17/09/2026 - 18:42

ពង្រីក​ប្រ​សិទ្ធ​ភាព​ប្រ​ភព​ទុន​អនុ​គ្រោះ​ក្នុង​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ 

ច្បាម​ទិស​ដៅ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ ការ​នាំ​យក​ប្រ​ភព​ទុន​អនុ​គ្រោះ​ដល់​ដៃ​ប្រ​ជា​ជន​ តែង​បាន​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​និង​ធនា​គារ​គោ​លន​យោ​បាយ​សង្គម​យក​ចិត្ត​ទុក​ដាក់​ពិ​សេស​។ ភាព​ជាក់​ស្តែង​បាន​បង្ហាញ​​ឱ្យ​ឃើញ​ថា​ ប្រ​ភព​ទុន​នេះ​កំ​ពុង​ពង្រីក​ប្រ​សិទ្ធ​ភាព​យ៉ាង​ច្បាស់​ក្នុង​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ បើក​ឱ​កាស​ឱ្យ​គ្រួ​សា​រនិង​មូល​ដ្ឋាន​អា​ជីវ​កម្ម​ជា​ច្រើន​មាន​ប្រ​ភព​ធន​ធាន​បន្ថែម​ក្នុង​ការវិ​និយោគ​ផលិត​ បង្ក​ការ​ងារ​ធ្វើ​ បង្កើន​ប្រាក់​ចំ​ណូល​។

សាខា​ការិយា​ល័យ​ប្រតិ​បត្តិ​ការ​ធនាគារ​គោ​លន​យោ​បាយ​សង្គម​ភូ​តឹម បច្ចុប្បន្ន​កំ​ពុង​ទទួល​បន្ទុក​ភូមិ​ឋាន​ឃុំ​ចំ​នួន​៣ នោះ​គឺ​ឃុំ​ហូដាក់​កៀង​ ឃុំ​ភូ​តឹមនិង​ឃុំ​ធ្វឹង​ហ្វា​ ដែល​មាន​គ្រួ​សារ​ជន​ជា​ជន​រួម​ជាតិ​ខ្មែរ​ជាង​៥០%។ រយៈ​ពេល​កន្លង​ ការិយា​ល័យ​ប្រតិ​បត្តិ​ការ​ធនាគារ​គោ​លន​យោ​បាយ​សង្គម​កិច្ច​ភូ​តឹម តែង​សហ​ការ​ជិត​ស្និទ្ធ​ជា​មួយ​គណៈ​កម្មា​ធិ​ការ​បក្ស​ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ អង្គ​ការ​នយោ​បាយ​-សង្គម​ដែល​ទទួល​ការ​ប្រ​គល់​សិទ្ធិ​ ក្រុម​ប្រិត​សំ​ចៃ​និង​បុល​ទុន​ ដើម្បី​ផ្សព្វ​ផ្សាយ​បាន​ទាន់​ពេល​ បណ្តា​កម្ម​វិធី​ឥ​ណ​ទាន​គោ​លន​យោ​បាយ​ដល់​ចំ​មុខ​សញ្ញា​ទទួល​ផល​។ ប្រ​ភព​ទុន​អនុ​គ្រោះ​បាន​ឧបត្ថម្ភ​ដល់​គ្រួ​សារ​ប្រ​ជា​ជន​ កម្ម​ករ​និយោជិត​និង​មូល​ដ្ឋាន​ផលិត​អា​ជីវ​កម្ម​ខ្នាត​តូច​ជា​ច្រើន​ឱ្យ​មា​នល​ក្ខណៈ​វិនិយោគ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ បង្ក​ការ​ងារ​ធ្វើ​និង​បង្កើន​ប្រាក់​ចំ​ណូល​។ លោក​ង្វៀង​ហាយ​អូវ​ នា​យក​សាខា​ការិយា​ល័យ​ប្រតិ​បត្តិ​ការ​ធនាគារ​គោ​លន​យោ​បាយ​សង្គម​កិច្ច​ភូ​តឹម ឱ្យ​ដឹង​៖ “សង្កេត​ឃើញ​ថា​ ភូមិ​ឋាន​ទទួល​បន្ទុក​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ ដូច្នេះ​ រយៈ​ពេល​កន្លង​ យើង​ខ្ញុំ​តែង​សហ​ការ​ជា​មួយ​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​និង​ពិ​និត្យ​ឡើង​វិញ​ដើម្បី​នាំ​យក​ប្រ​ភព​ទុន​ដល់​មា​មីង​ជន​រួម​ជាតិ​ខ្មែរ​ ដើម្បី​មា​មីង​មាន​ឱ​កាស​បង្ខិត​ជិត​ប្រ​ភព​ទុន​ អាច​បុល​ទុន​សម្រាប់​ធ្វើ​ការ​ផលិត​ ផ្លាស់​ប្តូរ​មុខ​របរ​ឬ​អភិវឌ្ឍ​មុខ​របរ​របស់​គ្រួ​សារ​ ជួយ​មា​មីង​មាន​ឱ​កាស​បន្ថែម​លំ​នឹង​ជីវ​ភាព​ អភិវឌ្ឍ​សេដ្ឋ​កិច្ច​ឈាន​ឡើង​ធ្វើ​មាន​លើ​ផ្ទៃ​ដី​ស្រុក​កំ​ណើត​”។ 

សាខា​ការិយា​ល័យ​ប្រតិ​បត្តិ​ការ​ធនាគារ​គោ​លន​យោ​បាយ​សង្គម​ភូ​តឹម ប្រ​ជុំ​ក្រុម​បុល​ទុន​និង​ផ្តល់​ផ្ទេរ​ទុន​ដល់​គ្រួ​សារ​បុល​នៅ​ឃុំ​ភូ​តឹម។

ផ្តើម​ពី​ប្រ​ភព​ទុន​ឥ​ណ​ទាន​គោ​លន​យោ​បាយ​ ឃើញ​មាន​ទម្រង់​សេដ្ឋ​កិច្ច​ជា​ច្រើន​ដែល​មាន​ប្រ​សិទ្ធ​ភាព​បាន​បង្កើត​និង​ពង្រីក​ទូ​លំ​ទូ​លាយ​។ មាន​គ្រួ​សារ​ខ្លះ​វិនិយោគ​ពង្រីក​មូល​ដ្ឋាន​ផលិត​ អ្នក​ខ្លះ​ផ្តើម​ធ្វើ​អា​ជីវ​កម្ម​ មាន​គ្រួ​សារ​ខ្លះ​បាន​លំ​នឹង​ជីវ​ភាព​ជា​បណ្តើ​រៗ អា​ស្រ័យ​ប្រ​ភព​ទុន​អនុ​គ្រោះ​។ ខាង​ក្រោយ​ខ្ទង់​ប្រាក់​កម្ចី​ គឺ​ជា​ទំនុក​ចិត្ត​ ជា​បំ​ណង​ប្រាថ្នា​ឈាន​ឡើង​ ហើយ​ក៏​ជា​ឱ​កាស​ដើម្បី​ប្រ​ជា​ជន​ម្ចាស់​ការក​សាង​អនាគត​ដោយ​កម្លាំង​ពល​កម្ម​របស់​ខ្លួន​។ជាក់​ស្តែង​ដូច​ជា​គ្រួ​សារ​អ្នក​មីង​ ត្រេ​វធី​វ៉ូ​យ នៅ​ឃុំ​ធ្វឹង​ហ្វា​ ទី​ក្រុង​កឹង​ធើ​ ប្រ​កប​របរ​ប្រ​ពៃ​ណី​គូរ​គំនូរ​លើ​កញ្ចក់​និង​ធ្វើ​ហិប​ស្លា​ ជា​ច្រើន​ឆ្នាំ​ផ្សារ​ភ្ជាប់​នឹង​អា​ជីព​ ពេល​ទី​ផ្សារ​ផ្លាស់​ប្តូរ​របរ​ប្រ​ពៃ​ណី​ក៏​ជួប​ការ​លំ​បាក​ច្រើន​ ប៉ុន្តែ​តាំង​ពី​បាន​បុល​ទុន​ ជួយ​ឱ្យ​គាត់​មាន​ឱ​កាស​បន្ថែម​ច្បាម​អា​ជីព​ មា​នភា​ពលំ​នឹង​ជាង​ជា​មួយ​របរ​ប្រ​ពៃ​ណី​របស់​ដូន​តា​។

ថ្នាក់​ដឹក​នាំ​សាខា​ការិយា​ល័យ​ប្រតិ​បត្តិ​ការ​ធនាគារ​គោ​លន​យោ​បាយ​សង្គម​ភូ​តឹម អញ្ជើញ​មក​សួរ​សុខ​ទុក្ខ​គ្រួ​សារ​អ្នក​មីង​ត្រេ​វធី​វ៉ូ​យ នៅ​ឃុំ​ធ្វឹង​ហ្វា​ ទី​ក្រុង​កឹង​ធើ​។

“ខ្ញុំ​បុល​ប្រាក់​៥០លាន​ដុង​ពី​ធនាគារ​គោ​លន​យោ​បាយ​សង្គម​ភូ​តឹម សម្រាប់​ទិញ​កញ្ចក់​តាម​តម្លៃ​លក់​ដុំ​ ទិញ​ថ្នាំ​ពណ៌​ ឈើ​និង​ឧប​ករណ៍​ផ្សេង​ៗបម្រើ​ការ​គូរ​គំនូរ​និង​ធ្វើ​ហិប​ស្លា​។ អា​ស្រ័យ​ហេ​តុ​នេះ​ បន្ថយ​ថ្លៃ​ចំ​ណាយ​ដំ​បូង​។ពី​មុន​ ខ្វះ​ទុន​ទិញ​ជឿ​ បង់​ការ​ប្រាក់​ខ្ពស់​ឱ្យ​គេ​ ម៉្លោះ​ហើយ​ ធ្វើ​បាន​ផលិត​ផល​ លក់​នៅ​សល់​ចំ​ណេញ​តិច​តួច​។ ឥ​ឡូវ​មាន​ដើម​ទុន​ យើង​ធ្វើ​ម្ចាស់​ រក​បាន​ប្រាក់​ចំ​ណេញ​ប្រសើរ​ជាង​មុន​ច្រើន​” អ្នក​មីង​ ត្រេ​វធី​វ៉ូ​យ បាន​ឱ្យ​ដឹង​បន្ថែម​ដូច្នេះ​។

ដើម្បី​មាន​ប្រ​ភព​ធន​ធាន​បន្ថែម​បម្រើ​ប្រ​ជា​ជន​ ទន្ទឹម​នឹង​ប្រ​ភព​ទុន​ដែល​មជ្ឈិម​ផ្តល់​និង​ប្រ​ភព​ទុន​ថវិកា​ភូមិ​ភាគ​ប្រ​គល់​សិទ្ធិ​ ការិយា​ល័យ​ប្រតិ​បត្តិ​ការ​ធនាគារ​គោ​លន​យោ​បាយ​សង្គម​ភូ​តឹម នៅ​ទាំង​កៀរ​គរ​ប្រាក់​បញ្ញើ​ប្រិត​សំ​ចៃ​ពី​អង្គ​ការ​ បុគ្គល​លើ​ភូមិ​ឋាន​។ នេះ​ជា​ទម្រង់​រូប​ភាព​ផ្ញើ​ប្រាក់​សុវត្ថិ​ភាព​ ងាយ​ស្រួយ​ អត្រា​ការ​ប្រាក់​សម​ស្រប​ ពិ​សេ​សមាន​អត្ថ​ន័យ​សង្គម​យ៉ាង​ជ្រាល​ជ្រៅ​ ព្រោះ​ថា​រាល់​ប្រាក់​បញ្ញើ​ចូល​ក្នុង​ធនាគារ​ សុទ្ធ​តែ​បាន​រួម​ចំ​ណែក​បំ​ពេញ​បន្ថែម​ប្រ​ភព​ទុន​អនុ​គ្រោះ​ដល់​ប្រ​ជា​ជន​ដែល​មាន​តម្រូវ​ការ​បុល​ទុន​។

ដំ​ណើរ​ការ​នាំ​យក​ប្រ​ភព​ទុន​ឥ​ណ​ទាន​គោ​លន​យោ​បាយ​ដល់​ដៃ​មា​មីង​ជន​ជាតិ​ភាគ​តិច​ រយៈ​ពេល​កន្លង​ ពិត​ជា​ពង្រីក​បាន​ប្រ​សិទ្ធ​ភាព​ ក្លាយ​ជា​គំនាស់​ដ៏​សំ​ខាន់​ក្នុង​ការ​ងារ​សុខុមាល​ភាព​សង្គម​នៅ​ភូមិ​ភាគ​។ ជា​មួយ​នឹង​អត្ថ​ន័យ​មនុស្ស​ធម៌​ដ៏​ជ្រាល​ជ្រៅ​នេះ​ ការ​កៀរ​គរ​បន្ថែម​ប្រ​ភព​ធន​ធាន​ពី​ប្រាក់​បញ្ញើ​ក្នុង​ប្រ​ជា​ជន​បង្ក​បរិ​យាកាស​ថ្មី​សម្រាប់​ប្រ​ភព​ទុន​គោ​លន​យោ​បាយ​។ បង្ក​ឱ្យ​មាន​ការ​ព្រួត​ដៃ​ រួម​ដំ​ណើរ​ពី​សំ​ណាក់​អង្គ​ការ​និង​បុគ្គល​ជា​ច្រើន​ ជួយ​ឱ្យ​ស្ថាន​ភា​ពលំ​បាក​ជា​ច្រើន​បាន​បង្ខិត​ជិត​ទុន​អនុ​គ្រោះ​ ផ្តើម​ពី​នោះ​ ជា​ជំ​ហាន​ៗឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ រួម​ចំ​ណែក​អភិវឌ្ឍ​សេដ្ឋ​កិច្ច​នៅ​ភូមិ​ភាគ​ដោយ​ចីរ​ភាព​៕

ថាញ​ហ៊ុង-មុនី​

ចែករំលែកអត្ថបទ