10/09/2026 - 11:02

ពិ​ធី​ប្រ​ណាំង​គោ​នៅ​វត្ត​រោទ៍​-លក្ខ​ណៈវប្ប​ធម៌​ខ្មែរ​ដ៏​ល្អ​នៅ​តំ​បន់​បៃ​ណូយ 

ពិ​ធី​ប្រ​ណាំង​គោ​ប្រ​ពៃ​ណី​នៅ​វត្ត​រោទ៍​ នៅ​ឃុំ​អាង​គឺ​ ខេត្ត​អាង​យ៉ាង​ ដិត​ដាម​ដោយ​អត្ត​សញ្ញា​ណ​វប្ប​ធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​តំ​បន់​បៃ​ណូយ បាន​ក្លាយ​ជា​សកម្ម​ភាព​វប្ប​ធម៌​ និង​កី​ឡា​ បាន​ប្រ​ជា​ជន​ និង​ភ្ញៀវ​ទេស​ចរ​តែង​ទន្ទឹង​រង់​ចាំ​។ ពិ​ធី​ប្រ​ណាំង​គោ​លើក​ទី​ ១២ ដណ្តើ​មពាន​រង្វាន់​ VTV ឆ្នាំ​ ២០២៦ នឹង​បន្ត​បាន​ចាត់​តាំង​ឡើង​ រួម​ចំ​ណែក​អភិ​រក្ស​លក្ខ​ណៈប្រ​ពៃ​ណី​ល្អ​ប្រសើរ​ ទន្ទឹម​នឹង​នោះ​ផ្សព្វ​ផ្សាយ​នូវ​តម្លៃ​វប្ប​ធម៌​ និង​រូប​ភាព​ ទឹក​ដី​ និង​មនុស្ស​នៅ​អាង​យ៉ាង​ទៀត​ផង​។

ពិ​ធី​ប្រ​ណាំង​គោ​នៅ​តំ​បន់​បៃ​ណូយ ជា​លក្ខ​ណៈប្រ​ពៃ​ណី​ល្អ​របស់​ជន​រួម​ជាតិ​ខ្មែរ​។

ពិ​ធី​ប្រ​ណាំង​គោ​ប្រ​ពៃ​ណី​នៅ​វត្ត​រោទ៍​ ស្ថិត​នៅ​ឃុំ​អាង​គឺ​ លើក​ទី​ ១២ ដណ្តើ​មពាន​រង្វាន់​ VTV ឆ្នាំ​២០២៦ នឹង​បើក​វគ្គ​នៅ​ថ្ងៃ​ទី​ ១៣ ខែ​កញ្ញា​ ឆ្នាំ​២០២៦ នៅ​ទី​លាន​ប្រ​ណាំង​គោ​វត្ត​រោទ៍​ ភូមិ​វិញ​ទឿង ឃុំ​អាង​គឺ​ ខេត្ត​អាង​យ៉ាង​។ ពិ​ធី​ប្រ​ណាំង​ឆ្នាំ​នេះ​ រំ​ពឹង​ទុក​នឹង​មាន​គោ​ចំ​នួន​ ៣២ នឹម​ មក​ពី​ភូមិ​ភាគ​នា​នា​ក្នុង​តំ​បន់​ចូល​រួម​ប្រ​កួត​។ គោ​មួយ​នឹម​ៗប្រ​កួត​តាម​របៀប​របប​ដែល​គណៈ​ចាត់​តាំង​បាន​ដាក់​ចេញ​ ធា​នា​សត្យា​នុម័ត​ យុត្តិ​ធម៌​ សុវត្ថិ​ភាព​ និង​រក្សា​បាន​ស្មារតី​នៃ​ពិ​ធី​ប្រ​ណាំង​គោ​ប្រ​ពៃ​ណី​។

លោក​ យ័ញភុក​ នា​យក​មន្ទីរ​ជន​ជាតិ​ និង​សាសនា​ ខេត្ត​អាង​យ៉ាង​ ឱ្យ​ដឹង​៖ "ពិ​ធី​ប្រ​ណាំង​គោ​វត្ត​រោទ៍​ គឺ​ជា​សកម្ម​ភាព​វប្ប​ធម៌​ កី​ឡា​ប្រ​ពៃ​ណី​ផ្សារ​ភ្ជាប់​ជា​មួយ​ជីវ​ភាព​ស្មារតី​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​តំ​បន់​បៃ​ណូយ ខេត្ត​អាង​យ៉ាង​។ ពិ​ធី​ប្រ​ណាំង​បាន​ចាត់​តាំង​ឡើង​ ដើម្បី​រួម​ចំ​ណែក​អភិ​រក្ស​ និង​ពង្រីក​នូវ​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី​ដ៏​ល្អ​របស់​ជន​រួម​ជាតិ​ខ្មែរ​"។

ឆ្លង​កាត់​ការ​ចាត់​តាំង​ ១១ លើក​ ពិ​ធី​ប្រ​ណាំង​នេះ​កាន់​តែ​ទាក់​ទាញ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ប្រ​ជា​ជន​ ភ្ញៀវ​ទេស​ចរ​ និង​ស្ថា​ប័ន​សារ​ព័ត៌​មាន​ ទូរ​ទស្សន៍​ សន្សឹម​ៗក្លាយ​ជា​សកម្ម​ភាព​វប្ប​ធម៌​ពិ​សេស​ដោយ​ឡែក​របស់​ភូមិ​ភាគ​។ តាម​ប្រ​សាសន៍​លោក​ ង្វៀង​យ្វី​ផុង​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​អាង​គឺ​ ការ​រក្សា​ពិ​ធី​ប្រ​ណាំង​គោ​នេះ​មាន​អត្ថ​ន័យ​សំ​ខាន់​ក្នុង​ការ​អភិ​រក្ស​ និង​ពង្រីក​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ជន​ជាតិ​។ នេះ​ជា​ឱ​កាស​សម្រាប់​ប្រ​ជា​ជន​ជួប​ជុំ​គ្នា​ ដោះ​ដូរ​ បង្ក​បរិយាកាស​រីក​រាយ​ និង​សាមគ្គី​ក្នុង​សហ​គម​ន៍។ ចំ​ណុច​ថ្មី​របស់​ពិ​ធី​ប្រ​ណាំង​គោ​ឆ្នាំ​នេះ​ គឺ​កិច្ច​សហ​ការ​ជា​មួយ​ VTV ណាម​បូ​ក្នុង​ការ​ផ្តល់​ព័ត៌​មាន​ និង​ផ្សព្វ​ផ្សាយ​។ តាម​រយៈ​នោះ​ រូប​ភាព​ពិ​ធី​ប្រ​ណាំង​គោ​វត្ត​រោទ៍​ វប្ប​ធម៌​ខ្មែរ​ និង​តំ​បន់​ដី​អាង​គឺ​ បាន​ឧទ្ទេស​នាម​ទូ​លំ​ទូ​លាយ​ដល់​ទស្សនិកជន​ទាំង​ក្នុង​និង​ក្រៅ​ខេត្ត​។

ទន្ទឹម​នឹង​សកម្ម​ភាព​សំ​ខាន់​នេះ​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​អាង​គឺ​ និង​ VTV ណាម​បូ​ នៅ​ទាំង​សហ​ការ​ចាត់​តាំង​ពិ​ធី​ប្រឡង​រូប​ថត​ស្អាត​ បង្ក​លក្ខ​ណៈដល់​អ្នក​ថត​រូប​ អ្នក​យក​ព័ត៌​មាន​ និង​អ្នក​ស្រ​ឡាញ់​ពេញ​ចិត្ត​ថត​រូប​ ថត​រក្សា​ទុក​នូវ​ខណះពេល​ដ៏​ស្រស់​ស្អាត​ និង​គួរ​ឱ្យ​ចាប់​អា​រម្មណ៍​នៃ​ពិ​ធី​ប្រ​ណាំង​គោ​ ក៏​ដូច​ជា​ទេ​សភាព​ ជីវ​ភាព​វប្ប​ធម៌​ និង​មនុស្ស​នៅ​ភូមិ​ភាគ​។ វណ្ណ​កម្ម​ដែល​មាន​តម្លៃ​នឹង​រួម​ចំ​ណែក​ផ្សព្វ​ផ្សាយ​រូប​ភាព​អាង​គឺ​ និង​វប្ប​ធម៌​ខ្មែរ​ដល់​សា​ធារ​ណ​ជន​។

ពិ​ធី​ប្រ​ណាំង​គោ​រួម​ចំ​ណែក​អភិ​រក្ស​ និង​ពង្រីក​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​។

ទន្ទឹម​នឹង​ការ​ត្រៀម​លក្ខ​ណៈបម្រើ​ពិ​ធី​ប្រ​ណាំង​ ការ​ងារ​ធា​នា​សុវត្ថិ​ភាព​ក៏​បាន​ភូមិ​ភាគ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ផង​ដែរ​។ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​អាង​គឺ​ សំ​ណូម​ពរ​គណៈ​ចាត់​តាំង​សហ​ការ​ជា​មួយ​ស្ថា​ប័ន​ និង​អង្គ​ភាព​ជាប់​ពាក់​ព័ន្ធ​ អនុ​វត្ត​បាន​ល្អ​នូវ​ការ​ងារ​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​ សុវត្ថិ​ភាព​ចរា​ចរណ៍​ បង្ការ​និង​ពន្លត់​អគ្គិ​ភ័យ​ អនា​ម័យបរិស្ថាន​ និង​សុវត្ថិ​ភាព​ម្ហូប​អា​ហារ​។ ភូមិ​ភាគ​ក៏​បង្កើន​ការ​ឃោស​នា​ ណែ​នាំ​ប្រ​ជា​ជន​ និង​ភ្ញៀវ​ទេស​ចរ​គោរព​បទ​បញ្ជា​ផ្ទៃ​ក្នុង​ និង​របៀប​របប​របស់​ពិ​ធី​ប្រ​ណាំង​; ធា​នា​សុវត្ថិ​ភាព​ដល់​ម្ចាស់​គោ​ អ្នក​បើក​បរ​ ប្រ​ជា​ជន​ និង​ភ្ញៀវ​ទេស​ចរ​ក្នុង​អំ​ឡុង​ពេល​ប្រ​ព្រឹត្ត​ឡើង​ព្រឹត្តិ​ការណ៍​។

ជា​មួយ​នឹង​ការ​ត្រៀម​បម្រុង​ហ្មត់​ចត់​របស់​ភូមិ​ភាគ​ ការ​ចូល​រួម​របស់​គោ​ប្រ​ណាំង​មួយ​នឹម​ៗ និង​ការ​រួម​ដំ​ណើរ​របស់​ VTV ណាម​បូ​ ពិ​ធី​ប្រ​ណាំង​គោ​នៅ​វត្ត​រោទ៍​ លើក​ទី​ ១២ រំ​ពឹង​ទុក​នឹង​បន្ត​បង្ក​ជា​ទិវា​វប្ប​ធម៌​ កី​ឡា​ដ៏​ពុះ​ពោរ​ និង​ទាក់​ទាញ​អា​រម្មណ៍​។ ឆ្លង​តាម​រយៈ​នោះ​ រួម​ចំ​ណែក​អភិ​រក្ស​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ខ្មែរ​ និង​ផ្សព្វ​ផ្សាយ​រូប​ភាព​តំ​បន់​បៃ​ណូយដល់​ប្រ​ជា​ជន​ និង​ភ្ញៀវ​ទេស​ចរ​ទាំង​ចតុទ្ទិស​៕

ហុង​ទើ - វិមាន​

ចែករំលែកអត្ថបទ