04/11/2019 - 15:17

លោក​ង៉ោ​ហុង​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​

ពិធី​បុណ្យ​អក​អំ​បុក​-ប្រ​ណាំង​ទូក​-ង សុក​ត្រាំង​លើ​កទី​ IV នឹង​មាន​ភាព​ពុះ​ពោរ​ ទាក់​ទាញ​អា​រម្ម​ណ៍​ និង​ប្រ​កប​ដោយអត្តសញ្ញា​ណវប្ប​ធម៌​ប្រ​វេណី​របស់​ជន​រួម​ជា​តិ​ខ្មែរ​

លោក​ង៉ោ​ហុង​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​។​

ពិធី​បុណ្យ​អក​អំ​បុក​-ប្រ​ណាំង​ទូក​-ង សុក​ត្រាំង​លើ​កទី​IV តំ​បន់​វាលរាប​ទន្លេ​គឺ​វឡុង​ ឆ្នាំ​២​០​១​៩​ ប្រ​ព្រឹត្ត​ឡើង​ក្នុង​រយៈ​ពេល៧​ថ្ងៃ​ (ចាប់​ពី​ថ្ងៃ​ទី​៥​ដល់​១​១​វិ​ច្ឆិកា​) ជា​មួយ​សកម្ម​ភាព​វប្ប​ធម៌​ សិល្បៈ​ កីឡា​យ៉ាង​ពុះ​ពោរ​។​ ជុំ​វិ​ញ​នៃ​ការ​រៀប​ចំ​ពិធី​បុណ្យ​នេះ​ដោះ​ដូរ​ជា​មួយ​អ្នក​សារ​ព័ត៌​មាន​កឹង​ធើ​-ភាសា​ខ្មែរ​ លោក​ង៉ោ​ហុង​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​ ឱ្យ​ដឹង​៖

- រៀង​រាល់​២​ឆ្នាំ​ម្តង​ ហើយ​ឆ្នាំ​នេះ​ជា​លើ​កទី​៤​ ដែល​ខេត្ត​សុក​ត្រាំង​រៀប​ចំ​ពិធី​បុណ្យ​អក​អំ​បុក​-ប្រ​ណាំង​ទូក​-ង តំ​បន់​វាលរាបទ​ន្លេ​គឺ​វឡុង​។​ ចាប់​ពី​ដើម​ឆ្នាំ​រហូត​មក​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​ បាន​ចង្អុល​ការ​ដល់​ផ្នែក​មុខ​ងារ​ និង​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ស្រុក​ ក្រុង​ក្នុង​ខេត្ត​ សកម្ម​រៀប​ចំ​នូវ​ផ្នែក​ការ​ងារ​នៃ​ពិធី​បុណ្យ​។​ មក​ទល់​ពេល​នេះ​ ការ​ត្រៀម​បម្រុង​ត្រូវ​បាន​អនុ​វត្ត​យ៉ាង​ហ្មត់​ចត់​ ហើយ​ថវិ​កា​រៀប​ចំ​ត្រូវ​បាន​ធានា​ពីប្រ​ភព​នៃ​ការ​កៀរ​គរសង្គម​ ។​

* តើ​សកម្ម​ភាព​ និង​ចំ​ណុច​សំ​ខាន់​ៗ​នៃ​ពិធី​បុណ្យ​នេះ​មាន​អ្វី​ខ្លះ​? ជម្រាប​ប្រ​សាសន៍​លោក​?

- ពិធី​បុណ្យ​អក​អំ​បុក​ ប្រ​ណាំង​ទូក​-ង តែ​ងបាន​ខេត្ត​សុក​ត្រាំង​រៀប​ចំ​និង​រក្សា​ជា​រៀង​រាល់​ឆ្នាំ​ សំ​ដៅ​អភិ​រក្ស​និង​ពង្រីក​តម្លៃ​វប្ប​ធម៌​ប្រ​វេណី​របស់​ជន​រួម​ជា​តិ​ខ្មែរ​នៅ​សុក​ត្រាំង​និយាយ​រួម​ និង​ជន​រួម​ជា​តិ​ខ្មែរ​នៅ​ណាមបូ​និយាយ​ដោយ​ឡែក​ ។​ ពិធី​បុណ្យ​នេះ​នឹង​មាន​សកម្ម​ភាព​ជា​ច្រើន​ ដូច​ជា​៖ ពិធី​សែន​ព្រះ​ខែ​; បណ្ដែត​ប្រ​ទី​ប; ស្តារ​ឡើង​វិ​ញទូក​គែ​ហ៊ៅ; សម្តែ​ង​សិល្បៈ​មហា​ជន​ និង​សម្តែ​ង​បង្ហាញ​សម្លៀក​បំ​ពាក់​ខ្មែរ​; មហោ​ស្រព​ ឈុត​សម្ដែង​ល្ខោ​ន​យូរ​កេរ-  តំ​បន់​វាលរាប​ទន្លេ  ​គឺ​វឡុង​;  តាំង​ពិព័រណ៍​ផ្សា​រណាត់​។​ល។​ ចំ​ណុច​លេច​ធ្លោ​នៃ​ពិធី​បុណ្យ​គឺ​ប្រ​ណាំង​ទូក​-ងតំ​បន់​វាលរាប​ទន្លេ​គឺ​វឡុង​ ដោយ​ខ្លឹម​សារ​ចំ​នួន​២​ គឺ​៖ ប្រ​ណាំង​ចម្ងាយ​១​.០​០​០​ម៉ែ​ត្រ​សម្រាប់​នារី​ និង​ចម្ងាយ​១​.២​០​០​ម៉ែ​ត្រ​សម្រាប់​បុរស​។​ ការ​ប្រ​ណាំង​នឹង​ប្រ​ព្រឹត្ត​ទៅ​ក្នុង​រយៈ​ពេល​២​ថ្ងៃ​ គឺ​ថ្ងៃ​ទី​១​០​និង​១​១​ ខែ​វិ​ច្ឆិកា​។​ ការ​ប្រ​ណាំង​លើ​កនេះ​ តាម​ការ​រំពឹង​ទុក​នឹង​មាន​ទូក​-ងបុរស​និង​នារី​ចូល​រួម​ចំ​នួន​៦​០​ទូក​ មក​ពី​ខេត្ត​បាក​លីវ​ កាម៉ា​វ ហូវយ៉ាង​ វិ​ញឡុង​ ត្រាវិ​ញ និង​គៀង​យ៉ាង​ ។​

* តើ​ការ​ធានា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ និង​សុវត្ថិ​ភាព​សម្រាប់​ប្រ​ជា​ជន​ និង​អ្នក​ទេស​ចរ​ចូល​រួម​កម្ម​វិ​ធី​ត្រូវ​បាន​រៀប​ចំ​យ៉ាង​ដូច​ម្តេច? ជម្រាប​ប្រ​សាសន៍​លោក​?

- គណៈ​កម្ម​ការ​រៀប​ចំ​កម្ម​វិ​ធី​ បាន​បែង​ចែក​ភារកិច្ច​ ហើយ​ប្រ​គល់​ឱ្យ​នគរ​បាល​ខេត្ត​ សហកា​រជា​មួយ​មន្ទី​រ​ដឹក​ជញ្ជូន​និង​គមនាគមន៍ខេត្ត​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​សុក​ត្រាំង​ កសាង​ផែន​ការ​ធានា​សណ្តាប់​ធ្នាប់​និង​សុវត្ថិ​ភាព​ចរាចរ​ណ៍​ ក្នុង​អំ​ឡុង​ពេល​ប្រ​ព្រឹត្ត​ឡើង​នៃ​កម្ម​វិ​ធី​បុណ្យ​។​ ជា​ក់​ស្ដែង​ នគរ​បាល​បាន​កសាង​ផែន​ការ​ចាត់​ចែង​កម្លាំង​និង​មធ្យោ​បាយ​ ដើម្បី​ម្ចាស់​ការ​ ការ​ពារ​និង​មាន​វិ​ធាន​ការ​ដោះ​ស្រាយ​ស្ថាន​ការ​ណ៍​ភ្លាម​ៗ​បាន​ទាន់​ពេល​ ធានា​សុវត្ថិ​ភាព​ដាច់​ខាត​ក្នុង​អំ​ឡុង​ពេល​ប្រ​ព្រឹត្ត​ឡើង​នៃ​ពិធី​បុណ្យ​។​ ម្ចាស់​ការ​សហកា​រជា​មួយ​នឹង​មន្ទី​រ​ ផ្នែក​ ពាក់​ព័ន្ធ​ ចាត់​ចែង​កម្លាំង​ធានា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ និង​ជួយ​សម្រួល​ចរាចរ​សម្រាប់​សកម្ម​ភាព​សំ​ខាន់​ៗ​ ដូច​ជា​៖ ពិធី​សែន​ព្រះ​ខែ​ ពិធី​ប្រ​ឡង​បណ្តែ​តប្រ​ទី​ប ស្តារ​ទូក​គែ​ហ៊ៅឡើង​វិ​ញ។​ ពិធីបើ​ក​និង​បិទ​ពិធី​ប្រ​ណាំង​ទូក​-ង និង​កន្លែង​ដែល​រៀប​ចំ​សកម្ម​ភាព​ផ្សេង​ៗ​នៃ​ពិធី​បុណ្យ​។​ សុក​ត្រាំង​នឹង​ខិត​ខំ​ធានា​ល្អ​បំ​ផុត​សម្រាប់​ប្រ​ជា​ជន​ អ្នក​ទេស​ចរ​ចូល​រួម​អំ​ណរ​បុណ្យ​អក​អំ​បុក​ ទទួល​បាន​នូវ​ភាព​សប្បាយ​រីក​រាយ​និង​សុវត្ថិ​ភាព​៕

*សូម​អរគុណ​លោក​ !

                                                   លីធាន

Chia sẻ bài viết