25/08/2026 - 10:42

តាម​រយៈ​កម្ម​វិធី​បាន​ជួយ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ 

ទី​ក្រុង​កឹង​ធើ​ មាន​ជន​ជាតិ​ភាគ​តិច​ ១៥,៣៤% ក្នុង​នោះ​ ជន​រួម​ជាតិ​ខ្មែរ​មាន​ប្រ​មា​ណ​ ១២,៧៧%។ រយៈ​ពេល​កន្លង​ ទី​ក្រុង​បាន​ផ្សព្វ​ផ្សាយ​អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព​នូវ​គោ​លន​យោ​បាយ​និង​កម្ម​វិធី​ទិស​ដៅជាតិ​ជា​ច្រើន​ តាម​រយៈ​នោះ​ ជន​រួម​ជាតិ​ខ្មែរ​ទទួល​បាន​ការ​ជំ​នួយពី​លំ​នៅ​ឋាន​ ដី​ធ្លី​ ការ​ផ្លាស់​ប្តូរ​មុខរបរ​ ជំនួយ​ការ​ផលិត​...រួម​ចំ​ណែក​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ និង​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​។

បង​ស្រី​ស៊ើង​ធី​ឡេន នៅ​អនុ​សង្កាត់​វត្ត​ពេជ្រ​ សង្កាត់​វិញ​ភឿក បាន​បុល​ទុន​ពី​ធនាគារ​គោ​លន​យោ​បាយ​សង្គម​ដើចិញ្ចឹម​ជ្រូក​។

ជនរួម​ជាតិ​ខ្មែរ​ គឺ​ជា​ផ្នែក​មួយ​ដែល​មិន​អាច​កាត់​ផ្តា​ច់បាន​នៃ​ផែន​មហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ​ ដោយ​បាន​រួម​ចំ​ណែក​យ៉ាង​ធំ​ធេង​ដល់​ការ​អភិវឌ្ឍ​រួម​របស់​ទី​ក្រុង​។ ថ្វី​ដ្បិត​តែ​ដូច្នោះ​ ដោយ​សារ​ចំ​ណុច​ចាប់​ផ្តើម​ទាប​ កង្វះ​ខាត​ដី​ផលិត​ និង​ប្រ​ភព​ដើម​ទុន​មាន​កម្រិត​អត្រា​គ្រួ​សារ​ក្រី​ក្រ ​និង​គ្រួ​សារ​ក្បែរ​ក្រ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​នៅ​តែ​មាន​កម្រិត​ខ្ពស់​។ ដើម្បី​ជួយ​ប្រ​ជា​ជន​ឱ្យ​ឈាន​ឡើង​រួច​ផុត​ពី​ភាព​ក្រី​ក្រ​ប្រ​កប​ដោយ​ចីរ​ភាព​ ទី​ក្រុង​បាន​អនុ​វត្ត​សេច​ក្តី​សម្រេច​លេខ​ ១៩៤៥​/QĐ-​TTg ចុះ​ថ្ងៃ​ទី​ ១៨ ខែ​​វិច្ឆិកា ឆ្នាំ​​២០២១ របស់​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិ​បាល​ ស្តី​ពី​ការ​បង្កើត​គណៈ​ចង្អុល​ការ​មជ្ឈិម​នៃ​បណ្តា​កម្ម​វិធី​ទិស​ដៅ​ជាតិ​សម្រាប់​ដំ​ណាក់​កាល​ ២០២១​-២០​២​៥ បង្ក​បាន​ការ​ឯក​ភាព​ខ្ពស់​ក្នុង​សង្គម ​និង​រួម​ចំ​ណែក​ជំ​រុញ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-​សង្គម​ កាត់​បន្ថយ​ភាព​ក្រី​ក្រ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ​។

ប៉ុន្មាន​ឆ្នាំ​ជិត​ៗនេះ​ ទី​ក្រុង​តែង​តែ​យក​ចិត្ត​ទុក​ដាក់​ចង្អុល​ការ​ វិនិយោគ​និង​ជំនួយ​យ៉ាង​ច្រើន​តាម​រយៈ​កម្ម​វិធី​ទិស​ដៅ​ជាតិ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ កម្ម​វិធី​ជំនួយ​ការ​អភិវឌ្ឍ​ន៍​សេដ្ឋ​កិច្ច​-សង្គម​នៅ​តំ​ បន់​ជន​ជាតិ​ភាគ​តិច​...​ អា​ស្រ័យ​ហេ​តុ​នេះ​ ទើប​ជីវ​ភាព​រស់​នៅ​ទាំង​ផ្នែក​សម្ភារៈ​ និង​ស្មារ​តី​របស់​ប្រជា​ជន​មាន​ការ​រីក​ចម្រើន​ឥត​ឈប់​ឈរ​។ បង​ហ្វិញរឿ​ន នៅ​ភូមិ​តា​អង់​ ឃុំ​មី​ហឿង ជា​គ្រួ​សារ​ដែល​មាន​ដី​ផលិត​​តិច​តួច​ ដូច្នេះ​ជីវ​ភាព​តែង​ជួប​ការ​លំ​បាក​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។ ប្រាក់​ចំ​ណូល​តិច​តួច​ ពី​ការ​ស៊ី​ឈ្នួល​របស់​ប្តី​ប្រ​ពន្ធ​បង​ បាន​ត្រឹម​ផ្គត់​ផ្គង់​ជីវ​ភាព​គ្រួ​សារ​ប៉ុណ្ណោះ​ ដូច្នេះ​គ្មាន​សេស​សល់​ប្រាក់​សម្រាប់​សង់​ផ្ទះ​ ឬ​ផ្តើម​ធ្វើ​អា​ជីវ​កម្ម​អ្វី​ឡើយ​ ដូច្នេះ​ នៅ​​ពេល​បាន​រដ្ឋ​និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ពិ​និត្យ​សង់​ផ្ទះ​ឱ្យ​មួយ​ខ្នង​ ព្រម​ទាំង​ជំនួយ​គោ​មួយ​គូ​ពី​កម្ម​វិធី​ជំនួយ​ការ​អភិវឌ្ឍ​ន៍សេដ្ឋ​កិច្ច​-សង្គម ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ បង​មាន​ក្តី​រំភើប​រីក​រាយ​ “ប្តី​ប្រ​ពន្ធ​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ ព្រោះ​ឥ​ឡូវ​នេះ​មាន​លំ​នៅ​​ឋាន​ស្ថិរ​ភាព​ហើយ​។ ពេល​ខាង​មុខ​ ប្តី​ប្រ​ពន្ធ​ខ្ញុំ​នឹង​ខិត​ខំ​ប្រឹង​ប្រែង​ពល​កម្ម​ផលិត​បន្ត​ទៀត​ មា​មីង​ហៅ​ធ្វើ​អី​ក៏​ធ្វើ​ហ្នឹង​ដើម្បី​មាន​ប្រាក់​ចំ​ណូល​ ក្រៅ​ពី​នេះ​ ឆ្លៀត​ពេល​ចិញ្ចឹម​គោ​ដើម្បី​ឱ្យ​កើត​កើន​ចម្រើន​ឡើង​” បង​ហ្វិញ​រឿ​ន​ បាន​ចែក​រំលែក​ដូច្នេះ​។

ដោយ​ការ​ជំនួយ​យ៉ាង​ច្រើន​ពី​កម្ម​វិធី​ទិស​ដៅ​ជាតិ​ សម្រាប់​តំ​បន់​ជន​ជាតិ​ភាគ​តិច​ បាន​និង​កំ​ពុង​រួម​ចំ​ណែក​បង្ក​សម្ទុះ​លើក​កម្ពស់​ជីវ​ភាព​រស់​នៅ​របស់​ប្រ​ជា​ជន ​នៅ​ភូមិ​ភាគ​ និង​ជា​បុព្វ​បទ​សម្រាប់​ទី​ក្រុង​អភិវឌ្ឍ​ន៍កាន់​តែ​លឿន​និង​ខ្លាំង​ក្លា​នា​ពេល​ខាង​មុខ​។

តាម​ប្រ​សាសន៍​ លោក ​ង្វៀង​វ៉ាំង​ខើយ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​ បាន​ឱ្យ​ដឹង​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​ន៍សេដ្ឋ​កិច្ច​-សង្គម ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ ដំ​ណាក់​កាល​ ២០២១​-២០៣០ នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​ បាន​ផ្សព្វ​ផ្សាយ​​អនុ​វត្ត​ព្រម​ៗគ្នា​ សម​ស្រប​នឹង​លក្ខ​ណៈ​ជាក់​ស្តែង​របស់​ភូមិ​ភាគ​ ធា​នា​នូវ​ការ​​ឯក​ភាព​ក្នុង​ការ​អនុ​វត្ត​និង​នាំ​មក​នូវ​ផល​ប្រ​យោជន៍​វិជ្ជមាន​ក្នុង​សហ​គម​ន៍។ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​ បង្កើន​ការ​ត្រួត​ពិ​និត្យ​ តាម​ដាន​និង​ណែ​នាំ​ដល់​ភូមិ​ភាគ​នា​នា​ ផ្សព្វ​ផ្សាយ​អនុ​វត្ត​សម្រេច​គម្រោង​ចំ​ណុះ​កម្ម​វិធី​ទិស​ដៅ​ជាតិ​សម្រាប់​តំ​បន់​ជន​ជាតិ​ភាគ​តិច​ ពិ​សេស​គឺ​ភារ​កិច្ច​ អនុ​វត្ត​គម្រោង​នៅ​តាម​ភូមិ​ភាគ​ក្នុ​ងឆ្នាំ​២០២៦។

ផ្តើម​ពី​ប្រ​ភព​ទុន​នៃ​កម្ម​វិធី​នា​នា​ ការ​ខិត​ខំ​ប្រឹង​ប្រែង​នៃ​ទូ​ទាំង​ប្រ​ព័ន្ធ​នយោ​បាយ​និង​ការ​ចូល​រួម​យ៉ាង​សកម្ម​របស់​ប្រ​ជា​ជន​ មក​ដល់​ពេល​នេះ​ តំ​បន់​ជន​ជាតិ​ភាគ​តិច​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​ មាន​ការ​ផ្លាស់​ថ្មី​យ៉ាង​ច្បាស់​។ ផ្ទះ​ដែល​ទ្រុឌ​ទ្រោម​ពី​មុន​ៗ ត្រូវ​បាន​ជំ​នួស​ដោយ​ផ្ទះ​ថ្ម​រឹង​មាំ​ ផ្លូវ​គមនាគមន៍​ជន​បទ​បាន​ចាក់​បេតុង​ មា​មីង​ក៏​បាន​ជំនួយ​ទុន​ដើម្បី​ពង្រីក​សេដ្ឋ​កិច្ច​គ្រួ​សារ​ ជា​ជំ​ហាន​ៗឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​៕

  ដា​លី​ន

ចែករំលែកអត្ថបទ