មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

21/08/2026 - 21:42

លើក​កម្ពស់​ជំ​នាញ​ឌីជី​ថល​ ពង្រីក​ទី​ផ្សារ​ពាណិជ្ជ​កម្ម​អេឡិច​ត្រូ​និក 

ក្នុង​បរិការណ៍​ពាណិជ្ជ​កម្ម​អេឡិច​ត្រូ​និកអភិវឌ្ឍ​ សង្កាត់​វិញ​ភឿក ទី​ក្រុង​កឹង​ធើ​ បាន​លើក​កម្ពស់​ជំ​នាញ​ឌីជី​ថល​ដល់​គ្រួ​សារ​ធ្វើ​ជំនួញ​ អា​ជីវ​កម្ម​ និង​សហ​ករណ៍​។ តាម​រយៈ​នោះ​ ឧបត្ថម្ភ​អង្គ​សំ​ខាន់​ផ្លាស់​ថ្មី​វិធី​សាស្ត្រ​ផ្សព្វ​ផ្សាយ​ កៀក​ជិត​អតិថិ​ជន​ ពង្រីក​ទី​ផ្សារ​ និង​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ធ្វើ​អា​ជីវ​កម្ម​។

សិក្ខា​កាម​ចូល​រួម​វគ្គ​ហ្វឹក​ហ្វឺន​អំ​ពី​ផ្លាស់​ប្តូរ​ឌីជី​ថល​ និង​ពាណិជ្ជ​កម្ម​អេឡិច​ត្រូ​និកនៅ​សង្កាត់​វិញ​ភឿក ទី​ក្រុង​កឹង​ធើ​។

ដើម្បី​បំ​ពាក់​ចំ​ណេះ​ដឹង​ ជំ​នាញ​ឌីជី​ថល​ និង​លើក​កម្ពស់​សមត្ថ​ភាព​អនុ​វត្ត​បច្ចេក​វិទ្យា​ក្នុង​សកម្ម​ភាព​ធ្វើ​អា​ជីវ​កម្ម​ ការិយា​ល័យ​សេដ្ឋ​កិច្ច​ ហេ​ដ្ឋារចនា​សម្ព័ន្ធ​ និង​ទី​ក្រុង​សង្កាត់​វិញ​ភឿក បាន​សហ​ការ​ជា​មួយ​ក្រុម​ហ៊ុន​ទទួល​ខុស​ត្រូវ​មាន​កម្រិត​សេ​វា​កម្ម​ និង​ដំ​ណោះ​ស្រាយ​កម្ម​វិធី​ផ្នែក​ទន់​ BADO ចាត់​តាំង​បើក​វគ្គ​ហ្វឹក​ហ្វឺន​ផ្លាស់​ប្តូរ​ឌីជី​ថល​ បំប៉ន​ជំ​នាញ​ឌីជី​ថល​ ផ្សព្វ​ផ្សាយ​ផលិត​ផល​លើ​ថ្នាល​ពាណិជ្ជ​កម្ម​អេឡិច​ត្រូ​និក និង​បង្កើត​បណ្តា​ញលក់​ទំនិញ​អន​ឡាញ​លើ​ទី​ផ្សារ​ពាណិជ្ជ​កម្ម​អេឡិច​ត្រូ​និក និង​បណ្តា​ញសង្គម​ដល់​គ្រួ​សារ​ធ្វើ​ជំនួញ​ អា​ជីវ​កម្ម​ និង​សហ​ករណ៍​នៅ​លើ​ភូមិ​ឋាន​។ កម្ម​វិធី​នេះ​បាន​ទាក់​ទាញ​គ្រួ​សារ​ធ្វើ​ជំនួញ​ មូល​ដ្ឋាន​ធ្វើ​អា​ជីវ​កម្ម​ និង​សហ​ករណ៍​ចូល​រួម​ជិត​៦០នាក់​។ នេះ​ជា​ឱ​កាស​ដើម្បី​អង្គ​សំ​ខាន់​ធ្វើ​បច្ចុប្បន្ន​ភាព​ចំ​ណេះ​ដឹង​ថ្មី​ លើក​កម្ពស់​បំ​ណិន​លក់​ទំនិញ​លើ​ថ្នាល​ឌីជី​ថល​ ទន្ទឹម​នឹង​នោះ​កៀក​ជិត​វិធាន​ការ​បច្ចេក​វិទ្យា​បម្រើ​សកម្ម​ភាព​អា​ជីវ​កម្ម​ក្នុង​សម័យ​ផ្លាស់​ប្តូរ​ឌីជី​ថល​ជា​បណ្តើ​រៗ។

វគ្គ​ហ្វឹក​ហ្វឺន​នេះ​ សិក្ខា​កាម​បាន​ឧទ្ទេស​នាម​ទិដ្ឋភាព​ទូ​ទៅ​អំ​ពី​ពាណិជ្ជ​កម្ម​អេឡិច​ត្រូ​និក និន្នាការ​អភិវឌ្ឍ​របស់​ទី​ផ្សារ​អន​ឡាញ​ និង​ឱ​កាស​ដែល​ថ្នាល​ឌីជី​ថល​នាំ​មក​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ និង​លក់​ផលិត​ផល​។ អ្នក​ធ្វើ​របាយ​ការណ៍​បាន​ណែ​នាំ​វិធី​ជ្រើស​រើស​ទី​ផ្សារ​ពាណិជ្ជ​កម្ម​អេឡិច​ត្រូ​និកដែល​សម​ស្រប​នឹង​ក្រុម​ផលិត​ផល​នីមួយៗ​ ជំ​ហាន​ចុះ​ឈ្មោះ​គណ​នី​ បង្កើត​ស្តង់​ បង្ហោះ​ផលិត​ផល​ បញ្ចូល​វិធី​ទូ​ទាត់​ ដឹក​ជញ្ជូន​ និង​វិនិច្ឆ័យ​លិខិត​បញ្ជា​ទិញ​។ ទន្ទឹម​នឹង​នោះ​ សិក្ខា​កាម​បាន​ណែ​នាំ​ពី​បំ​ណិន​ថត​រូប​ បង្វិល​វី​ដេអូ​ខ្លី​ កសាង​ខ្លឹម​សារ​ឧទ្ទេស​នាម​ផលិត​ផល​ livestream លក់​ទំនិញ​ ប្រើ​ប្រាស់​បណ្តា​ញសង្គម​ និង​អនុ​វត្ត​កម្ម​វិធី​បញ្ចុះ​តម្លៃ​ និង​ផ្សាយ​ពាណិជ្ជ​កម្ម​លើ​ថ្នាល​ឌីជី​ថល​។ ខ្លឹម​សា​រទាំង​នេះ​ជួយ​អង្គ​សំ​ខាន់​នា​នា​មាន​ឧប​ករណ៍​បន្ថែម​ដើម្បី​ឧទ្ទេស​នាម​ផលិត​ផល​ដោយ​ផ្ទាល់​ភ្នែក​ រស់​រវើក​ និង​កៀក​ជិត​អ្នក​ប្រើ​ប្រាស់​មាន​ភាព​ងាយ​ស្រួល​ជាង​ទៀត​។

តាម​ប្រ​សាសន៍​លោក​ ហុង​មិញ​ដាម​ ប្រ​ធាន​ការិយា​ល័យ​ Marketing នៃ​ក្រុម​ហ៊ុន​ទទួល​ខុស​ត្រូវ​មាន​កម្រិត​សេ​វា​កម្ម​ និង​ដំ​ណោះ​ស្រាយ​កម្ម​វិធី​ផ្នែក​ទន់​ BADO ក្នុង​បរិការណ៍​អ្នក​ប្រើ​ប្រាស់​កាន់​តែ​អាទិ​ភាព​ស្វែង​រក​ព័ត៌​មាន​ និង​ទិញ​អីវ៉ាន់​អន​ឡាញ​ បង្ក​ការ​មាន​មុខ​លើ​ទី​ផ្សារ​ពាណិជ្ជ​កម្ម​អេឡិច​ត្រូ​និក និង​ថ្នាល​ឌីជី​ថល​ នឹង​ជួយ​គ្រួ​សារ​ធ្វើ​ជំនួញ​ពង្រីក​មូល​ដ្ឋាន​អតិថិ​ជន​ លើក​កម្ពស់​សមត្ថ​ភាព​ប្រ​ជែង​ និង​បង្កើត​មូល​ដ្ឋាន​អភិវឌ្ឍ​ដោយ​ចីរ​ភាព​។ ទន្ទឹម​នឹង​ផ្សព្វ​ផ្សាយ​ និង​លក់​ទំនិញ​ ការ​អនុ​វត្ត​ឧប​ករណ៍​គ្រប់​គ្រង​ឌីជី​ថល​ជួយ​ម្ចាស់​ហាង​គ្រប់​គ្រង​ទំនិញ​ ប្រាក់​ចំ​ណូល​ និង​សកម្ម​ភាព​ធ្វើ​អា​ជីវ​កម្ម​មាន​ប្រ​សិទ្ធ​ភាព​ជាង​ទៀត​។

អនុ​វត្ត​ livestream ជួយ​ឱ្យ​សិក្ខា​កាម​ធ្លាប់​ជា​មួយ​នឹង​វិធី​សាស្ត្រ​លក់​ទំនិញ​អន​ឡាញ​។

ចំ​ណុច​មួយ​ក្នុង​ចំ​ណោម​លេច​ធ្លោ​របស់​កម្ម​វិធី​គឺ​ផ្នែក​អនុ​វត្ត​ livestream លក់​ទំនិញ​។ ក្រោម​ការ​ណែ​នាំ​ផ្ទាល់​របស់​លោក​ ហុង​មិញ​ដាម​ សិក្ខា​កាម​បាន​កៀក​ជិត​ជា​មួយ​នឹង​ពេល​ lives​tream ផ្តើម​ពី​ផ្នែក​បម្រុង​ខ្លឹម​សារ​ ជ្រើស​រើស​ផលិត​ផល​ បង្កើត​ស្គ្រីប​ វិធី​ណែ​នាំ​ផលិត​ផល​ អន្តរ​កម្ម​ជា​មួយ​អតិថិ​ជន​ រហូត​ដល់​ប្រ​ការ​គួរ​យក​ចិត្ត​ទុក​ដាក់​មួយ​ចំ​នួន​ទៀត​ ដើម្បី​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​លក់​ទំនិញ​លើ​ថ្នាល​ឌីជី​ថល​។ លោក​ ទ្រឿង​ង៉ុក​អឹង​  នា​យក​ក្រុម​ហ៊ុន​ទទួល​ខុស​ត្រូវ​មាន​កម្រិត​សមា​ជិក​មួយ​ពាណិជ្ជ​កម្ម​ផលិត​កសិ​ផល​និង​ជល​ផល​ភុក​ហាវ​ នា​យក​សហ​ករណ៍​កសិ​ផល​ជ្រះ​ផុង​ភូ​ សង្កាត់​វិញ​ចូវ​ ឱ្យ​ដឹង​៖ "ការ​ចូល​រួម​ livestream ដោយ​ផ្ទាល់​ជួយ​ឱ្យ​ខ្ញុំ​យល់​ច្បាស់​អំ​ពី​វិធី​ណែ​នាំ​ផលិត​ផល​លើ​ថ្នាល​ឌីជី​ថល​ និង​របៀប​កៀក​ជិត​អតិថិ​ជន​តាម​រយៈ​បរិស្ថាន​អន​ឡាញ​។ បំ​ណិន​ដែល​បាន​ណែ​នាំ​នៅ​ក្នុង​ថ្នាក់​ អាច​អនុ​វត្ត​ទៅ​ក្នុង​សកម្ម​ភាព​របស់​សហ​ករណ៍​ បំ​ផុត​គឺ​ផ្សព្វ​ផ្សាយ​ និង​ឧទ្ទេស​នាម​ផលិត​ផល​ឆៃប៉ូវ​ផ្អែម​ និង​ទំនិញ​កសិ​ផល​ផ្សេង​ទៀត​"។

ទន្ទឹម​នឹង​បំ​ណិន​ផ្សព្វ​ផ្សាយ​ និង​លក់​ទំនិញ​អន​ឡាញ​ វគ្គ​ហ្វឹក​ហ្វឺន​នៅ​ទាំង​បាន​ណែ​នាំ​វិធី​សាស្ត្រ​បង្កើត​យុទ្ធ​សាស្ត្រ​តម្លៃ​ គិត​គូរ​ការ​ចំ​ណាយ​ដើម្បី​ធា​នា​ប្រាក់​ចំ​ណេញ​ ព្រម​ទាំង​ប្រៀប​ធៀប​ប្រ​សិទ្ធ​ភា​ពរ​វាង​ការ​លក់​ទំនិញ​លើ​ទិផ្សារ​ពាណិជ្ជ​កម្ម​អេឡិច​ត្រូ​និក ជា​មួយ​នឹង​វិធី​សាស្ត្រ​លក់​បែប​ប្រ​ពៃ​ណី​។ តាម​រយៈ​នោះ​ អង្គ​ប្រ​ធាន​មាន​មូល​ដ្ឋាន​ដើម្បី​ជ្រើស​រើស​វិធី​សាស្ត្រ​ធ្វើ​អា​ជីវ​កម្ម​ដែល​សម​ស្រប​ជា​មួយ​នឹង​ប្រ​ភេទ​ផលិត​ផល​នីមួយៗ​ និង​តម្រូវ​ការ​របស់​អតិថិ​ជន​។ ការ​គួប​ផ្សំ​រវាង​ហាង​លក់​បែប​ប្រ​ពៃ​ណី​ និង​បណ្តា​ញអន​ឡាញ​ មិន​ត្រឹម​តែ​ជួយ​រក្សា​អតិថិ​ជន​ដែល​មាន​ស្រាប់​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ពង្រីក​សមត្ថ​ភាព​កៀក​ជិត​អតិថិ​ជន​ថ្មី​ទៀត​ផង​។

តាម​រយៈ​វគ្គ​ហ្វឹក​ហ្វឺន​នេះ​ គ្រួ​សារ​ធ្វើ​ជំនួយ​ មូល​ដ្ឋាន​ធ្វើ​អា​ជីវ​កម្ម​ សហ​គ្រាស​ និង​សហ​ករណ៍​បាន​លើក​កម្ពស់​ការ​យល់​ដឹង​អំ​ពី​តួ​នា​ទី​នៃ​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​ ព្រម​ទាំង​មាន​ចំ​ណេះ​ដឹង​ និង​បំ​ណិន​ដើម្បី​អនុ​វត្ត​បច្ចេក​វិទ្យា​ទៅ​ក្នុង​សកម្ម​ភាព​ផលិត​ និង​ធ្វើ​អា​ជីវ​កម្ម​ ម្ចាស់​ការ​ជាង​ទៀត​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ផលិត​ផល​ ពង្រីក​ទី​ផ្សារ​ លើក​កម្ពស់​សមត្ថ​ភាព​ប្រ​ជែង​ និង​ប្រ​សិទ្ធ​ភាព​ធ្វើ​អា​ជីវ​កម្ម​ក្នុង​ពេល​ខាង​មុខ​៕

ហុង​ទើ - វិមាន​

ចែករំលែកអត្ថបទ