ធ្វើឱ្យសុក្រឹតជំនាញវិជ្ជាជីវៈគណៈកម្មាធិការបក្សជាបុព្វបទកសាងអង្គការបក្សស្អាតស្អំ រឹងមាំ។ កន្លងហើយ វគ្គបំប៉នការងារបក្សថ្នាក់មូលដ្ឋាន នៅឃុំត្រឹងដេ ទីក្រុងកឹងធើ បានបំប៉នគោលជំហរ បំណិនអនុវត្តដើម្បីអ្នកដឹកនាំសាខាបក្ស ពង្រីកតួនាទីស្នូលផ្នែកនយោបាយនៅកន្លែងប្រជាជនស្នាក់នៅ។

សិក្ខាកាមចូលរួមវគ្គបំប៉នជំនាញវិជ្ជាជីវៈការងារបក្សនៅមូលដ្ឋាន លើកទី១ ឆ្នាំ២០២៦ នៅឃុំត្រឹងដេ ទីក្រុងកឹងធើ។
វគ្គបំប៉នជំនាញវិជ្ជាជីវៈការងារបក្សនៅមូលដ្ឋានលើកទី១ ឆ្នាំ២០២៦ បានប្រមូលផ្តុំសិក្ខាកាមចូលរៀន១១០នាក់ ដែលជាលេខា អនុលេខានិងសមាជិកគណៈប្រតិបត្តិការសាខាបក្ស អញ្ជើញមកពីឃុំត្រឹងដេ លិតហូយធឿង លីវទូ តាយវ៉ាំងនិងថាញ់ធើយអាង។ វគ្គសិក្សាគឺជាដំណាក់ការធ្វើឱ្យសុក្រឹតប្រព័ន្ធចំណេះដឹងមូលដ្ឋានគ្រឹះអំពីអង្គការមូលដ្ឋានបក្ស ការងារសតិអារម្មណ៍ ត្រួតពិនិត្យ ឃ្លាំមើល ស្ងើចសរសើរ ពិន័យនិងប្រជាចលនាប៉ិនប្រសប់។ ប្រធានបទនានាដែលបានផ្សព្វផ្សាយមិនត្រឹមតែមានលក្ខណៈទ្រឹស្តីសុទ្ធសាធនោះទេ ថែមទាំងច្បាមវិន័យបក្ស សំដៅលើការដោះស្រាយបញ្ហាប្រឈមដែលកើតឡើងពីភាពជាក់ស្តែងនៃការដឹកនាំនៅតាមភូមិឋានជនបទនីមួយៗ។
ទិសដៅសំខាន់នៃវគ្គបំបន់លើកនេះ គឺលើកកម្ពស់គុណភាពប្រជុំសាខាបក្ស ជម្នះស្ថានភាពគ្រាន់តែប្រជុំឱ្យមានរូបភាពនិងទាញ់ទ័លក្នុងការចេញសេចក្តីសម្រេចចិត្តដឹកនាំ។ តាមរយៈកិច្ចពិភាក្សា សមាជិកគណៈប្រតិបត្តិការបក្សនៅមូលដ្ឋានយល់ច្បាស់លាស់បែបបទដឹកនាំកិច្ចប្រជុំជាប្រចាំ ក៏ដូចជាកិច្ចប្រជុំប្រធានបទ ចេះរបៀបបំផុសគំនិតសមូហភាពនិងបែងចែកភារកិច្ចជាក់ស្តែងដល់បក្ខជនម្នាក់ៗ។ ពិសេស នៅភូមិឋានដែលមានជនរួមជាតិខ្មែរកុះករ ដូចជា លីវទូ តាយវ៉ាំងនិងថាញ់ធើយអាង បំណិនប្រជាចលនាប៉ិនប្រសប់ត្រូវបានកំណត់ច្បាស់ជាចង្កឹះសោរបើកផ្លូវ។កម្មាភិបាលគណៈប្រតិបត្តិការសាខាបក្សបានបំប៉នវីធីសាស្ត្រចលនាបត់បែន ចេះផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយអ្នកមានប្រិយភាពនិងព្រះសង្ឃតាមវត្តអារាម ផ្តើមពីនោះ បង្កការឯកភាពខ្ពស់ពេលអនុវត្តកម្មវិធីទិសដៅជាតិ កសាងជនបទថ្មី បង្វែររចនាសម្ព័ន្ធសេដ្ឋកិច្ចនិងរក្សាលំនឹងសន្តិសុខសណ្តាប់ធ្នាប់ភូមិស្រុក។

វគ្គបំប៉នរួមចំណែកលើកកម្ពស់ជំនាញវិជ្ជាជីវៈ បំណិនដឹកនាំ ចាត់ចែងដល់កងជួរគណៈកម្មាធិការបក្សថ្នាក់មូលដ្ឋាន។
អះអាងពីសារៈសំខាន់នៃការងារបណ្តុះបណ្តាលនេះ អ្នកស្រី ង្វៀងធីយៀង អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សឃុំត្រឹងដេ ទីក្រុងកឹងធើ បញ្ជាក់៖ “ការងារកសាងបក្សគឺជាភារកិច្ចស្នូល ជាកត្តាសម្រេចដល់សមត្ថភាពដឹកនាំនិងកម្លាំងតស៊ូប្រយុទ្ធរបស់ទូទាំងប្រព័ន្ធនយោបាយ។សាខាបក្សគឺជាមូលដ្ឋានគ្រឹះ ជាកក្តាស្នូលផ្នែកនយោបាយនៅមូលដ្ឋាន ក្នុងនោះ កងជួរលេខា អនុលេខានិងសមាជិកគណៈប្រតិបត្តិការសាខាបក្សជាអ្នកចាត់តាំង គ្រប់គ្រងនិងអនុវត្តធ្វើឱ្យគោលការណ៍ គោលមាគ៌ារបស់បក្សទៅក្នុងជីវភាពប្រជាជន។ ការលើកកម្ពស់ជំហរនយោបាយនិងបំណិនគ្រប់គ្រងដល់កងកម្លាំងទាំងនេះមានអត្ថន័យស្លាប់រស់ដើម្បីរក្សារឹងមាំក្រឹត្យក្រម ទប់ស្កាត់ពីចម្ងាយនូវភាពឱនថយអំពីសតិអារម្មណ៍នយោបាយ សីលធម៌ របៀបរស់នៅ “ការផ្លាស់ប្តូរដោយខ្លួនឯង” “ការប្រែប្រួលដោយខ្លួនឯង” កសាងអង្គការមូលដ្ឋានបក្សកាន់តែស្អាតស្អំនិងរឹងមាំ”។
ផ្តើមពីភាពជាក់ស្តែង បងស្រី ទ្រឿងធីមីធ្វី សមាជិកគណៈប្រតិបត្តិការសាខាបក្ស ប្រធានភូមិផ្សារ ឃុំត្រឹងដេ ចែករំលែក៖ “ប្រធានបទជំនាញវិជ្ជាជីវៈបានជួយឱ្យខ្លួនផ្ទាល់ដោះស្រាយការលំបាកជាច្រើនក្នុងកិច្ចចង្អុលការជាក់ស្តែងនៅភូមិភាគ។ អាស្រ័យយល់ច្បាស់គោលការណ៍ចាត់តាំងនិងវិធីសាស្ត្រប្រជាចលនាប៉ិនប្រសប់ កម្មាភិបាលមូលដ្ឋានចេះរបៀបរួមបញ្ចូលយ៉ាងរលូនរវាងភារកិច្ចរបស់រដ្ឋអំណាចភូមិនិងការងារកសាងបក្ស។ អ្នកដឹកនាំនៅមូលដ្ឋានម្ចាស់ការជិតដិតនឹងប្រជាជន ស្តាប់មតិគោលបំណងរបស់ប្រជាជន ពង្រីកលក្ខណៈគំរូឈានមុខរបស់បក្ខជន ដើម្បីចលនាជនរួមជាតិខ្មែរខ្នះខ្នែងពលកម្មផលិត ស្របមតិកសាងផ្នត់រស់នៅស៊ីវិល័យ”។
តម្រូវការនៃវគ្គបំប៉នលើកនេះ គឺចាប់ផ្តើមពីតួនាទីស្ពានតភ្ជាប់របស់សាខាបក្សរវាងបក្សនិងប្រជាជន។ រាល់គោលការណ៍ គោលនយោបាយអាចពង្រីកប្រសិទ្ធភាពបានពិតប្រាកដ ពេលអ្នកដឹកនាំសាខាបក្សភូមិមានគោលជំហររឹងមាំ ពូកែជំនាញវិជ្ជាជីវៈនិងជិតដិតជាមួយជីវភាពជាក់ស្តែង និយាយទន្ទឹមនឹងធ្វើ ដើម្បីរក្សារឹងមាំក្តីទំនុកចិត្តរបស់ប្រជាជន”។
ប្រសិទ្ធភាពពីថ្នាក់រៀននេះ បានបំផុសភាពក្លៀវក្លា ជួយឱ្យគណៈកម្មាធិការបក្សថ្នាក់មូលដ្ឋានមានទំនុកចិត្តក្នុងការដឹកនាំអនុវត្តភារកិច្ចនយោបាយក្នុងដំណាក់កាលថ្មី។ ការធ្វើឱ្យសុក្រិតជំនាញវិជ្ជាជីវៈដល់កងកម្លាំងស្នូលគឺជាបុព្វបទដ៏សំខាន់ ដើម្បីកសាងអង្គការបក្សស្អាតស្អំ រឹងមាំ ពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ៕
ហុងទើ-មុនី