20/09/2026 - 09:13

ហ្វឹក​ហាត់​ការងា​រក​សាង​ជីវ​ភាព​វប្ប​ធម៌​មូល​ដ្ឋាន​ឱ្យ​កម្មា​ភិបាល​ដឹក​នាំ​ អ្នក​រដ្ឋ​ការ​ទទួល​បន្ទុក​វិស័យ​វប្ប​ធម៌​ឃុំ​ សង្កាត់​ ១៣០ នាក់​ 

- មន្ទីរ​វប្ប​ធម៌​ កី​ឡា​និង​ទេស​ចរណ៍​ទី​ក្រុង​កឹង​ធើ​ ទើប​ចាត់​តាំង​វគ្គ​ហ្វឹក​ហ្វឺន​ការងា​រក​សាង​ជីវ​ភាព​វប្ប​ធម៌​មូល​ដ្ឋានឱ្យ​កម្មា​ភិបាល​ដឹក​នាំ​ និង​អ្នក​រដ្ឋ​ការ​ដែល​ទទួល​បន្ទុក​វិស័យ​វប្ប​ធម៌​បណ្តា​ឃុំ​ សង្កាត់​ លើ​ភូមិ​ឋាន​ទី​ក្រុង​ ១៣០ នាក់​។

អ្នក​គ្រូ​និង​សិស្សា​នុសិស្ស​សា​លា​បឋម​សិក្សា​និញកេវ​ ក្នុង​ថ្ងៃ​បវេសនកាល​ឆ្នាំ​សិក្សា​ ២០២៦​-២០២៧។​

សិក្ខា​កាម​បាន​ផ្សព្វ​ផ្សាយ​នូវ​ប្រ​ធាន​បទ​គឺ​៖ ទស្សនៈគោល​ការណ៍របស់​បក្ស​និង​រដ្ឋ​អំ​ពី​ការ​អភិវឌ្ឍ​វប្ប​ធម៌​វៀត​ណាម​; ភារ​កិច្ច​និង​ដំណោះ​ស្រាយ​អភិវឌ្ឍ​វប្ប​ធម៌​ទី​ក្រុង​កឹង​ធើ​ ក្នុង​ដំ​ណាក់​កាល​ថ្មី​; កសាងឃុំ​ សង្កាត់​សម្រេច​បទ​ដ្ឋាន​អភិវឌ្ឍ​វប្ប​ធម៌​គ្រប់​ជ្រុង​ជ្រោយ ផ្សារ​ភ្ជាប់​ជា​មួយ​កម្ម​វិធី​ទិស​ដៅ​ជាតិ​ស្តី​ពី​អភិវឌ្ឍ​វប្ប​ធម៌​ ដំ​ណាក់​កាល​២០២៥​- ២០៣០; ណែ​នាំ​ពិ​គ្រោះ​និង​ទទួល​ស្គាល់​នូវ​កិត្តិ​នាម​វប្ប​ធម៌​។

ទន្ទឹម​នឹង​នោះ​ វគ្គ​ហ្វឹក​ហាត់​ក៏​បាន​ផ្តោត​ទៅ​លើ​ខ្លឹម​សារ​ផ្សារ​ភ្ជាប់​ដោយ​ផ្ទាល់​ជា​មួ​យស​កម្ម​ភាព​នៅ​ថ្នាក់​មូល​ដ្ឋាន​ ដូច​ជា​កំ​ណត់​ទិស​ដៅ​ឃោស​នា​ និង​ណែ​នាំ​តុ​បតែង​ប្រ​ព័ន្ធ​ស្ថា​ប័ន​វប្ប​ធម៌​មូល​ដ្ឋាន​; លក្ខ​ឋាន​វប្ប​ធម៌​ក្នុង​ការក​សាង​ជន​បទ​ថ្មី​; អភិវឌ្ឍ​ប្រ​ព័ន្ធ​បណ្ណាល័យ​សា​ធា​រណៈ​; បង្កើត​ចាត់​តាំង​សកម្ម​ភាព​ និង​បំ​ណិន​សកម្ម​ភាព​ក្លឹប​វប្ប​ធម៌​និង​សិល្បៈ​នៅ​មូល​ដ្ឋាន​។

លោក​ឡេមិញ​ត្វឹង​ នា​យក​រង​មន្ទីរ​វប្ប​ធម៌​ កី​ឡា​ទេស​ចរណ៍​ទី​ក្រុង​ ឱ្យ​ដឹង​៖ តាម​រយៈ​វគ្គ​ហ្វឹក​ហ្វឺន​នេះ​ សិក្ខា​កាម​ទាំ​ឡាយ​បាន​បំប៉ន​បន្ថែម​នូវ​ចំ​ណេះ​ដឹង ជំ​នាញ​ផ្សព្វ​ផ្សាយ​រាល់​ខ្លឹម​សារ​ដែល​ពាក់​ព័ន្ធ​ដល់​ការក​សាង​ជីវ​ភាព​វប្ប​ធម៌ កិត្តិ​នាម​វប្ប​ធម៌ និង​ចលនា “ទូ​ទាំង​ប្រ​ជា​ជន​សាមគ្គី​កសាង​ជីវ​ភាព​វប្ប​ធម៌​”; ផ្តើម​ពី​នោះ យក​ទៅ​អនុ​វត្ត​ ឱ្យ​បាន​សម​ស្រប​ទៅ​នឹង​ស្ថាន​ភាព​ជាក់​ស្តែង​នៅ​ភូមិ​ភាគ ស្ថា​ប័ន និង​អង្គ​ភាព​រៀងៗ​ខ្លួន៕                         

ថាញ​តឹម​ - លី​សៀ​

ចែករំលែកអត្ថបទ