លក្ខន្តិកៈគ្រប់គ្រង ការពារ និងពង្រីកតម្លៃបេតិកភណ្ឌវប្បធម៌ (លក្ខន្តិកៈ) ដែលទើបបានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ដាក់ឱ្យប្រើប្រាស់ បានបែងចែកយ៉ាងច្បាស់លាស់នូវការទទួលខុសត្រូវរបស់បណ្តាមន្ទីរ ផ្នែក និងភូមិភាគក្នុងការគ្រប់គ្រងបេតិកភណ្ឌ។ នេះក៏ជាជំហានដ៏សំខាន់មួយ ដើម្បីឱ្យបេតិកភណ្ឌក្លាយជាប្រភពធនធានអភិវឌ្ឍន៍ រួមចំណែកជំរុញឧស្សាហកម្មវប្បធម៌ រីកសាយភាយអត្តសញ្ញាណវប្បធម៌កឹងធើ ក្នុងដំណើរការធ្វើសមាហរណកម្មតាមស្មារតីនៃសេចក្តីសម្រេចចិត្តលេខ ៨០-NQ/TW របស់ការិយាល័យនយោបាយ ស្តីពីការអភិវឌ្ឍវប្បធម៌វៀតណាម។

ការធ្វើវិមជ្ឈការ និងវិសហមជ្ឈការ នឹងជួយឱ្យភូមិភាគមានភាពម្ចាស់ការក្នុងការគ្រប់គ្រង អភិរក្ស និងពង្រីកបេតិកភណ្ឌ។ ក្នុងរូបថត៖ ពិធីបុណ្យកីអៀង នៅវិហារប៊ិញធ្វី (សង្កាត់ប៊ិញធ្វី)។
ការធ្វើវិមជ្ឈការគ្រប់គ្រងបេតិកភណ្ឌ
ជាក់ស្តែង មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ នឹងគ្រប់គ្រងផ្ទាល់ថ្នាក់រដ្ឋចំពោះបេតិកភណ្ឌថ្នាក់ជាតិពិសេស; បណ្តាបេតិកភណ្ឌថ្នាក់ជាតិ មានដូច៖ គុកធំកឹងធើ មូលដ្ឋានគណៈកម្មាធិការបក្សខេត្តកឹងធើ មូលដ្ឋានគណៈកម្មាធិការបក្សខេត្តសុកត្រាំង; បណ្តាបេតិកភណ្ឌស្ថិតក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ និងបណ្តាបេតិកភណ្ឌវប្បធម៌ពិសេស ដែលបានគណៈកម្មាធិការប្រជាជនទីក្រុងប្រគល់ជូន។ គណៈកម្មាធិការប្រជាជនថ្នាក់ឃុំ អនុវត្តការគ្រប់គ្រងថ្នាក់រដ្ឋចំពោះបណ្តាបេតិកភណ្ឌវប្បធម៌នៅលើភូមិឋាន។ ករណីបេតិកភណ្ឌបានបែងចែកនៅលើភូមិឋានចាប់ពី ២ អង្គភាពរដ្ឋបាលថ្នាក់ឃុំឡើងទៅ គណៈកម្មាធិការប្រជាជនទីក្រុង នឹងសម្រេចប្រគល់ជូនគណៈកម្មាធិការប្រជាជនថ្នាក់ឃុំគ្រប់គ្រងបេតិកភណ្ឌនោះ។
នៅលើភូមិឋានសង្កាត់ប៊ិញធ្វី មានបេតិកភណ្ឌថ្នាក់ជាតិចំនួន ៦ និងភូមិភាគមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការអភិរក្ស និងពង្រីកបេតិកភណ្ឌ ពិសេសគឺការចាត់តាំងពិធីបុណ្យនិងការទាញយកផលបម្រើឱ្យទេសចរណ៍។ ជាក់ស្តែងដូចជា ពិធីបុណ្យកីអៀងនៅវិហារប៊ិញធ្វី ពិធីបុណ្យដារអ្នកប្រឡងជាប់លេខមួយ ប៊ុយហឺវងៀ នាពេលកន្លង ជាលើកដំបូងដែលចាត់តាំងដោយថ្នាក់សង្កាត់ ប៉ុន្តែមានភាពហ្មត់ចត់ និងរៀបរយយ៉ាងល្អ។ ក្រោយពីចាត់តាំងរដ្ឋអំណាច ២ ថ្នាក់ គណៈកម្មាធិការប្រជាជនសង្កាត់ បានអនុវត្តមុខងារគ្រប់គ្រងថ្នាក់រដ្ឋអំពីបេតិកភណ្ឌវប្បធម៌ និងធ្វើឱ្យសុក្រឹត ពង្រីកតួនាទីរបស់គណៈអភិបាល គណៈគ្រប់គ្រងបណ្តាបេតិកភណ្ឌក្នុងការសម្របសម្រួលជាមួយរដ្ឋអំណាចភូមិភាគដើម្បីគ្រប់គ្រងនិងការពារបេតិកភណ្ឌ។
លោកង្វៀងវៀតក្វឹង អនុប្រធានប្រចាំការនៃគណៈកម្មាធិការប្រជាជនសង្កាត់ប៊ិញធ្វី បានចាត់ទុកថា ការធ្វើវិមជ្ឈការគ្រប់គ្រងបេតិកភណ្ឌ គឺជាការទទួលខុសត្រូវផង និងជាលក្ខខណ្ឌអំណោយផលផង ដើម្បីឱ្យសង្កាត់មានភាពម្ចាស់ការក្នុងកិច្ចការនេះ។ សង្កាត់នឹងបន្តពិនិត្យឡើងវិញ បំពេញបន្ថែមបែបបទលក្ខន្តិកៈសម្របសម្រួល បែងចែកច្បាស់លាស់នូវការទទួលខុសត្រូវរវាងរដ្ឋអំណាចភូមិភាភជាមួយអង្គភាពគ្រប់គ្រង ម្ចាស់កម្មសិទ្ធិបេតិកភណ្ឌ និងសហគមន៍ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងបន្ទាប់ពីបានធ្វើវិមជ្ឈការ។
ឃុំវិញទ្រិញ បច្ចុប្បន្នមានបេតិកភណ្ឌថ្នាក់ទីក្រុងចំនួន ១ គឺវិហារវិញទ្រិញ។ លោកហាថាញញ៉ឹក អនុប្រធានគណៈកម្មាធិការប្រជាជនឃុំវិញទ្រិញ បានអះអាង៖ ការធ្វើវិមជ្ឈការនិងវិសហមជ្ឈការ គឺជាលក្ខខណ្ឌដើម្បីឱ្យភូមិភាគមានភាពម្ចាស់ការជាងក្នុងការអភិរក្ស និងពង្រីកតម្លៃបេតិកភណ្ឌ។ អនុវត្តតាមលក្ខន្តិកៈ គណៈកម្មាធិការប្រជាជនឃុំ បានពង្រឹងគណៈគ្រប់គ្រងបេតិកភណ្ឌវិហារវិញទ្រិញ ដែលមានតំណាងបណ្តាផ្នែក អង្គការមហាជនពាក់ព័ន្ធ និងចាស់ព្រឹទ្ធាចារ្យ អ្នកមានប្រិយភាព មានការយល់ដឹងច្បាស់ពីប្រវត្តិសាស្ត្រ វប្បធម៌ និងចូលរួមគ្រប់គ្រងសកម្មភាពរបស់វិហារដោយផ្ទាល់។ ទម្រង់នេះធានាការអនុវត្តល្អនូវមុខងារគ្រប់គ្រងថ្នាក់រដ្ឋ ទាំងពង្រីកតួនាទីនិងការទទួលខុសត្រូវរបស់សហគមន៍ក្នុងការថែរក្សានិងពង្រីកតម្លៃបេតិកភណ្ឌ។
លោកញ៉ឹក បានឱ្យដឹងបន្ថែម៖ «នាពេលខាងមុខ គណៈកម្មាធិការប្រជាជនឃុំ នឹងបន្តសហការជាមួយបណ្តាស្ថាប័នជំនាញ ដើម្បីពិនិត្យមើលស្ថានភាពជាក់ស្តែង រៀបចំផែនការថែរក្សា ជួសជុល និងស្ដារបេតិកភណ្ឌឡើងវិញឱ្យបានត្រឹមត្រូវតាមបទប្បញ្ញត្តិ»។
ឃុំថាញ់ស្វឹង ក៏យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកិច្ចការអភិរក្ស និងពង្រីកបណ្តាបេតិកភណ្ឌនៅលើភូមិឋាន រួមមាន៖ បេតិកភណ្ឌប្រវត្តិសាស្ត្រ - វប្បធម៌ជាតិជ័យជំនះតឹមវូ បេតិកភណ្ឌប្រវត្តិសាស្ត្រ - វប្បធម៌ថ្នាក់ទីក្រុងចំនួន ២ គឺទីតាំងបង្កើតរណសិរ្សរំដោះជាតិភាគខាងត្បូងវៀតណាមខេត្តកឹងធើ និងវិហារសួគ៌ឡុងចូវ។
លោកស្រី ប៊ុយមីទៀង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំថាញ់ស្វឹង បានឱ្យដឹងថា ភូមិភាគតែងតែពិនិត្យមើលស្ថានភាពជាក់ស្តែងនៃបេតិកភណ្ឌជាប្រចាំ ដើម្បីស្នើដំណោះស្រាយអភិរក្សបានទាន់ពេលវេលា ព្រមទាំងកៀរគរការចូលរួមពីសហគមន៍ ដើម្បីថែរក្សា និងពង្រីកតម្លៃប្រវត្តិសាស្ត្រនិងវប្បធម៌។

ភាគច្រើនបេតិកភណ្ឌបានប្រគល់ជូនថ្នាក់ឃុំគ្រប់គ្រង អភិរក្ស និងពង្រីក។ ក្នុងរូប៖ ពិធីបូជាលោកយាយធឿងដុងកូហ៊ី នៅបេតិកភណ្ឌថ្នាក់ទីក្រុង ហ្គាងយឿ (ឃុំញ៉ើងអាយ)។ រូបថត៖ មិញ ទ្រុង
ម្ចាស់ការពង្រីក
តាមការស្ថិតិ ទីក្រុងកឹងធើ បច្ចុប្បន្នមានបេតិកភណ្ឌចំនួន ១០៨ ដែលបានរៀបចំណាត់ថ្នាក់ ដោយមានបេតិកភណ្ឌថ្នាក់ជាតិពិសេសចំនួន ១ បេតិកភណ្ឌថ្នាក់ជាតិចំនួន ៣១ និងបេតិកភណ្ឌថ្នាក់ទីក្រុងចំនួន ៧៦ ព្រមទាំងបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិចំនួន ១៦។ ប្រព័ន្ធបេតិកភណ្ឌវប្បធម៌នៅទីក្រុងកឹងធើ មានប្រភេទយ៉ាងសម្បូរបែប មានអត្តសញ្ញាណដោយឡែក និងមានសក្តានុពលជាច្រើនដើម្បីអភិវឌ្ឍផលិតផលទេសចរណ៍។
រយៈពេលកន្លង សង្កាត់សុកត្រាំងនិងសង្កាត់ភូឡើយ បានពង្រីកយ៉ាងល្អនូវប្រព័ន្ធបេតិកភណ្ឌ ជាពិសេសបណ្តាវត្តអារាមបានផ្សារភ្ជាប់នឹងការផ្សព្វផ្សាយវប្បធម៌ខ្មែរ។ សង្កាត់និញកេវនិងសង្កាត់ប៊ិញធ្វី មានភាពលេចធ្លោដោយបេតិកភណ្ឌវប្បធម៌ប្រពៃណីនិងអនុស្សាវរីយ៏ពីទីក្រុង...
លោកង្វៀងវៀតក្វឹង អនុប្រធានប្រចាំការនៃគណៈកម្មាធិការប្រជាជនសង្កាត់ប៊ិញធ្វី បានសង្កត់ធ្ងន់៖ «យើងខ្ញុំបានកំណត់ថា ការអភិរក្សត្រូវតែផ្សារភ្ជាប់នឹងការពង្រីកតម្លៃ។ បណ្តាបេតិកភណ្ឌនៅលើភូមិឋាន នឹងបន្តបានទាញយកផលដូចជាបណ្តាអាសយដ្ឋានក្រហម លំហសកម្មភាពវប្បធម៌ អប់រំប្រពៃណីនិងជាធនធានទេសចរណ៍»។
សង្កាត់ប៊ិញធ្វី ក៏ជំរុញការផ្លាស់ប្តូរឌីជីថលក្នុងវិស័យបេតិកភណ្ឌផងដែរ ដូចជាការដាក់ឱ្យប្រើប្រាស់លេខកូដ QR នៅតាមបេតិកភណ្ឌ ការបង្កើតផែនទីឌីជីថល និងការផ្សព្វផ្សាយនៅលើបណ្តាញឌីជីថល... តាមលោកក្វឹង សង្កាត់មានការតម្រង់ទិសតភ្ជាប់ប្រព័ន្ធបេតិកភណ្ឌជាមួយនឹងបូជនីយដ្ឋានសេ្ដចហ៊ុង កោះកោងសើង ពិធីបុណ្យនំប្រពៃណីណាមបូ បណ្តាផលិតផល OCOP និងបណ្តាទីតាំងទេសចរណ៍នៅលើភូមិឋាន ដើម្បីបង្កើតជើងទេសចរណ៍កម្សាន្តមានលក្ខណៈពិសេស «ប៊ិញធ្វី - ស្វែងរកបេតិកភណ្ឌ»។
លោកហាថាញញ៉ឹក អនុប្រធានគណៈកម្មាធិការប្រជាជនឃុំវិញទ្រិញ ក៏បានលើកឡើងពីការតម្រង់ទិស៖ ក្នុងរយៈពេលយូរអង្វែង ឃុំនឹងតភ្ជាប់វិហារវិញទ្រិញ ជាមួយនឹងបណ្តាទីតាំងទស្សនាកម្សាន្ត ទេសចរណ៍ធម្មជាតិ ឆ្លងបទពិសោធន៍វប្បធម៌ និងបណ្តាផលិតផលពិសេសរបស់ភូមិភាគ ដើម្បីឈានទៅរកការបង្កើតជើងទេសចរណ៍កម្សាន្តសមស្រប។ ភូមិភាគមានបំណងឱ្យបេតិកភណ្ឌនេះ បង្កជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍវប្បធម៌ និងទេសចរណ៍ប្រកបដោយចីរភាពនាពេលខាងមុខ។
លោកង្វៀងមិញត្វឹង អនុប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ បានចាត់ទុក៖ លក្ខនន្តិកៈមិនត្រឹមតែសំដៅលើការបែងចែកភារកិច្ចរវាងបណ្ដាថ្នាក់ប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះគឺការពង្រីកភាពម្ចាស់ការរបស់ភូមិភាគ ទាញយកប្រភពធនធានជាអតិបរមា ដើម្បីការពារ និងទាញយកផលប្រកបដោយប្រសិទ្ធភាពនូវបណ្តាតម្លៃបេតិកភណ្ឌ។ នៅពេលប្រគល់ការទទួលខុសត្រូវគ្រប់គ្រងផ្ទាល់ជូនគណៈកម្មាធិការប្រជាជនថ្នាក់ឃុំចំពោះបណ្តាបេតិកភណ្ឌនៅលើភូមិឋាន នឹងបង្កលក្ខណៈឱ្យភូមិភាគមានភាពម្ចាស់ការក្នុងការរៀបចំផែនការអភិរក្សផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍ បង្កើតអង្គភាពគ្រប់គ្រងបេតិកភណ្ឌសមស្រប និងចាត់ចែងថវិកាបម្រើឱ្យកិច្ចការការពារ និងពង្រីកតម្លៃបេតិកភណ្ឌ។ ព្រមទាំងប្រទះឃើញ និងទប់ស្កាត់បានទាន់ពេលនូវបណ្តាសកម្មភាពរំលោភបំពានបេតិកភណ្ឌ។
មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ នឹងបន្តដើរតួនាទីតម្រង់ទិសជំនាញ បង្កើតច្រករបៀងផ្លូវច្បាប់តាមរយៈការធ្វើជាប្រធានរៀបចំសំណុំឯកសារវិទ្យាសាស្ត្រ ធ្វើជាសេនាធិការរៀបចំណាត់ថ្នាក់បេតិកភណ្ឌ ណែនាំមុខជំនាញ បណ្តុះបណ្តាលកងជួរកម្មាភិបាលថ្នាក់មូលដ្ឋាន និងបង្កើនការឃោសនា ផ្សព្វផ្សាយច្បាប់អំពីបេតិកភណ្ឌ។ ព្រមទាំងរក្សាយន្តការត្រួតពិនិត្យ តាមដាន និងធ្វើជាសេនាធិការជូនគណៈកម្មាធិការប្រជាជនទីក្រុងដោះស្រាយការលំបាក និងបញ្ហាប្រឈមនានាដែលកើតមានក្នុងដំណើរការអនុវត្តបានទាន់ពេលវេលា។
លោកង្វៀងមិញត្វឹង បានសង្កត់ធ្ងន់៖ «ការសហការយ៉ាងជិតស្និទ្ធរវាងមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ និងរដ្ឋអំណាចមូលដ្ឋាន នឹងបង្កើតបានការតភ្ជាប់ប្រកបដោយប្រសិទ្ធភាព ដែលក្នុងនោះ មន្ទីរទទួលខុសត្រូវតួនាទីតម្រង់ទិស រីឯភូមិភាគរៀបចំការគ្រប់គ្រង និងទាញយកផលបេតិកភណ្ឌដោយផ្ទាល់ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍ រួមចំណែកធ្វើឱ្យបណ្តាតម្លៃវប្បធម៌របស់កឹងធើ ក្លាយជាប្រភពធនធានដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព»។
* * *
នៅពេលការទទួលខុសត្រូវបានប្រគល់ជូនត្រូវតាមថ្នាក់ និងសមត្ថកិច្ច បេតិកភណ្ឌវប្បធម៌នឹងមានកម្លាំងរស់រានថ្មីថែមទៀត រួមចំណែកបំពេញបន្ថែមអត្តសញ្ញាណ និងបង្កជាកម្លាំងចលករអភិវឌ្ឍន៍កឹងធើក្នុងដំណាក់កាលថ្មី៕
ដាំងហ្វិញ - សុផន
| ចែករំលែកអត្ថបទ |
|
នាយក៖ ហ្វិញហ្វាងម៉េន
លិខិតអនុញាតលេខ ៧៨៩/GP- BTTTTអាស្រ័យក្រសួងព័ត៌មាននិងសារគមនាគមន៍ផ្តល់នូវថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ សង្កាត់និញកេវ ក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម: quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព "សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពី websiteនេះ។

ពាក្យគន្លឹះ