09/06/2025 - 15:14

ប្រ​សិទ្ធ​ភាព​ការ​ងារ​ជន​ជាតិ​និង​គោល​នយោ​បាយ​ជន​ជាតិ​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង 

តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង បច្ចុប្បន្ន​មាន​ជន​ជាតិ​ភាគ​តិច​ជាង ១,៣ លាន​នាក់ ភាគ​ច្រើន​ជា​ជន​ជាតិ​ខ្មែរ។ អា​ស្រ័យ​ការ​អនុវត្ត​ព្រមៗ​គ្នា​និង​មាន​ប្រ​សិទ្ធ​ភាព​ការ​ងារ​ជន​ជាតិ និង​គោល​នយោ​បាយ​ជន​ជាតិ ម្ល៉ោះ​ហើយ រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង តំ​បន់​នេះ​មាន​ការ​រីក​ចម្រើន​គួរ​ឱ្យ​កត់​សម្គាល់​អំពី​សេដ្ឋ​កិច្ច​និង​សង្គម។

ផ្លូវ​គមនា​គមន៍​ជន​បទ​តំ​បន់​ជន​ជាតិ​ភាគ​តិច​នៅ​ក្រុង​កឹង​ធើ​កាន់​តែ​សុក្រឹត។

យោង​លើ​មូល​ដ្ឋាន​ឧត្តម​គតិ​ហូជី​មិញ និង​ទស្សនៈ​មិន​ផ្លាស់​ប្តូរ​របស់​បក្ស ចំ​ពោះ​បញ្ហា​ជន​ជាតិ បក្ស​និង​រដ្ឋ​បាន​អនុ​ម័ត​នូវ​គោល​នយោ​បាយ​ធំៗ​ជា​ច្រើន។ លេច​ធ្លោ​បំ​ផុត គឺ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច - សង្គម នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ ដំ​ណាក់​កាល​២០២១​-២០៣០ ដោយ​ទឹក​ប្រាក់​សរុប​ជិត ១៣៨​.០០០​ពាន់​លាន​ដុង ក្នុង​ដំ​ណាក់​កាល I (២០២១​-២០២៥)។ នេះ​ជា​កម្ម​វិធី​ដំ​បូង​ដែល​មាន​លក្ខណៈ​ទូ​លំ​ទូ​លាយ គ្រប​ដណ្ដប់​លើ​គ្រប់​វិស័យ មាន​ឥទ្ធិ​ពល​យ៉ាង​ខ្លាំង​ទៅ​លើ​ជីវ​ភាព​របស់​ជន​រួម​ជាតិ​ភាគ​តិច។

លទ្ធ​ផល​ជាក់​ស្តែង​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង បាន​បង្ហាញ​ពី​ការ​វិវឌ្ឍ​យ៉ាង​ច្បាស់។ នៅ​ខេត្ត​ត្រា​វិញ ជា​ខេត្ត​មួយ​ដែល​មាន​ជន​ជាតិ​ខ្មែរ​រស់​នៅ​ជាង ៣១% នៃ​ចំ​នួន​ប្រ​ជា​ជន បាន​ផ្សព្វ​ផ្សាយ​អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព​នូវ​សេចក្តី​សម្រេច​ចិត្ត​លេខ ០៦-​NQ/TU ស្តី​ពី​ការ​អភិវឌ្ឍ​គ្រប់​ជ្រុងជ្រោយ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ។ ដល់​ឆ្នាំ ២០២៤ ឃុំ​ទាំង ១០០% ក្នុង​ខេត្ត​បាន​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី ប្រាក់​ចំ​ណូល​ជា​មធ្យម​ភាគ​លើ​មនុស្ស​ម្នាក់ៗ​នៅ​តំ​បន់​ជន​បទ​កើន​ឡើង​ជាង ៤ ដង​បើ​ធៀប​នឹង​ឆ្នាំ ២០១០; GRDP ទូ​ទាំង​ខេត្ត​សម្រេច​កម្រិត​កំ​ណើន ១០,០៤% នាំ​មុខ​គេ​ក្នុង​តំ​បន់​។ល។ ក្នុង​រយៈ​ពេល​កន្លង រាល់​កម្ម​វិធី គម្រោង​និង​គោល​នយោ​បាយ​ជន​ជាតិ ត្រូវ​បាន​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់ និង​គ្រប់​ផ្នែក គ្រប់​ថ្នាក់​របស់​ខេត្ត​អាង​យ៉ាង ផ្សព្វ​ផ្សាយ​អនុវត្ត​សម្រេច​បាន​លទ្ធ​ផល​វិជ្ជ​មាន​ជា​ច្រើន។ អា​ស្រ័យ​ហេតុ​នេះ បាន​រួម​ចំ​ណែក​ជួយ​ដល់​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ បំ​ផុត​គឺ​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច ជា​ជំ​ហានៗ​កែ​លម្អ​បាន​ជីវ​ភាព និង​អភិវឌ្ឍ​សេដ្ឋ​កិច្ច​បន្តិច​ម្តងៗ។ ជា​ពិ​សេស អត្រា​គ្រួ​សារ​ក្រី​ក្រ​ក្នុង​ជន​ជាតិ​ភាគ​តិច​បាន​ថយ​ចុះ​ពី ៣-៤% ជា​រៀង​រាល់​ឆ្នាំ។ ចំ​នួន​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ក្រី​ក្រ​នៅ​ចុង​ឆ្នាំ ២០២១ មាន​ចំ​នួន ៤.០២៦ គ្រួ​សារ (ស្មើ​អត្រា ១៤,៨៥%) ដល់​ចុង​ឆ្នាំ ២០២២ បាន​ថយ​ចុះ​នៅ​ត្រឹម ៣.១៦១ គ្រួ​សារ (ស្មើ​អត្រា ១១,៧០%) ថយ​ចុះ ៣,១៥%។ ដល់​ចុង​ឆ្នាំ ២០២៣ បាន​ថយ​ចុះ​នៅ​ត្រឹម ២.៣៥៥ គ្រួ​សារ (ស្មើ​អត្រា ៨,៧%) ថយ​ចុះ ៣%។ ដល់​ចុង​ឆ្នាំ ២០២៤ បាន​ថយ​ចុះ​មក​នៅ​ត្រឹម ១.៥៤៥ គ្រួ​សារ (ស្មើ​អត្រា ៥,២%) ថយ​ចុះ​៣,៤%​។ល។ នៅ​ក្រុង​កឹង​ធើ ហេដ្ឋា​រចនា​សម្ព័ន្ធ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ត្រូវ​បាន​វិនិ​យោគ​យ៉ាង​ច្រើន៖ គ្រួ​សារ​ប្រ​ជា​ជន​មាន​អគ្គិសនី​ប្រើ​ប្រាស់ ១០០% មាន​ទឹក​ស្អាត​ប្រើ​ប្រាស់ ៩៩% ហើយ​អត្រា​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ក្រី​ក្រ​ថយ​ចុះ​នៅ​តែ ០,២៩% នៅ​ឆ្នាំ ២០២៤។ នៅ​គ្រប់​ឃុំ សង្កាត់​តំ​បន់​ជន​ជាតិ​ភាគ​តិច​សុទ្ធ​សឹង​មាន​ដំ​ណាក់​សុខា​ភិបាល និង​មាន​ផ្លូវ​គមនា​គមន៍​ចាក់​បេ​តុង​ចុះ​ដល់​មជ្ឈ​មណ្ឌល។

មិន​ត្រឹម​តែ​ផ្តុំ​កម្លាំង​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ប៉ុណ្ណោះ​ទេ ភូមិ​ភាគ​នានា​នៅ​តំបន់​វាល​រាប​ទន្លេ​គឺវ​ឡុង ក៏​បាន​ជំ​រុញ​ការ​វិនិ​យោគ​លើ​វិស័យ​អប់រំ សុខា​ភិបាល វប្ប​ធម៌ និង​លើក​កម្ពស់​ជីវ​ភាព​ស្មារតី​ជូន​ជន​ជាតិ​ភាគ​តិច​ផង​ដែរ។ បច្ចុប្បន្ន អត្រា​សា​លា​រៀន​រឹង​មាំ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​សម្រេច​ជាង ៩២% អត្រា​សិស្ស​ចូល​រៀន​នៅ​កម្រិត​បឋម​សិក្សា និង​អនុ​វិទ្យា​ល័យ​សម្រេច​ជាង ៩៤%។ ស្ថា​ប័ន​វប្ប​ធម៌​ក៏​ត្រូវ​បាន​ពង្រឹង ពិធី​បុណ្យ​ប្រ​ពៃ​ណី​និង​ជំ​នឿ​សាស​នា ត្រូវ​បាន​គោ​រព​និង​លើក​កម្ពស់។ ជា​ពិ​សេស កម្មា​ភិបាល បក្ខ​ជន និង​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​កាន់​តែ​មាន​ចំ​នួន​ច្រើន​ឡើង ក្លាយ​ជា​ស្ពាន​តភ្ជាប់​រវាង​បក្ស រដ្ឋ​អំ​ណាច​ជា​មួយ​នឹង​ប្រ​ជា​ជន។ ការ​ងារ​ប្រ​ជា​ចលនា ឃោស​នា ផ្សព្វ​ផ្សាយ​នូវ​គោល​នយោ​បាយ ច្បាប់​ត្រូវ​បាន​អនុវត្ត​យ៉ាង​ទូលំ​ទូលាយ រួម​ចំ​ណែក​លើក​កម្ពស់​ការ​យល់​ដឹង និង​ពង្រឹង​ទំ​នុក​ចិត្ត​ប្រ​ជា​ជន​ទៅ​លើ​ការ​ដឹក​នាំ​របស់​បក្ស។

អាច​បញ្ជាក់​បាន​ថា ការ​ងារ​ជន​ជាតិ​និង​គោល​នយោ​បាយ​ជន​ជាតិ បាន​ពង្រីក​ប្រ​សិទ្ធ​ភាព​យ៉ាង​ច្បាស់​ក្រ​ឡែត មិន​ត្រឹម​តែ​កែ​លម្អ​ជីវ​ភាព​សម្ភារៈ និង​ស្មារតី​របស់​ជន​ជាតិ​ភាគ​តិច​ប៉ុណ្ណោះ​ទេ នៅ​ទាំង​រួម​ចំ​ណែក​ក្នុង​ការ​រក្សា​ស្ថិរ​ភាព​នយោ​បាយ និង​សង្គម បង្ក​ជា​មូលដ្ឋាន​គ្រឹះ​រឹង​មាំ​សម្រាប់​ការ​អភិវឌ្ឍ​ប្រ​កប​ដោយ​ចីរ​ភាព​នៅ​តំបន់​វាល​រាប​ទន្លេ​គឺវ​ឡុង៕

ថាញ​ឡុង - ប្រែ​សម្រួល៖ សុផន

ចែករំលែកអត្ថបទ