គណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ទើបចេញផែនការលេខ ៣៩១/KH-UBND ផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេចចិត្តលេខ ៨៨/NQ-CP ចុះនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ ស្តីពីជំរុញការអភិវឌ្ឍទីផ្សារក្នុងប្រទេស ជំរុញការប្រើប្រាស់ ជំរុញចលនា” ប្រជាជនវៀតណាមអាទិភាព ប្រើប្រាស់ទំនិញវៀតណាម” លើភូមិឋានទីក្រុងកឹងធើ។
ផែនការនេះ សំដៅផ្សព្វផ្សាយព្រមៗគ្នា មានប្រសិទ្ធភាពនូវរាល់ភារកិច្ចនិងដំណោះស្រាយតាមសេចក្តីសម្រេចចិត្តលេខ ៨៨/NQ-CP របស់រដ្ឋាភិបាល តាមរយៈនោះ ជំរុញការអភិវឌ្ឍទីផ្សារក្នុងប្រទេស ជំរុញការប្រើប្រាស់ បង្កើនកម្លាំងទិញរបស់ប្រជាជននិងអាជីវកម្ម រួមចំណែកជំរុញកំណើនសេដ្ឋកិច្ចរបស់ទីក្រុង។ ទន្ទឹមនឹងនោះ ជំរុញការអនុវត្តចលនា “ប្រជាជនវៀតណាមអាទិភាពប្រើប្រាស់ទំនិញវៀតណាម” លើកកម្ពស់ស្មារតីយល់ដឹង និងការទទួលខុសត្រូវពីគ្រប់ថ្នាក់ គ្រប់ផ្នែក អាជីវកម្មនិងប្រជាជនក្នុងការអាទិភាពប្រើប្រាស់ទំនិញដែលផលិតក្នុងប្រទេស។
ដើម្បីសម្រេចទិសដៅដាក់ចេញផែនការនូវភារកិច្ច និងដំណោះស្រាយមួយចំនួន មានដូច៖ ចាត់តាំងសកម្មភាពជំរុញដំណើរការពាណិជ្ជកម្ម តភ្ជាប់ការផ្គត់ផ្គង់និងតម្រូវការ ពង្រឹងការតភ្ជាប់ប្រើប្រាស់ផលិតផល OCOP ផលិតផលពិសេសក្នុងភូមិភាគផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍ វប្បធម៌លើកកម្ពស់គុណភាពផលិតផល ផ្លាស់ថ្មីច្នៃប្រតិដ្ឋនិងអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា អភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្ម អភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិកនិងផ្លាស់ប្តូរឌីជីថល ផ្តល់ព័ត៌មាន ដើម្បីជួយអាជីវកម្ម អង្គការ និងបុគ្គល បានបង្ខិតជិតប្រភពទុនឥណទានដើម្បីបម្រើការផលិត ការធ្វើអាជីវកម្មនិងការប្រើប្រាស់…៕
មីថាញ-មុនី