ប្រចាំការក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ បានចាត់តាំងក្រុមការងារចុះពិនិត្យនិងធ្វើការជាមួយម្ចាស់វិនិយោគ មន្ទីរ គណៈ ផ្នែកនិងភូមិភាគនានាដែលពាក់ព័ន្ធអំពីស្ថានភាពអនុវត្តគម្រោងកសាងនិងបង្កើនកម្រិត ពង្រីកផ្លូវខេត្តលេខ ៩២៣។
លោក ដុងវ៉ាំងថាញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ ធ្វើជាប្រធានក្រុមការងារត្រួតពិនិត្យ; លោកស្រី ម៉ាធីតឺយ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង អនុប្រធានប្រចាំការនៃក្រុមប្រឹក្សាប្រជាជនទីក្រុង ជាអនុប្រធានក្រុមការងារត្រួតពិនិត្យ។ រួមដំណើរជាមួយក្រុមត្រួតពិនិត្យ មានថ្នាក់ដឹកនាំ មន្ទីរ គណៈ ផ្នែកនិងភូមិភាគនានាដែលជាប់ពាក់ព័ន្ធ។

លោក ដុងវ៉ាំងថាញ (ខាងស្តាំ) សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្សអនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ ស្តាប់របាយការណ៍សង្ខេបពីការងាររំដោះផ្ទៃដីគម្រោងកសាងនិងបង្កើនកម្រិត ពង្រីកផ្លូវខេត្តលេខ ៩២៣។
តាមរបាយការណ៍របស់មន្ទីរសាងសង់ ម្ចាស់វិនិយោគគម្រោងផ្តល់ព័ត៌មាន៖ គម្រោងកសាងនិងបង្កើនកម្រិត ពង្រីកផ្លូវខេត្តលេខ ៩២៣ ដែលបានក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ អនុម័តលើគោលការវិនិយោគនៅខែធ្នូ ឆ្នាំ២០២០ និងបានកែសម្រួលគោលការណ៍វិនិយោគនៅខែវិច្ឆិកា ឆ្នាំ២០២៤។ ក្រោយពីកែសម្រួល គម្រោងមានកម្រិតវិនិយោគសរុប ១.០៣៥ ពាន់លានដុង។ មកដល់ពេលនេះ គម្រោងបានបែងចែកទុន ៩៣០ ពាន់លានដុង ផ្តល់ផ្ទេរទុនបាន ៦៥១,៥ ពាន់លានដុង សម្រេចប្រមាណ ៧០,០៦% នៃផែនការ។ ដោយឡែកឆ្នាំ ២០២៦ គម្រោងបានបែងចែកទុន ៣៨៨,៤១៧ ពាន់លានដុង រហូតដល់ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២៦ ផ្តល់ផ្ទេរទុនបាន ១១១,៨៤ ពាន់លានដុង សម្រេច ២៨,៨០% នៃផែនការ។
គម្រោងនេះ មានអង្គការនិងគ្រួសារប្រជាជនបានរងផលប៉ះពាល់ចំនួន ១.៤៧១ ក្នុងនោះ មានតម្រូវការតាំងទីលំនៅឡើងវិញប្រមាណ ៨២ ករណី ស្មើនឹង ៩៤ ធារផ្ទះ។ មកដល់ពេលនេះ បានអនុម័តផែនការទូទាត់សំណង ឧបត្ថម្ភនិងរៀបចំការតាំងទីលំនៅឡើងវិញសម្រាប់ ១.៤១២ករណី សរុបថវិកាប្រមាណ ៥០១,៨២ ពាន់លានដុង បានទូទាត់សំណង ១.២៨៨ ករណី ទន្ទឹមនឹងនោះ បានផ្តល់សច្ចានុម័ត លើគោលនយោបាយតាំងទីលំនៅឡើងវិញសម្រាប់ ៤៥ ករណី ស្មើនឹង៥២ ធារផ្ទះ ក្នុងចំណោមករណីដែលបានទទួលប្រាក់សំណង រុះរើប្រគល់ផ្ទៃដីបាន ១.១២៣ ករណី សម្រេចប្រមាណ ៨៧,៤៦%។

លោក ដុងវ៉ាំងថាញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ ថ្លែងចង្អុលការក្នុងកិច្ចប្រជុំនិងធ្វើការជាមួយមន្ទីរ គណៈ ផ្នែកនិងភូមិភាគនានាដែលជាប់ពាក់ព័ន្ធដល់គម្រោងកសាងនិងបង្កើនកម្រិត ពង្រីកផ្លូវខេត្តលេខ ៩២៣។
យោងតាមមន្ទីរសាងសង់ ការងាររំដោះផ្ទៃដីអូសបន្លាយ ការប្រគល់ផ្ទៃដីមិនរលូន ធ្វើឱ្យអ្នកម៉ៅការមិនគ្រប់លក្ខណៈដើម្បីរៀបចំដំណើរការព្រមៗគ្នាលើ ទូទាំងដងផ្លូវ នេះគឺជាមូលហេតុចម្បងនាំឱ្យគម្រោង មានភាពយឺតយ៉ាវក្នុងដំណើរការកសាង។ តាមគ្រោងការចាប់ពីពេលនេះរហូតដល់ថ្ងៃទី ៣១ ខែឆ្នូ ឆ្នាំ២០២៦ គម្រោងនឹងផ្តល់ផ្ទេរទុនបន្ថែមប្រមាណ៧០ពាន់លានដុងសម្រាប់ទុនឆ្នាំ ២០២៦ នៅមកប្រមាណ ២០៦,៥៧ ពាន់លានដុងដែលមិនអាចផ្តល់ផ្ទេរទុន...។
មានប្រសាសន៍ក្នុងកិច្ចប្រជុំ លោកដុងវ៉ាំងថាញ សំណូមពរម្ចាស់វិនិយោគគ្រប់មន្ទីរ គណៈ ផ្នែកនិងភូមិភាគនានាដែលជាប់ពាក់ព័ន្ធប្រមូលផ្តុំប្រភពកម្លាំង ខិតខំអនុវត្តសម្រេចការងាររំដោះផ្ទៃដី គម្រោងឱ្យបានមុនថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ដូចផែនការដែលបានកំណត់។ ទន្ទឹមនឹងនោះ ត្រូវកំណត់ច្បាស់ទីតាំងរៀបចំការតាំងទីលំនៅឡើងវិញសម្រាប់គ្រួសារប្រជាជនស្ថិតក្នុងករណីដែលបានរៀបចំតាំងទីលំនៅ។
អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុង សំណូមពរម្ចាស់វិនិយោគគម្រោងត្រូវច្បាមការដ្ឋាន ចង្អុលការអ្នកម៉ៅការរៀបចំផែនការដំណើរការកសាងជាក់ស្តែង ធានាបរិមាណការកសាងនិងផ្តល់ផ្ទេរទុនគម្រោងសម្រេចលទ្ធផលខ្ពស់បំផុត។ តាមរយៈនោះ រួមជាមួយទីក្រុងអនុវត្តសម្រេចទិសដៅផ្តល់ផ្ទេរទុនវិនិយោគ ក៏ដូចជាអនុវត្តជោគជ័យទិសដៅកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០២៦។
ស្របក្នុងឱកាសនេះដែរ ក្រុមការងារត្រួតពិនិត្យ ក៏បានស្តាប់ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនឃុំផុងដៀង របាយការណ៍អំពីការគ្រប់គ្រងការប្រើប្រាស់ ការរៀបចំឡើងវិញ ការដោះស្រាយនិងប្រើប្រាស់មូលដ្ឋានអគារ ដីដែលនៅសល់ ក្រោយពីរៀបចំអង្គភាពរដ្ឋបាលនិងរៀបចំប្រព័ន្ធគ្រប់គ្រងរដ្ឋបាលថ្នាក់ឃុំ៕
ធ្វីខេ-មុនី