24/08/2026 - 21:24

ថ្នាក់រៀនហែលទឹកដោយឥតគិតថ្លៃ បំពាក់បំណិនរស់នៅដល់កុមារ 

ដើម្បី​បង្ក​សួន​កម្សាន្ត​វិជ្ជមាន​ មាន​ប្រ​យោជន៍​និង​បំ​ពាក់​បំ​ណិន​បង្ការ ទប់​ស្កាត់​ការ​លង់​ទឹក​លើ​កុមារ សមា​ជិក​សម្ព័ន្ធ​យុវ​ជន​សង្កាត់​មី​ស្វៀង ទី​ក្រុង​កឹង​ធើ បាន​ចាត់​តាំង​បើក​ថ្នាក់​បង្រៀន​ហែ​លទឹក​ដោយ​ឥត​គិត​ថ្លៃ​ដល់​ប្អូនៗ​កុមារ​លើ​ភូមិ​ឋាន​សង្កាត់​។ សកម្ម​ភាព​នេះ​ជា​ខ្លឹម​សារ​មួយ​ក្នុង​ចំ​ណោម​ខ្លឹម​សារ​ជាក់​ស្តែង​របស់​យុទ្ធ​នា​ការ​យុវ​ជន​ស្ម័គ្រ​ចិត្ត​ឆ្នាំ​២០២៦ រួម​ចំ​ណែក​គិត​គូរ ការ​ពា​រនិង​អប់​រំ​កុមារ ឆ្ពោះ​ដល់​ការក​សាង​បរិស្ថាន​រស់​នៅ​វិជ្ជ​មាន សុវត្ថិ​ភាព​និង​ជិត​ស្និទ្ធ។

ទិដ្ឋភាព​ពិ​ធី​បើក​ថ្នាក់​បង្រៀន​ហែ​លទឹក​ដោយ​ឥត​គិត​ថ្លៃ អា​ស្រ័យ​សម្ព័ន្ធ​យុវ​ជន​សង្កាត់​មី​ស្វៀង​ចាត់​តាំង។

ក្នុង​លក្ខ​ណៈភូមិ​ភាគ​មាន​ព្រែក​ប្រ​ឡាយ​ខ្វាត់​ខ្វែង ការ​បំ​ពាក់​បំ​ណិន​ហែ​លទឹក​កាន់​តែ​មាន​ភាព​ចាំ​បាច់​និង​ប្រ​កប​ដោយ​អត្ថ​ន័យ​ជាក់​ស្តែង។ ផ្តើម​ពី​នោះ នៅ​ថ្ងៃ​ទី​១៧ ខែ​សី​ហា សម្ព័ន្ធ​យុវ​ជន​សង្កាត់​មី​ស្វៀង បាន​ចាត់​តាំង​បើក​ថ្នាក់​បង្រៀន​ហែ​លទឹក​ដោយ​ឥត​គិត​ថ្លៃ ទាក់​ទាញ​ប្អូនៗ​កុមារ​ចូល​រៀន​៣០​នាក់។ ជា​មួយ​នឹង​ការ​ណែ​នាំ​ដោយ​អស់​ពី​ចិត្ត​ពី​សំ​ណាក់​គ្រូ​បង្វឹក​និង​កង​កម្លាំង​សមា​ជិក​សម្ព័ន្ធ​យុវ​ជន​នៅ​អាង​ហែ​លទឹក​សា​លា​អនុ​វត្ត​គរុ​កោ​សល្យ ទី​ក្រុង​កឹង​ធើ សិស្សា​នុសិស្ស​បាន​ស៊ាំ​នឹង​បរិស្ថាន​ទឹក រៀន​បច្ចេក​ទេស​ហែល​ទឹក​ជា​មូល​ដ្ឋាន ដូច​ជា៖ របៀប​អណ្តែត​ខ្លួន របៀប​ដក​ដង្ហើម បច្ចេក​ទេស​ហែល​សណ្តូក បំ​ណិន​ចល​នា​ក្រោម​ទឹក របៀប​ដោះ​ស្រា​យស​ភាព​ការណ៍​ពេល​ជួប​គ្រោះ​ថ្នាក់​និង​ចំ​ណេះ​ដឹង​បង្ការ ទប់​ស្កាត់​ការ​លង់​ទឹក។ប្អូន​យឿង​យ៉ា​ង៉ុក ចែក​រំលែក៖ "វគ្គ​សិក្សា​បាន​ផ្តល់​ឱ​កាស​ដល់​ប្អូន​និង​មិត្ត​ភក្តិបាន​រៀន​ហែ​លទឹក​ដោយ​ឥត​គិត​ថ្លៃ ដូច្នេះ ប្អូន​មក​រៀន​រាល់​ព្រឹក ព្រោះ​យល់​ថា​សកម្ម​ភាព​នេះ​មាន​ប្រ​យោជន៍​ជាក់​ស្តែង ជួយ​ប្អូន​ៗហាត់​ពត់​លត់​ដំ​សុខ​ភាព​និង​បំ​ពាក់​បំ​ណិន​ហែល​ទឹក។ ប្អូន​សង្ឃឹម​ថា​ក្រោយ​ពី​៤​សប្តាហ៍​ចូល​រួម​វគ្គ​សិក្សា​នេះ ប្អូន​នឹង​ចេះ​ហែល​ទឹក សង្គ្រោះ​ខ្លួន​ឯង​និង​អ្នក​ដទៃ​ពេល​ចាំ​បាច់"។

គ្រូ​បង្វឹក​ខ្នះ​ខ្នែង​ណែ​នាំ​ប្អូន​ៗពី​បច្ចេក​ទេស​ហែល​ទឹក។

ហែ​លទឹក​មិន​ត្រឹម​តែ​ជា​កី​ឡា​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​បំ​ណិន​រស់​នៅ​ដ៏​សំ​ខាន់​។ការហែល​ទឹក​ជួយ​ឱ្យ​ប្អូនៗ​ការ​ពារ​ខ្លួន​ឯង​ពេល​ជួប​ឧបទ្ទវ​ហេតុ​ក្នុង​ទឹក កាត់​បន្ថយ​ហា​និភ័យ​លង់​ទឹក​និង​បន្ថយ​គ្រោះ​ថ្នាក់​ដែល​មិន​គួរ​កើត​មាន។ ទន្ទឹម​នឹង​អត្ថ​ន័យ​បង្ការ ទប់​ស្កាត់​ការ​លង់​ទឹក ការ​ហែល​ទឹក​ក៏​នាំ​មក​ប្រ​យោជន៍​ជា​ច្រើន​សម្រាប់​ការ​អភិវឌ្ឍ​គ្រប់​ជ្រុង​ជ្រោយ​លើ​កុមារ។ ហែ​លទឹក​ជា​ប្រ​ចាំ​ជួយ​បង្កើន​សុខ​ភាព​ អភិវឌ្ឍ​ប្រ​ព័ន្ធ​សរសៃ​ឈាម​បេះ​ដូង លើក​កម្ពស់​សុខ​ភាព​រាង​កាយ​មាំ​មួន​។ នេះ​ក៏​ជា​វិញ្ញាសា​កី​ឡា​ជំ​រុញ​ការ​ដក​កម្ពស់ កែ​លម្អ​សមត្ថ​ភាព​សហ​ការ​ចលនា​និង​បង្កើន​ភាព​ស៊ាំ កាត់​បន្ថយ​ស្ថាន​ភាព​លើស​ទម្ងន់ ធាត់​លើស​ទម្ងន់ បង្ក​ទម្លាប់​ហាត់​ប្រា​ណ​និង​កសាង​ផ្នត់រស់​នៅ​វិជ្ជ​មាន​តាំង​ពី​កុមារ។

សម​មិត្ត​ ទ្រេ​វហ្វា​តី អនុ​លេខា​សម្ព័ន្ធ​យុវ​ជន​សង្កាត់​មី​ស្វៀង ឱ្យ​ដឹង៖ "ថ្នាក់​រៀន​ហែ​លទឹក​រដូវ​វិស្សម​កាល​ជា​សកម្ម​ភាព​ជាក់​ស្តែង​របស់​យុវ​វ័យ​សង្កាត់ ដើម្បី​រួម​ចំ​ណែក​បង្ការ ទប់​ស្កាត់​ការ​លង់់​ទឹក​លើ​កុ​មារ។ នេះ​ក៏​ជា​ឱ​កាស​ដើម្បី​ប្អូន​ៗទទួល​បាន​រដូវ​វិស្សម​កាល​មាន​ប្រ​យោជន៍ សុខ​ភាព​មាំ​មួន​និង​សុវត្ថិ​ភាព។ ដើម្បី​ពង្រីក​ប្រ​សិទ្ធ​ភាព​សកម្ម​ភាព នា​ពេល​ខាង​មុខ សម្ព័ន្ធ​យុវ​ជន​សង្កាត់​បន្ត​សហ​ការ​ជា​មួយ​គណៈ​ផ្នែក អង្គ​ការ​មហា​ជន សា​លា​រៀន​និង​អង្គ​ភាព​នា​នា​ដែល​ពាក់​ព័ន្ធ ដើម្បី​រក្សា​និង​ពង្រីក​ទូ​លំ​ទូ​លាយ​ថ្នាក់​បង្រៀន​ហែល​ទឹក បង្កើន​ការ​ផ្សព្វ​ផ្សាយ​អំ​ពី​ការ​បង្ការ ទប់​ស្កាត់​ការ​លង់​ទឹក​ ចលនា​អា​ណា​ព្យា​បាល​សិស្ស​យក​ចិត្ត​ទុក​ដាក់​ដើម្បី​កូន​ចៅ​ចូល​រួម​ថ្នាក់​រៀន​ហែល​ទឹក ជួ​យក​សាង​បរិ​ស្ថាន​រស់​នៅ​សុ​វត្ថិ​ភាព​សម្រាប់​កុមារ​លើ​ភូមិ​ឋាន។ តាម​រយៈ​នោះ រួម​ចំ​ណែក​ធ្វើ​ឱ្យ​សាយ​ភាយ​សារ​លិខិត​"កុមារ​ម្នាក់ៗ​ចេះ​ហែ​លទឹក​គឺ​មាន​ឱ​កាស​បន្ថែម ដើម្បី​ការ​ពារ​សុវត្ថិ​ភាព​ហា​និភ័យ​ការ​លង់​ទឹក" បង្ក​បាន​រដូវ​វិស្សម​កាល​ប្រ​កប​ដោយ​ភាព​សប្បាយ​រីក​រាយ វិជ្ជមាន​និង​សុវត្ថិ​ភាព​សម្រាប់​កុមារ​លើ​ភូមិ​ឋាន​សង្កាត់៕

ថាញវ៉ាង-មុនី

ចែករំលែកអត្ថបទ