រាត្រីទី ១១ ខែកញ្ញា នៅឧទ្យាន លឺវហ៊ឺវភឿក គណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ សហការជាមួយស្ថានអគ្គកុងស៊ុលជប៉ុនប្រចាំទីក្រុងហូជីមិញ ចាត់តាំងពិធីបើកកម្មវិធីដោះដូរវប្បធម៌ - ពាណិជ្ជកម្ម វៀតណាម - ជប៉ុន នៅទីក្រុងកឹងធើ ឆ្នាំ ២០២៦។

អ្នកតំណាងប្រារព្ធពិធីគោះស្រា sake បើកកម្មវិធី។
លោក ឌោថាញប៊ិញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈប្រតិភូតំណាងរដ្ឋសភាទីក្រុងកឹងធើ; លោក ទ្រឿងកាញ់ត្វៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង; លោកស្រី ហូធីកឹមដាវ អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុង; លោក ង្វៀងត្វឹងអាញ អនុលេខាគណៈកម្មាធិការបក្សទីក្រុង; លោកស្រី ង្វៀងធីង៉ុកឌីប សមាជិកគណៈកម្មាធិការបក្សទីក្រុង អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង អញ្ជើញចូលរួមពិធី។
អំពីភាគីជប៉ុន មានលោក Ono Masuo អគ្គកុងស៊ុលជប៉ុនប្រចាំទីក្រុងហូជីមិញ ព្រមទាំងតំណាងបណ្តាភូមិភាគ ស្ថាប័ន អង្គការ សម្ព័ន្ធ សមាគម និងអាជីវកម្មជប៉ុនអញ្ជើញចូលរួម។

លោក ទ្រឿងកាញ់ត្វៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ថ្លែងអបអរសាទរក្នុងពិធីបើក។
ថ្លែងក្នុងពិធីបើក លោក ទ្រឿងកាញ់ត្វៀង សង្ឃឹមថា តាមរយៈជួបសំណេះសំណាលនិងឆ្លងកាត់ពិសោធន៍ក្នុងកម្មវិធី អ្នកតំណាង ដៃគូ និងភ្ញៀវទេសចរយល់ដឹងកាន់តែច្បាស់ពីទីក្រុងកឹងធើដ៏ស្វាហាប់មួយ ដែលរាក់ទាក់ ពោរពេញដោយអត្តសញ្ញាណ និងសកម្មសមាហរណកម្មអន្តរជាតិ; ទន្ទឹមនឹងនោះ ក្លាយជាមិត្តភក្តិ ជាស្ពានតភ្ជាប់នាំទីក្រុងកឹងធើឱ្យកាន់តែជិតស្និទ្ធជាមួយភូមិភាគ អង្គការ អាជីវកម្ម និងប្រជាជនជប៉ុន។
ថ្នាក់ដឹកនាំទីក្រុងជឿជាក់ លើភាពជោគជ័យដ៏ល្អប្រសើរនៃកម្មវិធីនឹងផ្តល់កម្លាំងចលករន្ថែម ដើម្បីទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងទីក្រុងកឹងធើ ជាមួយភូមិភាគនានា និងដៃគូជប៉ុន ឱ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាព។

លោក Ono Masuo អគ្គកុងស៊ុលជប៉ុនប្រចាំទីក្រុងហូជីមិញ ថ្លែងក្នុងពិធីបើក។
លោក Ono Masuo បានសម្តែងក្តីរីករាយពេលកម្មវិធីបានចាត់តាំងឡើងបន្ទាប់ពីរយៈពេល ៣ ឆ្នាំ ចាប់ពីចាត់តាំងឡើងថ្មីៗនៅឆ្នាំ ២០២៣ ហើយក៏ជាលើកដំបូងដែលបានចាត់តាំងឡើងបន្ទាប់ពីទីក្រុងកឹងធើបានរួមបញ្ចូលជាមួយខេត្តសុកត្រាំង និង ហូវយ៉ាង។
លោក Ono Masuo បានអះអាង៖ ទីក្រុងកឹងធើកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការធានានូវតុល្យភាពអំពីការអភិវឌ្ឍនៃតំបន់ភាគខាងត្បូង។ សក្តានុភាពរបស់ទីក្រុងដូចជា វប្បធម៌សម្បូរបែប ប្រភពធនធានមនុស្សចម្រុះ វិស័យកសិកម្ម ជលផល ឧស្សាហកម្មច្នៃ សុទ្ធតែបង្កប់នូវទស្សនវិស័យនៃការអភិវឌ្ឍន៍យ៉ាងធំធេង។

ថ្នាក់ដឹកនាំទីក្រុងជូនបាច់ផ្កាថ្លែងអំណរគុណដល់អ្នកធ្វើហិរញ្ញប្បទាន និងអង្គភាពសហការអនុវត្តកម្មវិធី។
តាមប្រសាសន៍អគ្គកុងស៊ុល Ono Masuo ទំនាក់ទំនងផ្សារភ្ជាប់គ្នារវាងជប៉ុន និងទីក្រុងកឹងធើបានពូនផ្តុំលើវិស័យជាច្រើនដូចជា កិច្ចសហប្រតិបត្តិការអំពីហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម - ជលផល បរិស្ថាន បណ្តុះបណ្តាលប្រភពធនធានមនុស្ស កិច្ចសហប្រតិបត្តិការជាមួយគ្រឹះស្ថានអប់រំដូចជាសាកលវិទ្យាល័យកឹងធើ ចងសម្ព័ន្ធរវាងអាជីវកម្ម និងការដោះដូរវប្បធម៌។ ជប៉ុនមានបណ្តារដ្ឋាភិបាល រដ្ឋអំណាចភូមិភាគ អាជីវកម្មជប៉ុនបានមកទស្សនកិច្ចទីក្រុងកឹងធើ និងចូលរួមសកម្មភាពក្នុងកម្មវិធី។
លោក Ono Masuo សង្ឃឹមថា តាមរយៈកម្មវិធីនេះ ភាគីទាំងពីរនឹងជំរុញដំណើរការដោះដូរព័ត៌មាន មតិយោបល់ ជាជំហានៗរៀបចំនិងស្រាវជ្រាវចាំបាច់សម្រាប់ការផ្សព្វផ្សាយនូវកិច្ចសហប្រតិបត្តិការជាក់ស្តែងនាពេលខាងមុខ។ ជាពិសេស តាមរយៈការដោះដូរវប្បធម៌ សកម្មភាពឧ្ទេសនាមវប្បធម៌ជប៉ុនតាមរូបភាពស្និទ្ធស្នាលដើម្បីឱ្យមនុស្សគ្រប់គ្នាងាយស្រួលឆ្លងកាត់ពិសោធន៍ ព្រមទាំងផ្តល់ព័ត៌មានស្តីពីចេញទៅសិក្សានៅប្រទេសជប៉ុន។

កម្មវិធីសម្តែងរបស់សិល្បករជប៉ុន។

កម្មវិធីសម្តែងសិល្បៈរបស់និស្សិតសាកលវិទ្យាល័យកឹងធើ និងសាកលវិទ្យាល័យ FPT កឹងធើ។
ក្នុងពិធីបើក កម្មវិធីមានឈុតសម្តែងសិល្បៈ ដោះដូរវប្បធម៌វៀតណាម - ជប៉ុន បញ្ចាំងវីដេអូអបអរសាទរលោកអភិបាលក្រុង Okayama និងអភិបាលក្រុង Nasushiobara ព្រមទាំងលិខិតប្រសិទ្ធពរពីរដ្ឋអំណាចខេត្ត Miyagi។ គណៈចាត់តាំងក៏បានជូនបាច់ផ្កា អំណោយពីអ្នកធ្វើហិរញ្ញប្បទាន និងអង្គភាពសហការផងដែរ។

អ្នកតំណាងថតរូបអនុស្សាវរីយ៍ក្នុងកម្មវិធី។

អ្នកតំណាងទស្សនាល្វែងផ្សារណាត់ក្នុងព្រឹត្តការណ៍។
បានចាត់តាំងជាលើកដំបូងនៅទីក្រុងកឹងធើក្នុងឆ្នាំ ២០១៥ តាមរយៈការជោគជ័យចំនួន ៦ លើក កម្មវិធីដោះដូរប្បធម៌ - ពាណិជ្ជកម្ម វៀតណាម - ជប៉ុន បានក្លាយជាសកម្មភាពកិច្ចការបរទេស ដោះដូរវប្បធម៌ និងជំរុញដំណើរការកិច្ចសហប្រតិបត្តិការដ៏មានអត្ថន័យរបស់ទីក្រុង រួមចំណែកបង្កើនកិច្ចតភ្ជាប់រវាងរដ្ឋអំណាច អង្គការ អាជីវកម្ម និងប្រជាជននៃប្រទេសទាំងពីរ។
កម្មវិធីឆ្នាំ ២០២៦ ប្រព្រឹត្តទៅចាប់ពីថ្ងៃ ១១ ដល់ថ្ងៃ ១៣ ខែកញ្ញា ជាមួយនឹងល្វែងផ្សារណាត់ជាង ១០០ កន្លែង និងខ្សែសង្វាក់សកម្មភាពដោះដូរវប្បធម៌ ពាណិជ្ជកម្ម តភ្ជាប់កិច្ចសហប្រតិបត្តិការវៀតណាម - ជប៉ុន។ ចំណុចសំខាន់ថ្មីនៃកម្មវិធីឆ្នាំនេះគឺសកម្មភាពថ្មើរជើង ក្បួនដង្ហែក្នុងឈុតសម្លៀកបំពាក់ប្រពៃណីដែលមានអ្នកចុះឈ្មោះចូលរួមប្រហែល ១.០០០ នាក់ រួមចំណែករីកសាយភាយចំណងមិត្តភាព និងស្មារតីទទួលខុសត្រូវសហគមន៍ គាំទ្រដល់កុមារដែលមានជីវភាពលំបាក។

សកម្មភាពពាណិជ្ជកម្មនៅព្រឹត្តិការណ៍។

សកម្មភាពដោះដូរប្បធម៌ប្រព្រឹត្តទៅក្នុងក្របខណ្ឌនៃកម្មវិធី។

ភ្ញៀវទេសចរជប៉ុនឆ្លងកាត់ពិសោធន៍វប្បធម៌ប្រកបដោយលក្ខណៈរបស់តំបន់វាលរាបទន្លេគឺវឡុងក្នុងព្រឹត្តិការណ៍។

ភ្ញៀវទេសចរជប៉ុនឆ្លងកាត់ពិសោធន៍វិធីធ្វើនំក្រៀប របស់ប្រជាជនភាគខាងលិច។
ណាមហឿង - លីសៀ