នារសៀលថ្ងៃទី ២៤ ខែសីហា សាខាបក្សការិយាល័យភាសាជនជាតិនៃកាសែតនិងវិទ្យុ-ទូរទស្សន៍កឹងធើ បានសហការជាមួយសាលាបឋមសិក្សាវិញចូវ សាខាសាលាវិញចូវ ២ បានជូនអំណោយដល់ប្អូន ត្រឹងធីកេវញី សិស្សថ្នាក់ទី ២/១ ដែលមានស្ថានភាពគ្រួសារលំបាកខ្លាំង នៅសង្កាត់វិញចូវ។
យោងតាមនោះ សាខាបក្សការិយាល័យភាសាជនជាតិ បានឧបត្ថម្ភនិងប្រគល់ជូនផ្តល់ដៃប្អូន កេវញី នូវថវិកាចំនួន ១,៨ លានដុង រួមទាំងសៀវភៅ កាតាប និងអំណោយមួយចំនួន អាស្រ័យការចលនាបក្ខជនសាខាបក្សការិយាល័យភាសាជនជាតិចូលរួមវិភាគទាន។ អំណោយទាំងនេះ បានលើកទឹកចិត្តប្អូន កេវញី ឱ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រ និងពុះពារជម្នះការលំបាកក្នុងជីវភាព ដើម្បីទទួលបានលទ្ធផលល្អក្នុងការសិក្សា។
.jpg)
បក្ខជនសាខាបក្សការិយាល័យភាសាជនជាតិ ជូនអំណោយដល់ប្អូន ត្រឹងធីកេវញី។
ចាប់តាំងពីដើមឆ្នាំមក សាខាបក្សការិយាល័យភាសាជនជាតិ ក៏បានឧបត្ថម្ភថវិកាចំនួន ៣ លានដុង រួមជាមួយសៀវភៅនិងកាតាប ជូនដល់ប្អូនត្រឹងធីកេវញីផងដែរ។ អំណោយទាំងនេះ គឺជាការចែករំលែកនិងការលើកទឹកចិត្តទាន់ពេលវេលា ជួយឱ្យប្អូនមានលក្ខណៈបន្ថែមត្រៀមសម្រាប់ឆ្នាំសិក្សាថ្មី និងបន្តខិតខំរៀនសូត្រឱ្យបានល្អ។ ការ "គាំពារសិស្សខ្មែរក្រីក្រសង្វាត់រៀនសូត្រ" គឺជាសកម្មភាពមួយនៃទម្រង់ "ប្រជាចលនាប៉ិនប្រសប់" របស់សាខាបក្សការិយាល័យភាសាជនជាតិ អាស្រ័យគណៈកម្មាធិការបក្សនៃកាសែតនិងវិទ្យុ-ទូរទស្សន៍កឹងធើ អនុវត្តជាច្រើនឆ្នាំកន្លងមក៕
យ្វីអាញ-ត្រឹងរ៉ូន