26/08/2026 - 16:29

យុវ​ជន​ខ្មែរ​បន្ត​រក្សា​វប្ប​ធម៌​ពី​ជំ​នាន់​មួយ​ទៅ​ជំ​នាន់​មួយ​ 

ក្នុង​ចរន្ត​នៃ​ការ​ធ្វើ​សមា​ហរ​ណ​កម្ម​ យុវ​ជន​ខ្មែរ​ជា​ច្រើន​កំ​ពុង​រួម​ចំ​ណែក​ថែ​រក្សា​អត្ត​សញ្ញា​ណ​ជាតិ​តាម​រយៈ​សកម្ម​ភាព​ជាក់​ស្តែង​ ដូច​ជា​ ការ​រៀន​អក្សរ​ខ្មែរ​ ជក់​ចិត្ត​នឹង​របាំ​ឆៃយ៉ាំ​ ឬ​គូរ​គំនូរ​នៅ​តាម​ទី​វត្ត​អា​រាម​។ ពួក​គេ​ម្នាក់​ៗមាន​វិធី​រៀង​ៗខ្លួន​ ប៉ុន្តែ​សុទ្ធ​តែ​រួម​ចំ​ណែក​ធ្វើ​ឱ្យ​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី​ នៅ​តែ​មាន​វត្ត​មាន​ក្នុង​ជីវ​ភាព​សង្គម​នា​ពេល​បច្ចុប្បន្ន​។

កើត​និង​ធំ​ដឹង​ក្តី​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែ​ តាំង​ពី​តូច​ ថា​ច់ធី​ធនី​ នៅ​ឃុំ​តឹបង៉ាយ ខេត្ត​វិញ​ឡុង​ បាន​ស្គាល់​និង​បាន​ស្តាប់​រឿង​ព្រេង​ប្រ​ជា​ប្រិយ​ បទ​ចម្រៀង​និង​បាន​យល់​ដឹង​ពិ​ធី​បុណ្យ​ប្រ​ពៃ​ណី​ខ្មែរ​ជា​ច្រើន​។ នៅ​ពេល​ធំ​ឡើង​រស់​នៅ​នា​សម័យ​ទំនើប​ ធនី​ កាន់​តែ​យល់​ឃើញ​ថា​ ការ​រក្សា​ ការ​ប្រើ​ប្រាស់​ភា​សា​ខ្មែរ​នៅ​ក្នុង​គ្រួ​សារ​ វត្ត​អា​រាម​និង​សកម្ម​ភាព​វប្ប​ធម៌​ មាន​សា​រៈសំ​ខាន់​យ៉ាង​ខ្លាំង​ក្នុង​ការ​អភិ​រក្ស​អត្ត​សញ្ញា​ណ​ជន​ជាតិ​។

ថា​ច់ធី​ធនី​ (អង្គុយ​ជួរ​មុខ​ ទី​ ២ រាប់​ពី​ស្ដាំ​) ក្នុង​ម៉ោង​រៀន​ភា​សា​ខ្មែរ​នៅ​វត្ត​កញ្ចោង​កំ​ពង់​លាវ​។

បច្ចុប្បន្ន​ កំ​ពុង​សិក្សា​ថ្នាក់​មធ្យម​សិក្សា​បា​លី​ថ្នាក់​ទី​១១ នៅ​វត្ត​កញ្ចោង​កំ​ពង់​លាវ​ ឃុំ​ទីវ​កឹង​ ធនី​ចាត់​ទុក​ការ​រៀន​ភា​សា​ខ្មែរ​ ជា​វិធី​មួយ​ដើម្បី​យល់​បន្ថែម​ពី​វប្ប​ធម៏​ជន​ជាតិ​។ មិន​ត្រឹម​តែ​រៀន​អាន​ សរ​សេរ​ និង​និយាយ​ភា​សា​ខ្មែរ​ប៉ុណ្ណោះ​ទេ​ ធនី​ ក៏​មាន​ឱ​កាស​សិក្សា​រឿង​រ៉ាវ​ដែល​អប់​រំ​អំ​ពី​សីល​ធម៌​ របៀប​រស់​នៅ​ និង​ស្មារតី​សាមគ្គី​ដែល​ត្រូវ​បាន​ថែ​រក្សា​ក្នុង​វប្ប​ធម៌​ខ្មែរ​ឆ្លង​កាត់​ជា​ច្រើន​ជំ​នាន់​។ ឪ​ពុក​របស់​ធនី​ គឺ​ជា​អា​ចារ្យ​បង្រៀន​ភា​សា​ខ្មែរ​ដល់​កុមារ​ក្នុង​រដូវ​វិស្សម​កាល​។ នៅ​ពេល​ឪ​ពុក​រវល់​ ធនី​ ជួយ​បង្រៀន​និង​ណែ​នាំ​កុមារ​នៅ​ក្នុង​ភូមិ​។ សម្រាប់​ធនី​ ការ​រៀន​អក្សរ​មិន​ត្រឹម​តែ​ជួយ​ឱ្យ​ប្អូន​យល់​ដឹង​កាន់​តែ​ច្បាស់​អំ​ពី​វប្ប​ធម៌​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ចិញ្ចឹម​ក្ដី​ប្រាថ្នា​ចង់​បន្ត​ចែក​រំលែក​អ្វី​ដែល​ខ្លួន​បាន​រៀន​ដល់​ក្មេង​ជំ​នាន់​ក្រោយ​។ “តាម​រយៈ​ការ​រៀន​ភា​សា​ខ្មែរ​ ខ្ញុំ​មាន​ឱ​កាស​យល់​ដឹង​បន្ថែម​អំ​ពី​សីល​ធម៌​ របៀប​រស់​នៅ​ និង​ស្មារតី​សាមគ្គី​ដែល​ត្រូវ​បាន​រក្សា​តាំង​ពី​ជំ​នាន់​មុន​ៗ។ ខ្ញុំ​ចង់​រៀន​ឱ្យ​បាន​ល្អ​ ដើម្បី​នៅ​ថ្ងៃ​ក្រោយ​អាច​បន្ត​បង្រៀន​អក្សរ​ខ្មែរ​ដល់​កុមារ​តូច​ៗនៅ​ក្នុង​ភូមិ​របស់​ខ្ញុំ​” ធនី​ បាន​ចែក​រំលែក​ដូច្នេះ​។

ប្រ​សិន​បើ​ ធនី​ ស្វែង​យល់​វប្ប​ធម៌​តាម​រយៈ​អក្សរ​ខ្មែរ​ គឹម​បញ្ញា​រិទ្ធ នៅ​ភូមិ​លិច​ក្ដី​ ឃុំ​ទីវ​កឹង​ បាន​ផ្សារ​ភ្ជាប់​ខ្លួន​ជា​មួយ​វប្ប​ធម៌​ជាតិ​តាម​រយៈ​របាំ​ឆៃយ៉ាំ​។ តាំង​ពី​អាយុ​ ១២ ឆ្នាំ​ បញ្ញា​រិទ្ធ បាន​ចាប់​ផ្តើម​រៀន​របាំ​ឆៃយ៉ាំ​ បន្ទាប់​ពី​បាន​ឃើញ​ជី​តា​និង​ពូ​ៗក្នុង​ក្រុម​ហាត់​របាំ​ឆៃយ៉ាំ​នៅ​មុខ​ផ្ទះ​ ដោយ​ក្ដី​ចាប់​អា​រម្មណ៍​។ រូប​ភាព​តួ​អង្គ​យក្ស​ នៅ​ក្នុង​របាំ​ឆៃយ៉ាំ​ កាន់​តែ​ធ្វើ​ឱ្យ​ក្មេង​ប្រុស​រូប​នេះ​ស្រ​ឡាញ់​និង​ចូល​ចិត្ត​យ៉ាង​ខ្លាំង​។

គឹម​បញ្ញា​រិទ្ធ (ទី​១ រាប់​ពី​ឆ្វេង​) ក្នុង​ឱ​កាស​សម្តែង​របាំ​ឆៃយ៉ាំ​នៅ​ក្នុង​វត្ត​កញ្ចោង​កំ​ពង់​លាវ​។

តាម​ការ​ណែ​នាំ​របស់​លោក​គ្រូ​ឧទ្ទេសា​ចារ្យ​ក្នុង​វត្ត​ ប្អូន​បាន​ចូល​រួម​ក្នុង​ក្រុម​របាំ​ឆៃយ៉ាំ​របស់​វត្ត​ ហើយ​បាន​ផ្សារ​ភ្ជាប់​ជា​មួយ​ក្រុម​រហូត​មក​ដល់​សព្វ​ថ្ងៃ​ គឺ​មាន​រយៈ​ពេល​ ៣ ឆ្នាំ​។ បច្ចុប្បន្ន​ ក្រុម​មាន​សមា​ជិក​ ៦ នាក់​ ។ រាល់​ពេល​ហាត់​សម​មាន​រយៈ​ពេល​ប្រ​មា​ណ​ ២ ម៉ោង​។ តាម​បញ្ញា​រិទ្ធ របាំ​ឆៃយ៉ាំ​តម្រូវ​ឱ្យ​មាន​ការ​សម្រប​សម្រួល​ចុះ​សម្រុង​ រវាង​ការ​ចលនា​ដៃ​ ជើង​និង​ទឹក​មុខ​។ អ្វី​ដែល​ប្អូន​ចូល​ចិត្ត​ជាង​គេ​ គឺ​ក្បាច់​របាំ​ឆៃយ៉ាំ​ស្គរ​ធំ​ ហើយ​សព្វ​ថ្ងៃ​ បញ្ញា​រិទ្ធ ក៏​ជា​អ្នក​ជួយ​ណែ​នាំ​សមា​ជិក​ថ្មី​ៗរៀង​រាល់​រដូវ​វិស្សម​កាល​។ ក្រុម​តែង​ចូល​រួម​សម្តែង​ក្នុង​ឱ​កាស​ពិ​ធី​បុណ្យ​និង​ពិ​ធី​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​។ “ខ្ញុំ​ចង់​រួម​ចំ​ណែក​បន្តិច​បន្តួច​ក្នុង​ការ​ថែ​រក្សា​របាំ​ប្រ​ពៃ​ណី​ ដើម្បី​ឱ្យ​សំឡេង​ស្គរ​និង​តន្ត្រី​ នៅ​តែ​បន្លឺ​ឡើង​ក្នុង​រដូវ​ពិ​ធី​បុណ្យ​របស់​ជាតិ​យើង​ ហើយ​ខ្ញុំ​ក៏​ចង់​ចូល​រួម​ជា​មួយ​ក្រុម​ទៅ​សម្តែង​នៅ​កន្លែង​ផ្សេង​ៗទៀត​” បញ្ញា​រិទ្ធ បាន​សំ​ណេះ​សំ​ណាល​ដូច្នេះ​។

តាម​រយៈ​ភា​សា​និង​សំឡេង​តន្ត្រី​ សម្រាប់​ថា​ច់ស៊ី​ណា​ នៅ​ភូមិ​ស្វាយ​មីង​ ឃុំ​ទីវ​កឹង​ បាន​ជ្រើស​រើស​ជក់​គំនូរ​ដើម្បី​រក្សា​វប្ប​ធម៌​ខ្មែរ​។ អស់​រយៈ​ពេល​ជាង​ ១០ ឆ្នាំ​ដែល​បាន​ប្រឡូក​ក្នុង​មុខ​របរ​គូរ​គំនូរ​នៅ​តាម​វត្ត​ងារាម​ ស៊ី​ណា​ កាន់​តែ​ស្ទាត់​ជំ​នាញ​ក្នុង​ការ​គូរ​រូប​គំនូរ​ព្រះ​ពុទ្ធ​ ក្បួរ​ក្បាច់​រចនា​ផ្សេង​ៗនៅ​ក្នុង​ទី​វត្ត​អា​រាម​ខ្មែរ​។

ថា​ច់ស៊ី​ណា​ កំ​ពុង​ជក់​ចិត្ត​នឹង​ការ​គូរ​គំនូរ​នៅ​សក្យ​មុនី​ចេតិយ​ វត្ត​កញ្ចោង​កំ​ពង់​លាវ​។

ចំ​ណង់​ចំ​ណូល​ចិត្ត​ចំ​ពោះ​មុខ​របរ​នេះ​ចាប់​តាំង​ពី​រៀន​ថ្នាក់​ទី​៣ នៅ​ពេល​ស៊ី​ណា​បាន​ឃើញ​រូប​គំនូរ​ដែល​គូរ​នៅ​លើ​ជញ្ជាំង​ព្រះ​វិហារ​ក្នុង​ពេល​ទៅ​វត្ត​ជា​មួយ​គ្រួ​សារ​។ លុះ​ដល់​ឆ្នាំ​រៀន​ថ្នាក់​ទី​៥ ស៊ី​ណា​ បាន​ទៅ​សុំ​រៀន​មុខ​របរ​នេះ​ដោយ​ខ្លួន​ឯង​នៅ​រាល់​រដូវ​វិស្សម​កាល​។ ដោយ​មិន​ខ្លាច​ការ​ធ្វើ​ដំ​ណើរ​ឆ្ងាយ​ ស៊ី​ណា​ បាន​ស្វែង​រក​ជាង​គំនូរ​នៅ​ទីវ​កឹង​ ហើយ​បន្ត​ចុះ​ទៅ​ខេត្ត​សុក​ត្រាំង​ដើម្បី​រៀន​ជំ​នាញ​សិល្បៈ​គំនូរ​។ ព្រះ​វិហារ​មួយ​ជា​ទូ​ទៅ​ត្រូវ​ការ​ពេល​ជាង​មួយ​ឆ្នាំ​ទើប​អាច​បញ្ចប់​ការ​គូរ​រួច​រាល់​។ រហូត​មក​ដល់​ពេល​នេះ​ ស៊ី​ណា​បាន​ចូល​រួម​គូរ​គំនូរ​នៅ​ព្រះ​វិហារ​វត្ត​ខ្មែរ​ ៩ កន្លែង​និង​នៅ​តាម​ទី​សក្ការ​បូ​ជា​ជា​ច្រើន​ទៀត​ ក្រៅ​ពី​នេះ​ បាន​ជួយ​ណែ​នាំ​ដល់​យុវ​ជន​ជាង​ ១០ នាក់​ឱ្យ​រៀន​មុខ​របរ​នេះ​។ អ្វី​ដែល​ស៊ី​ណា​ ព្រួយ​បា​រម្ភ​ គឺ​បច្ចុប្បន្ន​មាន​កាន់​តែ​តិច​អ្នក​ចាប់​អា​រម្មណ៍​រៀន​មុខ​របរ​គូរ​គំនូរ​។ “ខ្ញុំ​សង្ឃឹម​ថា​ នឹង​មាន​យុវ​ជន​កាន់​តែ​ច្រើន​ចាប់​អា​រម្មណ៍​លើ​មុខ​របរ​នេះ​។ ប្រ​សិន​បើ​អ្នក​ណា​ចង់​រៀន​មុខ​របរ​នេះ​ អាច​មក​រក​ខ្ញុំ​បាន​ ខ្ញុំ​ត្រៀម​ខ្លួន​បង្រៀន​ដោយ​ឥត​គិត​ថ្លៃ​” ស៊ី​ណា​ បាន​ចែក​រំលែក​ដូច្នេះ​។

យោង​តាម​ថេរ​ដីកា​ព្រះ​តេជ​ព្រះ​គុណ​ ថា​ច់ស្វៀង​ ព្រះ​ចៅ​អធិការ​វត្ត​កញ្ចោង​កំ​ពង់​លាវ​ យុវ​ជន​ខ្មែរ​ជា​ច្រើន​កំ​ពុង​កាន់​តែ​សកម្ម​ក្នុង​ការ​ស្វែង​យល់​ រៀន​សូ​ត្រ​ និង​ថែ​រក្សា​តម្លៃ​ប្រ​ពៃ​ណី​។ ចាប់​ពី​ការ​រៀន​អក្សរ​ខ្មែរ​ ការ​ចូល​រួម​ក្នុង​សកម្ម​ភាព​វប្ប​ធម៌​ សិល្បៈ​ រហូត​ដល់​ការ​ចែក​រំលែក​និង​បង្រៀន​អ្វី​ដែល​ខ្លួន​បាន​រៀន​ដល់​ក្មេង​ជំ​នាន់​ក្រោយ​ ពួក​គេ​កំ​ពុង​រួម​ចំ​ណែក​ធ្វើ​ឱ្យ​វប្ប​ធម៌​ប្រ​ពៃ​ណី​បន្ត​មាន​វត្ត​មាន​នៅ​ក្នុង​ជីវ​ភាព​សហ​គម​ន៍។ “ប្រ​ការ​ដែល​គួរ​ឱ្យ​កោត​សរសើរ​ គឺ​ប្អូន​ៗយុវ​ជន​មិន​ត្រឹម​តែ​រៀន​ដើម្បី​ចេះ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​ចង់​អនុ​វត្ត​ ចែក​រំលែក​និង​បន្ត​បង្រៀន​ដល់​អ្នក​ដទៃ​។ នៅ​ពេល​យុវ​ជន​ចាប់​ផ្តើម​ទទួល​យក​វប្ប​ធម៌​ប្រ​ពៃ​ណី​ ដោយ​វិធី​សាស្ត្រ​របស់​ខ្លួន​ តម្លៃ​ទាំង​នោះ​នឹង​មាន​ឱ​កាស​កាន់​តែ​ច្រើន​ក្នុង​ការ​ថែ​រក្សា​ និង​ស្នង​បន្ត​ក្នុង​ជីវ​ភាព​នា​ពេល​បច្ចុប្បន្ន​” ព្រះ​តេជ​ព្រះ​គុណ​ ថា​ច់ស្វៀង​ បាន​មាន​ព្រះ​ថេរ​ដីកា​ដូច្នេះ​។

ចាប់​ពី​អក្សរ​ខ្មែរ​ សំឡេង​ស្គរ​ឆៃយ៉ាំ​ រហូត​ដល់​ផ្ទាំង​គំនូរ​នៅ​លើ​ជញ្ជាំង​កុដិ​សា​លា​ ព្រះ​វិហារ​ ចរន្ត​វប្ប​ធម៌​កំ​ពុង​ត្រូវ​បាន​យុវ​ជន​ទទួល​យក​និង​បន្ត​បញ្ជូន​តាម​វិធី​រៀង​ៗខ្លួន​។ ដូច្នេះ​ តម្លៃ​ទាំង​នេះ​មិន​ត្រឹម​តែ​ត្រូវ​បាន​រក្សា​ទុក​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បន្ត​មាន​វត្ត​មាន​នៅ​ក្នុង​ជីវ​ភាព​សហ​គម​ន៍នា​ពេល​បច្ចុប្បន្ន​៕

 ពេជ្រ​-សឿន​

ចែករំលែកអត្ថបទ