ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

18/09/2026 - 21:30

សង្កាត់​វិញ​ចូវ​ ចាត់​តាំង​អុជ​ធូប​រំលឹក​គុណ​ និង​យក​សំ​ណាក​អដ្ឋិ​ធា​តុ​ចំ​ពោះ​ផ្នូយុទ្ធ​ជន​ពលី​ដែល​មិន​ទាន់​កំ​ណត់​បាន​ព័ត៌​មាន​ចំ​នួន​ ៤៨៦ ទៅ​ពិ​និត្យ​វាយ​តម្លៃ​ ADN 

នៅ​ព្រឹក​ថ្ងៃ​ទី​ ១៨ ខែ​កញ្ញា​ ឆ្នាំ​ ២០២៦ សង្កាត់​វិញ​ចូវ​ សហ​ការ​ជា​មួយ​ក្រុម​យក​សំ​ណាក​នៃ​គណៈ​ចង្អុល​ការ​លេខ​ ៥១៥ ទី​ក្រុង​កឹង​ធើ​ បាន​ចាត់​តាំង​ពិ​ធី​គោរព​រំលឹក​គុណ​ និង​ដំ​ណើរ​ការ​យក​សំ​ណាក​អដ្ឋិ​ធា​តុ​យុទ្ធ​ជន​ពលី​ទៅ​ពិ​និត្យ​វាយ​តម្លៃ​ ADN នៅ​ទី​បញ្ចុះ​សព​យុទ្ធ​ជន​ពលី​សង្កាត់​វិញ​ចូវ។

អញ្ជើញ​ចូល​រួម​មាន​លោក​ លី​រដ្ឋា​ សមា​ជិក​គណៈ​កម្មា​ធិ​ការ​បក្ស​ អនុ​ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​; វរ​សេនីយ៍​ឯក​ បាំង​លឺ​វភឿង ស្នង​ការ​នយោ​បាយ​រង​នៃ​គណៈ​បញ្ជា​ការ​យោ​ធា​ទី​ក្រុង​ ព្រម​ជា​មួយ​នឹង​ថ្នាក់​ដឹក​នាំ​មន្ទីរ​ គណៈ​ ផ្នែក​ទី​ក្រុង​ និង​រដ្ឋ​អំ​ណាច​ ប្រ​ជា​ជន​សង្កាត់​វិញ​ចូវ។

ទិដ្ឋភាព​គោរព​រំលឹក​គុណ​ និង​ដំ​ណើរ​ការ​យក​សំ​ណាក​អដ្ឋិ​ធា​តុ​ទៅ​ពិ​និត្យ​វាយ​តម្លៃ​ ADN នៅ​ទី​បញ្ចុះ​សព​យុទ្ធ​ជន​ពលី​សង្កាត់​វិញ​ចូវ​។

ក្នុង​ពិ​ធី​នេះ​ អ្នក​តំ​ណាង​ទាំង​ឡាយ​បាន​ដាក់​កម្រង​ផ្កា​ អុជ​ធូប​រំលឹក​ និង​សម្តែង​ការ​ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំ​ពោះ​វីរ​យុទ្ធ​ជន​ពលី​ដែល​បាន​លះ​បង់​ជីវិត​ដើម្បី​បុព្វ​ហេ​តុ​តស៊ូ​រំ​ដោះ​ជាតិ​ និង​ការ​ពារ​មា​តុ​ភូមិ​។ បន្ទាប់​ពី​ពិ​ធី​អុជ​ធូប​ ក្រុម​យក​សំ​ណាក​អដ្ឋិ​ធា​តុ​នៃ​គណៈ​ចង្អុល​ការ​លេខ​ ៥១៥ ទី​ក្រុង​កឹង​ធើ​ បាន​សហ​ការ​ជា​មួយ​សង្កាត់​វិញ​ចូវ​ ដំ​ណើរ​ការ​យក​សំ​ណាក​អដ្ឋិ​ធា​តុ​យុទ្ធ​ជន​ពលី​ចំ​ពោះ​ផ្នូចំ​នួន​ ៤៨៦ ដែល​មិន​ទាន់​កំ​ណត់​បាន​ព័ត៌​មាន​ ដើម្បី​បម្រើ​ការ​ពិ​និត្យ​វាយ​តម្លៃ​ ADN កំ​ណត់​អត្ត​សញ្ញា​ណ​យុទ្ធ​ជន​ពលី​ ឆ្នាំ​ ២០២៦។ ថ្លែង​សុន្ទ​រក​ថា​ក្នុង​ពិ​ធី​នេះ​ វរ​សេនីយ៍​ឯក​ បាំង​លឺ​វភឿង ស្នង​ការ​នយោ​បាយ​រង​នៃ​ទី​បញ្ជា​ការ​យោ​ធា​ទី​ក្រុង​ បញ្ជាក់​៖ គណៈ​ចង្អុល​ការ​លេខ​៥១៥ទី​ក្រុង​ បាន​ត្រៀម​បម្រុង​រួច​រាល់​ ដើម្បី​ដំ​ណើរ​ការ​ជីក​កកាយ​ និង​យក​សំ​ណាក​អដ្ឋិ​ធា​តុ​នៅ​ទី​បញ្ចុះ​សព​យុទ្ធ​ជន​ពលី​វិញ​ចូវ​ ដើម្បី​យក​ទៅ​ពិ​និត្យ​វាយ​តម្លៃ​ ADN កំ​ណត់​អត្ត​សញ្ញា​ណ​យុទ្ធ​ជន​ពលី​ រួច​បញ្ជូន​ទៅ​កាន់​គ្រួ​សារ​ ស្រុក​កំ​ណើត​ និង​មិត្ត​រួម​កង​។ នេះ​គឺ​ជា​ភារ​កិច្ច​សំ​ខាន់​នោះ​គឺ​ “ស្វែង​រក​អតីត​កាល​” ដឹង​គុណ​ប្រ​វត្តិ​សាស្ត្រ​ និង​ដឹង​គុណ​មិត្ត​រួម​កង​ ដើម្បី​វីរ​យុទ្ធ​ជន​ពលី​បាន​ត្រ​ឡប់​ទៅ​ស្រុក​កំ​ណើត​ដោយ​រាង​កាយ​គ្រប់​គ្រាន់​ក្នុង​នាម​ជា​វីរ​យុទ្ធ​ជន​ពលី​។

តាម​ផែន​ការ​ ការ​ងារ​យក​សំ​ណាក​អដ្ឋិ​ធា​តុ​នឹង​អនុ​វត្ត​ចាប់​ពី​ថ្ងៃ​ទី​ ១៨ ដល់​ថ្ងៃ​ទី​ ២៥ ខែ​កញ្ញា​ ឆ្នាំ​ ២០២៦។ សកម្ម​ភាព​នេះ​រួម​ចំ​ណែក​ឆ្លើយ​តប​នឹង​គោល​បំ​ណង​របស់​សាច់​ញាតិ​គ្រួ​សារ​យុទ្ធ​ជន​ពលី​ ទន្ទឹម​នឹង​នោះ​ បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ និង​ទទួល​ខុស​ត្រូវ​ក្នុង​ការ​អនុ​វត្ត​គោ​លន​យោ​បាយ​ចំ​ពោះ​អ្នក​មាន​គុណ​បំ​ណាច​ ពង្រីក​ប្រវេ​ណី​ “ផឹក​ទឹក​នឹក​ប្រ​ភព​” ទៀត​ផង​៕

ថាញ​ហុង​ - វិមាន​

ចែករំលែកអត្ថបទ