មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

26/08/2026 - 16:29

បក្ខ​ជន​ខ្មែរ​អស់​ពី​ចិត្ត​ដើម្បី​ភូមិ​ស្រុក​ 

រយៈ​កាល​ជាង​២០ឆ្នាំ​ កាន់​តំ​ណែង​ជា​លេខា​សាខា​បក្ស​ភូមិ​ក្វាន់​តាង​ ឃុំ​ឡុង​ភូ​ ទី​ក្រុង​កឹង​ធើ​ លោក​ស៊ើង​វ៉ៀង តែង​បាន​មា​មីង​ខ្មែរ​ទំនុក​ចិត្ត​ ដោយ​សារ​ការ​អស់​ពី​ចិត្ត​ ការ​ទទួល​ខុស​ត្រូវ​និង​ស្មារតី​គំ​រូ​។ បច្ចុប្បន្ន​ ទោះ​បី​សម្រាក​ការ​ងារ​ក៏​ដោយ​ ប៉ុន្តែ​គាត់​នៅ​តែ​បាន​មា​មីង​ទំនុក​ចិត្ត​ជ្រើស​ធ្វើ​ជា​អ្នក​មាន​ប្រិយ​ភាព​ក្នុង​ភូមិ​ស្រុក​ ខ្នះ​ខ្នែង​ចូល​រួម​សម្រុះ​សម្រួល​នៅ​មូល​ដ្ឋាន​ ចលនា​ប្រ​ជា​ជន​សាមគ្គី​ អភិវឌ្ឍ​សេដ្ឋ​កិច្ច​ ព្រួត​ដៃ​កសាង​ភូមិ​ស្រុក​។

ទោះ​បី​ចូល​និវត្តន៍​ លោក​ស៊ើង​វ៉ៀង នៅ​តែ​ខ្នះ​ខ្នែង​គិត​គូរ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​។

ផ្សារ​ភ្ជាប់​នឹង​ការ​ងារ​នៅ​មូល​ដ្ឋាន​ជា​ច្រើន​ឆ្នាំ​ លោក​ស៊ើង​វ៉ៀង តែង​យល់​ច្បាស់​ពី​មតិ​គោល​បំ​ណង​និង​ការ​រស់​នៅ​របស់​មា​មីង​ខ្មែរ​។ កាល​នៅ​ធ្វើ​ជា​លេខា​សាខា​បក្ស​ភូមិ​ គាត់​តែង​ផ្សព្វ​ផ្សាយ​ ចលនា​ប្រ​ជា​ជន​អនុ​វត្ត​ល្អ​តាម​គោល​ការណ៍​របស់​បក្ស​ គោ​លន​យោ​បាល​និង​ច្បាប់​របស់​រដ្ឋ​ សាមគ្គី​ជួយ​គ្នា​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ កសាង​ជីវ​ភាព​វប្ប​ធម៌​និង​រួម​កម្លាំង​កសាង​ជន​បទ​ថ្មី​។ ចំ​ពោះ​គាត់​ ចង់​ចលនា​មា​មីង​ ដូច្នេះ​ ដំ​បូង​បង្អស់​កម្មា​ភិបាល​ បក្ខ​ជន​ត្រូវ​ធ្វើ​ជា​គំ​រូ​។ ហេ​តុ​នេះ​ គាត់​តែង​ឈាន​មុខ​នៅ​រាល់​ចលនា​ ផ្នែក​ការ​ងារ​នៅ​ភូមិ​ភាគ​។ ពេល​ភូមិ​កសាង​អា​គារ​វប្ប​ធម៌​ គាត់​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ដី​១កុង​ ដើម្បី​អនុ​វត្ត​ការ​សាង​សង់​។ លោក​ស៊ើង​វ៉ៀង ចែក​រំលែក​៖ "យើង​ជា​បក្ខ​ជន​ និង​ជា​លេខា​សាខា​បក្ស​ភូមិ​ ដូច្នេះ​ ត្រូវ​ធ្វើ​ជា​គំ​រូ​។ ចង់​ចលនា​មា​មីង​ធ្វើ​អ្វី​ម្យ៉ាង​ ខ្លួន​យើង​ត្រូវ​ធ្វើ​មុន​ មា​មីង​ឃើញ​ទើប​ធ្វើ​តាម​។ ខ្ញុំ​សង្ឃឹម​ថា​ការ​ងារ​ដែល​ខ្ញុំ​ធ្វើ​នឹង​រួម​ចំ​ណែក​ដើម្បី​មា​មីង​សាមគ្គី​ កសាង​ភូមិ​ស្រុក​កាន់​តែ​រីក​ចម្រើន​"។

ផ្តើម​ពី​គំ​រូ​របស់​គាត់​ ប្រ​ជា​ជន​ក្នុង​ភូមិ​ចូល​រួម​គាំ​ទ្រ​ការ​ចលនា​យ៉ាង​សកម្ម​ រួម​ចំ​ណែក​កសាង​ស្ពាន​ ផ្លូវ​ជន​បទ​ចូល​ទៅ​កាន់​មណ្ឌល​ប្រ​ជា​ជន​តាំង​ទី​លំ​នៅ​ក្នុង​ភូមិ​ ជួយ​គ្នា​អភិវឌ្ឍ​ការ​ផលិត​ ជា​ជំ​ហាន​ៗលើក​កម្ពស់​ជីវ​ភាព​ រួម​ចំ​ណែក​កសាង​ភូមិ​ក្វាន់​តាង​កាន់​តែ​រីក​ចម្រើន​។ អ្នក​មីង​ស៊ើង​ធី​ជិញ ប្រ​ជា​ជន​នៅ​ភូមិ​ក្វាន់​តាង​ ឱ្យ​ដឹង​៖ "លោក​ស៊ើង​វ៉ៀងជា​កម្មា​ភិបាល​រស់​នៅ​ជិត​ដិត​នឹង​ប្រ​ជា​ជន​ តែង​យក​ចិត្ត​ទុក​ដាក់​ ជួយ​មា​មីង​ក្រី​ក្រ​និង​គិត​គូ​រក​សាង​ភូមិ​ស្រុក​។ អា​ស្រ័យ​បាន​គាត់​ចលនា​មា​មីង​រួម​វិភាគ​ទាន​ប្រាក់​ សម្ភារៈ​សំ​ណង់​ កម្លាំង​ពល​កម្ម​។ល។ ដើម្បី​កសាង​ស្ពាន​ ផ្លូវ​ចូល​ទៅ​កាន់​មណ្ឌល​ប្រ​ជា​ជន​តាំង​ទី​លំ​នៅ​ ទើប​ភូមិ​ស្រុក​ឥ​ឡូវ​ស្អាត​បាត​ រថ​យន្ត​បើក​ដល់​ផ្ទះ​។ ពិ​សេស​ គាត់​បាន​បរិច្ចាគ​ដី​ជូន​រដ្ឋ​សង់​អា​គារ​វប្ប​ធម៌​ មា​មីង​មាន​កន្លែង​ប្រ​ជុំ​ជីវ​កិច្ច​និង​ចាត់​តាំង​ពិ​ធី​បុណ្យ​ទាន​ផ្សេង​ៗ ដូច្នេះ​ មា​មីង​ជឿ​ទុក​ចិត្ត​ ស្រ​ឡាញ់​រាប់​អាន​។ ចំ​ណែក​គ្រួ​សារ​ខ្ញុំ​ អា​ស្រ័យ​បាន​លោក​ស៊ើង​វ៉ៀង ជួយ​ស្នើ​រដ្ឋ​សង់​ផ្ទះ​ឥដ្ឋ​រឹង​មាំ​ ខ្ញុំ​អរ​គុណ​គាត់​ខ្លាំង​ណាស់​"។

អា​គារ​វប្ប​ធម៌​ អា​ស្រ័យ​លោក​ស៊ើង​វ៉ៀងបរិច្ចាគ​ដី​កសាង​។

បច្ចុប្បន្ន​ ទោះ​បី​បាន​សម្រាក​ពី​ការ​ងារ​ ប៉ុន្តែ​លោក​ស៊ើង​វ៉ៀងនៅ​តែ​ពង្រីក​តួ​នា​ទី​អ្នក​មាន​ប្រិយ​ភាព​ក្នុង​សហ​គម​ន៍ជន​រួម​ជាតិ​ខ្មែរ​។ គាត់​បាន​កម្មា​ភិបាល​ភូមិ​ អញ្ជើញ​ចូល​រួម​ក្រុម​សម្រុះ​សម្រួល​នៅ​មូល​ដ្ឋាន​ រួម​ចំ​ណែក​ដោះ​ស្រាយ​បញ្ហា​វិវាទ​ ជាប់​ពាក់​ពិន​ជា​ច្រើន​ករ​ណី​ក្នុង​ប្រ​ជា​ជន​។ ដោយ​ភាព​ស្មោះ​ត្រង់​ អត់​ធ្មត់​ស្តាប់​និង​ព្យា​យាម​វែក​ញែក​សម​ហេ​តុ​ផល​ ជួយ​ឱ្យ​ភា​គី​សង​ខាង​យល់​យោគ​គ្នា​ រក្សា​មនោ​សញ្ចេតនា​ភូមិ​ផង​របង​ជា​មួយ​។ លោ​កថា​ច់ទ្រុង​យុង​ អនុ​លេខា​បក្ស​ និង​ជា​ប្រ​ធាន​គណៈ​ការ​ងារ​រណ​សិរ្ស​ភូមិ​ក្វាន់​តាង​ បញ្ជាក់​៖ "ទោះ​បី​សម្រាក​ពី​ការ​ងារ​ ប៉ុន្តែ​លោក​ស៊ើង​វ៉ៀងនៅ​តែ​មាន​ប្រិយ​ភាព​ក្នុង​ភូមិ​ស្រុក​។ គាត់​ជា​គំ​រូ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ ចូល​រួម​បណ្តា​ចលនា​ដោយ​អស់​ពី​ចិត្ត​។ ពេល​ភូមិ​ត្រូវ​ការ​ចលនា​ឬ​សម្រុះ​សម្រួល​រឿង​រ៉ាវ​មាន​វត្ត​មាន​របស់​គាត់​ចូល​រួម​ មា​មីង​គាំ​ទ្រ​ជា​និច្ច​។ ការ​ដែល​គាត់​បរិច្ចាគ​ដី​១កុង​សង់​អា​គារ​វប្ប​ធម៌​ គឺ​ជា​ការ​រួម​ចំ​ណែក​ជាក់​ស្តែង​ បង្ហាញ​ពី​ស្មារតី​គំ​រូ​របស់​បក្ខ​ជន​"។

មិន​ត្រឹម​តែ​ខ្នះ​ខ្នែង​ចំ​ពោះ​ការ​ងារ​រួម​ប៉ុណ្ណោះ​ទេ​ លោក​ស៊ើង​វ៉ៀងនៅ​ទាំង​គិត​គូរ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​ ក្លាយ​ជា​គ្រួ​សារ​មាន​ជីវ​ភាព​ធូរ​ធារ​នៅ​ភូមិ​ភាគ​។ សម្រាប់​គាត់​ ធ្វើ​សេដ្ឋ​កិច្ច​លំ​នឹង​ក៏​ជា​របៀប​បង្ក​បង្កើត​ជីវ​ភាព​និង​ធ្វើ​ជា​គំ​រូ​ ដើម្បី​មា​មីង​មិន​រា​រែក​ឈាន​ឡើង​។ ទោះ​បី​លែង​កាន់​តំ​ណែង​លេខា​សាខា​បក្ស​ភូមិ​ ប៉ុន្តែ​លោក​ស៊ើង​វ៉ៀងនៅ​តែ​បន្ត​រួម​កម្លាំង​យ៉ាង​ស្ងៀម​ស្ងាត់​សម្រាប់​ភូមិ​ស្រុក​។ ដោយ​ភាព​ជិត​ស្និទ្ធ​ ជា​គំ​រូ​និង​មាន​ការ​ទទួល​ខុស​ត្រូវ​ គាត់​បន្ត​ពង្រីក​តួ​នា​ទី​បក្ខ​ជន​ អ្នក​មាន​ប្រិយ​ភាព​ រួម​ចំ​ណែក​ពង្រឹង​ផែន​មហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ​ ចលនា​ជន​រួម​ជាតិ​ខ្មែរ​ព្រួត​ដៃ​កសាង​ភូមិ​ស្រុក​ក្វាន់​តាង​កាន់​តែ​រីក​ចម្រើន​និង​ស្រស់​បំព្រង​៕

យ្វី​អាញ​-មុនី​

ចែករំលែកអត្ថបទ