23/06/2025 - 20:52

តូ​គ្មាន​ឧបករណ៍​កាត់​បន្ថយ​សំឡេង​ឆ្នាំ​២០២៥ ​ត្រូវ​ពិន័យ​ប៉ុន្មាន? 

យោង​តាម​ចំណុច ​d ​ប្រការ​ ១ ​មាត្រា ​១៦​ អនុ​ក្រឹត្យ​លេខ ​១៦៨/​២០២៤/​NĐ-CP ​បាន​កំ​ណត់​ដូច​ខាង​ក្រោម៖

 ​​ រូប​ជា​ឧទាហរណ៍​។

ពិន័យ​ចំ​ពោះ​អ្នក​បើក​បរ​ម៉ូតូ​ (រួម​ទាំង​រ៉ឺម៉ក​សណ្ដោង)​ បំពាន​បទប្បញ្ញត្តិ​អំពី​លក្ខ​ខណ្ឌ​នៃ​មធ្យោ​បាយ​ចូល​រួម​ចរា​ចរណ៍ ​ពិន័យ​ពី ​៨០០.០០០​ ដល់ ​១.០០០.០០០ ​ដុង ​ចំ​ពោះ​ការ​ប្រ​ព្រឹត្ត​ល្មើស​ណា​មួយ​ក្នុង​ករណី​ដូច​ខាង​ក្រោម៖

a)​ បើក​បរ​យាន​យន្ត​គ្មាន​ស្លាក​លេខ ​(ចំ​ពោះ​យាន​យន្ត​ដែល​កំណត់​ត្រូវ​មាន​ស្លាក​លេខ);

b)​ បើក​បរ​យាន​យន្ត​ដោយ​គ្មាន​ប្រព័ន្ធ​ហ្វ្រ័ង​ ឬ​មាន​ប្រ​ព័ន្ធ​ហ្វ្រ័ង​ដែរ​តែ​មិន​ធានា​តាម​ស្តង់​ដារ​បច្ចេក​ទេស;​ បើក​បរ​យាន​យន្ត​ដែល​ប្រ​ព័ន្ធ​ចង្កូត​មិន​ធា​នា​តាម​ស្តង់​ដារ​បច្ចេក​ទេស;

c)​ បើក​បរ​យាន​យន្ត​ដែល​បំ​ពាក់​ឧបករណ៍​ដំ​ឡើង​ខុស​ទី​តាំង;​ គ្មាន​សុវត្ថិ​ភាព​ចរា​ចរណ៍;

d)​ បើក​បរ​យាន​យន្ត​គ្មាន​ភ្លើង​បំភ្លឺ​គ្រប់​គ្រាន់;​ គ្មាន​ឧបករណ៍​កាត់​បន្ថយ​សំ​ឡេង​ ផ្សែង​ ឬ​មាន​ដែរ​ ប៉ុន្តែ​គ្មាន​ប្រ​សិទ្ធ​ភាព​ មិន​ធានា​តាម​ស្តង់​ដារ​បរិស្ថាន​អំពី​ការ​បំ​ភាយ​ឧស្ម័ន​និង​សំ​ឡេង​រំខាន;

đ)​ បើក​បរ​យាន​យន្ត​ដែល​មាន​លិខិត​បញ្ជាក់​ឬ​តែម​ត្រួត​ពិនិត្យ​សុវត្ថិ​ភាព​បច្ចេក​ទេស ​និង​ការ​ពារ​បរិស្ថាន​ ប៉ុន្តែ​អស់​សុពល​ភាព ​(ផុត​កំណត់) ​តិច​ជាង ​០១ ​ខែ ​(រួម​ទាំង​រ៉ឺម៉ក​សណ្ដោង)​៕

យោង​តាម៖​ gocnhinphap- ​ly.vn-​ប្រែ​សម្រួល៖​ ទីទុយ

ចែករំលែកអត្ថបទ