25/08/2026 - 20:32

សកម្ម​ភាព​ពិ​សេស​ៗជា​ច្រើន​នៅ​ទិវា​វប្ប​ធម៌​វៀត​ណាម​ និង​បុណ្យ​អក​អំ​បុក​ ប្រ​ណាំង​ទូក​ - ង ឆ្នាំ​២០២៦ 

ឆ្ពោះ​ដល់​ទិវា​វប្ប​ធម៌​វៀត​ណាម​ (ថ្ងៃ​ទី​ ២៤ ខែ​វិច្ឆិកា) និង​បុណ្យ​អក​អំ​បុក​ ប្រ​ណាំង​ទូក​ - ងទី​ក្រុង​កឹង​ធើ​ ឆ្នាំ​២០២៦ ទី​ក្រុង​ផ្សព្វ​ផ្សា​យស​កម្ម​ភាព​វប្ប​ធម៌​ កី​ឡា​ ទេស​ចរណ៍​ និង​ជំ​រុញ​ដំ​ណើរ​ការ​ពាណិជ្ជ​កម្ម​។ សកម្ម​ភាព​ទាំង​នេះ​ រួម​ចំ​ណែក​លើក​តម្កើង​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​ ផ្សព្វ​ផ្សាយ​រូប​ភាព​កឹង​ធើ​ និង​ផ្សព្វ​ផ្សាយ​តម្លៃ​វប្ប​ធម៌​ដ៏​ល្អ​ប្រសើរ​ដល់​ប្រ​ជា​ជន​ ភ្ញៀវ​ទេស​ចរ​ទាំង​ក្នុង​និង​ក្រៅ​ទី​ក្រុង​។

ប្រ​ណាំង​ទូក​  -ង ជា​សកម្ម​ភាព​វប្ប​ធម៌​ និង​កី​ឡា​ដ៏​ល្អ​វិសេស​ ទាក់​ទាញ​ជន​រួម​ជាតិ​ខ្មែរ​ និង​ភ្ញៀវ​ទេស​ចរ​មក​ទស្សនា​ច្រើន​កុះ​ករ​។

តាម​ផែន​ការ​របស់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​ ក្នុង​ឆ្នាំ​២០២៦ ទី​ក្រុង​នឹង​ចាត់​តាំង​សកម្ម​ភាព​ជា​ច្រើន​ដើម្បី​គាំ​ទ្រ​ទិវា​វប្ប​ធម៌​វៀត​ណាម​ (ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា) ផ្សារ​ភ្ជាប់​នឹង​បុណ្យ​អក​អំ​បុក​ ប្រ​ណាំង​ទូក​ - ង ទី​ក្រុង​កឹង​ធើ​។ នេះ​ជា​ចង្កោម​សកម្ម​ភាព​ដ៏​មាន​អត្ថ​ន័យ​ជាក់​ស្តែង​ ដើម្បី​ផ្សព្វ​ផ្សាយ​ទូ​លំ​ទូ​លាយ​អំ​ពី​ឋានៈ​ តួ​នា​ទី​របស់​វប្ប​ធម៌​ក្នុង​បុព្វ​ហេ​តុ​កសាង​ និង​អភិវឌ្ឍ​ប្រ​ទេស​ជាតិ​; អំ​ណះអំ​ណាង​វប្ប​ធម៌​គឺ​ជា​មូល​ដ្ឋាន​គ្រឹះ​ផ្នែក​ស្មារតី​របស់​សង្គម​ ជា​ទិស​ដៅ​ផង​ និង​ជា​កម្លាំង​ជំ​រុញ​អភិវឌ្ឍ​ដោយ​ចីរ​ភាព​ផង​។ ចំ​ពោះ​បុណ្យ​អក​អំ​បុក​ ប្រ​ណាំង​ទូក​ - ង ឆ្នាំ​២០២៦ ទី​ក្រុង​សំ​ដៅ​លើក​តម្កើង​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​ អភិ​រក្ស​និង​ពង្រីក​តម្លៃ​វប្ប​ធម៌​ ជំនឿ​សាសនា​ពិ​សេស​ដោយ​ឡែក​; ទន្ទឹម​នឹង​នោះ​ កសាង​ផលិត​ផល​វប្ប​ធម៌​ - ទេស​ចរណ៍​ដ៏​ពិ​សេស​ រួម​ចំ​ណែក​ផ្សព្វ​ផ្សាយ​រូប​ភាព​ទី​ក្រុង​កឹង​ធើ​ ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ និង​ជំ​រុញ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​សង្គម​។

លយ​ប្រទីប​ និង​ទូក​គែ​ហ៊ៅ​ ភ្លឺ​ចែង​ចាំង​លើ​ដង​ព្រែក​ Maspero។

តាម​រយៈ​នោះ​ ទិវា​វប្ប​ធម៌​វៀត​ណាម​ (ថ្ងៃ​ទី​ ២៤ ខែ​វិច្ឆិកា) និង​បុណ្យ​អក​អំ​បុក​ ប្រ​ណាំង​ទូក​ - ង ទី​ក្រុង​កឹង​ធើ​ ឆ្នាំ​ ២០២៦ នឹង​ប្រ​ព្រឹត្ត​ឡើង​នៅ​ចុង​ខែ​វិច្ឆិកា ឆ្នាំ​ ២០២៦ ដោយ​មាន​សកម្ម​ភាព​ជា​ច្រើន​ ដូច​ជា​៖ សាក​សួរ​សុខ​ទុក្ខ​ ថ្លែង​អំ​ណរ​គុណ​និង​ដឹង​គុណ​ដល់​សមូហ​ភាព​ បុគ្គល​ដែល​បាន​ចូល​រួម​ក្នុង​វិស័យ​វប្ប​ធម៌​; ចាត់​តាំង​សមោសរ​សិល្បៈ​ល្ខោន​យូរ​កេរ​ ខ្មែរ​ណាម​បូ​លើក​ទី​៣; កិច្ច​ប្រ​ជុំ​ជំ​រុញ​ដំ​ណើរ​ការ​ទេស​ចរណ៍​; សកម្ម​ភាព​គាំ​ទ្រ​ទិវា​បេតិក​ភណ្ឌ​វប្ប​ធម៌​វៀត​ណាម​ (ថ្ងៃ​ទី​ ២៣ ខែ​វិច្ឆិកា); ដាក់​តាំង​ពិព័រណ៍​អំ​ពី​វប្ប​ធម៌​ និង​បេតិក​ភណ្ឌ​; តាំង​ពិព័រណ៍​សៀវ​ភៅ​ក្រោម​ប្រ​ធាន​បទ​ "វប្ប​ធម៌​ឆ្លុះ​បញ្ចាំ​ផ្លូវ​ឱ្យ​ប្រ​ជា​ជាតិ​ដើរ​"; សម្តែង​ល្ខោន​កៃ​លឿង​បម្រើ​ប្រ​ជា​ជន​; អុជ​ធូប​នៅ​បូ​ជនីយ​ដ្ឋាន​ក្សត្រ​ហ៊ុង និង​ស្តូប​បដិ​មា​អ៊ំ​ហូ ព្រម​ជា​មួយ​នឹង​សកម្ម​ភាព​វប្ប​ធម៌​ កី​ឡា​ និង​ជំ​រុញ​តម្រូវ​ការ​ទេស​ចរណ៍​នៅ​លើ​ភូមិ​ឋាន​។ ទន្ទឹម​នឹង​នោះ​ ទី​ក្រុង​នឹង​ចាត់​តាំង​ពិព័រណ៍​ជំ​រុញ​ដំ​ណើរ​ការ​ពាណិជ្ជ​កម្ម​ផលិត​ផល​ OCOP និង​ផលិត​ផល​ពិ​សេស​ៗក្នុង​តំ​បន់​ ដោយ​ទ្រង់​ទ្រាយ​ប្រ​មា​ណ​ ២០០ - ៣០០ ស្តង់​។ ស្តង់​ដាក់​តាំង​ពី​ផលិត​ផល​ OCOP របរ​សិប្ប​កម្ម​ប្រ​ពៃ​ណី​ ផលិត​ផល​ទេស​ចរណ៍​ ម្ហូប​អា​ហារ​ និង​ផ្សព្វ​ផ្សាយ​គោល​ដៅ​ទេស​ចរណ៍​ នឹង​បង្ក​លក្ខ​ណៈដើម្បី​អា​ជីវ​កម្ម​ សហ​ករណ៍​ និង​មូល​ដ្ឋាន​ផលិត​ឧទ្ទេស​នាម​ផលិត​ផល​ដល់​ប្រ​ជា​ជន​ និង​ភ្ញៀវ​ទេស​ចរ​។

ចំ​ណុច​លេច​ធ្លោ​នៃ​ចង្កោម​ព្រឹត្តិ​ការណ៍​ គឺ​បើក​ពិ​ធី​បុណ្យ​អក​អំ​បុក​ - ប្រ​ណាំង​ទូក​ ងទី​ក្រុង​កឹង​ធើ​ ឆ្នាំ​ ២០២៦ រំ​ពឹង​ទុក​នឹង​ប្រ​ព្រឹត្ត​ឡើង​នៅ​ម៉ោង​៨យប់​ ថ្ងៃ​ទី​ ២២ ខែ​វិច្ឆិកា នៅ​ទី​លាន​បាច់​ដាំង​ សង្កាត់​ភូ​ឡើយ​។ កម្ម​វិធី​មាន​សម្តែង​សិល្បៈ​ដ៏​ល្អ​វិសេស​ជា​ច្រើន​ បង្ហាញ​ពី​លក្ខ​ណៈល្អ​ប្រសើរ​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​ និង​បាន​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរ​ទស្សន៍​របស់​កាសែត​និង​វិទ្យុ​ ទូរ​ទស្សន៍​កឹង​ធើ​។ បន្ទាប់​ពី​នោះ​ រង្វាន់​ប្រ​ណាំង​ទូក​ - ង ទី​ក្រុង​កឹង​ធើ​ ឆ្នាំ​២០២៦ នឹង​ប្រ​ព្រឹត្ត​ឡើង​នៅ​ថ្ងៃ​ទី​២៣ និង​២៤ ខែ​វិច្ឆិកា រំ​ពឹង​ទុក​នឹង​មាន​ទូក​ - ង ផ្នែក​បុរស​ និង​ផ្នែក​នា​រី​ទាំង​ក្នុង​និង​ក្រៅ​ទី​ក្រុង​ចូល​រួម​ជាង​ ៦០ទូក​។

កម្ម​វិធី​សម្តែង​សិល្បៈ​រួម​ចំ​ណែក​បង្ក​បរិយាកាស​រីក​រាយ​ក្នុង​បុណ្យ​អក​អំ​បុក​ - ប្រ​ណាំង​ទូក​ ង។

បច្ចុប្បន្ន​ ដើម្បី​ត្រៀម​បម្រុង​ដល់​បុណ្យ​អក​អំ​បុក​ - ប្រ​ណាំង​ទូក​ ង ឆ្នាំ​២០២៦ ទី​ក្រុង​កឹង​ធើ​ ទូក​ ងរបស់​វត្ត​នា​នា​ បាន​និង​កំ​ពុង​ត្រៀម​បម្រុង​ ចាប់​ពី​ជួស​ជុល​ និង​បោះ​ទូក​ថ្មី​ រហូត​ដល់​ហាត់​សម​។ ព្រះ​តេជ​ព្រះ​គុណ​ ថា​ច់ហុង​ ព្រះ​ចៅ​អធិការ​វត្ត​សេ​រីក​ណ្តា​ល សង្កាត់​វិញ​ភឿក មាន​ថេរ​ដីកា​៖ "វត្ត​និង​គណៈ​កម្ម​ការ​វត្ត​កំ​ពុង​ជ្រើស​រើស​កី​ឡា​ករ​ និង​ចាត់​តាំង​ហាត់​សម​ ដើម្បី​ត្រៀម​ការ​ប្រ​ណាំង​ឱ្យ​បាន​ល្អ​បំ​ផុត​។ ចំ​ពោះ​មា​មីង​ខ្មែរ​ ការ​ប្រ​ណាំង​ទូក​ ង មិន​ត្រឹម​តែ​ជា​ការ​ប្រ​កួត​កី​ឡា​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​ប្រ​ពៃ​ណី​វប្ប​ធម៌​ដ៏​ល្អ​ទៀត​ផង​ បង្ហាញ​ពី​ស្មារតី​សាមគ្គី​របស់​សហ​គម​ន៍។ ពេល​ដល់​បុណ្យ​ម្តង​ៗ មា​មីង​នៅ​តាម​ភូមិ​ស្រុក​តែង​រំភើប​រីក​រាយ​ ព្រួត​ដៃ​គ្នា​គិត​ដូរ​ដល់​ក្រុម​ទូក​ និង​កី​ឡា​ករ​ប្រ​កួត​ដោយ​អស់​ពី​កម្លាំង​កាយ​ចិត្ត​ រួម​ចំ​ណែក​អភិ​រក្ស​និង​ពង្រីក​ប្រ​ពៃ​ណី​វប្ប​ធម៌​របស់​ជន​ជាតិ​"។

តាម​ប្រ​សាសន៍​លោក​ស្រី​ ង្វៀង​ធី​ង៉ុក​ឌេប អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​ ការ​ចាត់​តាំង​ទិវា​វប្ប​ធម៌​វៀត​ណាម​ ផ្សារ​ភ្ជាប់​នឹង​បុណ្យ​អក​អំ​បុក​ - ប្រ​ណាំង​ទូក​ ង គឺ​ជា​ឱ​កាស​ដើម្បី​ទី​ក្រុង​លើក​តម្កើង​ អភិ​រក្ស​ និង​ពង្រីក​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​; ទន្ទឹម​នឹង​នោះ​ បង្ក​បរិយាកាស​ដើម្បី​សហ​គម​ន៍ពង្រីក​តួ​នា​ទី​នាំ​មុខ​ក្នុង​ការ​អភិ​រក្ស​វប្ប​ធម៌​។ តាម​រយៈ​នោះ​ តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​បន្ត​បាន​អភិ​រក្ស​ ពង្រីក​ និង​ផ្សព្វ​ផ្សាយ​ក្នុង​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​។ នេះ​ក៏​ជា​បុព្វ​បទ​ដើម្បី​កឹង​ធើ​ទាញ​យក​ធន​ធាន​វប្ប​ធម៌​មាន​ប្រ​សិទ្ធ​ភាព​ ផ្សារ​ភ្ជាប់​ការ​អភិ​រក្ស​បេតិក​ភណ្ឌ​ជា​មួយ​នឹង​អភិវឌ្ឍ​ទេស​ចរណ៍​ រួម​ចំ​ណែក​កសាង​ទី​ក្រុង​សម្បូរ​ដោយ​អត្ត​សញ្ញា​ណ​ អរិយ​ធម៌​ និង​អភិវឌ្ឍ​ដោយ​ចីរ​ភាព​។

ជា​មួយ​នឹង​ការ​ត្រៀម​បម្រុង​យ៉ាង​ហ្មត់​ចត់​ និង​មាន​សកម្ម​ភាព​សម្បូរ​បែប​ ទិវា​វប្ប​ធម៌​វៀត​ណាម​ ផ្សារ​ភ្ជាប់​នឹង​បុណ្យ​អក​អំ​បុក​ - ប្រ​ណាំង​ទូក​ ង ទី​ក្រុង​កឹង​ធើ​ ឆ្នាំ​ ២០២៦ សន្យា​ថា​នឹង​បង្ក​ជា​បរិយាកាស​ វប្ប​ធម៌​ដ៏​ពិ​សេស​ នាំ​មក​នូវ​ក្តី​រំភើប​រីក​រាយ​ផង​ និង​រួម​ចំ​ណែក​អភិ​រក្ស​ ពង្រីក​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ខ្មែរ​ ដើម្បី​តម្លៃ​ប្រ​ពៃ​ណី​បន្ត​បាន​រក្សា​ និង​សាយ​ភាយ​ក្នុង​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​ផង៕

ហុង​ទើ - វិមាន​

ចែករំលែកអត្ថបទ