ត្រង់កថាខណ្ឌ ៤ មាត្រា ៤០ នៃអនុក្រឹត្យ លេខ ៦៩/២០២៤/NĐ-CP បានកំណត់ គណនីដែលបានបង្កើតដោយច្រកទ្វារសេវាសាធារណៈជាតិ ប្រព័ន្ធព័ត៌មានដោះស្រាយបែបបទរដ្ឋបាល ថ្នាក់ក្រសួង ថ្នាក់ខេត្ត ដែលផ្តល់ជូនស្ថាប័ន អង្គការ បានប្រើប្រាស់ដល់ផុតថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៥។

រូបជាឧទាហរណ៍។
មានន័យថា ចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥ គណនីនេះនឹងគ្មានសុពលភាពទៀត។ ស្ថាប័ន អង្គការត្រូវតែប្រើគណនីកំណត់អត្តសញ្ញាណអេឡិចត្រូនិកលើ VNeID ដើម្បីចូលមើលនិងតភ្ជាប់ជាមួយនឹងប្រព័ន្ធព័ត៌មានរដ្ឋបាល។
មាត្រា ១២ អនុក្រឹត្យលេខ ៦៩/២០២៤/NĐ-CP កំណត់ពីលំដាប់លំដោយបែបបទផ្តល់ ជូនគណនីកំណត់អត្តសញ្ញាណអេឡិចត្រូនិកចំពោះស្ថាប័ន អង្គការ ដូចខាងក្រោម៖
១. អ្នកតំណាងស្របច្បាប់ អ្នកដឹកនាំស្ថាប័ន អង្គការ ឬអ្នកដែលបានអ្នកតំណាងស្របច្បាប់ អ្នកដឹកនាំបានប្រគល់សិទ្ធិឱ្យប្រើប្រាស់គណនីកំណត់អត្តសញ្ញាណអេឡិចត្រូនិកកម្រិត ០២ របស់ខ្លួនចូលក្នុងកម្មវិធីកំណត់អត្តសញ្ញាណជាតិ ផ្តល់ជូនព័ត៌មានតាមការណែនាំ និងសំណូមពរសុំផ្តល់គណនីកំណត់អត្តសញ្ញាណអេឡិចត្រូនិកដល់ស្ថាប័ន អង្គការ បន្ទាប់ពីមានការយល់ព្រមរបស់អ្នកតំណាងស្របច្បាប់ទាំងអស់របស់អង្គការ (បើមាន)។
ក្នុងករណីដាក់សំណើដោយផ្ទាល់ អ្នកតំណាងស្របច្បាប់ អ្នកដឹកនាំស្ថាប័ន អង្គការ ឬអ្នកបានប្រគល់សិទ្ធិធ្វើការបំពេញសេចក្តីស្នើសុំផ្តល់គណនីកំណត់អត្តសញ្ញាណអេឡិចត្រូនិកសម្រាប់ស្ថាប័ន អង្គការតាមទម្រង់ TK ០២ ប្រកាសអមដោយអនុក្រឹត្យនេះ ដាក់ពាក្យនៅស្ថាប័នគ្រប់គ្រងកំណត់អត្តសញ្ញាណ និងបញ្ជាក់អេឡិចត្រូនិក ឬស្ថាប័នគ្រប់គ្រងអត្តសញ្ញាណនៅកន្លែងដែលងាយស្រួល។
២. ស្ថាប័នគ្រប់គ្រងកំណត់អត្តសញ្ញាណ និងបញ្ជាក់អេឡិចត្រូនិក ដំណើរការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ព័ត៌មានអំពីស្ថាប័ន អង្គការក្នុងមូលដ្ឋានទិន្នន័យជាតិអំពីការចុះឈ្មោះពាណិជ្ជកម្ម មូលដ្ឋានទិន្នន័យជាតិ និងមូលដ្ឋានទិន្នន័យឯកទេសផ្សេងៗទៀត។
ក្នុងករណីព័ត៌មានអំពីស្ថាប័ន អង្គការមិនទាន់មានក្នុងមូលដ្ឋានទិន្នន័យជាតិអំពីការចុះឈ្មោះពាណិជ្ជកម្ម មូលដ្ឋានទិន្នន័យជាតិនិងមូលដ្ឋានទិន្នន័យឯកទេសផ្សេងៗទៀត គឺអនុវត្តពិនិត្យ បញ្ជាក់ព័ត៌មានអំពីស្ថាប័ន និងអង្គការ។
៣. ស្ថាប័នគ្រប់គ្រងកំណត់អត្តសញ្ញាណ និងបញ្ជាក់អេឡិចត្រូនិក ត្រូវជូនព័ត៌មានអំពីលទ្ធផលចុះឈ្មោះសុំផ្តល់គណនីកំណត់អត្តសញ្ញាណអេឡិចត្រូនិកជូនអ្នកតំណាងស្របច្បាប់ អ្នកដឹកនាំស្ថាប័ន អង្គការអនុវត្តបែបបទតាមកម្មវិធីកំណត់អត្តសញ្ញាណជាតិ ឬម្ចាស់លេខទូរស័ព្ទចល័តស្របច្បាប់ ឬអាសយដ្ឋានសារអេឡិចត្រូនិក។
ក្នុងករណីមិនគ្រប់លក្ខណៈផ្តល់ជូនគណនីកំណត់អត្តសញ្ញាណអេឡិចត្រូនិក គឺស្ថាប័នគ្រប់គ្រងកំណត់អត្តសញ្ញាណ និងបញ្ជាក់អេឡិចត្រូនិកជូនដំណឹងដោយលាយលក្ខណ៍អក្សរ ផ្ញើសារ ឬតាមរយៈគណនីកំណត់អត្តសញ្ញាណអេឡិចត្រូនិករបស់អ្នកចុះឈ្មោះ៕
យោង៖ https://nguoiquansat.vn/- វិមាន