10/08/2026 - 22:36

ថា​ច់សុខា​ អ្នក​ផ្សារ​ភ្ជាប់​នឹង​របរ​ចម្លាក់​ឈើ​ 

ដោយ​សារ​មាន​ចំ​ណង់​ចំ​ណូល​ចិត្ត​លើ​របរ​ចម្លាក់​ឈើ​ បង​ថា​ច់សុខា​ កើត​ឆ្នាំ​ ១៩៨៧ នៅ​ឃុំ​ហឹង​មី​ ខេត្ត​វិញ​ឡុង​ បាន​ស្វែង​យល់​ ស្រាវ​ជ្រាវ​រៀន​សូ​ត្រ​ដោយ​ខ្លួន​ឯង​ និង​មាន​និស្ស័យ​បាន​ផ្ទេរ​ របរ​។ ដោយ​មាន​ថ្វី​ដៃ​ប៉ិន​ប្រ​សប់​ ព្រម​ជា​មួយ​នឹង​ភាព​អំ​ណត់​ព្យា​យាម​ សន្សឹម​ៗគាត់​បាន​ធ្វើ​ជា​ម្ចាស់​បច្ចេក​ទេស​ចម្លាក់​ ទទួល​ឆ្លាក់​ផលិត​ផល​តាម​តម្រូវ​ការ​ និង​រួម​ចំ​ណែក​បង្ក​ជា​ក្បូរ​ក្បាច់​រចនា​លើ​សំ​ណង់​របស់​វត្ត​ខ្មែរ​។

ថា​ច់សុខា​ កើត​ក្នុង​គ្រួ​សារ​កសិ​ករ​ខ្មែរ​ តាំង​ពី​តូច​បាន​ឪ​ពុក​ម្តាយ​នាំ​ចូល​វត្ត​បួស​រៀន​ធម៌​វិន័យ​ និង​រៀន​អក្សរ​ខ្មែរ​។ ក្នុង​រយៈ​ពេល​ផ្សារ​ភ្ជាប់​នឹង​បរិស្ថាន​វត្ត​អា​រាម​ បាន​ជួយ​ឱ្យ​គាត់​មាន​ឱ​កាស​កកិត​ជា​មួយ​សំ​ណង់​ស្ថា​បត្យ​កម្ម​ ក្បូរ​ក្បាច់​រចនា​ និង​វណ្ណ​កម្ម​ចម្លាក់​ឈើ​។ ផ្តើម​ពី​នោះ​មក​ ចំ​ណង់​ចំ​ណូល​ចិត្ត​លើ​របរ​ចម្លាក់​បាន​ដក់​ជាប់​ក្នុង​អា​រម្មណ៍​ ហើយ​ជំ​រុញ​ឱ្យ​គាត់​ស្វែង​យល់​ និង​រៀន​សូ​ត្រ​។ រយៈ​ពេល​ដំ​បូង​ គាត់​មិន​ដឹង​ថា​ទៅ​រៀន​នៅ​ទី​ណា​ ថ្លៃ​សិក្សា​យ៉ាង​ណា​ទេ​ ម្ល៉ោះហើយ​ជា​សំ​ខាន់​គឺ​គាត់​ស្វែង​យល់​ដោយ​ខ្លួន​ឯង​ សង្កេត​មើល​ និង​រៀន​សូ​ត្រ​ពី​បទ​ពិសោធន៍​។ គ្រា​មួយ​មាន​ឱ​កាស​បាន​ជួប​ព្រះ​តេជ​គុណ​គី​មពិ​សី​ ព្រះ​អង្គ​ផ្សារ​ភ្ជាប់​ជា​មួយ​របរ​ចម្លាក់​ឈើ​ជា​ច្រើន​ឆ្នាំ​ ហើយ​ព្រះ​អង្គ​បាន​និមន្ត​មក​ឆ្លាក់​សំ​ណង់​នៅ​វត្ត​ផ្នោរ​កំ​បុត​ ព្រះ​អង្គ​ឃើញ​សុខា​ មាន​ទេព​កោស​ល្យចម្លាក់​ និង​ស្រ​ឡាញ់​ចូល​ចិត្ត​របរ​នេះ​ទៀត​ ព្រះ​អង្គ​ក៏​បាន​ណែ​នាំ​ដោយ​អស់​ពី​ព្រះ​ទ័យ​ និង​បង្រៀន​របរ​ចម្លាក់​ដល់​គាត់​ដោយ​ឥត​គិត​ថ្លៃ​។ “ដំ​បូង​ខ្ញុំ​រៀន​ឆ្លាក់​ពី​កំ​ណាត់​ឈើ​ រួច​ហើយ​ហាត់​ចម្លាក់​សត្វ​តំ​ណាង​ឆ្នាំ​ទាំង​១២។ គ្រា​ដំ​បូង​ពិ​បាក​ណាស់​ ប៉ុន្តែ​ដោយ​សារ​ព្រះ​អង្គ​ណែ​នាំ​ដោយ​អស់​ពី​ព្រះ​ទ័យ​ អស់​រយៈ​ពេល​ប្រ​មា​ណ​៣ឆ្នាំ​ ខ្ញុំ​ចេះ​ស្ទាត់​ជំ​នា​ញរ​បរ​ចម្លាក់​” បង​ថា​ច់សុខា​ បាន​ឱ្យ​ដឹង​ដូច្នេះ​។

បង​ថា​ច់សុខា​ កំ​ពុង​ឆ្លាក់​ក្បូរ​ក្បាច់​រចនា​លើ​ឈើ​ មាន​ទឹក​ដៃ​យ៉ាង​ប៉ិន​ប្រ​សប់​។

តាម​សម្តី​បង​សុខា​ ដើម្បី​ឆ្លាក់​បាន​ផលិត​ផល​មួយ​ស្អាត​ ជាង​ចម្លាក់​មាន​ការ​អំ​ណត់​ព្យា​យាម​ ប៉ិន​ប្រ​សប់​ គំ​និត​ច្នៃ​ប្រ​តិដ្ឋ​ និង​សង្កេត​មើល​។ ផ្តើម​ពី​ឈើ​មួយ​កំ​ណាត់​មិន​ទាន់​ច្នៃ​ ជាង​ត្រូវ​នឹក​ស្មាន​ក្នុង​អា​រម្មណ៍​ទៅ​ជា​រូប​រាង​ផលិត​ផល​ បន្ទាប់​មក​បង្កើត​រូប​រាង​ ដាប់​ ឆ្លាក់​ និង​បង្ហើយ​លក្ខ​ណៈក្បូរ​ក្បាច់​។ ដំ​ណាក់​កាល​នីមួយៗ​ ទាម​ទារ​ភាព​ហ្មត់​ចត់​ ពី​ព្រោះ​ប្រ​សិន​បើ​ជ្រុល​ដៃ​ដាប់​ឬ​ឆ្លាក់​ខុស​នោះ​ អាច​នឹង​ប៉ះ​ពាល់​ដល់​វណ្ណ​កម្ម​ចម្លាក់​ទាំង​មូល​។ បន្ទាប់​ពី​ចេះ​ឆ្លាក់​ស្ទាត់​ជំ​នាញ​ បង​ថា​ច់សុខា​ ចាប់​ផ្តើម​ទទួល​ឆ្លាក់​បន្តិច​បន្តួច​ ពេល​អតិថិ​ជន​មាន​តម្រូវ​ការ​។ ផលិត​ផល​ដំ​បូង​ គឺ​សត្វ​តំ​ណាង​ឆ្នាំ​ទាំង​ ១២។ ពេល​វេលា​កន្លង​ទៅ​ ថ្វី​ដៃ​ក៏​កាន់​តែ​បាន​លើក​កម្ពស់​ឡើង​ដែរ​ គាត់​អាច​ឆ្លាក់​ផលិត​ផល​ជា​ច្រើន​ដែល​មាន​ក្បូរ​ក្បាច់​រចនា​ ក្បាច់​ភ្ញី​វល្លិ៍ល្អិត​ល្អន់​ជាង​មុន​។ មិន​ត្រឹម​តែ​ទទួល​ឆ្លាក់​ផលិត​ផល​តាម​តម្រូវ​ការ​ប៉ុណ្ណោះ​ទេ​ គាត់​នៅ​ទាំង​ចូល​រួម​ជា​មួយ​ព្រះ​តេជ​គុណ​គី​មពិ​សី​ ឆ្លាក់​ក្បូរ​ក្បាច់​រចនា​ ក្បាច់​ភ្ញី​វល្លិ៍លើ​សំ​ណង់​ឈើ​នៅ​តាម​វត្ត​ខ្មែរ​មួយ​ចំ​នួន​ ដូច​ជា​វត្ត​សំ​រោង​ឯក​ វត្ត​ចុង​ព្រៃ​... ក្បូរ​ក្បាច់​ខ្មែរ​បាន​ឆ្លាក់​លើ​ឈើ​ មិន​ត្រឹម​តែ​បង្ក​ភាព​លេច​ធ្លោ​ដល់​សំ​ណង់​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​នាំ​មក​នូវ​តម្លៃ​សោ​ភណ​ភាព​ រួម​ចំ​ណែក​បង្ហាញ​លក្ខ​ណៈពិ​សេស​ដោយ​ឡែក​ក្នុង​ស្ថា​បត្យ​កម្ម​ និង​វប្ប​ធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ​ទៀត​ផង​។

បង​ថា​ច់សុខា​ ក្បែរ​ផលិត​ផល​ឆ្លាក់​ពី​ឈើ​ជិត​សម្រេច​រួច​រាល់​ ត្រៀម​ប្រ​គល់​ឱ្យ​អតិថិ​ជន​។

ចំ​ណុច​ពិ​សេស​ក្នុង​របរ​របស់​បង​ថា​ច់សុខា​ គឺ​គាត់​នៅ​តែ​ឆ្លាក់​ដោយ​ដៃ​និង​ឧប​ករណ៍​ជាង​ឈើ​  ជំ​នួស​ឱ្យ​ការ​ពឹង​ផ្អែក​ទាំង​ស្រុង​លើ​ម៉ាស៊ីន​ទំនើប​។ តាម​ប្រ​សាសន៍​របស់​គាត់​ វិធី​សាស្ត្រ​នីមួយៗ​សុទ្ធ​តែ​មាន​ចំ​ណុច​ខ្លាំង​ដោយ​ឡែក​។ អតិថិ​ជន​មួយ​ចំ​នួន​ចូល​ចិត្ត​ផលិត​ផល​ដែល​ចម្លាក់​ដោយ​ដៃ​ ពី​ព្រោះ​ស្នា​ដៃ​នីមួយៗ​មាន​ស្លាក​ស្នាម​ដោយ​ឡែក​របស់​ជាង​; រី​ឯ​ម៉ាស៊ីន​ទំនើប​ជួយ​កាត់​បន្ថយ​ពេល​វេលា​ឆ្លាក់​ចំ​ពោះ​ផលិត​ផល​ដែល​សម​ស្រប​។ បច្ចុប្បន្ន​ បង​ថា​ច់សុខា​ កំ​ពុង​ឆ្លាក់​នៅ​វត្ត​សំ​ណឹង ទន្ទឹម​នឹង​នោះ​ក៏​ទទួល​ឆ្លាក់​ផលិត​ផល​មួយ​ចំ​នួន​ពេល​អតិថិ​ជន​មាន​តម្រូវ​ការ​ផង​ដែរ​។ ការ​ងារ​នេះ​ទាម​ទារ​ពេល​វេលា​ច្រើន​ និង​ការ​អត់​ធ្មត់​ច្រើន​ ប៉ុន្តែ​ចំ​ពោះ​បង​របរ​នេះ​មិន​ត្រឹម​តែ​ជា​របរ​រក​បាន​ប្រាក់​ចំ​ណូល​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​ចំ​ណង់​ចំ​ណូល​ចិត្ត​បាន​ផ្សារ​ភ្ជាប់​ជា​ច្រើន​ឆ្នាំ​ទៀត​ផង​។

ផ្តើម​ពី​កំ​ណាត់​ឈើ​មិន​ទាន់​ច្នៃ​ ឆ្លង​តាម​ថ្វៃ​ដៃ​របស់​ជាង​ បង្កើត​ជា​ផ្ទាំង​ចម្លាក់​ មាន​ក្បូរ​ក្បាច់​រចនា​រស់​រវើក​។ ចំ​ពោះ​បង​ថា​ច់សុខា​ ការ​រក្សា​របរ​ក៏​ជា​ការ​រួម​ណែក​រក្សា​លក្ខ​ណៈប្រ​ពៃ​ណី​ដ៏​ល្អ​ផង​ដែរ​។ អ្នក​ដែល​មាន​ការ​ប្តូរ​ផ្តា​ច់នឹង​របរ​ដូច​រូប​បង​ កំ​ពុង​រួម​ចំ​ណែក​ធ្វើ​ឱ្យ​សិល្បៈ​ចម្លាក់​ឈើ​ ក្នុង​នោះ​មាន​ក្បូរ​ក្បាច់​រចនា​ដែល​ដិត​ដាម​ដោយ​អត្ត​សញ្ញា​ណ​ខ្មែរ​ បន្ត​បាន​ថែ​រក្សា​និង​មាន​វត្ត​មាន​ក្នុង​ជីវ​ភាព​សព្វ​ថ្ងៃ​នេះ​ដែរ​៕

ទីទុយ​ - វិមាន​

ចែករំលែកអត្ថបទ