ក្នុងឱកាសបុណ្យសែនដូនតាឆ្នាំនេះ គ្រួសារដែលបានឧបត្ថម្ភសង់ផ្ទះនៅភូមិជ្រោយទន្សា ឃុំហាមយ៉ាង ខេត្តវិញឡុង មានក្តីរីករាយបន្ថែមពេលបានរស់នៅក្នុងផ្ទះថ្មីដ៏រឹងមាំ។ ការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋ ជួយប្រជាជនកាត់បន្ថយការព្រួយបារម្ភ ផ្តល់កម្លាំងចិត្តបន្ថែមក្នុងពលកម្ម និងកែលម្អជីវភាពជាបណ្តើរៗ។
ផ្ទះសម្បែងថ្មីរឹងមាំ ព្រមទាំងទម្រង់ប្រកបមុខរបរចិញ្ចឹមជីវិតជាក់ស្តែងដែលរណៈសិរ្សមាតុភូមិគ្រប់ថ្នាក់ កំពុងក្លាយជាទីបង្អែកដ៏រឹងមាំសម្រាប់ជនជាតិភាគតិចនៅទីក្រុងកឹងធើ។ ក្តីសប្បាយរីករាយពីការមានផ្ទះសម្បែងសមរម្យ និងមុខរបរស្ថិរភាព បាននិងកំពុងធ្វើឱ្យភូមិស្រុកកាន់តែមានភាពអភិវឌ្ឍន៍ នាំមកនូវរដូវបុណ្យសែនដូនតាសម្បូរសប្បាយ ពោរពេញដោយភាពកក់ក្តៅនិងមនោសញ្ចេតនា។
អនុវត្តផែនការលេខ ៤១៤/KH-UBND ចុះថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០២៦ របស់គណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ អំពីការឧបត្ថម្ភបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម ជូនកូនបង្កើតរបស់អ្នកចូលរួមសកម្មភាពតស៊ូក្នុងសម័យសង្គ្រាម រងផលប៉ះពាល់ដោយសារជាតិពុលគីមី មកដល់ថ្ងៃទី ១៧ ខែកញ្ញា ទីក្រុងបានឧបត្ថម្ភសាងសង់និងជួសជុលផ្ទះបាន ១២៥ ខ្នង នៅតាមឃុំ សង្កាត់ចំនួន ៤៧។
ផ្តើមពីគោលនយោបាយឧបត្ថម្ភបំបាត់ផ្ទះបណ្ដោះអាសន្ន ផ្ទះទ្រុឌទ្រោម គ្រួសារលោក គៀងសារិន នៅភូមិអូរក្តារ ឃុំហឹងមី ខេត្តវិញឡុង មានផ្ទះស្នាក់នៅលំនឹងដើម្បីទទួលបុណ្យសែនដូនតាក្នុងឆ្នាំនេះ។ ផ្ទះនេះបានរដ្ឋឧបត្ថម្ភ ៦០ លានដុង និងឧបត្ថម្ភទឹកប្រាក់បន្ថែម ១០ លានដុង ព្រមទាំងប្រាក់សន្សំសំចៃរបស់គ្រួសារ ១៥ លានដុង។
ពង្រីកតួនាទីជាស្ពានតភ្ជាប់រវាងសមាជិកាសមាគមនារី និងធនាគារគោលនយោបាយសង្គម សមាគមសហព័ន្ធនារីសង្កាត់ខាញ់ហ្វា ទីក្រុងកឹងធើ បានរក្សាការដោះដូរនៅមូលដ្ឋាន ជួយបងប្អូននារី បំផុតគឺនារីជនជាតិភាគតិច ងាយស្រួលកៀកជិតប្រភពទុនអនុគ្រោះដើម្បីអភិវឌ្ឍទម្រង់ផលិត បង្កើនប្រាក់ចំណូល និងលំនឹងជីវភាព។
ជាមួយនឹងសកម្មភាពឧបត្ថម្ភជាក់ស្តែង ប្រសិទ្ធភាពពីគម្រោង៨នៃកម្មវិធីទិសដៅជាតិអំពីការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ បានជះឥទ្ធិពលជាវិជ្ជមានលើគ្រប់ផ្នែកនៃការរស់នៅរបស់ប្រជាជន។
គណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ បានចេញសេចក្តីសម្រេច លេខ ៤៨៥២/QĐ-UBND អនុម័តលើគម្រោង “ពង្រឹងជាបន្ទាន់ការស្រុតបាក់ច្រាំងទន្លេហូវ នៅភូមិង្វៀងតាំង ឃុំកូវឡាវយុង ទីក្រុងកឹងធើ” ដោយកម្រិតវិនិយោគសរុបជិត ១៦០ ពាន់លានដុង។
ក្នុងដំណើរការអភិវឌ្ឍតំបន់ជនជាតិភាគតិច អ្នកមានប្រិយភាពតែងមានតួនាទីយ៉ាងពិសេស។ នៅទីក្រុងកឹងធើ ការលើកកម្ពស់ការយល់ដឹង និងបំប៉នបំណិនសម្រាប់កម្លាំងនេះ កំពុងទទួលបានការយកចិត្តទុកដាក់ជំរុញយ៉ាងខ្លាំង រួមចំណែកនាំយកគោលការណ៍របស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋទៅដល់ប្រជាជន។
ចាប់ពីផ្លូវថ្នល់ដែលបានចាក់បេតុង រហូតដល់វាលស្រែដែលបានជំរុញយន្តូបនីយកម្ម ចាប់ពីបណ្តាញអគ្គិសនីជាតិ រហូតដល់ទឹកស្អាត សាលារៀន ដំណាក់សុខាភិបាល និងបណ្តាគោលនយោបាយបន្ថយភាពក្រីក្រដែលបានអនុវត្តយ៉ាងមានប្រសិទ្ធភាព សុទ្ធសឹងជាលទ្ធផលនៃការយកចិត្តទុកដាក់របស់បក្ស រដ្ឋ និងខេត្តកាម៉ាវចំពោះតំបន់ជនជាតិភាគតិច។
ផ្តើមពីគោលនយោបាយឧបត្ថម្ភសង់ផ្ទះ ផ្សារភ្ជាប់នឹងបង្កការរកស៊ីចិញ្ចឹមជីវិត គ្រួសារខ្មែរដែលមានស្ថានភាពលំបាកនៅភូមិអូរក្តារ ឃុំហឺងមី ខេត្តវិញឡុង មានលក្ខណៈធ្វើការរកស៊ីកសាងជីវភាព។
មានផ្ទះរឹងមាំសម្រាប់ជ្រកភ្លៀងជ្រកក្តៅ គឺជាជំហានចាប់ផ្តើមដ៏សំខាន់ ដើម្បីឈានឡើងចាកផុតភាពក្រីក្រ។ យល់ច្បាស់ពីប្រការទាំងនេះ គណៈប្រចាំការនៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមសង្កាត់ខាញ់ហ្វា ទីក្រុងកឹងធើ បានផ្តុំកម្លាំងចលនាសាងសង់និងប្រគល់ជូន “ផ្ទះមហាសាមគ្គី” ឆ្នាំ២០២៦ ដល់គ្រួសារដែលជួបការលំបាកខ្លាំងអំពីលំនៅឋានលើភូមិឋាន។
ច្បាមទិសដៅអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច ការនាំយកប្រភពទុនអនុគ្រោះដល់ដៃប្រជាជន តែងបានរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់និងធនាគារគោលនយោបាយសង្គមយកចិត្តទុកដាក់ពិសេស។
ដោយមានការចូលរួមពីប្រព័ន្ធនយោបាយទាំងមូល និងការព្រួតដៃពីអង្គភាព បុគ្គលនានា ឃុំមីហឿង ទីក្រុងកឹងធើ កំពុងជាជំហាននាំគោលការណ៍ថែទាំសុខុមាលភាពសង្គម ក្លាយជាសកម្មភាពយ៉ាងជាក់ស្តែង។
ជាច្រើនឆ្នាំកន្លង គណៈកម្មាធិការបក្ស រដ្ឋអំណាចឃុំតឹងឡុង ទីក្រុងកឹងធើ តែងយកចិត្តទុកដាក់ដឹកនាំ ដាក់ចេញនូវគោលការណ៍ និងដំណោះស្រាយជាច្រើន ដើម្បីឧបត្ថម្ភលំនៅឋានទាន់ពេលជូនគ្រួសារក្រីក្រ គ្រួសារក្បែរក្រ និងគ្រួសារជនជាតិភាគតិចដែលជួបការលំបាក។
នាព្រឹកថ្ងៃទី ១៣ ខែកញ្ញា សមាគមសហព័ន្ធនារីនិងសមាគមកសិករឃុំឡុងភូ សហការជាមួយសាខាបក្ស គណៈប្រជាជនភូមិកិញង៉ាង និងភូមិខ្វាន់តាង ព្រមទាំងសប្បុរសជន ចាត់តាំងជូនអំណោយដល់គ្រួសារក្រីក្រ គ្រួសារក្បែរក្រ និងគ្រួសារមានស្ថានភាពលំបាកនៅលើភូមិឋាន។
ចាប់ពីពូជសត្វបានឧបត្ថម្ភពីកម្មវិធីទិសដៅជាតិ រហូតដល់ប្រភពទុនឥណទានគោលនយោបាយនិងការរួមដំណើររបស់សមាគមសហព័ន្ធនារីទីក្រុងកឹងធើគ្រប់ថ្នាក់កំពុងបង្កកម្លាំងចិត្តបន្ថែម ដើម្បីឱ្យនារីហ៊ានអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ សមាជិកាសមាគមជាច្រើនបានបំប្លែងប្រភពជំនួយទៅជារបរចិញ្ចឹមជីវិតជាក់ស្តែង ជាជំហានៗលើកកម្ពស់ប្រាក់ចំណូល លំនឹងជីវភាពនិងឈានឡើងអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។
ដោយបានរដ្ឋឧបត្ថម្ភសាងសង់រោងសំណាញ់ និងណែនាំបច្ចេកទេសផលិតតាមទិសដៅអនុវត្តបច្ចេកវិទ្យាខ្ពស់ កសិករភូមិចុងព្រៃ ឃុំចូវថាញ់ ខេត្តវិញឡុង ជាជំហានផ្លាស់ប្តូរវិធីសាស្ត្រវប្បកម្ម ម្ចាស់ការប្រភពទឹកស្រោចស្រព បន្ថយសត្វល្អិតជំងឺ និងបន្ថយការប្រើប្រាស់ថ្នាំការពាររុក្ខជាតិ រួមចំណែកបង្កើនប្រសិទ្ធភាពផលិត។
រយៈពេលកន្លង ការងារផ្លាស់ប្តូរឌីជីថលលើភូមិឋានឃុំឡុងភូ បន្តបានអនុវត្តព្រមៗគ្នា និងសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន។ ការយល់ដឹងរបស់កម្មាភិបាល បក្ខជន បុគ្គលិក អ្នករដ្ឋការនិងប្រជាជន អំពីតួនាទីនិងអត្ថន័យនៃការផ្លាស់ប្តូរឌីជីថល ក៏បានលើកកម្ពស់ជាបន្តបន្ទាប់។
អនុវត្តកម្មវិធីទិសដៅជាតិនៅតំបន់ជនជាតិភាគតិច បណ្តាភូមិភាគនៅតំបន់ជនជាតិភាគតិចបានអនុវត្តនូវកម្មវិធីឧបត្ថម្ភជាច្រើនស្របតាមលក្ខណៈជាក់ស្តែង ឧបត្ថម្ភលំនៅឋាន បង្កើតមុខរបររកស៊ីចិញ្ចឹមជីវិត ជួយប្រជាជនអភិវឌ្ឍន៍សេដ្ឋកិច្ចជាបណ្តើរៗ លើកកម្ពស់ប្រាក់ចំណូល និងឈានឡើងលំនឹងជីវភាព។
- គណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ទើបដាក់ចេញផែនការអនុវត្តគម្រោង “ឧបត្ថម្ភមុខរបរចិញ្ចឹមជីវិតជូនប្រជាជន និងលើកកម្ពស់សមត្ថភាពបន្សាំនឹងការប្រែប្រួលអាកាសធាតុសម្រាប់សហគមន៍នៅទីក្រុងកឹងធើ” ដំណាក់កាល ២០២៦-២០២៨ ដោយថវិកាសរុប ១២,៦ ពាន់លានដុង។ គម្រោងនេះទទួលបានការឧបត្ថម្ភពីអង្គការ Merry Year International (MYI) នៃសាធារណរដ្ឋកូរ៉េ។