គម្រោងទី ៤ ក្នុងកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០ (ហៅកាត់ថា កម្មវិធី) ពង្រីកបានប្រសិទ្ធភាព រួមចំណែកលើកកម្ពស់ជីវភាពជនរួមជាតិភាគតិចនៅតំបន់ជនបទខេត្តសុកត្រាំង។

ប្រព័ន្ធធារាសាស្ត្រនិងផ្លូវគមនាគមន៍ជនបទ ត្រូវបានកសាងរួចរាល់មាមីងកសិករ
ស្ងប់អារម្មណ៍ពលកម្មផលិតដើម្បីធ្វើមាន។
គម្រោងទី ៤ មានឈ្មោះថា វិនិយោគហេដ្ឋារចនាសម្ព័ន្ធចាំបាច់ បម្រើការផលិត ជីវភាពប្រជាជនក្នុងតំបន់ជនរួមជាតិភាគតិច និងអង្គភាពបម្រើបុព្វហេតុរដ្ឋលើវិស័យជនជាតិ។ យោងតាមមន្ទីរជនជាតិនិងសាសនាខេត្តសុកត្រាំង ការអនុវត្តគម្រោងចាប់ពីឆ្នាំ ២០២១ រហូតមកសព្វថ្ងៃនេះ ខេត្តបានវិនិយោគកសាង ១៧៦ សំណង់ ក្នុងនោះ មានសំណង់ផ្លូវគមនាគមន៍ និងស្ពានជនបទ អគារប្រជុំជីវភាពសហគមន៍ រោងផ្សារ; ជួលជុលនិងថែរក្សាសំណង់ហេដ្ឋារចនាសម្ព័ន្ធជាង ១៣៥ សំណង់។ល។ ដើម្បីបម្រើការផលិតនិងជីវភាពរបស់ជនរួមជាតិខ្មែរ រួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនបទ។

ផ្លូវគមនាគមន៍ជនបទ ត្រូវបានវិនិយោគសម្រេចរួចរាល់ បង្កលក្ខណៈឱ្យមាមីងធ្វើដំណើរទៅមកនិង
ដឹកជញ្ជូនកសិផលមានភាពងាយស្រួល។
លោកលីចៀង នៅភូមិព្រែកឆ្វេង ឃុំថាញ់ភូ ស្រុកមីស្វៀង ឱ្យដឹង៖ “រដ្ឋអំណាចមកចលនាមាមីងបរិច្ចាគដី ដើម្បីរដ្ឋកសាងផ្លូវគមនាគមន៍ជនបទ មានទទឹង៣ម៉ែត្រ ពីប្រភពទុនរបស់កម្មវិធី ដូច្នេះ មាមីងអ្នកណាក៏សប្បាយរីករាយ ហើយត្រៀមបរិច្ចាគដីគ្រប់គ្នា។ គ្រួសារខ្ញុំបរិច្ចាគដី មានទទឹង ៥ ម៉ែត្រ ប្រវែង ២២ ម៉ែត្រ ឥឡូវនេះ ផ្លូវកសាងសម្រេចរួចរាល់ យានជំនិះបើកបរមកដល់ផ្ទះ។ ដងផ្លូវនេះរត់កាត់តាមវាលស្រែតភ្ជាប់ភូមិ ជួយឱ្យកូនចៅធ្វើដំណើរទៅរៀននិងការដឹកជញ្ជូនកសិផលរបស់មាមីងមានភាពងាយស្រួល ទើបមាមីងអ្នកណាក៏សប្បាយរីករាយ យកចិត្តទុកដាក់ធ្វើការរកស៊ីដើម្បីធ្វើមាន។ ឥឡូវនេះ នៅតំបន់ជនបទមិនបារម្ភពីភ្លៀងផ្លូវបែកភក់ជ្រាំទៀតឡើយ”។ ចំណែកបងស្រី តូធីហ្វាងវ៉ាន់ ឱ្យដឹង៖ “ចាប់តាំងពីរដ្ឋកសាងផ្លូវជនបទ ភូមិព្រែកឆ្វេងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស មាមីងមានជីវភាពល្អប្រសើរ។ ឥឡូវ ពេលព្រឹកខ្ញុំលក់នំបញ្ចុកទឹកសម្លនិងភេសជ្ជៈឱ្យមាមីងទៅធ្វើស្រែចម្ការនិងភ្ញៀវធ្វើដំណើរឆ្លងកាត់ដងផ្លូវស្រុកមីស្វៀង ដូច្នេះ រកបានប្រាក់ចំណូលលំនឹង។ អ្វីដែលញុាំងឱ្យមាមីងសប្បាយរីករាយនោះគឺ ផ្លូវគមនាគមន៍ជនបទទៅដល់កន្លែងណា រដ្ឋតភ្ជាប់អគ្គិសនី ទឹកស្អាតដល់កន្លែងនោះ ការប្រជុំជីវភាព ជួញដូរមានភាពងាយស្រួល ទើបមានជីវភាពធូរធារឆាប់រហ័ស”។
តាមប្រសាសន៍លោក ឡឹមហ្វាងម៉ូវ នាយកមន្ទីរជនជាតិនិងសាសនាខេត្តសុកត្រាំង គម្រោងទី ៤ ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រជាជន ដូច្នេះ សំណង់ជនបទផ្សព្វផ្សាយ អនុវត្តសម្រេចរួចរាល់ត្រូវតាមផែនការ។ បច្ចុប្បន្ន គម្រោងទី ៤ បានភ្ជាប់ជនបទនៃភូមិភាគនីមួយៗ ចូលជិតគ្នា បង្កឱ្យមានការវិវឌ្ឍន៍យ៉ាងច្បាស់ ធ្វើឱ្យមុខមាត់ជនបទតំបន់ជនរួមជាតិខ្មែររស់នៅមានភាពស្រស់បំព្រងនិងលើកកម្ពស់ជីវភាពប្រជាជន៕
យ្វីអាញ-មុនី