មាត្រា ២១ នៃច្បាប់អត្តសញ្ញាណប័ណ្ណពលរដ្ឋ ឆ្នាំ ២០១៤ និងមាត្រា ២១ នៃច្បាប់អត្តសញ្ញាណប័ណ្ណ បានកំណត់អំពីកម្រិត អាយុដែលត្រូវផ្លាស់ប្ដូរអត្តសញ្ញាណប័ណ្ណពលរដ្ឋដូចខាងក្រោម៖

រូបជាឧទាហរណ៍។
- ពលរដ្ឋវៀតណាម ដែលមានអត្តសញ្ញាណប័ណ្ណពលរដ្ឋ ឬអត្តសញ្ញាណប័ណ្ណរួចហើយ ត្រូវបំពេញបែបបទសុំប្ដូរអត្តសញ្ញាណប័ណ្ណពេលខ្លួនគម្រប់អាយុ ១៤ ឆ្នាំ ២៥ ឆ្នាំ ៤០ ឆ្នាំ និង ៦០ ឆ្នាំ។
- អត្តសញ្ញាណប័ណ្ណពលរដ្ឋ ឬអត្តសញ្ញាណប័ណ្ណដែលបានផ្ដល់ជូនផ្លាស់ប្ដូរ ផ្ដល់ជូនឡើងវិញមុន ២ ឆ្នាំដល់អាយុកំណត់ផ្លាស់ប្ដូរអត្តសញ្ញាណប័ណ្ណ គឺមានសុពលភាពប្រើប្រាស់រហូតដល់អាយុកំណត់ប្ដូរអត្តសញ្ញាណប័ណ្ណជាបន្ត។
ជាមួយគ្នានោះ មាត្រា ១៩ នៃច្បាប់អត្តសញ្ញាណប័ណ្ណបានកំណត់ អ្នកបានផ្ដល់អត្តសញ្ញាណប័ណ្ណគឺពលរដ្ឋវៀតណាម។ ក្នុងនោះ ពលរដ្ឋវៀតណាមចាប់ពីគម្រប់អាយុ ១៤ ឆ្នាំឡើង ត្រូវបំពេញបែបបទសុំផ្ដល់អត្តសញ្ញាណប័ណ្ណ។ ពលរដ្ឋវៀតណាម មានអាយុក្រោម ១៤ ឆ្នាំ ត្រូវបានផ្ដល់អត្តសញ្ញាណប័ណ្ណផ្អែកតាមតម្រូវការ។
ដូច្នោះ ក្នុងឆ្នាំ ២០២៥ អ្នកដែលមានអត្តសញ្ញាណប័ណ្ណពលរដ្ឋ ឬអត្តសញ្ញាណប័ណ្ណរួចហើយ ប៉ុន្តែដល់អាយុត្រូវប្ដូរអត្តសញ្ញាណប័ណ្ណ គឺ២៥ ឆ្នាំ ៤០ ឆ្នាំនិង ៦០ ឆ្នាំ (ដោយមិនទាន់ធ្វើអត្តសញ្ញាណប័ណ្ណថ្មីក្នុងរយៈពេល ២ ឆ្នាំជិតៗនេះ) គឺត្រូវទៅប្ដូរអត្តសញ្ញាណប័ណ្ណថ្មីក្នុងឆ្នាំ ២០២៥ នេះ។
ពលរដ្ឋគ្រប់រូបមានអាយុគម្រប់ ១៤ ឆ្នាំឡើង មិនទាន់មានអត្តសញ្ញាណប័ណ្ណ គឺត្រូវតែអនុវត្តបែបបទសុំផ្ដល់អត្តសញ្ញាណប័ណ្ណ។ ដោយឡែកមនុស្សដែលមានអាយុក្រោម ១៤ ឆ្នាំ មិនតម្រូវឱ្យមានអត្តសញ្ញាណប័ណ្ណទេ ប៉ុន្តែអាចសុំធ្វើតាមតម្រូវការ៕
យោង៖ https://gocnhinphaply.nguoiduatin.vn/-ប្រែសម្រួល៖ ថាច់ធី