នាព្រឹកថ្ងៃទី ១៣ ខែកញ្ញា សមាគមសហព័ន្ធនារីនិងសមាគមកសិករឃុំឡុងភូ សហការជាមួយសាខាបក្ស គណៈប្រជាជនភូមិកិញង៉ាង និងភូមិខ្វាន់តាង ព្រមទាំងសប្បុរសជន ចាត់តាំងជូនអំណោយដល់គ្រួសារក្រីក្រ គ្រួសារក្បែរក្រ និងគ្រួសារមានស្ថានភាពលំបាកនៅលើភូមិឋាន។

សមមិត្ត ត្រឹងធីថាញហាំង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំឡុងភូ(ឈរទី៦រាប់ពីស្តាំ) រួមជាមួយសប្បុរសជន បានជូនអំណោយនិងថវិកាដល់គ្រួសារដែលមានស្ថានភាពលំបាក។
អំណោយដែលបានជូនមានចំនួន ៣៥០ ចំណែកដោយថវិកាសរុបប្រមាណ ១០០ លានដុង។ ក្នុងនោះ នៅភូមិខ្វាន់តាង សមាគមកសិករឃុំប្រគល់ជូនមាន ២០០ ចំណែក ក្នុងមួយចំណែកៗ មានអង្ករ ២០ គីឡូក្រាម និងថវិកា ៥០.០០០ ដុង; នៅភូមិកិញង៉ាង បានប្រគល់ជូនចំនួន ១៥០ ចំណែក ក្នុងមួយចំណែកៗ មានអង្ករ ១០ គីឡូក្រាម និងមី ១ ធុង ជូនគ្រួសារក្រីក្រ គ្រួសារក្បែរក្រ និងគ្រួសារដែលមានស្ថានភាពលំបាក។ ទន្ទឹមនឹងនោះ សមាគមសហព័ន្ធនារីឃុំឡុងភូ នៅទាំងចាត់តាំងធ្វើនំចាក់អំបែងចំនួន៥០០ នំ ជូនដល់បងប្អូននារី និងគ្រួសារដែលមានស្ថានភាពលំបាកក្នុងភូមិទៀតផង។

សមមិត្ត ត្រឹងធីថាញហាំង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំឡុងភូ (ខាងស្តាំបំផុត) ធ្វើនំចាក់អំបែងចែកជូនបងប្អូននារីដែលមានស្ថានភាពលំបាកនៅលើភូមិឋាន។
អំណោយទាំងនេះ ទោះបីតម្លៃមិនធំក៏ដោយ ប៉ុន្តែមានអត្ថន័យជាក់ស្ដែង រួមចំណែកជួយគ្រួសារនានាសម្រាលការលំបាកក្នុងជីវភាព ព្រមទាំងបង្ហាញពីស្មារតីស្រឡាញ់រាប់អាន ជួយគ្នាទៅវិញទៅមក ព្រួតដៃគិតគូរជីវភាពប្រជាជន និងលើកកម្ពស់តួនាទីរបស់សមាគមកសិករ អង្គការមហាជននិងសប្បុរសជន ក្នុងការព្រួតដៃអនុវត្តការងារសុខុមាលភាពសង្គមនៅភូមិភាគ៕
យ្វីអាញ - ថាច់ធី