កំសាន្ត រឿងពីនេះពីនោះ

14/08/2026 - 06:13

គន្លឹះ​ល្អ​ៗ​ក្នុង​ការ​លក់​ទំនិញ​តាម​អន​ឡាញ​សម្រាប់​អា​ជីវ​ករ​ខ្នាត​តូច​នៅ​ផ្សារ​បុរាណ​ 

“សៀវ​ភៅ​បង្កាន់​ដៃ ណែ​នាំ​អំ​ពី​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​សម្រាប់​អា​ជីវ​ករ​ខ្នាត​តូច​នៅ​ផ្សារ​បុរាណ” សំ​ដៅ​បំ​ពាក់​បំ​ប៉ន​ចំ​ណេះ​ដឹង បំ​ណិន​និង​គន្លឹះ​ល្អៗ​ក្នុង​ការ​លក់​ទំ​និញ​តាម​អន​ឡាញ​ជូន​អា​ជីវ​ករ​ខ្នាត​តូច​នៅ​តាម​ផ្សារ​បុរាណ។

ទី​សៀវ​ភៅ​បង្កាន់​ដៃ​បាន​ចុះ​ផ្សាយ​តាម​ប្រ​ព័ន្ធ​អន​ឡាញ​នៅ​អា​សយ​ដ្ឋាន៖ https://​sotay​.tieuthuong​ vietnam.vn។ (រូប​ថត​៖ នា​យក​ដ្ឋាន​ពាណិជ្ជ​កម្ម​អេ​ឡិច​ត្រូ​និក)

ថ្មី​ៗ​នេះ​ នា​យក​ដ្ឋាន​ពា​ណិជ្ជ​កម្ម​អេ​ឡិច​ត្រូ​និក និង​សេដ្ឋ​កិច្ច​ឌីជី​ថល ចំ​ណុះ​ក្រ​សួង​ឧស្សា​ហ​ពា​ណិជ្ជ​កម្ម បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់ “សៀវ​ភៅ​បង្កាន់ ដៃ​ ណែ​នាំ​អំ​ពី​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​សម្រាប់​អា​ជីវ​ករ​ខ្នាត​តូច​នៅ​តាម​ផ្សារ​បុរាណ”។ ជា​មួយ​នឹង​គោល​បំ​ណង​បំ​ពាក់​បំ​ប៉ន​ចំ​ណេះ​ដឹង​អំ​ពី​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​ជូន​អា​ជីវ​ករ​ខ្នាត​តូច​នៅ​តាម​ផ្សារ​បុរាណ​ ព្រម​ទាំង​ចែក​រំលែក​បទ​ពិ​សោធន៍​ និង​គន្លឹះ​ល្អៗ​ក្នុង​ការ​លក់​ទំ​និញ​តាម​អន​ឡាញ​ពី “អ្នក​លក់​ទំ​និញ​ជោគ​ជ័យ​” និង​បំ​ណិន​លក់​ទំ​និញ​ទំនើបៗ ដើម្បី​បង្កើន​ប្រាក់​ចំ​ណូល។

ឯក​សារ​នេះ​បាន​ចុះ​ផ្សាយ​តាម​ប្រ​ព័ន្ធ​អន​ឡាញ​នៅ​អា​សយ​ដ្ឋាន៖ https://​sotay​.tieuthuong​vietnam.vn។ ខុស​ប្លែក​ពី​ឯក​សារ​សិក្សា​ស្រាវ​ជ្រាវ​ដែល​មាន​លក្ខណៈ​ពិ​បាក​យល់​និង​សោះ​កក្រោះ សៀវ​ភៅ​ណែ​នាំ​មួយ​ក្បាល​នេះ​សរ​សេរ​ឡើង​ដោយ​រចនា​បថ ស្និទ្ធ​ស្នាល បញ្ជាក់​ច្បាស់​លាស់​ដោយ​រឿង​រ៉ាវ​ពិត​របស់​អា​ជី​វក​រទាំង​ឡាយ​នៅ​តាម​ផ្សារ​បុរាណ​នា​ពេល​បច្ចុប្បន្ន។

តាម​រយៈ​នោះ មា​មីង​អាច​មើល​ឃើញ​រូប​ភាព​ខ្លួន​ឯង​នៅ​ក្នុង​ឧទា​ហរណ៍​នីមួយៗ និង​មាន​ការ​ណែ​នាំ ជាក់​ស្តែង​ដូច​ជា៖ “ធ្វើ​ដូច​ម្តេច​ដើម្បី​ Livestream ឱ្យ​មាន​ប្រ​សិទ្ធ​ភាព ? ” “ហេតុ​អ្វី​ត្រូវ​រៀប​ចំ​ខ្ចប់​ទំ​និញ ឱ្យ​ហ្មត់​ចត់ ? ” ឬ “វិធី​ប្រើ​កា​បូប​អេ​ឡិច​ត្រូ​និក ដើម្បី​ទទួល​ការ​វេរ​ប្រាក់​ឱ្យ​បាន​រហ័ស​និង​សុវត្ថិ​ភាព”។ ខ្លឹម​សារ​ទាំង​អស់​បាន​ណែ​នាំ​តាម​លំ​ដាប់​លំ​ដោយ​ អម​ដោយ​រូប​ភាព​រស់​រវើក ប្រៀប​ដូច​ជា​ថ្នាក់​រៀន​អនុ​វត្ត ជាក់​ស្តែង​នៅ​លើ​ដៃ​ផ្ទាល់។

ជា​ពិ​សេស សៀវ​ភៅ​ណែ​នាំ​ផ្លាស់​ប្ដូរ​ឌីជី​ថល​សម្រាប់​អា​ជីវ​ករ​ខ្នាត​តូច​នៅ​ផ្សារ​បុរាណ មិន​ត្រឹម​ណែ​នាំ​ការ​ប្រើ​ប្រាស់ TikTok Shop, Shopee, Zalo OA, Chatbot ស្វ័យ​ប្រ​វត្តិ ឬ​ការ​ស្កេន​កូដ QR ប៉ុណ្ណោះ​ទេ ថែម​ទាំង​ពង្រីក​ចំ​ណេះ​ដឹង​ជូន​មា​មីង​អំ​ពី​វិធី​គ្រប់​គ្រង​ចំ​ណាយ​តាម​ដាន​ចំ​ណេញ​-ខាត និង​ការ​ក​សាង​ម៉ាក​សញ្ញា​ផ្ទាល់​ខ្លួន​លើ​បណ្តាញ​ឌីជី​ថល​ទៀត​ផង។

ខ្លឹម​សារ​ដែល​ធ្លាប់​គិត​ថា​ឆ្ងាយ​ប្លែក ដូច​ជា “កម្ម​វិធី AI” ឬ​ “ការ​ប្រើ​ប្រាស់​កម្ម​វិធី​លក់​ទំ​និញ​ដោយ​ឥត​គិត​ថ្លៃ​” ឥ​ឡូវ​នេះ​បាន​បក​ស្រាយ​យ៉ាង​ជិត​ស្និទ្ធ ងាយ​យល់​និង​ងាយ​អនុ​វត្ត។ មា​មីង​ថែម​ទាំង​អាច​ធ្វើ​បាន​ភ្លាមៗ​នៅ​ក្នុង​ថ្ងៃ​ដំ​បូង ដោយ​គ្រាន់​តែ​ប្រើ​ប្រាស់​ទូរ​ស័ព្ទ​ឆ្លាត​វៃ​មួយ​គ្រឿង​ប៉ុណ្ណោះ។

សៀវ​ភៅ​បង្កាន់​ដៃ​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្ន​ភាព​ជា​ប្រ​ចាំ ដើម្បី​សម​ស្រប​តាម​ការ​ផ្លាស់​ប្តូរ​នៃ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​បច្ចេក​វិទ្យា និង​អា​កប្ប​កិរិ​យា​របស់​អ្នក​ប្រើ​ប្រាស់។

សៀវ​ភៅ​បង្កាន់​ដៃ​នេះ នឹង​បាន​ក្រ​សួង​ឧស្សាហ​ពា​ណិជ្ជ​កម្ម​ធ្វើ​បច្ចុប្បន្ន​ភាព​ជា​ប្រ​ចាំ ដើម្បី​ស្រប​តាម​ការ​ផ្លាស់​ប្តូរ​នៃ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​បច្ចេក​វិទ្យា និង​អា​កប្ប​កិរិ​យា​របស់​អ្នក​ប្រើ​ប្រាស់។ នេះ​ជា​ការ​អះ​អាង​ចំ​ពោះ​ការ​ប្តេជ្ញា​ចិត្ត​យូរ​អង្វែង​ថា មា​មីង​អា​ជីវ​ករ​ខ្នាត​តូច​នឹង​មិន​ត្រូវ​ទុក​ចោល​ក្នុង​ដំ​ណើរ​ការ​ឌីជី​ថល​នីយ​កម្ម​ឡើយ ផ្ទុយ​វិញ គឺ​បាន​រួម​ដំ​ណើរ​និង​ជំនួយ​ដល់​កន្លែង។

ទន្ទឹម​នឹង​នោះ ក្រ​សួង​ឧស្សា​ហពា​ណិជ្ជ​កម្ម ក៏​នឹង​ចេញ​ផ្សាយ​ច្បាប់​ចម្លង Podcast និង​វី​ដេអូ​ខ្លីៗ​លើ បណ្តាញ​ទំ​នាក់​ទំ​នង​សង្គម​នៅ​អា​សយ​ដ្ឋាន​៖ https: //tiktok.​com/​@tieu​thuong​vietnam។

តាម​រយៈ​ការ​ធ្វើ​ឱ្យ​សាយ​ភាយ​និង​អនុ​វត្ត​យ៉ាង​ទូ​លំ​ទូ​លាយ កម្ម​វិធី​ផ្លាស់​ប្តូរ​ឌីជី​ថល​សម្រាប់​អា​ជីវ​ករ ខ្នាត​តូច រំ​ពឹង​ថា នឹង​លើក​កម្ពស់​សមត្ថ​ភាព​អា​ជីវ​កម្ម​ជូន​អា​ជីវ​ករ​ឯ​កជន​រាប់​លាន​គ្រួ​សារ ជួយ​ឱ្យ​ពួក​គាត់​សម្រប​ខ្លួន​ចូល​ក្នុង​ប្រ​ព័ន្ធ​អេ​កូឡូ​ស៊ី​ឌីជី​ថល​ជាតិ រួម​ចំ​ណែក​អភិវឌ្ឍ​ពា​ណិជ្ជ​កម្ម​អេ​ឡិច​ត្រូ​និកនិង​ជំ​រុញ​សេដ្ឋ​កិច្ច​ឱ្យ​កាន់​តែ​ទំ​នើប មាន​សម​ធម៌​និង​ចីរ​ភាព៕

                  យោង​៖ vtvnews.vn - ថាច់ធី

ចែករំលែកអត្ថបទ