- មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ទីក្រុងកឹងធើ សហការជាមួយសហព័ន្ធប៊ីយ៉ានិងស្នូកឃ័រវៀតណាមបើកកិច្ចប្រជុំចាត់ភារកិច្ច និងត្រួតពិនិត្យការងារត្រៀមបម្រុងរង្វាន់ជើងឯកបណ្តាក្លឹបជាតិ ពាន VBSF ឆ្នាំ ២០២៦ (ខ្លឹមសារការ៉ុម) និងរង្វាន់ជើងឯកការ៉ុមវ័យក្មេងថ្នាក់ជាតិ ឆ្នាំ ២០២៦។
ក្នុងកិច្ចប្រជុំនេះ តំណាងអង្គភាពទាំងពីរបានឯកភាពបែងចែកភារកិច្ចខាងផ្នែកជំនាញ អាជ្ញាកណ្តាល មូលដ្ឋានសម្ភារៈ ភស្តុភារ សុខាភិបាល សន្តិសុខសណ្តាប់ធ្នាប់ ប្រព័ន្ធផ្សព្វផ្សាយ និងការទទួលស្វាគមន៍បណ្តាក្រុមចូលរួម។ មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ទីក្រុងកឹងធើ សហការជាមួយអង្គភាពជាប់ពាក់ព័ន្ធដើម្បីត្រៀមបម្រុងកន្លែងប្រកួត ធានាលក្ខណៈប្រកួតតាមស្តង់ដាររបស់សហព័ន្ធប៊ីយ៉ានិងស្នូកឃ័រវៀតណាម និងសមាគមការ៉ុមពិភពលោក (UMB) ទន្ទឹមនឹងនោះ សហការផ្សព្វផ្សាយការងារចាត់តាំងក្នុងអំឡុងពេលប្រព្រឹត្តឡើងនៃការប្រកួត។
តាមលក្ខន្តិកៈការប្រកួតនេះនឹងប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៦ នៅពហុកីឡាដ្ឋានទីក្រុងកឹងធើ (លេខ ៣ វិថីឡេឡើយ សង្កាត់កៃខេ)។ ពិធីបើកការប្រកួតគ្រោងធ្វើឡើងនៅម៉ោង ៨ ព្រឹក ថ្ងៃទី ១ ខែតុលា បន្ទាប់ពីការចាប់ឆ្នោតនៅថ្ងៃទី ៣០ ខែកញ្ញា។
រង្វាន់រួមមានខ្លឹមសារចំនួន ៤ ៖ ប៊ិយ៉ាការ៉ុម ៣-Cushion ផ្នែកបុរស; ការ៉ុម ១-Cushion ផ្នែកបុរស; ការ៉ុម ៣-Cushion ផ្នែកនារី; និងការ៉ុម ៣-Cushion សម្រាប់កីឡាករវ័យក្មេង។ ដោយប្រកួតជម្រុះផ្ទាល់។
នេះជាការប្រកួតស្ថិតក្នុងប្រព័ន្ធប្រកួតថ្នាក់ជាតិប្រចាំឆ្នាំ ជាមូលដ្ឋានសម្រាប់វាយតម្លៃកម្រិតជំនាញ ស្វែងរកនិងជ្រើសរើសកីឡាករមានទេពកោសល្យ ទន្ទឹមនឹងនោះ ប្រមូលពិន្ទុរៀបចំណាត់ថ្នាក់ជាតិ។ រង្វាន់ឆ្នាំនេះ មានតម្លៃសរុប ៣០០ លានដុង រំពឹងថានឹងទាក់ទាញកីឡាករជើងខ្លាំងជាច្រើនក្នុងទូទាំងប្រទេសមកប្រកួតដណ្តើមនៅទីក្រុងកឹងធើ៕
N.M - វិមាន