គណៈប្រចាំការនៃក្រុមប្រឹក្សាប្រជាជនឃុំឡុងភូ ទីក្រុងកឹងធើ ទើបចាត់តាំងសម័យប្រជុំលើកទី៥ នីតិកាល XIII អាណត្តិកាល ២០២៦ - ២០៣១។ នេះជាសម័យប្រជុំប្រធានបទ ដើម្បីពិនិត្យនិងសម្រេចនូវខ្លឹមសារមួយចំនួនដែលស្ថិតក្រោមសមត្ថកិច្ចរបស់ក្រុមប្រឹក្សាប្រជាជនឃុំ។ អញ្ជើញចូលរួមក្នុងសម័យប្រជុំ មានលោកឡឹមតៀងថាច់ សមាជិកគណៈកម្មាធិការបក្សទីក្រុង នាយករងប្រចាំការមន្ទីរមហាផ្ទៃទីក្រុងកឹងធើ លោកង្វៀងមិញហ្វាង លេខាគណៈកម្មាធិការបក្សឃុំ លោកយឿងថាញត្វង អនុលេខាប្រចាំការគណៈកម្មាធិការបក្សឃុំ លោកហ្វិញតឹងថាញ អនុលេខាគណៈកម្មាធិការបក្សឃុំ ប្រធានគណៈកម្មាធិការប្រជាជនឃុំ ព្រមទាំងតំណាងក្រុមប្រឹក្សាប្រជាជនឃុំ នីតិកាល XIII ។
នៅក្នុងសម័យប្រជុំ គណៈប្រចាំការក្រុមប្រឹក្សាប្រជាជនឃុំ បានអាននូវសេចក្ដីសម្រេចរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុងកឹងធើ ស្តីពីការចាត់បញ្ជូននិងតែងតាំងលោក ឡឹមតៀងថាច់។ ផ្អែកលើមូលដ្ឋាននេះ ក្រុមប្រឹក្សាប្រជាជនឃុំ បានអនុវត្តនីតិវិធីបញ្ចប់តំណែងប្រធានក្រុមប្រឹក្សាប្រជាជនឃុំ និងឱ្យឈប់បំពេញភារកិច្ចជាតំណាងក្រុមប្រឹក្សាប្រជាជនឃុំឡុងភូ នីតិកាល XIII អាណត្តិកាល២០២៦ - ២០៣១ ចំពោះលោកឡឹមតៀងថាច់។ ខ្លឹមសារនេះ បានតំណាងដែលមានវត្តមានទាំងអស់ឯកភាពអនុម័ត។

អ្នកតំណាងចូលរួមសម័យប្រជុំលើកទី៥ នៃក្រុមប្រឹក្សាប្រជាជនឃុំឡុងភូ នីតិកាល XIII។
បន្តបន្ទាប់មក ក្រុមប្រឹក្សាប្រជាជនឃុំ បានអនុវត្តដំណើរការបោះឆ្នោតជ្រើសតាំងប្រធានក្រុមប្រឹក្សាប្រជាជនឃុំឡុងភូ នីតិកាលទី XIII អាណត្តិកាល២០២៦ - ២០៣១។ ផ្អែកលើស្មារតីប្រជាធិបតេយ្យ និងការទទួលខុសត្រូវខ្ពស់ តំណាងទាំងឡាយបានឯកភាពឧទ្ទេសនាមលោកយឿងថាញត្វង អនុលេខាប្រចាំការគណៈកម្មាធិការបក្សឃុំ ដើម្បីបោះឆ្នោតជ្រើសតាំងកាន់តំណែងប្រធានក្រុមប្រឹក្សាប្រជាជនឃុំ។ ជាលទ្ធផល លោកយឿងថាញត្វង បានអ្នកតំណាងទាំងឡាយទំនុកចិត្តបោះឆ្នោតជ្រើសតាំងឱ្យកាន់តំណែងប្រធានក្រុមប្រឹក្សាប្រជាជនឃុំឡុងភូ នីតិកាល XIII អាណត្តិកាល ២០២៦ - ២០៣១។ សម័យប្រជុំក៏បានអនុម័តសេចក្តីសម្រេចចិត្តទទួលស្គាល់លទ្ធផលបញ្ចប់តំណែង និងលទ្ធផលបោះឆ្នោតជ្រើសតាំងប្រធានក្រុមប្រឹក្សាប្រជាជនឃុំ ស្របតាមលំដាប់លំដោយនីតិវិធី និងសេក្ដីកំណត់។
ថ្លែងការណ៍ទទួលភារកិច្ចនិងបិទសម័យប្រជុំ លោកយឿងថាញត្វង បានសម្តែងនូវការគោរពនិងថ្លែងអំណរគុណចំពោះទំនុកចិត្តរបស់បណ្តាអ្នកតំណាងក្រុមប្រឹក្សាប្រជាជនឃុំ ព្រមទាំងអះអាងថា នឹងខិតខំប្រឹងប្រែងរួមជាមួយគណៈប្រចាំការក្រុមប្រឹក្សាប្រជាជន និងបណ្តាអ្នកតំណាង លើកកម្ពស់ស្មារតីទទួលខុសត្រូវ ផ្លាស់ថ្មីសកម្មភាព លើកកម្ពស់គុណភាព និងប្រសិទ្ធភាពសកម្មភាពរបស់ក្រុមប្រឹក្សាប្រជាជនឃុំ រួមចំណែកអនុវត្តជោគជ័យនូវបណ្តាភារកិច្ចនយោបាយ និងសេដ្ឋកិច្ច - សង្គម របស់ភូមិភាគ។

សមមិត្ត យឿងថាញត្វង (ខាងស្តាំ) បានបោះឆ្នោតជ្រើសតាំងឱ្យកាន់តំណែងប្រធានក្រុមប្រឹក្សាប្រជាជនឃុំឡុងភូ អាណត្តិកាល ២០២៦ – ២០៣១។
សុកកា - ថាច់ធី