19/09/2026 - 09:03

វត្ត​សេ​រី​កណ្ដាល​កន្លែង​អភិ​រក្ស​បេតិក​ភណ្ឌ​ 

វត្ត​សេ​រី​កណ្ដាល​ ស្ថិត​នៅ​សង្កាត់​វិញ​ភឿក ទី​ក្រុង​កឹង​ធើ​ បា​នក​សាង​នៅ​ឆ្នាំ​ ១៦៩៤ គិត​មក​ដល់​ ពេល​នេះ​វត្ត​បា​នក​សាង​ ៣៣២ ឆ្នាំ​ វត្ត​បាន​រក្សា​សំ​ណង់​ស្ថា​បត្យ​កម្ម​ និង​វត្ថុ​បុរាណ​ជា​ច្រើន​មាន​អាយុ​កាល​ជាង​មួយ​សត​វត្សរ៍​។ ទោះ​បី​ឆ្លង​កាត់​ពេល​វេលា​យូរ​អង្វែង​ក៏​ដោយ​ ប៉ុន្តែ​បេតិក​ភណ្ឌ​ទាំង​នេះ​នៅ​តែ​រក្សា​បាន​ភាព​ស្រស់​ស្អាត​ដូច​ដើម​។

​  វត្ត​បាន​រក្សា​ទុក​វត្ថុ​បុរាណ​ជា​ច្រើន​។

ក្នុងចំ​ណោម​សំ​ណង់​ស្ថា​បត្យ​កម្ម​ទាំង​នោះ​ មាន​សម​ណ​កុដិក​សាង​អំ​ពី​ឈើ​ ទោះ​បី​បា​នក​សាង​ ជាង​ ១០០ ឆ្នាំ​ក៏​ដោយ​ ប៉ុន្តែ​សម​ណ​កុដិ​នេះ​នៅ​តែ​មាន​ភាព​រឹង​មាំ​ និង​រក្សា​បាន​ដូច​ដើម​ទាំង​ស្រុង​ ដោយ​សារ​ការ​យក​ចិត្ត​ទុក​ដាក់​ជួស​ជុល​របស់​វត្ត។ ទន្ទឹម​នឹង​នោះ​ វត្ត​ក៏​បាន​រក្សា​ទុក​សាស្រ្តា​ស្លឹក​រឹត​ និង​ទូ​តម្កល់​សាស្រ្តា​ស្លឹក​រឹត​ដែល​មាន​អាយុ​កាល​ប្រ​ហាក់​ប្រហែល​គ្នា។

សំ​ណង់​សំ​ខាន់​មួយ​ទៀត​ គឺ​ព្រះ​វិហា​របា​នក​សាង​នៅ​ឆ្នាំ​ ១៩០៥។ ដោយ​ឆ្លង​កាត់​ជាង​មួយ​សត​វត្សរ៍​ ប៉ុន្តែ​ព្រះ​វិហារ​នេះ​នៅ​តែ​រក្សា​បាន​ទម្រង់​ដើម​ស្ទើរ​តែ​ទាំង​ស្រុង​ គ្រាន់​តែ​ផ្លាស់​ដំ​បូល​ប្រក់​ក្បឿង​មក​ប្រក់​ស័ង្កសី​ប៉ុណ្ណោះ​។ ការ​ជួស​ជុល​សំ​ណង់​បុរាណ​នេះ​ បាន​កាត់​បន្ថយ​នៅ​កម្រិត​ទាប​បំ​ផុត​ ពី​ព្រោះ​ព្រះ​សង្ឃនិង​គណៈ​កម្ម​ការ​វត្ត​យល់​ច្បាស់​ពី​តម្លៃ​របស់​សំ​ណង់​បុរាណ​នេះ​។ ហេ​តុ​នោះ​ រចនា​សម្ព័ន្ធ​សំ​ណង់​ដទៃ​ទៀត​ ដូច​ជា​សសរ ពិ​ដាន ហោ​ជាង គ្រោង​ដំ​បូល ទ្វារ និង​បង្អួច​ បាន​រក្សា​ទុក​ដដែល​និង​ធ្វើ​អំ​ពី​ឈើ​ទាំង​ស្រុង​។ ខាង​ក្នុង​ព្រះ​វិហារ ក្រៅ​ពី​ផ្ទាំង​គំនូរ​ពុទ្ធប្រ​វត្តិ​នៅ​លើ​ជញ្ជាំង​សសរ​ឈើ​នីមួយៗ​បាន​លាប​ពណ៌​ខ្មៅ​ និង​គូរ​ក្បូរ​ក្បាច់​លម្អ​ដោយ​ទឹក​មាស​។ នេះ​ គឺ​ជា​សិល្បៈ​តុ​បតែង​ដ៏​ពេញ​និយម​និង​មាន​តាំង​ពី​យូរ​យារ​ណាស់​មក​ហើយ​នៅ​តាម​ព្រះ​វិហារ​បុរាណ​។ ទន្ទឹម​នឹង​នោះ​ វត្ត​ក៏​រក្សា​ទុក​វត្ថុ​បុរាណ​ជា​ច្រើន​ បានដាក់​តាំង​ក្នុង​ទូ​កញ្ចក់​។ ក្រៅ​ពី​នោះ​ នៅ​ក្នុង​វត្ត​នេះ​មាន​ទូក​គែ​ហ៊ៅ​ ២ គ្រឿង​ ក៏​មាន​អាយុ​កាល​ជាង​ ១០០ឆ្នាំ​ វត្ត​បាន​ថែ​រក្សា​និង​មាន​សភាព​នៅ​ល្អ​ណាស់​។

លោក​ដាវ​ជា​ អនុ​ប្រ​ធាន​គណៈ​កម្ម​ការ​វត្ត​សេ​រី​កណ្ដាល​ សង្កាត់​វិញ​ភឿក ឱ្យ​ដឹង​៖ “វត្ថុ​បុរាណ​ទាំង​អស់​បាន​ដូន​តា​បន្សល់​ទុក​មក​រហូត​ដល់​សព្វ​ថ្ងៃ​ យើងខ្ញុំ​ជំ​នាន់​ក្រោយ​ក៏​អភិ​រក្ស​ឱ្យ​បាន​ល្អ​ ដើម្បី​ឱ្យ​កូន​ចៅជំ​នាន់​ក្រោយ​បាន​ស្គាល់​។ ការ​រក្សា​ទុក​បេតិក​ភណ្ឌទាំង​នេះ​ រួម​ចំ​ណែក​អភិ​រក្ស​បេតិក​ភណ្ឌ​វប្ប​ធម៌​ និងអត្ត​សញ្ញា​ណ​ជាតិ​”។

អាច​សង្កេត​ឃើញ​ សំ​ណង់​ស្ថា​បត្យ​កម្ម​និង​វត្ថុបុរាណ​ទាំង​អស់​ បាន​វត្ត​ថែ​រក្សា​យ៉ាង​ហ្មត់​ចត់។ បេតិក​ភណ្ឌ​ទាំង​អស់​នោះ​គឺ​ជា​ទ្រព្យ​សម្បត្តិ​ដ៏​មានតម្លៃ​មិន​អាច​កាត់​ថ្លៃ​បានរក្សា​ទុក​ដើម្បី​ជំ​នាន់​ក្រោយ​ បាន​ដឹង​និង​ព្រួត​ដៃ​គ្នា​ថែ​រក្សា​។

ព្រះ​តេជ​ព្រះ​គុណ​ ថា​ច់ហុង​ ព្រះ​ចៅ​អធិការ​វត្ត​សេ​រី​កណ្ដាល​ សង្កាត់​វិញ​ភឿក មាន​ថេរ​ដីកា​៖ វត្ថុបុរាណ​ដែល​បាន​រក្សា​ទុក​ក្នុង​វត្ត​សព្វ​ថ្ងៃ​នេះ​ គឺ​ដោយសា​រកា​រខិត​ខំ​ប្រឹង​ប្រែង​ការ​ពារ​ និង​ថែ​រក្សា​របស់​ព្រះ​ចៅ​អធិការ​ គណៈ​កម្ម​ការ​វត្ត​ និង​ពុទ្ធ​បរិស័ទ​ចំណុះ​ជើង​វត្ត​គ្រប់​ជំ​នាន់​។ ទន្ទឹម​នឹង​ការ​រក្សា​លក្ខ​ណៈបុរាណ​ បច្ចុប្បន្ន​ វត្ត​សេ​រី​កណ្ដាល​ក៏​យក​ចិត្ត​ទុក​ដាក់ក្នុង​ការ​តែង​លម្អ​ទេ​សភាព​ឱ្យ​កាន់​តែ​ស្អាត​ឡើង​ ដោយស្មារតី​កសាង​សំ​ណង់​ថ្មី​ផង​ និង​អភិ​រក្ស​បេតិក​ភណ្ឌបុរាណ​ផង​៕                           

វឌ្ឍា - វិមាន

ចែករំលែកអត្ថបទ