កីឡា - ទេសចរណ៍ ទេសចរណ៍

18/08/2026 - 22:07

ខេត្ត​កាម៉ាវ​ជំ​រុញ​ការ​ផ្សព្វ​ផ្សាយ​សក្តា​នុពល​និង​ម៉ាកសញ្ញា​ទេស​ចរណ៍​ 

ខេត្ត​កាម៉ាវ​ខិត​ខំ​ប្រឹង​ប្រែង​ដល់​ឆ្នាំ​២០៣០ ទទួល​ភ្ញៀវ​ទេស​ចរ​ឱ្យ​បាន​ជាង​ ១១,៥ លាន​នាក់​ (ក្នុង​នោះ​ មាន​ភ្ញៀវ​អន្តរ​ជាតិ​ ១៥៥.០០០ នាក់​) ចំ​ណូល​សរុប​ពី​វិស័យ​ទេស​ចរណ៍​សម្រេច​បាន​ប្រ​មា​ណ​ ១៤.៧០០ ពាន់​លាន​ដុង​ រួម​ចំ​ណែក​ផ្ទាល់​ពី​ ៤,៥% ដល់​ ៥% នៃ​ GRDP របស់​ខេត្ត​ ។ ដើម្បី​សម្រេច​បាន​ទិស​ដៅ​នេះ​ ខេត្ត​បាន​កំ​ណត់​ ការ​ជំ​រុញ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​ ជំ​រុញ​ទេស​ចរណ៍​និង​លើក​កម្ពស់​សក្តា​នុពល​ ភាព​ខ្លាំង​នៃ​ទេស​ចរណ៍​មា​នល​ក្ខណៈ​ពិ​សេស​ គឺ​ជា​ដំ​ណោះ​ស្រាយ​គន្លឹះ​ ដើម្បី​លើក​កម្ពស់​កិត្យានុ​ភាព​ ម៉ាកសញ្ញា​ និង​បង្ក​កម្លាំង​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ក្នុង​ប្រ​ទេស​និង​អន្តរ​ជាតិ​ ។

*ជំ​រុញ​ការ​ផ្សព្វ​ផ្សាយ​ លើក​កម្ពស់​ភាព​ខ្លាំង​នៃ​ទេស​ចរណ៍​តំ​បន់​ដី​ជ្រោយ​

តាម​ប្រ​សាសន៍​លោក​ លី​វី​ទ្រី​វយឿង​ នា​យក​រង​មន្ទីរ​វប្ប​ធម៌​ កី​ឡា​ និង​ទេស​ចរណ៍​ខេត្ត​កាម៉ាវ​ ក្នុង​បរិការណ៍​សមា​ហរ​ណ​កម្ម​ ខេត្ត​បាន​កំ​ណត់​ផ្លាស់​ប្ដូរ​ឌីជី​ថល​ជា​ឧប​ករណ៍​លោត​ផ្លោះ​ដើម្បី​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ការ​ផ្សព្វ​ផ្សាយ​ទេស​ចរណ៍​ ។ បច្ចុប្បន្ន​ ភូមិ​ភាគ​កំ​ពុង​ជំ​រុញ​ការ​ធ្វើ​ឌីជី​ថល​លក្ខ​ណៈ ៣D អនុ​វត្ត​បច្ចេក​វិទ្យា​ជាក់​ស្តែង​និម្មិត និង​ជាក់​ស្តែង​បង្កើន​បន្ថែម​ (VR/AR) នៅ​តាម​ទី​តាំង​ដែល​ល្បី​ៗ ដូច​ជា​៖ ជ្រោយ​កាម៉ាវ​ ឧទ្យាន​ជាតិ​អ៊ូ​មិញ​ហា​ ហង​ដា​បាក​ ប្រ​ព័ន្ធ​កេរ​ដំ​ណែល​ និង​ប្រ​ព័ន្ធ​ជីវ​ស្ថាន​ព្រៃ​លិច​ទឹក​ប្រៃ​។ បច្ចេក​វិទ្យា​នេះ​អនុញ្ញាត​ឱ្យ​ភ្ញៀវ​ទេស​ចរ​ទស្សនា​ជា​និម្មិត ស្វែង​យល់​ពី​ទិដ្ឋភាព​ល្អ​ស្រស់​នៃ​ខេត្ត​កាម៉ាវ​មុន​ពេល​ធ្វើ​ដំ​ណើរ​ទៅ​ទស្សនា​ផ្ទាល់​ តាម​រយៈ​នោះ​ ជួយ​ដាស់​តម្រូវ​ការ​ធ្វើ​ទេស​ចរណ៍​ជាក់​ស្ដែង​។ ចំ​ណែក​នៅ​តំ​បន់​ក្រុង​ ខេត្ត​តម្រង់​ទិស​ដៅ​អភិវឌ្ឍ​លំ​ហ​ផ្លូវ​រា​ត្រី​ ផ្សារ​សិល្បៈ​ ផ្លូវ​សម្តែង​សិល្បៈ​ គួប​បញ្ចូល​នឹង​ម្ហូប​អា​ហា​រនិង​បេតិក​ភណ្ឌ​ ។

ជ្រោយ​កាម៉ាវ​ កំ​ពុង​ជា​ទី​តាំង​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​មក​ទស្សនា​និង​ឆ្លង​បទ​ពិសោធន៍​ ។

ទន្ទឹម​នឹង​នោះ​ ខេត្ត​ផ្តោត​លើ​ការ​ជំ​រុញ​ផ្សព្វ​ផ្សាយ​សក្តា​នុពល​ ភាព​ខ្លាំង​លេច​ធ្លោ​អំ​ពី​ទេស​ចរណ៍​ជីវ​ស្ថាន​ ទេស​ចរណ៍​សហ​គម​ន៍ និង​វប្ប​ធម៌​ប្រ​ជា​ជន​ភូមិ​ស្រុក​។ ក្នុង​នោះ​ យក​ចិត្ត​ទុក​ដាក់​លើក​កម្ពស់​គុណ​ភាព​ និង​ធ្វើ​ឱ្យ​សម្បូរ​បែប​នូវ​ផលិត​ផល​ឆ្លង​បទ​ពិសោធន៍​ ផ្សារ​ភ្ជាប់​នឹង​តំ​បន់​ដី​ចុង​ប៉ូច​ភាគ​ខាង​ត្បូង​ ដូច​ជា​៖ ជ្រោយ​កាម៉ាវ​ ឧទ្យាន​ជាតិ​អ៊ូ​មិញ​ហា​ ហង​ដា​បាក​ មណ្ឌល​ទេស​ចរណ៍​ជីវ​ស្ថាន​ព្រៃ​លិច​ទឹក​ប្រៃ​ និង​ប្រ​ព័ន្ធ​កេរ​ដំ​ណែល​... ដោយ​បច្ចេក​វិទ្យា​ ៣D VR/AR ដើម្បី​ផ្សព្វ​ផ្សាយ​តាម​ប្រ​ព័ន្ធ​អ៊ីនធឺ​ណិត​ បង្កើត​បទ​ពិសោធន៍​ទស្សនា​និម្មិតមុន​ពេល​ធ្វើ​ដំ​ណើរ​ទៅ​ទស្សនា​ផ្ទាល់​និង​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ ។ ជា​ពិ​សេស​ ជំ​រុញ​ការ​អនុ​វត្ត​បច្ចេក​វិទ្យា​ GIS ដើម្បី​គ្រប់​គ្រង​លំ​ហ​ទេស​ចរណ៍​ ឧបត្ថម្ភ​ការ​រៀប​គម្រោង​ប្លង់​ គ្រប់​គ្រង​ទី​តាំង​និង​ផ្តល់​ព័ត៌​មាន​តាម​ប្រ​ព័ន្ធ​អ៊ីនធឺ​ណិត​ជូន​ភ្ញៀវ​ទេស​ចរ​ ។

ក្រៅ​ពី​នោះ​ បណ្តា​តម្លៃ​វប្ប​ធម៌​ - ប្រ​វត្តិ​សាស្ត្រ​ និង​ភូមិ​របរ​ប្រ​ពៃ​ណី​ ក៏​ត្រូវ​បាន​ដាក់​បញ្ចូល​ជា​ផ្នែក​សំ​ខាន់​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ និង​អភិវឌ្ឍ​ ។ ខេត្ត​កាម៉ាវ​ ផ្តោត​លើ​ការ​ធ្វើ​ឱ្យ​សុក្រឹត​ទី​តាំង​ទស្សនា​ភូមិ​របរ​ ភ្ជាប់​ទំ​នាក់​ទំនង​ជា​មួយ​ទេស​ចរណ៍​ជីវ​ស្ថាន​ ព្រម​ទាំង​លើក​កម្ពស់​តម្លៃ​បេតិក​ភណ្ឌ​វប្ប​ធម៌​អរូ​បី​ ដូច​ជា​៖ សិល្បៈ​ដើងកាតាយ​តឺណាម​បូ​ បណ្តា​ពិ​ធី​បុណ្យ​ប្រ​ជា​ប្រិយ​ និង​បណ្តា​ទី​តាំង​ទេស​ចរណ៍​ជំនឿ​សាសនា​ ដូច​ជា​៖ រមណីយ​ដ្ឋាន​ក្វាង​អឹម​ផឹក​ដាយ​ រមណីយ​ដ្ឋាន​វិហារ​តាក់​សៃ មូល​ដ្ឋាន​កាយ​ចាញ់​។ល។ បណ្តា​កម្ម​វិធី​សម្តែង​សិល្បៈ​បេតិក​ភណ្ឌ​ បញ្ចូល​គ្នា​នឹង​ការ​រៀប​រាប់​រឿង​រ៉ាវ​ និង​បច្ចេក​វិទ្យា​ឆាក​ទំនើប​ នឹង​បង្ក​បាន​ជា​ផលិត​ផល​ទេស​ចរណ៍​ពិ​សេស​ ប្លែក​អា​រម្មណ៍​ ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​យ៉ាង​កុះ​ករ​មក​ធ្វើ​បុណ្យ​ និង​បាន​ឆ្លង​បទ​ពិសោធន៍​វប្ប​ធម៌​ ។

លោក​ងោវូ​ថាំង​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​កាម៉ាវ​ បាន​ឱ្យ​ដឹង​៖ ដើម្បី​សម្រេច​បាន​គោល​ដៅ​ខាង​លើ​ ខេត្ត​កាម៉ាវ​ បាន​កំ​ណត់​ការវិ​និយោ​គក​សាង​កែ​លម្អ​ហេ​ដ្ឋារចនា​សម្ព័ន្ធ​គមនាគមន៍​តភ្ជាប់​ជា​ភារ​កិច្ច​ស្នូល​ឈាន​មុខ​គេ​។ បច្ចុប្បន្ន​ ខេត្ត​កំ​ពុង​ផ្តោត​លើ​ការ​កៀរ​គរ​ធន​ធាន​យ៉ាង​សម្បូរ​បែប​ ដើម្បី​វិនិយោ​គក​សាង​រចនា​សម្ព័ន្ធ​គមនាគមន៍​ និង​មូល​ដ្ឋាន​សម្ភារ​បច្ចេក​ទេស​គមនាគមន៍​ឱ្យ​បាន​ព្រម​ៗគ្នា​។  ក្នុង​នោះ​ អាទិ​ភាព​ប្រ​ភព​ថវិកា​រដ្ឋ​និង​ប្រ​ភព​ទុន​កៀរ​គរ​ស្រប​ច្បាប់​ ដើម្បី​ពន្លឿន​ល្បឿន​គម្រោង​ផ្លូវ​គមនាគមន៍​សំ​ខាន់​ៗ ពង្រឹង​ភា​ពត​ភ្ជាប់​រវាង​តំ​បន់​និង​តភ្ជាប់​ជា​មួយ​បណ្តា​ទី​តាំង​ទេស​ចរណ៍​។ ផ្តោត​លើ​ការ​ជំ​រុញ​ផ្លូវ​ល្បឿន​លឿន​ កាម៉ាវ​ - ដី​ជ្រោយ​ កសាង​សម្រេច​និង​ដាក់​ឱ្យ​ប្រើ​ប្រាស់​ព្រលាន​យន្ត​ហោះ​កាម៉ាវ​ លើក​កម្ពស់​ប្រ​ព័ន្ធ​កំ​ពង់​ផែ​សមុទ្រ​ កំ​ពង់​ផែ​ផ្លូវ​ទឹក​ក្នុង​ប្រ​ទេស​ ខ្សែ​ផ្លូវ​ហូជី​មិញ​ ឆ្ពោះ​ទៅ​ដី​ជ្រោយ​ និង​ប្រ​ព័ន្ធ​ផ្លូវ​ខ្នែង​ភ្ជាប់​ទៅ​កាន់​បណ្តា​ទី​តាំង​ទេស​ចរណ៍​សហ​គម​ន៍។ ការ​ធ្វើ​ឱ្យ​សុក្រឹត​បណ្ដា​ប្រ​ព័ន្ធ​គមនាគមន៍​ មិន​ត្រឹម​តែ​លើក​កម្ពស់​សមត្ថ​ភា​ពត​ភ្ជាប់​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ទាក់​ទាញ​អ្នក​វិនិយោគ​ចូល​រួម​បណ្តា​គម្រោង​ដែល​មាន​ទ្រង់​ទ្រាយ​ធំ​ ដូច​ជា​៖ មណ្ឌល​សម្រាក​លំ​ហែ​កាយ​ជាន់​ខ្ពស់​ មណ្ឌល​កម្សាន្ត​ សណ្ឋា​គារ​គុណ​ភាព​ខ្ពស់​ និង​ប្រ​ព័ន្ធ​សេ​វា​កម្ម​ឡូ​ជី​ស្ទីក​ទេស​ចរណ៍​។

ភ្ញៀវ​ទេស​ចរ​ មក​ទស្សនា​វា​យោ​អគ្គិ​សនី​ហ្វា​ប៊ិញ នៅ​ខេត្ត​កាម៉ាវ​ ។

ជា​មួយ​គ្នា​នោះ​ ខេត្ត​បន្ត​អភិវឌ្ឍ​ផលិត​ផល​ទេស​ចរណ៍​ទស្សនា​បណ្តា​សំ​ណង់​វា​យោ​អគ្គិ​សនី​ ផ្សារ​ភ្ជាប់​នឹង​ការ​ស្វែង​យល់​ទេ​សភាព​តំ​បន់​ឆ្នេរ​សមុទ្រកា​ម៉ាវ​; ការ​ទាញ​យក​ផល​គួប​បញ្ចូល​នឹង​បណ្តា​មណ្ឌល​ ទី​តាំង​ទេស​ចរណ៍​ផ្សេង​ៗ បង្ក​បាន​ជា​ផលិត​ផល​ទេស​ចរណ៍​ជីវ​ស្ថាន​ - ឆ្លង​បទ​ពិសោធន៍​មា​នល​ក្ខណៈ​ពិ​សេស​ ផ្សារ​ភ្ជាប់​នឹង​ការ​អប់​រំ​អំ​ពី​បរិស្ថាន​ និង​អភិវឌ្ឍ​ប្រ​កប​ដោយ​ចីរ​ភាព​។ លោក​ងោវូ​ថាំង​ បាន​ឱ្យ​ដឹង​បន្ថែម​៖ ចក្ខុ​វិស័យ​ដល់​ឆ្នាំ​២០៥០ ខេត្ត​កាម៉ាវ​ នឹង​ក្លាយ​ជា​ទី​តាំង​និមិត្ត​រូប​ថ្នាក់​ជាតិ​ ជា​មជ្ឈ​មណ្ឌល​ទេស​ចរណ៍​ជីវ​ស្ថាន​ - វប្ប​ធម៌​ ជា​ទ្វា​រត​ភ្ជាប់​សមុទ្រ​ជា​មួយ​អនុ​តំ​បន់​មេ​គង្គ និង​អា​ស៊ី​អាគ្នេយ៍​; ជា​មជ្ឈ​មណ្ឌល​ទេស​ចរណ៍​ និង​អភិ​រក្ស​តម្លៃ​ពិ​សេស​នៃ​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​។ ទេស​ចរណ៍​នឹង​ក្លាយ​ជា​វិស័យ​សេដ្ឋ​កិច្ច​មុខ​ព្រួញ​ ជំ​រុញ​កំ​ណើន​បៃ​តង​និង​ចីរ​ភាព​; មាន​ហេ​ដ្ឋារចនា​សម្ព័ន្ធ​ទំនើប​ ផ្សារ​ភ្ជាប់​នឹង​ការ​អភិ​រក្ស​ទេ​សភាព​ធម្ម​ជាតិ​និង​អត្ត​សញ្ញា​ណ​ជន​ជាតិ​ ៕

យ្វី​អាញ​ - ថា​ច់ធី​

ចែករំលែកអត្ថបទ