ឆ្លៀតឱកាសចំណុចខ្ពស់នៃការជ្រើសសិស្ស និងត្រៀមបម្រុងចូលឆ្នាំសិក្សាថ្មី មុខសញ្ញាបោកប្រាស់ជាច្រើន មិនត្រឹមតែក្លែងបន្លំឈ្មោះជាកម្មាភិបាលជ្រើសសិស្សដើម្បីកិបកេងប្រាក់របស់សិស្ស និស្សិតប៉ុណ្ណោះទេ ថែមទាំងក្លែងបន្លំឈ្មោះជាគឹ្រះស្ថានអប់រំដើម្បីបញ្ជាទិញទំនិញដោយចំនួនច្រើន សំណូមពរ អាជីវកម្មវេរប្រាក់កក់ទៀតផង។

រូបភាពកាតបុគ្គលិក និងឯកសារក្លែងក្លាយដែលមុខសញ្ញាបោកប្រាស់ប្រើប្រាស់ ដើម្បីក្លែងបន្លំជាគ្រឹះស្ថានអប់រំ និងកិបកេងទ្រព្យសម្បត្តិ។
នគរបាលទីក្រុងកឹងធើ ទើបផ្តល់ព័ត៌មានព្រមានអំពីឧបាយកលបោកប្រាស់ក្នុងរដូវបវេសនកាល។ ឧបាយកលរបស់មុខសញ្ញាទាំងនេះ គឺឆ្លៀតយកកិត្យានុភាពរបស់គ្រឹះស្ថានអប់រំ ដើម្បីបង្កទំនុកចិត្តជាមួយអាជីវកម្ម បន្ទាប់មកសំណូមពរវេរប្រាក់កក់ ឬទូទាត់មុនដើម្បីកិបកេងទ្រព្យសម្បត្តិ។ ប្រជាជននិងអាជីវកម្ម គប្បីផ្ទៀងផ្ទាត់ព័ត៌មានតាមរយៈបណ្តាញជាផ្លូវការរបស់គ្រឹះស្ថាន អប់រំមុនពេលចុះហត្ថលេខាលើកិច្ចសន្យាឬវេរប្រាក់។
មិនត្រឹមតែសំដៅដល់អាជីវកម្មប៉ុណ្ណោះទេ ក្នុងអំឡុងខែសីហាជារៀងរាល់ឆ្នាំ ពេលសាលារៀនប្រកាសលទ្ធផលជ្រើសសិស្ស ទទួលការបញ្ជាក់របស់សិស្សចូលរៀន និងត្រៀមបម្រុងដល់ឆ្នាំសិក្សាថ្មី ក៏ជាដំណាក់កាលដែលមុខសញ្ញាបោកប្រាស់បង្កើនសកម្មភាពនៅលើបណ្តាញ។ ពួកវាឆ្លៀតយកតម្រូវការបំពេញបែបបទចូលរៀន បង់ថ្លៃសិក្សា ចុះឈ្មោះអន្តេវាសិកដ្ឋាន ជួលបន្ទប់សំណាក់ ឬស្វែងរកការងារធ្វើបន្ថែមរបស់សិស្ស និស្សិត និងអាណាព្យាបាលសិស្ស ដើម្បីអនុវត្តទង្វើឆបោក។
ឧបាយកលមួយក្នុងចំណោមឧបាយកលជាទូទៅ នោះគឺបង្កើត website, fan page និងគណនីបណ្តាញសង្គម ឬអាសយដ្ឋានអ៊ីមែលដែលមានចំណុចប្រទាក់ និងឈ្មោះស្រដៀងគ្នានឹងសាកលវិទ្យាល័យ និងអនុមហាវិទ្យាល័យ។ បន្ទាប់ពីចម្លងព័ត៌មានជ្រើសសិស្សពីបណ្តាញជាផ្លូវការ មុខសញ្ញាទាំងនេះបានផ្លាស់ប្តូរលេខគណនីធនាគារ ឬលេខកូដ QR ទូទាត់ ដើម្បីកិបកេងប្រាក់។ មុខសញ្ញាទាំងនេះ ក៏ក្លែងបន្លំជាកម្មាភិបាលជម្រើសសិស្ស គ្រូបង្រៀន បុគ្គលិកសាលា ឬគណៈគ្រប់គ្រងអន្តេវាសិកដ្ឋាន សំណូមពរឱ្យសិស្ស និស្សិត និងអាណាព្យាបាលសិស្សផ្តល់ព័ត៌មានផ្ទាល់ខ្លួន ព័ត៌មានគណនី ធនាគារ ឬវេរប្រាក់ថ្លៃសិក្សាទៅគណនីផ្ទាល់ខ្លួន។
ក្រៅពីនោះ មុខសញ្ញាទាំងនេះនៅទាំងបង្ហោះព័ត៌មានអំពីការជួលបន្ទប់សំណាក់ដោយតម្លៃទាប មិនធម្មតា ឬជ្រើសសហការីលក់ទំនិញ បញ្ចូលទិន្នន័យ និងដំណើរការបញ្ជាទិញអនឡាញដោយប្រាក់ចំណូលគួរឱ្យទាក់ទាញ។ ពេលបង្កបានទំនុកចិត្ត ពួកវាសំណូមពរឱ្យអ្នករងគ្រោះវេរប្រាក់កក់ បង់ថ្លៃឯកសារ ថ្លៃបណ្តុះបណ្តាល ឬអនុវត្ត “ភារកិច្ច” សំណូមពរឱ្យវេរប្រាក់មុន បន្ទាប់មកកិបកេងទ្រព្យសម្បត្តិ។
ដើម្បីម្ចាស់ការទប់ស្កាត់ នគរបាលទីក្រុងកឹងធើ ផ្តល់អនុសាសន៍ ប្រជាជនគ្រាន់តែពិនិត្យមើលលទ្ធផលជម្រើសសិស្ស បញ្ជាក់ការចុះឈ្មោះចូលរៀន បង់ថ្លៃសិក្សា និងចុះឈ្មោះអន្តេវាសិកដ្ឋានតាមរយៈច្រកព័ត៌មាន website លើកម្មវិធីនិងគណនីធនាគារ ជាផ្លូវការរបស់គ្រឹះស្ថានអប់រំប៉ុណ្ណោះ; ដាច់ខាតមិនវេរប្រាក់ទៅគណនីបុគ្គល មិនស្កេនលេខកូដ QR ឬចូលប្រើតំណភ្ជាប់ដែលមានប្រភពមិនច្បាស់លាស់; មិនផ្តល់លេខសម្ងាត់ លេខកូដ OTP លេខ កូដ PIN ឬព័ត៌មានគណនីធនាគារដល់អ្នកដទៃជាដាច់ខាត។
ចំពោះអាជីវកម្ម មូលដ្ឋានផលិតនិងធ្វើអាជីវកម្ម ស្ថាប័ននគរបាលផ្តល់អនុសាសន៍ ឱ្យផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នកតំណាងឯកសារដោះដូរ និងព័ត៌មានទូទាត់ពេលទទួលបានការបញ្ជាទិញធំៗ ពីស្ថាប័ននិងអង្គការនានា ពិសេស ពេលមានសំណូមពរវេរប្រាក់កក់ឬទូទាត់មុន។ ពេលប្រទះឃើញ មានអាការៈសង្ស័យ ឬសង្ស័យមានការឆបោក ប្រជាជនគួរតែទាក់ទងទៅធនាគារជាបន្ទាន់ ដើម្បីស្នើសុំជំនួយក្នុងការផ្អាក ឬបិទការដោះដូរជាបណ្តោះអាសន្ន; ទន្ទឹមនឹងនោះ រក្សាទុកឯកសារ សារលេខទូរស័ព្ទ គណនីធនាគារលេខកូដ QR និងរាយការណ៍ដល់ស្ថាប័ននគរបាលដែលនៅជិតបំផុតភ្លាម ដើម្បីបានទទួលជំនួយពិនិត្យបញ្ជាក់ និងវិនិច្ឆ័យតាមសេចក្តីកំណត់៕
យោង៖ baochinhphu.vn - វិមាន