោងសម្រេចរួចរាល់នៅត្រីមាសទី ១ ឆ្នាំ ២០២៩។ រោងចក្រវាយោអគ្គិសនី ដុងហាយ ១ - ដំណាក់កាលទី ៤ វិនិយោគដោយក្រុមហ៊ុនភាគហ៊ុនវាយោអគ្គិសនី មៀងតៃ មានពលានុភាព ៥០ MW និងទុនវិនិយោគសរុប ១.៨០០ ពាន់លានដុង គ្រោងនឹងផលិតអគ្គិសនីបានប្រមាណ ១៣៨ លាន kWh ក្នុងមួយឆ្នាំ គម្រោងនឹងសម្រេចរួចរាល់នៅត្រីមាសទី ៤ ឆ្នាំ ២០២៨។ ចំពោះរោងចក្រវាយោអគ្គិសនី ដុងហាយ ១៣ – ដំណាក់កាលទី២ វិនិយោគដោយក្រុមហ៊ុនភាគហ៊ុនថាមពល ដុងហាយ កាម៉ាវ ធ្វើម្ចាស់វិនិយោគ មានពលានុភាពរចនា ៧០ MW និងទុនវិនិយោគសរុបជាង ២.៤៧៦ ពាន់លានដុង។ គម្រោងនេះសម្រេចរួចរាល់នៅត្រីមាសទី ៤ ឆ្នាំ ២០២៨។
ថ្លែងការណ៍នៅក្នុងពិធីនេះ លោកត្រឹងហ្វាងឡុង អគ្គនាយកក្រុមហ៊ុនភាគហ៊ុនថាមពលខ្យល់ បាក់ភឿង បានបញ្ជាក់៖ ពិធីបើកផ្តើមបណ្តុំគម្រោងរោងចក្រវាយោអគ្គិសនី ដុងហាយ ១ ដំណាក់កាលទី ៣, ដុងហាយ ១ ដំណាក់កាលទី ៤ និង ដុងហាយ ១៣ ដំណាក់កាលទី ២ គឺជាស្នាមគំនូសដ៏សំខាន់របស់ម្ចាស់វិនិយោក្នុងដំណើរការអនុវត្តគម្រោង។ បណ្តុំគម្រោងរោងចក្រវាយោអគ្គិសនីនេះសាងសង់រួចរាល់ នឹងរួមចំណែកផ្ដល់ប្រភពអគ្គិសនីបន្ថែមដល់ប្រព័ន្ធអគ្គិសនីជាតិ លើកកម្ពស់ប្រសិទ្ធភាពនៃការទាញយកសក្តានុពលថាមពលបង្កើតឡើងវិញនៅតំបន់វាលរាបទន្លេគឺវឡុង។ នេះក៏ជាភស្តុតាងបង្ហាញពីការរួមដំណើរ និងការគាំទ្រយ៉ាងសកម្មរបស់រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ចំពោះអ្នកវិនិយោគ រួមចំណែកផ្សព្វផ្សាយបរិស្ថានវិនិយោគងាយស្រួយ និងមានភាពទាក់ទាញរបស់ខេត្តកាម៉ាវ។ ដោយស្មារតីម៉ឺងម៉ាត់ ប្រញាប់ប្រញាល់ និងមានការទទួលខុសត្រូវខ្ពស់ បណ្តាម្ចាស់វិនិយោបានប្តេជ្ញាចិត្តខិតខំកៀរគរគ្រប់ប្រភពធនធាន ដើម្បីអនុវត្តគម្រោងធានាបាននូវគុណភាព សុវត្ថិភាពពលកម្ម សុវត្ថិភាពបរិស្ថាន និងខិតខំសម្រេចរួចរាល់មុនពេលកំណត់ ដើម្បីឆាប់ដាក់រោងចក្រឱ្យដំណើរការទាញយកថាមពលពាណិជ្ជកម្មនៅក្នុងដំណាក់កាល ២០២៧-២០២៨៕
យ្វីអាញ-ត្រឹងរ៉ូន