21/08/2026 - 21:42

ឃុំ​ឡុង​ភូ​ អត្រា​កៀរ​គរ​កុមារ​ចូល​រៀន​សម្រេច​ ១១១,៥៩% នៃ​ភាគ​កម្រិត​ប្រ​គល់​ 

រសៀល​ថ្ងៃ​ទី​ ២១ ខែ​សី​ហា​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ឡុង​ភូ​ ​ទី​ក្រុង​កឹង​ធើ​ បាន​ចាត់​តាំង​កិច្ច​ប្រ​ជុំ​បូក​សរុប​ឆ្នាំ​សិក្សា​ ២០២៥ – ២០២៦។ និយាយ​រួម​ឆ្នាំ​សិក្សា​ ២០២៥ – ២០២៦ ផ្នែក​អប់​រំ​របស់​ឃុំ​សម្រេច​បាន​លទ្ធ​ផល​ល្អ​ជា​ច្រើន​ ចំ​ពោះ​កម្រិត​មត្តេយ្យ​ គឺ​ ១០០% សា​លា​មិន​មាន​ករ​ណី​ប្រើ​អំ​ពើ​ហិង្សា​លើ​កុមារ​ ធា​នា​សុវត្ថិ​ភាព​ ១០០% សម្រាប់​កុមារ​ ដោយ​មិន​មាន​ករ​ណី​ពុល​អា​ហារ​ ឬ​គ្រោះ​ថ្នាក់​ផ្សេង​ៗ។ ចំ​ពោះ​កម្រិត​បឋម​សិក្សា​ សា​លា​បាន​រៀប​ចំ​ការ​បង្រៀន​ ២ ពេល​/ថ្ងៃ​។ លទ្ធ​ផល​ មាន​សិស្ស​ ៤៨៩/៤៨៩ នាក់​ បាន​បញ្ចប់​កម្ម​វិធី​បឋម​សិក្សា​ សម្រេច​អត្រា​ ១០០% ក្នុង​នោះ​មាន​សិស្ស​ទទួល​បាន​ចំ​ណាត់​ថ្នាក់​ល្អ​ ៤០%។ ចំ​ពោះ​កម្រិត​អនុ​វិទ្យា​ល័យ​ មាន​សិស្ស​ ៤៧០/៤៧០ នាក់​ បាន​ទទួល​ស្គាល់​បញ្ចប់​កម្ម​វិធី​សិក្សា​ សម្រេច​អត្រា​ ១០០% ក្នុង​នោះ​ មាន​សិស្ស​ទទួល​បាន​ចំ​ណាត់​ថ្នាក់​ពូ​កែ​ ២០% ។

គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ឡុង​ភូ​ ស្ងើច​សរ​សើ​រនិង​ជូន​រង្វាន់​ដល់​សមូហ​ភាព​ដែល​មាន​ស្នា​ដៃ​ឆ្នើម​ក្នុង​ឆ្នាំ​សិក្សា​ ២០២៥-២០២៦។

នៅ​ឆ្នាំ​សិក្សា​ ២០២៥-២០២៦ ទូ​ទាំង​ឃុំ​មាន​សា​លា​រដ្ឋ​ចំ​នួន​ ១០ និង​បណ្តា​ក្រុម​មើល​ថែ​ទាំ​កុមារ​ឯ​កជន​ត្រូវ​បាន​រក្សា​ស្ថិរ​ភាព​ មាន​របៀប​រៀប​រយ​និង​សុវត្ថិ​ភាព​។ ចំ​ពោះ​គុណ​ភាព​អប់​រំ​តែង​បាន​រក្សា​ខ្ជាប់​ និង​មាន​ការវិ​វឌ្ឍន៍ជា​វិជ្ជមាន​។ កម្រិត​មត្តេយ្យ​ ផ្តោត​លើ​ការ​ចិញ្ចឹម​ ថែ​ទាំ​ ធា​នា​សុវត្ថិ​ភាព​ និង​អនា​ម័យសុវត្ថិ​ភាព​ចំ​ណី​អា​ហារ​; កម្រិត​បឋម​សិក្សា​និង​អនុ​វិទ្យា​ល័យ​រក្សា​បាន​នូវ​អត្រា​បញ្ចប់​កម្ម​វិធី​សិក្សា​ខ្ពស់​។ លោក​គ្រូ​ អ្នក​គ្រូ​ និង​សិស្សា​នុសិស្ស​សម្រេច​បាន​ស្នា​ដៃ​ជា​ច្រើន​ក្នុង​ការ​ប្រឡង​ថ្នាក់​ទី​ក្រុង​ ថ្នាក់​តំ​បន់​និង​ថ្នាក់​ជាតិ​ ក្នុង​នោះ​មាន​គ្រូ​ប្រ​ចាំ​ថ្នាក់​សម្រេច​បាន​ស្នា​ដៃ​ពូ​កែ​ថ្នាក់​ទី​ក្រុង​ ចំ​នួន​ ០៧នាក់​; រង្វាន់​សិស្ស​ពូ​កែ​អនុ​វិទ្យា​ល័យ​ថ្នាក់​ទី​ក្រុង​ចំ​នួន​ ១២រង្វាន់​; មេ​ដាយ​ប្រាក់​ ត្រាង​ង្វៀន​តង​តាយ​ ថ្នាក់​ជាតិ​ រង្វាន់​ត្រាង​ង្វៀន​ភា​សា​វៀត​ កិត្តិ​នាម​ “មេ​ដឹក​នាំ​ពោរ​ពេញ​ដោយ​ទេព​កោស​ល្យ” VioEdu អង់គ្លេស​ TOEFL Challenge និង​ស្នា​ដៃ​ផ្សេង​ៗទៀត​... ទន្ទឹម​នឹង​នោះ​ គណៈ​គ្រប់​គ្រង​និង​គ្រូ​បង្រៀន​ ១០០% មាន​កម្រិត​វិជ្ជា​សម្រេច​បទ​ដ្ឋាន​។ កង​ជួរ​គ្រូ​បង្រៀន​តែង​តែ​រក្សា​បាន​នូវ​គុណ​ធម៌​ ការ​ប្តេជ្ញា​ចិត្ត​និង​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ក្នុង​ការ​ងារ​។

ដោយ​ឡែក​ចំ​ពោះ​ការ​ងារ​ឧត្តាន​កម្ម​អប់​រំ​ ការ​លុប​បំ​បាត់​អក្ខរ​កម្ម​ និង​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​នៅ​តែ​បន្ត​រក្សា​។ ទូ​ទាំង​ឃុំ​នៅ​រក្សា​ឧត្តាន​កម្ម​អប់​រំ​មត្តេយ្យ​អាយុ​ ៥ឆ្នាំ​ បំ​បាត់​អក្ខរ​កម្ម​កម្រិត​ ២ ឧត្តាន​កម្ម​អប់​រំ​កម្រិត​បឋម​សិក្សា​កម្រិត​ ៣ និង​អនុ​វិទ្យា​ល័យ​កម្រិត​ ៣; ជំ​រុញ​ខ្លាំង​ក្លា​ការ​អនុ​វត្ត​បច្ចេក​វិទ្យា​ព័ត៌​មាន​ ហត្ថ​លេខា​ឌី​ជី​ថល​ សាក​ល្បង​ប្រើ​សិក្ខា​គារិក​ឌីជី​ថល​ និង​តភ្ជាប់​ជា​មួយ​ប្រ​ព័ន្ធ​ទិន្ន​ន័យ​នៃ​ផ្នែក​អប់​រំ​ទី​ក្រុង​កឹង​ធើ​។

បណ្តា​អ្នក​តំ​ណាង​អញ្ជើញ​ចូល​រួម​កិច្ច​ប្រ​ជុំ​។

ថ្លែង​ការណ៍​នៅ​ក្នុង​អង្គ​ប្រ​ជុំ​ លោក​ហ្វិញ​តឹង​ថាញ​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ឡិង​ភូ​ បាន​ស្ងើច​សរសើរ​ និង​វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​ស្មារតី​ទទួល​ខុស​ត្រូវ​ និង​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​កង​ជួរ​កម្មា​ភិបាល​គ្រប់​គ្រង​ លោក​គ្រូ​ អ្នក​គ្រូ​ បុគ្គលិក​ និង​សិស្សា​នុសិស្ស​តាម​សា​លា​រៀន​នីមួយៗ​ដែល​សម្រេច​បាន​លទ្ធ​ផល​ល្អ​ក្នុង​ឆ្នាំ​សិក្សា​កន្លង​។ ទន្ទឹម​នឹង​នោះ​ លោក​ក៏​ផ្តល់​ព័ត៌​មាន​អំ​ពី​ឆ្នាំ​សិក្សា​ ២០២៦-២០២៧ ការ​អនុ​វត្ត​ផែន​ការ​រៀប​ចំ​ឡើង​វិញ​ នៅ​លើ​ភូមិ​ឋាន​ឃុំ​ដែល​សា​លា​រៀន​ចំ​នួន​ ១០ ក្រោយ​ពេល​រៀប​ចំ​ឡើង​វិញ​នៅ​សល់​តែ​ ៣ សា​លា​ប៉ុណ្ណោះ​។ ក្នុង​នោះ​ កម្រិត​សិក្សា​នីមួយៗ​ មាន​តែ​ទី​តាំង​សា​លា​ធំ​ ១ និង​បណ្តា​ទី​តាំង​សាខា​សា​លា​។ ហេ​តុ​នេះ​ លោក​បាន​សំ​ណូម​ពរ​ឱ្យ​បណ្តា​សា​លា​រៀន​ក្រោយ​ពី​រៀប​ចំ​រួស​រាន់​លំ​នឹង​អង្គ​ការ​ប្រ​ព័ន្ធ​គ្រប់​គ្រង​ កសាង​លក្ខ​ន្តិកៈ​ បែង​ចែក​ភារ​កិច្ច​ជាក់​លាក់​ ដើម្បី​ធា​នា​សកម្ម​ភាព​ប្រ​ព្រឹត្ត​ទៅ​បាន​រលូន​។ កង​ជួរ​កម្មា​ភិបាល​គ្រប់​គ្រង​ និង​គ្រូ​បង្រៀន​ត្រូវ​បន្ត​ពង្រីក​ស្មារតី​ទទួល​ខុស​ត្រូវ​ សាមគ្គី​ភាព​ ឯក​ភាព​ បង្ក​ការ​យល់​ស្រប​ក្នុង​សមូហ​ភាព​; ម្ចាស់​ការ​ដោះ​ស្រាយ​ការ​លំ​បាក​ និង​បញ្ហា​ប្រ​ឈម​ ធា​នា​ល្អ​នូវ​លក្ខ​ខណ្ឌ​នា​នា​ ដើម្បី​អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព​ភារ​កិច្ច​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​។

ក្នុង​ឱ​កាស​នេះ​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ឡុង​ភូ​ បាន​ស្ងើច​សរ​សើ​រនិង​ជូន​រង្វាន់​ដល់​សមូហ​ភាព​ចំ​នួន​១០ ដែល​សម្រេច​បាន​ស្នា​ដៃ​ខ្ពស់​ក្នុង​ឆ្នាំ​សិក្សា​ ២០២៥-២០២៦។

យ្វី​អាញ​-ត្រឹង​រ៉ូន​

ចែករំលែកអត្ថបទ