29/09/2026 - 05:56

អនុ​ម័ត​ជិត ១៦០ ពាន់​លាន​ដុង ពង្រឹង​ជា​បន្ទាន់​ការ​ស្រុត​បាក់​ច្រាំង​ទន្លេ​ហូវ នៅ​ឃុំ​កូវ​ឡាវ​យុង 

គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ បាន​ចេញ​សេច​ក្តី​សម្រេច លេខ ៤៨៥២​/QĐ-UBND អនុ​ម័ត​លើ​គម្រោង “ពង្រឹង​ជា​បន្ទាន់​ការ​ស្រុត​បាក់​ច្រាំង​ទន្លេ​ហូវ នៅ​ភូមិ​ង្វៀង​តាំង ឃុំ​កូវ​ឡាវ​យុង ទី​ក្រុង​កឹង​ធើ” ដោយ​កម្រិត​វិនិ​យោគ​សរុប​ជិត ១៦០ ពាន់​លាន​ដុង។

តាមបណ្ដោយច្រាំងស្ថិតនៅឃុំកូវឡាវយុង មានការស្រុតបាក់យ៉ាងច្រើន។

គម្រោង​នេះ​ដើម្បី​បង្ការ​ទប់​ស្កាត់​ផល​ប៉ះ​ពាល់​ដែល​គ្រោះ​ធម្ម​ជាតិ បង្ក​ឡើង​បាន​ទាន់​ពេល ទប់​ស្កាត់​ស្ថាន​ភាព​ស្រុត​បាក់​បន្ត​លុក​ចូល​ដី​គោក ធា​នា​សុវត្ថិ​ភាព​អាយុ​ជីវិត និង​ទ្រព្យ​សម្បត្តិ​របស់​ប្រ​ជា​ជន និង​ការ​ពារ​ប្រ​ព័ន្ធ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​សា​ធា​រណៈ​នៅ​ខាង​ក្នុង​ច្រាំង។ សា​ខា​នា​យក​ដ្ឋាន​ធា​រា​សាស្ត្រ (មន្ទីរ​កសិ​កម្ម​និង​បរិស្ថាន​ទី​ក្រុង​កឹង​ធើ) បាន​ប្រ​គល់​ឱ្យ​ធ្វើ​ម្ចាស់​វិនិ​យោគ។ របាំង​ការ​ពារ​ច្រាំង​នេះ​មាន​ប្រ​វែង​សរុប ២ គី​ឡូ​ម៉ែត្រ រួម​មាន​ជម្រាល​ទ្រេត​ពង្រឹង​ដោយ​កម្រាល​ថ្ម កម្ពស់​របាំង +៣,៧ ម៉ែត្រ ធ្នឹម​របាំង​ច្រាំង​ធ្វើ​ពី​បេ​តុង​សរ​សៃ​ដែក M៣០០។ ពង្រឹង​ទប់​ស្កាត់​ការ​ហូរ​ច្រោះ​ដោយ​ក្រ​ណាត់​ភូ​គព្ភ​វិទ្យា និង​កា​រុង​ខ្សាច់​នៅ​កន្លែង​ដែល​ទឹក​ហូរ​ខ្លាំង។ ទន្ទឹម​នឹង​នោះ នៅ​មាន​សំ​ណង់​រាយ​រង​បន្ថែម​ទៀត ដូច​ជា ស្ពាន​កប៉ាល់​បម្រើ​ជីវ​ភាព​ប្រ​ជា​ជន ប្រ​ព័ន្ធ​រំ​ដោះ​ទឹក​បណ្តោយ​របាំង​ច្រាំង និង​ពង្រឹង​លូ​រំ​ដោះ​ទឹក… ប្រ​ភព​ទុន​អនុ​វត្ត​គម្រោង​ពី​ថវិកា​ទី​ក្រុង រយៈ​ពេលក​សាង​ក្នុង​ដំ​ណាក់​កាល ២០២៦​-២០២៧។

គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង បាន​ប្រ​គល់​ឱ្យ​មន្ទីរ​កសិ​កម្ម​និង​បរិ​ស្ថាន​និង​សាខា​នា​យក​ដ្ឋាន​ធា​រា​សាស្ត្រ​ទី​ក្រុង​កឹង​ធើ ទទួល​ខុស​ត្រូវ​អនុ​វត្ត​គម្រោង ធា​នា​ល្បឿង​ដំ​ណើរ​ការ​និង​គុណ​ភាព​ត្រួត​ពិ​និត្យ​ហ្មត់​ចត់​នូវ​សំ​ណង់​ដែល​ចាំ​បាច់​បំ​ផុត ដើម្បី​ប្រិត​សំ​ចៃ ជៀស​វាង​ការ​ខ្ជះ​ខ្ជាយ បង់​ខាត​ថវិកា​រដ្ឋ៕

                                                            ហា​វុាំង - វិមាន​

ចែករំលែកអត្ថបទ