14/08/2026 - 22:23

ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ឡាយ​ហ្វា​ បិទ​វគ្គ​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​សម្រាប់​សិស្សា​នុសិស្ស​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ​ 

រសៀល​ថ្ងៃ​ទី​ ១៤ ខែ​សី​ហា​ ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ឡាយ​ហ្វា​ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ​ បាន​សហ​ការ​ជា​មួយ​វត្ត​ព្រៃ​ជាប់​ និង​វត្ត​ជ្រោយ​ទឹម​ ឃុំ​ឡាយ​ហ្វា​ ទី​ក្រុង​កឹង​ធើ​ ចាត់​តាំង​ពិ​ធី​បិទ​វគ្គ​សិក្សា​អក្សរ​ខ្មែរ​នា​ឱ​កាស​វិស្សម​កាល​ឆ្នាំ​ ២០២៦ សម្រាប់​សិស្សា​នុសិស្ស​នៅ​លើ​ភូមិ​ឋាន​។

ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ឡាយ​ហ្វា​ ជូន​រង្វាន់​ដល់​ប្អូន​ៗដែល​មាន​ស្នា​ដៃ​ល្អ​ក្នុង​វគ្គ​សិក្សា​។

ចូល​រួម​ក្នុង​ថ្នាក់​រៀន​មាន​សិស្សា​នុសិស្ស​ចំ​នួន​ ២៥ នាក់​ ដែល​ជា​កូន​ចៅ​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​លើ​ភូមិ​ឋាន​ឃុំ​ឡាយ​ហ្វា​។ កម្ម​វិធី​បង្រៀន​អក្សរ​ខ្មែរ​ថ្នាក់​ទី​ ១ រួម​មាន​៖ ៤៥ មេ​រៀន​ បង្រៀន​ចាប់​ពី​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​សុក្រ​រៀង​រាល់​សប្តា​ហ៍។ ក្នុង​ដំ​ណើរ​ការ​បង្រៀន​ កម្មា​ភិបាល​ និង​គ្រូ​បង្រៀន​នៃ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ឡាយ​ហ្វា​ បាន​អនុ​វត្ត​ត្រឹម​ត្រូវ​តាម​ខ្លឹម​សារ​កម្ម​វិធី​ថ្នាក់​ទី​ ១ អក្សរ​ខ្មែរ​ ព្រម​ទាំង​បាន​ជ្រើស​រើស​វិធី​សាស្ត្រ​ និង​ទម្រង់​នៃ​ការ​បង្រៀន​ឱ្យ​សម​ស្រប​ទៅ​នឹង​សមត្ថ​ភាព​យល់​ដឹង​របស់​សិស្ស​។

ក្រៅ​ពី​ចំ​ណេះ​ដឹង​អក្សរ​ខ្មែរ​ ប្អូន​ៗនៅ​ទាំង​បាន​អប់​រំ​សីល​ធម៌​ ស្មារតី​គោរព​បទ​បញ្ជា​ផ្ទៃ​ក្នុង​ និង​របៀប​រៀប​រយ​; ផ្គួប​បញ្ចូល​បណ្តា​ខ្លឹម​សារ​ស្តី​ពី​ការ​ការ​ពា​រប​រិស្ថាន​, សិទ្ធិ​និង​ករណីយ​កិច្ច​របស់​កុមារ​, សម​ភាព​ភេទ​, សុវត្ថិ​ភាព​ចរា​ចរណ៍​ និង​បង្ការ​-ទប់​ស្កាត់​ការ​លង់​ទឹក​។ ប្អូន​ៗក៏​បាន​ចូល​រួម​ក្នុង​សកម្ម​ភាព​ក្រៅ​ផ្លូវ​ការ​, ល្បែង​កម្សាន្ត​, ការ​ប្រឡង​ប្រ​ជែង​, ការ​ថែ​ទាំ​សុខ​ភាព​, អនា​ម័យនិង​ការ​តុ​បតែង​ថ្នាក់​រៀន​; ចូល​រួម​ថ្នាក់​រៀន​ជម្រាប​សួរ​ពេល​ព្រឹក​ជា​មួយ​កម្មា​ភិបាល​ យុទ្ធ​ជន​នៃ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ឡាយ​ហ្វា​ និង​បាន​ណែ​នាំ​ពី​របៀប​រៀប​ចំ​ភួយ​មុង​ សម្ភារ​ផ្ទាល់​ខ្លួន​ និង​ការ​ធ្វើ​អនា​ម័យ។

លទ្ធ​ផល​ក្រោយ​ពី​សិក្សា​អស់​រយៈ​ពេល​ជិត​ ២ ខែ​ មាន​សិស្ស​ ២៥/២៥ នាក់​ ចូល​រួម​ថ្នាក់​រៀន​សម្រេច​ ១០០%; និង​សិស្ស​ ២៥/២៥ នាក់​ សម្រេច​ភារ​កិច្ច​ឡើង​ទៅ​ សម្រេច​១០០%។ ក្នុង​នោះ​ មាន​សិស្ស​ ៥ នាក់​ ទទួល​បាន​និទ្ទេស​ល្អ​ប្រសើរ​; និង​សិស្ស​ ១០ នាក់​ទទួល​បាន​និទ្ទេស​ល្អ​បង្គួរ​; និង​ ១០ នាក់​ទទួល​បាន​កម្រិត​មធ្យម​ ។

សិស្ស​ជា​ច្រើន​រូប​ដែល​មាន​ស្នា​ដៃ​ល្អ​ក្នុង​ការ​សិក្សា​បាន​ជូន​រង្វាន់​។

អនុ​សេ​នីយ​ឯក​ ង៉ោក្វឹក​ហឹង​ ស្នង​ការ​នយោ​បាយ​នៃ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ឡាយ​ហ្វា​ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ​ បាន​ឱ្យ​ដឹង​៖ ការ​រក្សា​ថ្នាក់​រៀន​អក្សរ​ខ្មែរ​មិន​ត្រឹម​តែ​រួម​ចំ​ណែក​បំ​ពេញ​បន្ថែម​ចំ​ណេះ​ដឹង​ដល់​សិស្ស​ក្នុង​ឱ​កាស​វិស្សម​កាល​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បង្ក​បរិយាកាស​ឱ្យ​ប្អូន​ៗហ្វឹក​ហាត់​របៀប​រៀប​រយ​ បំ​ណិន​ជីវិត​ និង​ស្មារតី​គោរព​បទ​ប្បញ្ញត្តិ​នា​នា​។ ឆ្លង​តាម​រយៈ​នោះ​ បន្ត​ពង្រីក​តួ​នា​ទី​ និង​ការ​ទទួល​ខុស​ត្រូវ​របស់​កម្មា​ភិបាល​ យុទ្ធ​ជន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ក្នុង​ការ​ងារ​ឃោស​នា​ អប់​រំ​ និង​ផ្សារ​ភ្ជាប់​ជិត​ស្និទ្ធ​ជា​មួយ​ប្រ​ជា​ជន​ ជា​ពិ​សេស​គឺ​ជំ​នាន់​វ័យ​ក្មេង​នៅ​លើ​ភូមិ​ឋាន​ព្រំ​ដែន​សមុទ្រ​។

នា​ពេល​ខាង​មុខ​ អង្គ​ភាព​នឹង​បន្ត​សហ​ការ​ជា​មួយ​វត្ត​ព្រៃ​ជាប់​ វត្ត​ជ្រោយ​ទឹម​ និង​កង​កម្លាំង​នៅ​ភូមិ​ភាគ​ រក្សា​និង​លើក​កម្ពស់​គុណ​ភាព​ថ្នាក់​រៀន​អក្សរ​ខ្មែរ​; យក​ចិត្ត​ទុក​ដាក់​ជួយ​ឧបត្ថម្ភ​សិស្ស​ដែល​មាន​ស្ថាន​ភា​ពលំ​បាក​ បង្កើន​មូល​ដ្ឋាន​សម្ភារ​ ឧប​ករណ៍​បង្រៀន​ និង​អនុ​វត្ត​បច្ចេក​វិទ្យា​ព័ត៌​មាន​ក្នុង​ការ​បង្រៀន​។ ទន្ទឹម​នឹង​នោះ​ អង្គ​ភាព​ថែម​ទាំង​យក​ចិត្ត​ទុក​ដាក់​ពង្រីក​ការ​ទទួល​ខុស​ត្រូវ​របស់​ "លោក​គ្រូ​ពាក់​ស័ក្តិខៀវ​" រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព​អប់​រំ​ និង​កសាង​ទំ​នាក់​ទំនង​សាមគ្គី​ភា​ពរ​វាង​កង​ទ័ព​ និង​ប្រ​ជា​ជន​នៅ​លើ​ភូមិ​ឋាន​៕

យ្វី​អាញ​ - វ៉ា​ន់តឹន​

ចែករំលែកអត្ថបទ