អញ្ជើញមកចូលរួមពិធីបុណ្យអកអំបុក - ប្រណាំងទូក-ង ទីក្រុងកឹងធើ ឆ្នាំ២០២៦ ភ្ញៀវទេសចរមិនត្រឹមតែបានចូលរួមក្នុងបរិយាកាសដ៏រំភើបរីករាយនៃការប្រណាំងទូក-ងនៅដងព្រែក Maspéro និងគយគន់ប្រទីបដ៏ភ្លឺផ្លេកប៉ុណ្ណោះទេ ថែមទាំងមានឱកាសពិសាម្ហូបអាហារប្រពៃណី ទស្សនាផ្សារណាត់ OCOP និងស្វែងយល់ពីវត្តអារាមខ្មែរល្បីៗដែលមានស្ថាបត្យកម្មល្អប្រណីតទៀតផង។
ឆ្ពោះដល់ទិវាវប្បធម៌វៀតណាម និងពិធីបុណ្យអកអំបុកនិងប្រណាំងទូក-ង ទីក្រុងកឹងធើ ឆ្នាំ២០២៦ សិល្បករ-សិល្បការិនីនិងតន្ត្រីកររបស់ក្រុមសិល្បៈខ្មែរទីក្រុងកឹងធើ កំពុងមមាញឹកហាត់សមនិងកែលម្អកម្មវិធីសម្តែងនានា។
មាននិស្ស័យនឹងចម្លាក់តាំងពីនៅបួសរៀនក្នុងវត្ត បងឡឹមហ្វាថា នៅភូមិតឹងក្វី B ឃុំតឹងថាញ់ ទីក្រុងកឹងធើ បានខិតខំប្រឹងប្រែងស្រាវជ្រាវរៀនសូត្រនិងលត់ដំដោយឥតឈប់ឈរ ដើម្បីបានក្លាយជាសិប្បករជាងចម្លាក់។
ជារៀងរាល់ឆ្នាំ ឱ្យតែដល់ពិធីបុណ្យអកអំបុក នៅលើដងព្រែក Maspero សំឡេងហ៊ោអបអរសាទរនៃពិធីបុណ្យប្រណាំងទូក ងបានបន្លឺឡើងយ៉ាងកងរំពង។ ប៉ុន្តែ រួមដំណើរជាមួយទូក ងលឿនលយជ្រែកទឹក ប្រជាជននិងភ្ញៀវទេសចរជិតឆ្ងាយក៏មានចំណាប់អារម្មណ៍ចំពោះទូកគែហ៊ៅដែលបានរចនាក្បូរក្បាច់រំលេចពណ៌យ៉ាងប្រណីតផងដែរ។
អំបុកគឺជាអាហារប្រពៃណីពេញនិយមរបស់ជនរួមជាតិខ្មែរ ផ្សារភ្ជាប់ជាមួយនឹងពិធីបុណ្យអកអំបុក។ នៅភូមិព្រះស្រែ ឃុំសុងឡុក អ៊ំថាច់សាង នៅតែបន្តរក្សារបរបុកអំបុកដែលបន្សល់ទុកពីដូនតា។ រាល់ដំណាក់ការទាំងអស់សុទ្ធតែធ្វើដោយដៃ ទាមទារភាពហ្មច់ចត់ ប៉ិនប្រសប់ និងកម្លាំងកាយជាច្រើន។
ពេលរំលឹកដល់ទូក ង គេតែងនឹកឃើញភ្លាមដល់ការប្រណាំងដ៏ស្វិតស្វាញនៅលើដងព្រែក Maspero។ ប៉ុន្តែ សម្រាប់ជនរួមជាតិខ្មែរ ទូក ង ក៏ជានិមិត្តរូបមួយប្រកបដោយលក្ខណៈវប្បធម៌ដ៏ពិសេស ក្នុងនោះ មានទាំងកត្តាជំនឿផ្លូវចិត្ត។
នាឱកាសពិធីបុណ្យអកអំបុក - ប្រណាំងទូក-ង ទីក្រុងកឹងធើ ឆ្នាំ ២០២៦ ក្រុមការងារនៃគណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំធ្វឹងហ្វា ដឹកនាំដោយសមមិត្ត ត្រឿងក្វឹកដៀង លេខាគណៈកម្មាធិការបក្សឃុំ ជាប្រធានក្រុម បានអញ្ជើញទៅសួរសុខទុក្ខ ជូនអំណោយ និងលើកទឹកចិត្តដល់គណៈកម្មការវត្ត និងកីឡាករទូក-ង នៅវត្តបួនព្រះភ័ក្រ្ត វត្តចំប៉ា និងវត្តតាឃ្វិចចាស់។ល។
នៅភូមិបាសែ ឃុំសុងឡុក ខេត្តវិញឡុង លោក ថាច់ថាញ់អាង ផ្សារភ្ជាប់ជាមួយនឹងរបររចនារបាំងមុខ ឆ្លាក់រូបសំណាក និងឆ្លាក់ក្បាច់រចនាខ្មែរ។ ដោយចំណង់ចំណូលចិត្ត រួមជាមួយនឹងការបង្រៀនមុខរបរដោយឥតគិតថ្លៃ លោកបានរួមចំណែកថែរក្សា មុខរបរសិប្បកម្ម ជួយឱ្យយុវជនជំនាន់ក្រោយយល់ដឹងបន្ថែមអំពីវប្បធម៌ជនជាតិ។
ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ ទើបជូនដំណឹងអំពីការប្រឡង ទេពកោសល្យរាំរបស់សិស្សនិងនិស្សិតទូទាំងប្រទេស ឆ្នាំ២០២៦។
បន្ទាប់ពីអវត្តមានអស់រយៈពេល ២១ ឆ្នាំ ទូក ង វត្តពាមបួនថ្មី នៅសង្កាត់ភូឡើយ ទីក្រុងកឹងធើ បានវិលត្រឡប់មកកាន់ខ្សែទឹកប្រណាំងឡើងវិញ។ ជាទូក ងដែលទើបបោះថ្មី ដោយការចូលរួមរបស់រដ្ឋអំណាចភូមិភាគនិងសប្បុរសជន បានបំពេញតាមគោលបំណងរបស់មាមីងខ្មែរនៅទីនេះ។
ទោះបីមានវ័យចំណាស់ហើយក៏ដោយ ប៉ុន្តែលោកយ៉ឿងវុាំងញឹក នៅភូមិផ្សារ ឃុំដាយអាង ខេត្តវិញឡុង តែងរក្សារបរត្បាញបន្ទោះដែលដូនតាជំនាន់មុនបង្រៀនតៗមក។ កញ្ឆេដែលគាត់និងកូនស្រីត្បាញនោះ បានគេប្រមូលទិញជាប្រចាំ ជួយឱ្យគ្រួសារមានប្រាក់ចំណូលបន្ថែម ទន្ទឹមនឹងនោះរួមចំណែកថែរក្សារបរប្រពៃណីទៀតផង។
ចំពោះជនរួមជាតិខ្មែរ ទូក-ងនៅទាំងជានិម្មិតរូបនាំមកតម្លៃវប្បធម៌ដ៏វិសេសវិសាល ក្នុងនោះមានទាំងកត្តាជំនឿ និងផ្លូវចិត្តទៀតផង។ ទូក-ងតែងបានតុបតែងលម្អដោយក្បូរក្បាច់យ៉ាងវិចិត្រ ពណ៌សម្បុរគួរឱ្យចាប់អារម្មណ៍ ទូក-ងនីមួយៗសុទ្ធតែមានភ្នែកមួយគូរដ៏មានសិល្បៈ និងសត្វកំណាន់ពិសេសមួយតែងមានវត្តមាននៅលើក្បាលទូក ព្រមទាំងផ្ទុកនូវរឿងរ៉ាវវប្បធម៌លាក់ទុកពីក្រោយ។
ដោយការស្រឡាញ់ចូលចិត្តចំពោះសិល្បៈជនជាតិ បងស្រីគៀងធីសុណាល នៅភូមិកំពង់សាលា ឃុំឡុងហ៊ីប លះបង់អស់ពីចិត្តបង្ហាត់បង្រៀនចម្រៀង របាំដោយឥតគិតថ្លៃដល់ប្អូនៗក្នុងភូមិស្រុក។ តាមរយៈនោះ បងស្រីរួមចំណែកបណ្តុះក្តីស្រឡាញ់ និងស្មារតីអភិរក្សវប្បធម៌ខ្មែរដល់យុវវ័យជំនាន់ក្រោយ។
ឆ្ពោះដល់ការប្រកួតទូក-ងក្នុងក្របខណ្ឌបុណ្យអកអំបុក និងទិវាវប្បធម៌វៀតណាម ឆ្នាំ២០២៦ ក្រុមទូក-ងវត្តពិសីវរារាម ដែលស្ថិតនៅភូមិយ៉ុងជួរ ឃុំប៊ិញភូ ខេត្តវិញឡុង កំពុងផ្តុំកម្លាំងហ្វឹកហាត់ ត្រៀមកម្លាំងដើម្បីចូលរួមប្រកួតប្រជែង។ ក្រោមការយកចិត្តទុកដាក់ពីភូមិភាគ និងវត្ត កីឡាករ កីឡាការិនីទាំងអស់មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការប្រកួតដើម្បីដណ្តើមយកលទ្ធផលល្អ។
រយៈពេលប៉ុន្មានថ្ងៃមកនេះ បរិយាកាសហាត់សមរបស់ទូក ងវត្តប្រជុំដែនមានជ័យ (អុងតាវ) នៅឃុំតឹងឡុង ទីក្រុងកឹងធើ មានភាពអ៊ូអរយ៉ាងខ្លាំង។ សូរសម្លេងកញ្ចែ សម្លេងស្រែកហ៊ោកញ្ជ្រៀវ និងច្រវាអុំស្រុះគ្នា រួមជាមួយការប្តេជ្ញាចិត្តខ្ពស់របស់កីឡាករ-កីឡាការិនីបានបង្កបរិយាកាសដ៏ពុះពោរក្នុងបណ្តាថ្ងៃជិតដល់ពិធីបុណ្យ។
ក្នុងវប្បធម៌ម្ហូបអាហារដ៏សម្បូរបែបរបស់ជនជាតិខ្មែរណាមបូ នំបំពង់គឺជាមុខម្ហូបប្រពៃណីដ៏ជិតស្និទ្ធមួយដែលបានថែរក្សាឆ្លងកាត់ច្រើនជំនាន់។
ប៉ុន្មានថ្ងៃនេះ លើភូមិឋានទីក្រុងកឹងធើ បរិយាកាសនៅតាមដងព្រែកប្រឡាយនិងទីធ្លាបរិវេណវត្ត មានសកម្មភាពហាត់សមអុំទូក ង ប្រព្រឹត្តទៅយ៉ាងផុលផុស។
វត្តប្រជុំដែនមានជ័យអុងតាវ នៅភូមិ B១ ឃុំតឹងឡុង ទីក្រុងកឹងធើ ទើបធ្វើពិធីដាក់ទូក ងបុរស និងទូក ងនារីចុះទឹក២គ្រឿង ត្រៀមចូលរួមអុំប្រណាំងក្នុងពិធីបុណ្យអកអំបុក ឆ្នាំ២០២៦។
ក្រៅពីភារកិច្ចបង្រៀនចំណេះដឹងទូទៅនិងលត់ដំបំណិន សាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកកូវកែ ក៏យកចិត្តទុកដាក់លើការបណ្តុះសេចក្តីស្រឡាញ់ចំពោះវប្បធម៌ជនជាតិដល់សិស្សានុសិស្ស។
ប៉ុន្មានថ្ងៃនេះ នៅលើភូមិឋានទីក្រុងកឹងធើ បរិយាកាសនៅតាមមាត់ព្រែក ប្រឡាយ ស្រះក្នុងបរិវេណវត្តតែងមានការហ្វឹកហាត់ទូក-ងយ៉ាងសស្រាក់សស្រាំ បង្កភាពអ៊ូអរជាងពេលណាៗទាំងអស់។