24/08/2026 - 21:08

អភិ​រក្ស​សូរ​សៀង​ភ្លេង​ពិ​ណ​ពាទ្យ​ – រក្សា​ព្រលឹង​វប្ប​ធម៌​ខ្មែរ​ណាម​បូ​ 

តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ​ សូរ​សៀង​ភ្លេង​ពិ​ណ​ពាទ្យ​ មិន​ត្រឹម​តែ​ជា​ទម្រង់​សិល្បៈ​មួយ​ប្រ​កប​ដោយ​លក្ខ​ណៈពិ​សេស​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​ “ព្រលឹង​” រក្សា​នូវ​អនុ​ស្សាវ​រី​យ៍ ទំនៀម​ទម្លាប់​ និង​ជីវ​ភាព​ស្មារតី​របស់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ​ទៀត​ផង​។ រួម​ជា​មួយ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​រដ្ឋ​ ប្រ​ភព​ដើម​នៃ​បេតិក​ភណ្ឌ​នេះ​កំ​ពុង​បាន​យុវ​ជន​ដែល​មាន​ចំ​ណង់​ចំ​ណូល​ចិត្ត​ និង​សិប្ប​ករ​គ្រប់​ជំ​នាន់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​តាំង​ចិត្ត​ អភិ​រក្ស​និង​បង្ហាត់​បង្រៀន​តៗ។

នៅ​ឃុំ​ង៉ុក​តូ ទី​ក្រុង​កឹង​ធើ​ បង​លី​មិញ​តឹម (អាយុ​ ២៨ ឆ្នាំ​) បាន​សហ​គម​ន៍ស្គាល់​ថា​ជា​ “ព្រលឹង​វ័យ​ក្មេង​” ពោរ​ពេញ​ដោយ​ភាព​ក្លៀវ​ក្លា​ក្នុង​ការ​អភិ​រក្ស​សូរ​សៀង​ភ្លេង​ពិ​ណ​ពាទ្យ​បុរាណ​។ កើត​ធំ​ដឹង​ក្តី​ក្នុង​គ្រួ​សារ​មួយ​ប្រ​កប​របរ​ ជា​អ្នក​ភ្លេង​ច្រើន​ជំ​នាន់​ សំឡេង​ភ្លេង​ចេញ​ពី​វត្ត​បាន​ជ្រួត​ជ្រាប​ក្នុង​ព្រលឹង​បង​តាំង​ពី​កុមារ​ភាព​មក​ម្ល៉េះ​។ អាយុ​ ១១ ឆ្នាំ​ ខណៈ​ដែល​មិត្ត​ភក្តិស្រ​ករ​គ្នា​ កំ​ពុង​សប្បាយ​នឹង​ការ​លេង​កម្សាន្ត​ បង​តឹម បាន​អង្គុយ​ផ្ចិត​ផ្ចង់​សង្កេត​មើល​សិប្ប​ករ​ប្រ​គំ​ភ្លេង​ រួច​ស្វែង​យល់​រៀន​តាម​ដោយ​ខ្លួន​ឯង​។ នឹក​ឃើញ​ថ្ងៃ​ដំ​បូង​ដែល​ចាប់​ចិត្ត​ជា​មួយ​ឧប​ករណ៍​ភ្លេង​បុរាណ​ បង​លី​មិញ​តឹម ចែក​រំលែក​៖ “កាល​នោះ​ក្រុម​ភ្លេង​នៅ​នឹង​វត្ត​ភាគ​ច្រើន​សុទ្ធ​តែ​ជា​មនុស្ស​ចាស់​។ នៅ​ពេល​ដែល​គ្រូ​បង្រៀន​ ឬ​ពេល​មាន​បុណ្យ​ទាន​ ខ្ញុំ​តែង​យក​ចិត្ត​ទុក​ដាក់​តាម​ដាន​ដើម្បី​ចង​ចាំ​។ ពី​ព្រោះ​ចូល​ចិត្ត​ខ្លាំង​ពេក​ គ្រូ​ក៏​បាន​អនុញ្ញាត​ឱ្យ​ខ្ញុំ​ប្រ​គំ​សាក​ល្បង​ និង​ជ្រើស​ចូល​ក្នុង​ក្រុម​ដើម្បី​ជំ​នួស​ឱ្យ​អ្នក​ភ្លេង​ចាស់​ម្នាក់​។ ពេល​នោះ​ អ្នក​រាល់​គ្នា​រៀន​មុន​ ៣ ខែ​ ខ្ញុំ​ទើប​តែ​ថ្នឹក​បាន​ ១ ខែ​ ប៉ុន្តែ​ដោយ​សារ​ហា​ ត់ដោយ​ខ្លួន​ឯង​ពេល​អ្នក​រាល់​គ្នា​សម្រាក​ ម្ល៉ោះហើយ​ខ្ញុំ​ក៏​តាម​ទាន់​គ្រប់​បទ​ទាំង​អស់​។ កាល​នោះ​មិន​មាន​អន្លូង​ទេ​ ខ្ញុំ​គោះ​ដោយ​ម្រាម​ដៃ​ ស្នាម​ក្រិន​ទាំង​នោះ​រហូត​មក​ដល់​បច្ចុប្បន្ន​នៅ​លើ​ដៃ​របស់​ខ្ញុំ​នៅ​ឡើយ​”។

អា​រម្មណ៍​ពេល​បាន​ចូល​រួម​បម្រើ​ក្នុង​ពិ​ធី​បុណ្យ​ធំ​ៗដូច​៖ បុណ្យ​ចូល​ឆ្នាំ​ថ្មី​ បុណ្យ​សែន​ដូន​តា​។ល។ ពី​ព្រោះ​សំឡេង​ភ្លេង​ពិ​ណ​ពាទ្យ​ បាន​ទាក់​ទាញ​យុវ​ជន​ខ្មែរ​រូប​នេះ​ ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​បទ​ភ្លេង​ជន​ជាតិ​។ មិន​ត្រឹម​តែ​ទៅ​ប្រ​គំ​គ្រប់​ទិស​ទី​ប៉ុណ្ណោះ​ទេ​ អស់​រយៈ​ពេល​ច្រើន​ឆ្នាំ​មក​ហើយ​ បង​តឹម ថែម​ទាំង​បាន​បង្រៀន​បទ​ភ្លេង​ពិ​ណ​ពាទ្យ​ដោយ​ផ្ទាល់​ដល់​ប្អូន​ៗនៅ​ភូមិ​ភាគ​ និង​ខិត​ខំ​ស្រាវ​ជ្រាវ​ដោយ​ខ្លួន​ឯង​ពី​វិធី​សាស្ត្រ​ច្នៃ​ឧប​ករណ៍​ភ្លេង​បុរាណ​ទាំង​នេះ​ទៀត​ផង​។

បង​លី​មិញ​តឹម ច្នៃ​ដោយ​ផ្ទាល់​ដៃ​ និង​សាក​ល្បង​សំឡេង​ឧប​ករណ៍​រនាត​ឯក​។

ភ្លេង​ពិ​ណ​ពាទ្យ​ គឺ​ជា​ទម្រង់​បទ​ភ្លេង​ប្រ​ជា​ប្រិយ​ផ្សារ​ភ្ជាប់​យ៉ាង​ជិត​ដិត​ជា​មួយ​ពិ​ធី​កិច្ច​ផ្សេង​ៗ និង​សកម្ម​ភាព​វប្ប​ធម៌​នៅ​ក្នុង​វត្ត​អា​រាម​ ភូមិ​ ស្រុក​ និង​គ្រួ​សារ​របស់​ប្រ​ជា​ជន​ខ្មែរ​។ អំ​ពី​ទម្រង់​ ភ្លេង​ពិ​ណ​ពាទ្យ​បុរាណ​របស់​ជន​ជាតិ​ខ្មែរ​គឺ​ជា​វង់​ភ្លេង​មួយ​ដែល​ផ្សំ​ឡើង​ដោយ​ឧប​ករណ៍​ភ្លេង​ចំ​នួន​ ៥ មុខ​ ដែល​ធ្វើ​ពី​វត្ថុ​ធា​តុ​ដើម​ផ្សេង​ៗគ្នា​ចំ​នួន​ ៥ រួម​មាន​៖ ស្ពាន់​ ដែក​ ឈើ​ ខ្យល់​ និង​ស្បែក​។ និយាយ​អំ​ពី​ប្រ​ភព​ដើម​ និង​សមា​សភាព​នៃ​វង់​ភ្លេង​នេះ​ សិល្ប​ករ​ឆ្នើម​ ឡឹម​តឹង​ថេ (ក្រុម​សិល្បៈ​ខ្មែរ​ទី​ក្រុង​កឹង​ធើ​) បាន​ពន្យល់​៖ “ភ្លេង​ពិ​ណ​ពាទ្យ​កាល​ពី​ដើម​ឡើយ​ដែល​គេ​ហៅ​ថា​ ពិ​ណ​ពាទ្យ​ ពី​ព្រោះ​តែ​កាល​ពី​មុន​ពេល​ប្រ​គំ​មាន​ឧប​ករណ៍​ពិ​ណ​ រី​ឯ​ពាទ្យ​ គឺ​គង​ធំ​ និង​គង​តូច​ដែល​មាន​ក្នុង​សមា​សភាព​វង់​ភ្លេង​តាំង​ពី​បុរាណ​មក​ គឺ​វា​បែប​ហ្នឹង​។ រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​ គេ​មាន​វង់​ភ្លេង​ពិ​ណ​ពាទ្យ​ខ្នាត​តូច​ និង​ធំ​។ ក្នុង​នោះ​ ឧប​ករណ៍​ភ្លេង​នាំ​មុខ​គេ​ក្នុង​វង់​ភ្លេង​នេះ​មាន​ រនាត​ឯក​ រនាត​ដែក​ ខ្នាត​ធំ​ តូច​ ស្គរ​សម្ភោរ​ ស្គរ​ធំ​ និង​ស្រឡៃ​ ត្រូវ​តាម​ទម្រង់​របស់​វា​គឺ​បែប​ហ្នឹង​។ ថ្វី​ដ្បិត​តែ​ដូច្នោះ​ក្តី​  បច្ចុប្បន្ន​ ដោយ​សារ​ខ្វះ​ស្រឡៃ​ ម្ល៉ោះហើយ​គេ​កាត់​បន្ថយ​នៅ​សល់​ត្រឹម​តែ​ប៉ុន្មាន​មុខ​ដូច​ខាង​លើ​ប៉ុណ្ណោះ​ ”។

ភ្លេង​ពិ​ណ​ពាទ្យ​បាន​ទទួល​ស្គាល់​ជា​បេតិក​ភណ្ឌ​វប្ប​ធម៌​អរូ​បី​ថ្នាក់​ជាតិ​នៅ​ឆ្នាំ​ ២០១៩។ មិន​ត្រឹម​តែ​ដើរ​តួ​នា​ទី​យ៉ាង​សំ​ខាន់​ក្នុង​ជីវ​ភាព​ ប្រ​ជុំ​ជីវ​ភាព​សាសនា​ប៉ុណ្ណោះ​ទេ​ ភ្លេង​ពិ​ណ​ពាទ្យ​ថែម​ទាំង​បង្ក​ការត​ភ្ជាប់​សហ​គម​ន៍បែប​លក្ខ​ណៈធម្ម​ជាតិ​ និង​ឋិត​ថេរ​ទៀត​ផង​។ ផ្តើម​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​រដ្ឋ​ រួម​ជា​មួយ​ការ​ផ្តល់​តម្លៃ​ពី​សហ​គម​ន៍ ភ្លេង​ពិ​ណ​ពាទ្យ​កាន់​តែ​បាន​រក្សា​ ពង្រីក​ និង​បញ្ជាក់​ពី​តម្លៃ​ដ៏​ពិ​សេស​នៃ​ទម្រង់​បេតិក​ភណ្ឌ​វប្ប​ធម៌​នៅ​តំ​បន់​ដី​ណាម​បូ​។

ការ​ប្រ​គំ​ភ្លេង​ពិ​ណ​ពាទ្យ​នៅ​វត្ត​ពាម​បួន​ថ្មី​។

វង់​ភ្លេង​ពិ​ណ​ពាទ្យ​មា​នល​ក្ខណៈ​ជា​វង់​ភ្លេង​ប្រ​គុំ​រួម​គ្នា​ បាន​រៀប​ចំ​យ៉ាង​ហ្មត់​ចត់​ និង​រក្សា​ទី​តាំង​ដ៏​សំ​ខាន់​ក្នុង​ជីវ​ភាព​បទ​ភ្លេង​ខ្មែរ​។ អ្នក​និពន្ធ​បទ​ភ្លេង​ ថា​ច់ហាយ​វិញ​ ក្រុម​សិល្បៈ​ខ្មែរ​ទី​ក្រុង​កឹង​ធើ​ ចែក​រំលែក​៖ ការ​រៀន​ភ្លេង​ពិ​ណ​ពាទ្យ​ មិន​ត្រឹម​តែ​រៀន​ដើម្បី​ឱ្យ​ចេះ​បទ​ភ្លេង​នីមួយៗ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ត្រូវ​យល់​ដឹង​ពី​កត្តា​មូល​ដ្ឋាន​ នៃ​បទ​ភ្លេង​ដូច​៖ អក្សរ​ភ្លេង​ ល្បាក់​សូរ​ ចង្វាក់​ភ្លេង​។ល។ ទើប​អាច​នឹង​ប្រ​គុំ​បទ​ភ្លេង​ពិ​ណ​ពាទ្យ​មួយ​បទ​ដោយ​ជោគ​ជ័យ​បាន​។ “ផ្នែក​ទ្រឹស្តី​ យើង​ត្រូវ​បង្រៀន​ឱ្យ​សិក្ខា​កាម​ចេះ​អំ​ពី​អក្សរ​ភ្លេង​ជា​គោល​ចំ​នួន​ ៧។ ទី​ពីរ​គឺ​ត្រូវ​ស្គាល់​ពី​ល្បាក់​សូរ​ បន្ទាប់​មក​ទៀត​ ទើប​អនុ​វត្ត​បទ​ភ្លេង​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​ក្បួន​ខ្នាត​ ” - តន្ត្រី​ករ​ ថា​ច់ហាយ​វិញ​ សង្កត់​ធ្ងន់​ដូច្នេះ​។

ក្នុង​ជីវ​ភាព​របស់​ជន​រួម​ជាតិ​ខ្មែរ​ សំឡេង​ភ្លេង​ពិ​ណ​ពាទ្យ​នៅ​តែ​ពីរោះ​រណ្តំ​ដូច​ជា​ប្រ​ភព​ដើម​វប្ប​ធម៌​ដែល​ត្រូវ​បាន​ស្នង​បន្ត​ពី​ជំ​នាន់​មួយ​ទៅ​ជំ​នាន់​មួយ​។ នៅ​ពេល​ដែល​សូរ​សៀង​ប្រ​ពៃ​ណី​ទាំង​នោះ​បាន​បន្លឺ​ឡើង​ ហើយ​បាន​យុវ​វ័យ​ជំ​នាន់​ក្រោយ​ទទួល​យក​ នោះ​គឺ​តម្លៃ​វប្ប​ធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ​នឹង​បន្ត​បាន​អភិ​រក្ស​ រីក​សាយ​ភាយ​និង​គង់​វង្ស​ជា​មួយ​ពេល​វេលា​៕

 ថាញ​ហ៊ុង - លី​សៀ​

ចែករំលែកអត្ថបទ