- ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ទើបតែចេញផែនការអនុវត្តសេចក្តីសម្រេចលេខ ១១៨៩/QĐ-TTg របស់នាយករដ្ឋមន្ត្រី ស្ដីពីការផ្សព្វផ្សាយអនុវត្តព្រមៗគ្នានូវប្រព័ន្ធតម្លៃជាតិ ប្រព័ន្ធតម្លៃវប្បធម៌ ប្រព័ន្ធតម្លៃគ្រួសារ និងបទដ្ឋានរបស់មនុស្សវៀតណាម។

អ្នកតំណាងនិងប្រជាជន អញ្ជើញចូលរួមពិធីបុណ្យសែនបុព្វក្សត្រ ហ៊ុងវឿង ឆ្នាំប៊ិញង៉ ២០២៦ នៅបូជីយដ្ឋានស្ដេចហ៊ុង ទីក្រុងកឹងធើ។ រូបថត៖ លីអាញ់ឡាម
យោងតាមនោះ ភារកិច្ចស្នូលជាច្រើនបានក្រសួងវប្បធម៌ កីឡា និងទេសចរណ៍កំណត់។ ដំបូងបង្អស់ គឺការធ្វើឱ្យសុក្រឹតបទដ្ឋានគតិយុត្ត និងទម្រង់អនុវត្តគំរូ ជាពិសេសទម្រង់អនុវត្តប្រព័ន្ធតម្លៃក្នុងគ្រួសារ បេតិកភណ្ឌវប្បធម៌ សហគមន៍ជនជាតិភាគតិច និងទីតាំងទេសចរណ៍។ ទន្ទឹមនឹងនេះ ជំរុញសារគមនាគមន៍ពហុមុខងារ តាមរយៈសារព័ត៌មាន បណ្តាញសង្គម និងព័ត៌មាននៅថ្នាក់មូលដ្ឋាន ដោយផ្ដោតសំខាន់លើការរៀបចំកម្មវិធីយុទ្ធសាស្ត្រចំនួន ២ សម្រាប់ដំណាក់កាល ២០២៦-២០៣៥ រួមមាន៖ ការរៀបចំកម្មវិធីសារគមនាគមន៍ពហុមុខងារ "គ្រួសារវៀត" និងកម្មវិធី "សន្តិសុខវប្បធម៌លើលំហអ៊ីនធឺណិត" ព្រមទាំងដាក់ពាក្យបញ្ជាទិញផលិតភាពយន្ត និងវណ្ណកម្មសិល្បៈ។
ក្រសួងបានដាក់បញ្ចូលប្រព័ន្ធតម្លៃទាំងនេះ ទៅក្នុងបទដ្ឋានវប្បធម៌ស្ថាប័នរដ្ឋ និងវប្បធម៌អាជីវកម្ម។ អនុវត្តគំរូការឧបត្ថម្ភកៀកជិតផលិតផលវប្បធម៌ និងកីឡា សម្រាប់ក្រុមគ្រួសារគោលនយោបាយ និងមុខសញ្ញាងាយរងគ្រោះ... ស្រាវជ្រាវកម្រិតស្តង់ដារនៃប្រព័ន្ធសូចនាករវាយតម្លៃ និងព្យាករណ៍ការប្រែប្រួលនៃប្រព័ន្ធតម្លៃ កសាងមូលដ្ឋានទិន្នន័យ និងឃ្លាំមើលតាមរយៈ Dashboard (ផ្ទាំងគ្រប់គ្រងជួយដល់ការឃ្ឡាំមើលតាមពេលវេលាជាក់ស្តែង តាមរយៈសូចនាករបរិមាណ) ព្រមទាំងអនុវត្តបញ្ញាសិប្បនិម្មិត (AI) និងប្រព័ន្ធបង្កើតពិភពនិម្មិត(VR) ទៅក្នុងការអប់រំ និងឆ្លងបទពិសោធន៍វប្បធម៌។ បង្កើនការផ្សព្វផ្សាយប្រព័ន្ធតម្លៃវៀតណាម តាមរយៈទិវាវប្បធម៌ សប្តាហ៍វប្បធម៌វៀតណាមនៅប្រទេសក្រៅ និងបណ្តាព្រឹត្តិការណ៍កិច្ចការបរទេស។ល។
ថវិកាអនុវត្តបានចាត់ចែងអំពីថវិការដ្ឋ រួមផ្សំនឹងការកៀរគរប្រភពធនធានក្នុងសង្គម និងការឧបត្ថម្ភស្របច្បាប់។ បណ្តាស្ថាប័ន និងអង្គភាពពាក់ព័ន្ធ គួបផ្សំផ្សព្វផ្សាយអនុវត្តទៅក្នុងភារកិច្ចនៃផែនការការងារប្រចាំឆ្នាំ និងធ្វើរបាយការណ៍លទ្ធផលផ្ញើជូនក្រសួង។
នៅទីក្រុងកឹងធើ គណៈកម្មាធិការបក្សក្រុងកឹងធើ បានចេញផ្សាយកម្មវិធីលេខ ២៤-CTr/TU អនុវត្តសេចក្តីសម្រេចចិត្តលេខ ៨០-NQ/TW ស្ដីពីការអភិវឌ្ឍវប្បធម៌វៀតណាម គម្រោងលេខ ០៣-ĐA/TU ស្ដីពីការអភិវឌ្ឍឧស្សាហកម្មវប្បធម៌ និងការកសាងម៉ាកសញ្ញាវប្បធម៌កឹងធើ នៅតំបន់វាលរាបទន្លេគឺវឡុង និងសេចក្តីសម្រេចចិត្តលេខ ១៣-NQ/TU ស្ដីពីការកសាង និងការពង្រីកតម្លៃ បទដ្ឋានរបស់មនុស្សកឹងធើ ក្នុងយុគសម័យថ្មី។ ថ្មីៗនេះ គណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ បានចេញផ្សាយផែនការអនុវត្តសេចក្តីសម្រេចចិត្តលេខ ១៣-NQ/TU។ យោងតាមនោះ គណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ បានដាក់ចេញនូវក្រុមភារកិច្ចនិងដំណោះស្រាយអនុវត្តចំនួន ៨។ ខិតខំដល់ឆ្នាំ ២០៣០ មាន ១០០% នៃបណ្ដាឃុំ និងសង្កាត់ អនុវត្តបានល្អនូវចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជីវភាពវប្បធម៌” ផ្សារភ្ជាប់នឹងការចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី និងទីក្រុងស៊ីវិល័យ” សូចនាករអភិវឌ្ឍន៍មនុស្ស (HDI) សម្រេចបានយ៉ាងតិច ០,៧៨ យ៉ាងហោចណាស់ ៨៥% គ្រួសារបានទទួលស្គាល់កិត្តិនាមគ្រួសារវប្បធម៌ និង ១០០% គ្រឹះស្ថានអប់រំនៅក្នុងតំបន់ ចាត់តាំងសកម្មភាពឃោសនា និងអប់រំនូវខ្លឹមសារខាងលើ... លុះដល់ឆ្នាំ ២០៤៥ ជាសារវន្តបានសម្រេចបណ្តាភារកិច្ចស្ដីពីការកសាង និងការពង្រីកតម្លៃ បទដ្ឋានរបស់មនុស្សកឹងធើ ក្នុងយុគសម័យថ្មី ដែលសម្បូរទៅដោយអត្តសញ្ញាណ មានឧត្តមគតិបដិវត្តន៍ មានសីលធម៌ បញ្ញា និងមានជីវភាពធូរធារនិងសុភមង្គល៕
ស្វឹងវៀង - ថាច់ធី