មានផ្ទះរឹងមាំសម្រាប់ជ្រកភ្លៀងជ្រកក្តៅ គឺជាជំហានចាប់ផ្តើមដ៏សំខាន់ ដើម្បីឈានឡើងចាកផុតភាពក្រីក្រ។ យល់ច្បាស់ពីប្រការទាំងនេះ គណៈប្រចាំការនៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមសង្កាត់ខាញ់ហ្វា ទីក្រុងកឹងធើ បានផ្តុំកម្លាំងចលនាសាងសង់និងប្រគល់ជូន “ផ្ទះមហាសាមគ្គី” ឆ្នាំ២០២៦ ដល់គ្រួសារដែលជួបការលំបាកខ្លាំងអំពីលំនៅឋានលើភូមិឋាន។
ព្រឹត្តិការណ៍នេះបានគូសបញ្ជាក់ពីសេចក្តីរីករាយយ៉ាងពេញលេញ នៅពេលដែលផ្ទះ ២៧ ខ្នង បានប្រគល់ជូនជាផ្លូវការ ស្ថិតក្នុងកម្មវិធីឧបត្ថម្ភផ្ទះ ៣០ ខ្នង ដ៏មានអត្ថន័យស្របក្នុងឱកាសបុណ្យចូលឆ្នាំកងទ័ពនិងប្រជាជន ដើម្បីអំណរបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៦។ ពេលបើកទ្វារចេញ មិនត្រឹមតែជាផ្ទះថ្មីប៉ុណ្ណោះទេ នៅទាំងជាទីបង្អែកដើម្បីមាមីងស្ងប់ចិត្តពលកម្មផលិត កសាងជីវភាពសុខសាន្ត។
យោងតាមគណៈប្រចាំការនៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមសង្កាត់ខាញ់ហ្វា បន្ទាប់ពីរយៈពេលអនុវត្ត គ្រួសារដែលបានឧបត្ថម្ភក៏សង់ផ្ទះសម្រេចរួចរាល់។ ផ្ទះមួយខ្នងៗបានឧបត្ថម្ភថវិកា ៦០ លានដុង ក្នុងនោះ មានផ្ទះជាច្រើនបានសាច់ញាតិឧបត្ថម្ភប្រាក់បន្ថែមដើម្បីសង់ផ្ទះឱ្យកាន់តែសមរម្យជាងទៀត។ “ចំពោះគ្រួសារក្រីក្រ គ្រួសារក្បែរក្រជនជាតិខ្មែរ ផ្ទះរឹងមាំមិនត្រឹមតែជួយដោះស្រាយការលំបាកអំពីលំនៅឋានប៉ុណ្ណោះទេ នៅទាំងបង្កជាមូលដ្ឋានគ្រឹះដើម្បីគ្រួសារលំនឹងជីវភាព អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ ឈានឡើងក្នុងជីវភាព” លោកឡេថាញស្វៀង សមាជិកគណៈអចិន្ត្រៃយ៍ ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមសង្កាត់ខាញ់ហ្វា បានបញ្ជាក់ដូច្នេះ។

តំណាងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើ គណៈបញ្ជាការយោធានិងរដ្ឋអំណាចភូមិភាគ បានប្រគល់ជូន“ផ្ទះមហាសាមគ្គី”នៅសង្កាត់ខាញ់ហ្វា។
ពេលលែងបារម្ភពីផ្ទះទ្រុឌទ្រោម ផ្ទះបណ្តោះអាសន្ន ប្រជាជនមានលក្ខណៈបន្ថែមដើម្បីផ្តុំកម្លាំងពលកម្ម អភិវឌ្ឍសេដ្ឋកិច្ច គិតគូរឱ្យកូនចៅរៀនសូត្រត្រឹមតូវ កែលម្អជីវភាពជាបណ្តើរៗ។ អ្នកមីង គីមធីស៊ីណា នៅមណ្ឌលបឹងទុង មានអាយុ៧០ឆ្នាំប្លាយ ស្ថិតក្នុងគ្រួសារក្រីក្រជួបការលំបាកអំពីលំនៅឋាន បានចែករំលែកដោយក្តីរំភើប “ខ្ញុំវ័យចាស់កម្លាំងខ្សោយ ជីវភាពគ្រួសារពឹងលើការស៊ីឈ្នួលរបស់កូនៗជាចម្បង ឥឡូវ បានរដ្ឋសង់ផ្ទះជូន ខ្ញុំមិនអាចនិយាយអ្វីក្រៅពីអរគុណបក្ស រដ្ឋ ដែលបានជួយគ្រួសារខ្ញុំមានផ្ទះថ្មី ខ្ញុំសប្បាយចិត្តខ្លាំងណាស់”។
អាចនិយាយបានថា កម្មវិធីប្រគល់ផ្ទះ“មហាសាមគ្គី” មានតម្លៃមនុស្សធម៌យ៉ាងជ្រាលជ្រៅ បង្ហាញពីការរួមកម្លាំង ស្របមតិរបស់ទូទាំងសង្គមក្នុងការគិតគូរដល់ជីវភាពប្រជាជន។ ផ្ទះមួយខ្នងៗដែលបានប្រគល់ មិនត្រឹមតែដោះស្រាយការលំបាកអំពីលំនៅឋានប៉ុណ្ណោះទេ នៅទាំងជាប្រភពលើកទឹកចិត្តដ៏ធំធេង ដែលឆ្លុះបញ្ចាំពីការគិតគូររបស់បក្ស រដ្ឋនិងរដ្ឋអំណាចភូមិភាគចំពោះអ្នកមានស្ថានភាពលំបាក។ លទ្ធផលទាំងនោះ មិនត្រឹមតែរួមចំណែកវិជ្ជមានក្នុងការងារសុខុមាលភាពសង្គម ជួយឱ្យប្រជាជនរស់នៅ រកទទួលទានបានសុខសាន្តពិតប្រាកដ នៅទាំងជាទីបង្អែកដ៏រឹងមាំ ដើម្បីគ្រួសារក្រីក្រឈានឡើងក្នុងជីវភាព។ អ្វីៗទាំងអស់ ឆ្ពោះទៅរកទិសដៅរួម គឺបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម ឆ្ពោះដល់ទិសដៅមិនទុកឱ្យគ្រួសារក្រីក្រណាមួយខ្វះលក្ខណៈអំពីលំនៅឋានឡើយ៕
ថាញហ៊ុង-មុនី