01/12/2020 - 09:26

បង្កើន​កម្រិត​ពិន័យ​ចំ​ពោះ​ការ​ប្រ​ព្រឹត្ត​បទ​ល្មើស​មួយ​ចំ​នួន​ខាង​ថ្នាំ​ជក់

នៅ​រដ្ឋ​ធានី​ហា​ណូយ​ ក្រសួង​សុខា​ភិបាល​ ទើប​ចាត់​តាំង​សន្និ​សីទ​ផ្សព្វ​ផ្សាយ​អនុក្រឹត្យ​លេខ​ ១១៧ ស្តី​ពី​ការ​ពិ​​ន័យ​បទ​ល្មើស​ផ្នែក​រដ្ឋ​បាល​ក្នុង​វិស័យ​សុខា​ភិបាល​និង​បទ​បញ្ញត្តិ​ស្តីពី​ការ​ពិ ន័យបទ​ល្មើស​ផ្នែក​រដ្ឋបាល​ក្នុង​ការ​បង្ការ​ ប្រ​ឆាំង​ផល​ប៉ះ​ពាល់​នៃ​ថ្នាំ​ជក់។​

សាស្រ្តាចារ្យ​រង​បណ្ឌិត​ ង្វៀង​ទ្រឿង​សើុង រដ្ឋ​មន្ត្រី​ក្រសួង​សុខា​ភិបាល​ បាន​ថ្លែង​យោ​បល់​ក្នុង​អង្គ​សន្និ​សីទ។​

បន្ទាប់​ពី​ ៥ ឆ្នាំ​ផ្សព្វ​ផ្សាយ​អនុវត្ត​អនុក្រឹត្យ​ លេខ​១៧៦ របស់​រដ្ឋា​ភិបាល​ស្តីពី​ការ​ពិន័យ​បទ​ល្មើស​ផ្នែក​រដ្ឋ​បាល​ក្នុង​វិស័យ​សុខា​ភិបាល​ ត្រូវ​បាន​អនុវត្ត​យ៉ាង​តឹង​រឹង​ គឺជា​មូល​ដ្ឋាន​គតិ​យុត្តិ រួម​ចំ​ណែក​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​គ្រប់​គ្រង​រដ្ឋ​ខាង​ផ្នែក​សុខា​ភិបាល​។​

ក៏​ប៉ុន្តែ​ តាម​ប្រ​សាសន៍​លោក​សាស្រ្តា​ចារ្យ​រង​ បណ្ឌិត​ង្វៀង​ទ្រឿង​សើុង រដ្ឋ​មន្ត្រី​ក្រសួង​សុខា​ភិបាល​ អនុក្រឹត្យ​បាន​បង្ហាញ​ឡើង​នូវ​ការ​លំ​បាក​ ជំ​ពាក់​ជំ​ពិន ដូច​៖ នៅ​មាន​បទ​បញ្ញត្តិ​មួយ​ចំ​នួន​មិន​អាច​អនុវត្ត​បាន​ ពិបាក​កំ​ណត់​ការ​ប្រ​ព្រឹត្ត​ល្មើស​ កម្រិត​ពិន័យ​ទាប​ មិន​ទាន់​ធានា​នូវ​ការ​ព្រមាន អា​ជ្ញា​ពិន័យ​មិន​ទាន់​បាន​បែង​ចែក​ច្បាស់​លាស់​។​ល។​

ដើម្បី​ជំ​នះ​នូវ​ចំ​ណុច​ខ្វះ​ខាត​ ជំ​ពាក់​ជំ​ពិន និង​បង្កើន​ប្រ​សិទ្ធ​ភាព​ធ្វើ​អធិ​ការ​កិច្ច​ ត្រួត​ពិនិត្យ​និង​វិនិច្ឆ័យ​ការ​បំ​ពាន​ច្បាប់​ ក្រសួង​សុខា​ភិបាល​បាន​លើក​ជូន​រដ្ឋា​ភិបាល​ដាក់​ឱ្យ​ប្រើ​អនុក្រឹត្យ​លេខ​១១៧ បញ្ញត្តិ​ពី​ការ​ពិន័យ​ផ្នែក​ រដ្ឋ​បាល​ក្នុង​វិស័យ​សុខា​ភិបាល​ ជំ​នួស​នូវ​អនុក្រឹត្យ​លេខ​១៧៦ ។​ អនុក្រឹត្យ​ថ្មី​នេះ​មាន​សុពល​ភាព​ចាប់​ពី​ថ្ងៃ​ ១៥​ ខែ​វិច្ឆិកា​។​

យោង​តាម​តំ​ណាង​នា​យក​ដ្ឋាន​នីតិ​កម្ម​ ក្រសួង​សុខា​ភិបាល​ អនុក្រឹត្យ​ថ្មី​ លេខ​១១៧ មាន​ចំ​ណុច​ថ្មី​មួយ​ចំ​នួន​ដូច​៖ បង្កើន​កម្រិត​ពិន័យ​ចំ​ពោះ​ការ​ប្រ​ព្រឹត្ត​បទ​ល្មើស​ដើម្បី​ធានា​នូវ​ការ​ព្រ​មាន​ (ជា​ពិ​សេស​គឺបទ​ប្បញ្ញត្តិ​ទាក់​ទង​នឹង​ការ​បង្ការ​ប្រ​ឆាំង​ជំ​ងឺ​Covid-១៩ ពិនិត្យ​ ព្យា​បាល​ជំ​ងឺ​ និង​ធានា​រ៉ាប់​រង​សុខា​ភិបាល​)។​ល។​ អនុក្រឹត្យ​នេះ​ក៏​បំ​ពេញ​បន្ថែម​នូវ​ការ​ប្រ​ព្រឹត្ត​បំ​ពាន​ថ្មី​ជាច្រើន​ទៀត​លើ​វិស័យ​នា​នា​ដូច​៖ ការ​ប្រ​ព្រឹត្ត​បំ​ពាន​ផ្នែក​រដ្ឋ​បាល​ក្នុង​ការ​បង្ការ​ ប្រ​ឆាំង​ផល​ប៉ះ​ពាល់​នៃ​ស្រាបៀ ឱសថ​ សម្ភារៈ បរិក្ខារ​ពេទ្យ​។​ល។​ ទន្ទឹម​នឹង​នេះ​ បំ​ពេញ​បន្ថែម​ អា​ជ្ញា​ពិន័យ​ចំ​ពោះ​ការ​ប្រ​ព្រឹត្ត​បំ​ពាន​រដ្ឋ​បាល​ដល់​ផ្នែក​សមត្ថ​កិច្ច​មួយ​ចំ​នួន​ ដូច​ជា​កម្លាំង​នគរ​បាល​ ស្ថាប័ន​ធានា​រ៉ាប់​រង​សង្គម​។​ល។​

លោក​ស្រី​ត្រឹង​ធីត្រាង អនុប្រ​ធាន​នា​យក​ដ្ឋាន​ នីតិកម្ម​ ក្រសួង​សុខា​ភិបាល​ មាន​ប្រ​សាសន៍​៖ អនុក្រឹត្យ​លើក​នេះ​ បាន​បង្កើន​អាជ្ញា​ បង្កើន​កម្រិត​ពិន័យ​ និង​មាន​យន្ត​ការ​ពិន័យ​ត្រជាក់​ ដូច្នេះ​ក្នុង​ពេល​ខាង​មុខ​គប្បី​បង្កើន​ប្រ​ភព​កម្លាំង​ និង​បង្កើន​ការ​ធ្វើ​អធិការ​កិច្ច​ ត្រួត​ពិនិត្យ​ ដើម្បី​អនុវត្ត​នូវ​អនុក្រឹត្យ​នេះ​។​ ជា​ពិសេស​ក្នុង​វិស័យ​ថ្នាំ​ជក់ អនុក្រឹត្យ​នេះ​ក៏​បាន​កំ​ណត់​នូវ​ការ​ទទួល​ខុស​ត្រូវ​ចំ​ពោះ​ថ្នាក់​ដឹក​នាំ ខណៈ​ពេល​អង្គ​ភាព​ ធ្វើ​អធិការ​កិច្ច​ ត្រួត​ពិនិត្យ​ កំ​ណត់​ច្បាស់​នូវ​មុខ​សញ្ញា​ ការ​ពិន័យ​ត្រូវ​មាន​លក្ខណៈ​ព្រ​មាន​ និង​មាន​ប្រ​សិទ្ធ​ភាព​ខ្ពស់​។​

ជា​មួយ​នឹង​បទ​ប្បញ្ញត្តិ​ស្តី​ពី​កន្លែង​សម្រាប់​អ្នក​ជក់​បារី​ គ្រាន់​តែប្រ​ព្រឹត្ត​បំ​ពាន​មួយ​ក្នុង​ចំ​ណោម​៤​បទ​ល្មើស​ដូច​៖ មិន​មាន​បន្ទប់​និង​ប្រ​ព័ន្ធ​ខ្យល់​ចេញ​ចូល​ដាច់​ដោយ​ឡែក​ពី​តំ​បន់​ដែល​មិន​ជក់​បារី​; មិន​មាន​ឧបករណ៍ដាក់​កន្ទុយ​ ឬ​កម្ទេច​បារី​។​ មិន​មាន​ផ្លាក​សញ្ញា​ជូន​ដំ​ណឹង​ កន្លែង​ជក់​បារី​នៅ​ទី​សម​ស្រប​ ងាយ​ឃើញ​; មិន​មាន​ឧបករណ៍​បង្ការ​ពន្លាត់​អគ្គិ​ភ័យ​ គឺត្រូវ​ពិន័យ​ជា​ទឹក​ប្រាក់​ចាប់​ពី​ ៥-១០ លាន​ដុង​។​ តាម​លក្ខន្តិកៈ​បូក​រួម​ការ​បំ​ពាន​ទាំង​អស់​មក​កម្រិត​ពិន័យ​ឡើង​ដល់​ ៤០ លាន​ដុង​។​ ឬ​ក៏​ទង្វើ​មិន​បោះ​ពុម្ព​ការ​ព្រមាន​សុខ​ភាព​លើក​ញ្ចប់​បារី​ នឹង​ត្រូវ​ពិន័យ​ពី​ ៣០ ដល់​ ៤០ លាន​ដុង​ រីឯ​បទ​ប្បញ្ញត្តិ​ បច្ចុប្បន្ន​ពិន័យ​ត្រឹម​តែពី ​២០ ដល់​ ៣០ លាន​ដុងប៉ុណ្ណោះ​៕

​    យោង​តាម​កាសែត​យ៉ឹង​ទ្រី-សុផន

 ​ 

Chia sẻ bài viết