មុននេះ ៧៧ ឆ្នាំ ថ្ងៃទី១៩ ខែសីហា ឆ្នាំ ១៩៤៥ បានកត់ត្រាក្នុងប្រវត្តិសាស្រ្តយ៉ាងត្រចះត្រចង់របស់ប្រជាជាតិវៀតណាម ដោយសម្គាល់ថានេះជាព្រឹត្តិការណ៍មួយដ៏រុងរឿង-បដិវត្តន៍ខែសីហាបានជោគជ័យ រដ្ឋាភិបាលប្រជាធិបតេយ្យនៃវណ្ណៈកម្មករនិងកសិករដំបូងគេនៅអាស៊ីអាគ្នេយ៍ ត្រូវបានបង្កើត បើកទំព័រយុគសម័យថ្មី គឺយុគសម័យឯករាជ្យជនជាតិ ផ្សារភ្ជាប់នឹងលទ្ធិសង្គមនិយម។
ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ នៅទីលានបាឌិញ (ហាណូយ) លោកប្រធានហូជីមិញ អានសេចក្ដីប្រកាសឯករាជ្យយ៉ាងមហោឡារិក បង្កើតប្រទេសសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម។ រូបថត៖ ឯកសារ/TTXVN
ដើមខែសីហា ឆ្នាំ ១៩៤៥ ឱកាសបដិវត្តន៍បានកើតឡើង មានលក្ខណសម្បត្តិគ្រប់គ្រាន់សម្រាប់ធ្វើកុបកម្មទូទៅ។ នៅថ្ងៃទី ១១ ខែសីហា ជប៉ុនចុះចាញ់កងទ័ពសម្ព័ន្ធមិត្ត។ ភ្លាមៗនោះ សន្និបាតទូទាំងប្រទេសនៃបក្សកុម្មុយនិស្តវៀតណាម បានប្រជុំរួចសន្និដ្ឋានថា នេះជា “ឱកាសល្អសម្រាប់យើងដណ្ដើមឯករាជ្យ”។ ល្ងាចថ្ងៃទី ១៣ ខែសីហា បទបញ្ជាកងទ័ពលេខ ១ បានចេញសេចក្ដីអំពាវនាវប្រជាជនទូទាំងប្រទេស “សត្រូវរបស់យើងបានដួលរលំ។ ឱកាសធ្វើកុបកម្មបានមកដល់។ ឱកាសមានតែមួយសម្រាប់កងទ័ពប្រជាជនវៀតណាម ក្រោកឡើងដណ្ដើមឯករាជ្យប្រទេសជាតិ”។
នៅថ្ងៃទី ១៦ ខែសីហា មហាសន្និបាតជាតិបានធ្វើឡើងនៅតឹងត្រាវ (ខេត្តត្វៀងក្វាង) ដោយមានអ្នកតំណាងជាង ៦០ រូប តំណាងឲ្យប្រជាជនវៀតណាមជាង ២០ លាននាក់ ឯកភាពលើគោលការណ៍ធ្វើកុបកម្មទូទៅ កំណត់គោលនយោបាយកិច្ចការក្នុងប្រទេសនិងកិច្ចការបរទេស ទង់ជាតិ ភ្លេងជាតិ បង្កើតរដ្ឋាភិបាលបដិវត្តន៍បណ្ដោះអាសន្ន ដឹកនាំដោយលោកប្រធានហូជីមិញ។ លោកប្រធានហូជីមិញ បានអំពាវនាវជនរួមជាតិទូទាំងប្រទេស “ពេលវេលាសម្រេចជោគវាសនារបស់ជនជាតិ យើងបានមកដល់។ ជនរួមជាតិយើងទូទាំងប្រទេស ចូរក្រោកឈរឡើង យកកម្លាំងខ្លួនយើងដើម្បីរំដោះខ្លួនយើង”។
នៅហាណូយ នាព្រឹកព្រលឹមថ្ងៃទី ១៩ ខែសីហា តាមដងវិថីពោរពេញទៅដោយទង់ក្រហមផ្កាយលឿង។ ចំណែកនៅតាមរោងចក្រ រោងជាង ផ្សារ សាលារៀន ត្រូវបានបិទទ្វារ។ មានប្រជាជនទាំងក្នុងនិងក្រៅក្រុងជាង ២០០.០០០ នាក់ បានប្រមូលផ្តុំគ្នានៅមុខទីលានរោងមហោស្រព ដើម្បីចូលរួមពិធីមិទ្ទិញគាំទ្របដិវត្តន៍។
ក្រោមការដឹកនាំរបស់គណៈកម្មាធិការបក្ស ភូមិភាគខាងជើង ការធ្វើមិទ្ទិញបានប្រែក្លាយទៅជាបាតុកម្មប្រដាប់អាវុធយ៉ាងឆាប់រហ័ស ដោយដណ្ដើមយកទីតាំងសំខាន់ៗរបស់ហាណូយ ដូចជា អគាររាជទូត សាលារដ្ឋបាល ក្រុង ប៉ុស្តិ៍ប៉ូលិស បន្ទាយរក្សាសន្តិសុខយោធា ។ល។ ខណៈពេលហាណូយធ្វើកុបកម្មបានជោគជ័យ មជ្ឈិមបក្សពិនិត្យឃើញថា នេះជាការច្នៃប្រតិដ្ឋម្យ៉ាងរបស់គណៈកម្មាធិការបក្សភូមិភាគខាងជើង គប្បីបញ្ជាឱ្យភូមិភាគណាដែលមានឱកាស គឺផ្ដើមធ្វើកុបកម្មដូចជាវិធីធ្វើនៅហាណូយនេះដែរ។
នៅក្រុងហ្វេ ថ្ងៃទី ២៣ ខែសីហា មានប្រជាជនជាង ១៥០.០០០ នាក់ ចេញដំណើរតាមដងវិថីធ្វើមិទ្ទិញ ព្យុហយាត្រាប្រដាប់អាវុធបង្ខំឱ្យអាជ្ញាធរចុះចាញ់។ ស្ដេចបាវដាយ ដាក់រាជ្យ បញ្ជាក់ឱ្យការបញ្ចប់របបសក្តិភូមិនៅវៀតណាម។ ពិធីប្រកាសដាក់រាជ្យ និងប្រគល់ត្រា ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី ៣០ ខែសីហា ឆ្នាំ ១៩៤៥ នៅខ្លោងទ្វារង៉មោង (រាជវាំងហ្វេ) ក្រោមសាក្សីរបស់ប្រជាជនរាប់ម៉ឺននាក់។ ព្រះរាជក្រឹត្យដាក់រាជ្យ ស្ដេចបាវដាយ មានបន្ទូលថា “ខ្ញុំផ្ញើសុភមង្គលរបស់ប្រជាជនវៀតណាម នៅលើរាជបល្ល័ង្ករបស់ខ្ញុំ។ ខ្ញុំសុខចិត្តធ្វើជាប្រជាជននៃប្រទេសឯករាជ្យមួយ ប្រសើរជាងធ្វើជាស្តេចនៃប្រទេសមួយនៅក្រោមនឹមត្រួតត្រា” ។
នៅក្រុងសាយហ្គង ថ្ងៃទី ២៥ ខែសីហា មានមហាជនក្នុងក្រុងនិងជាយក្រុង រួមជាមួយនឹងខេត្តជិតខាងមួយចំនួនធ្វើមិទ្ទិញ ព្យុហយាត្រា ប្រដាប់អាវុធដ៏ធំ ដើម្បីផ្តួលរំលំរដ្ឋាភិបាលហ្វាស៊ីសជប៉ុន។ ក្រោយមក ខេត្តទាំង ១៣ នៅភូមិភាគខាងត្បូងបានធ្វើកុបកម្មជោគជ័យ រួមមានៈ ចើលើង សុកត្រាំង ចូវដុក ឡុងស្វៀង វិញឡុង បារ៉ៀ ធូយ៉ូវមោក ត្រាវិញ តីនិញ បៀងហ្វា សាដែត កនតុម សើុងឡា រ៉ាច់យ៉ា ដុងណាយថឿង ហាតៀង។
ប្រជាជនកឹងធើ ធ្វើកុបកម្មដណ្ដើមរដ្ឋអំណាចនៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ ១៩៤៥។ល។
ដូច្នេះ ក្នុងរយៈពេលតែពីរសប្តាហ៍ប៉ុណ្ណោះ ការធ្វើកុបកម្មទូទៅទទួលបានជោគជ័យទូទាំងប្រទេស។ ក្នុងចំណោមខេត្ត ក្រុងជាង ៦០ ធ្វើកុបកម្ម មានខេត្តនៅតាមបណ្តោយព្រំដែនភាគខាងជើងចំនួន ៤ គឺ ហាយ៉ាង ឡាវកាយ ម៉ុងកៃ ឡាយចូវ រងការប្រឆាំងតបដោយកងទ័ពតឿង ក្រោយមកគឺកងទ័ពបារាំងវាយដណ្ដើម ទើបមិនទាន់បានរំដោះក្នុងការធ្វើកុបកម្មទូទៅ ខែសីហា ឆ្នាំ ១៩៤៥ ។
ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ នៅទីលានបាឌិញ (ហាណូយ) ប្រវត្តិសាស្រ្តនៅចំពោះមុខការធ្វើមិទ្ទិញរបស់ជនរួមជាតិជិត ១ លាននាក់ លោកប្រធានហូជីមិញ ជំនួសមុខរដ្ឋាភិបាលបណ្ដោះអាសន្ន អានសេចក្ដីប្រកាសឯករាជ្យយ៉ាងមហោឡារិក ប្រកាសជាសាធារណៈចំពោះមុខប្រជាជាតិនិងពិភពលោក៖ បង្កើតប្រទេសសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម (បច្ចុប្បន្ន ជាសាធារណរដ្ឋសង្គមនិយមវៀតណាម)។
***
បច្ចុប្បន្ន ក្រោយពី ៣៦ ឆ្នាំអនុវត្តកិច្ចការផ្លាស់ថ្មីប្រទេសជាតិអាស្រ័យបក្សផ្ដួចផ្ដើមនិងដឹកនាំ និង ៣១ ឆ្នាំអនុវត្តគោលកម្មវិធីកសាងប្រទេសជាតិក្នុងអន្តរកាលឆ្ពោះទៅកាន់លទ្ធិសង្គម ជាមួយនឹងការខិតខំប្រឹងប្រែងទូទាំងបក្ស ទូទាំងប្រជាជន ទូទាំងកងទ័ព ប្រទេសជាតិយើងសម្រេចបានសមិទ្ធផលយ៉ាងធំធេង មានអត្ថន័យជាប្រវត្តិសាស្ត្រ និងអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ។ ប្រទេសយើងបានជម្នះវិបត្តិសេដ្ឋកិច្ច ក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ មានកម្រិតចំណូលមធ្យមទាប ហើយកំពុងជំរុញឧស្សាហូបនីយកម្ម ភាវូបនីយកម្មនិងសមាហរណកម្មអន្តរជាតិ។ នយោបាយសង្គមមានស្ថិរភាព; ការការពារប្រទេសនិងសន្តិសុខត្រូវបានពង្រឹង។ សេដ្ឋកិច្ចកំណើនបង្គួរ ខឿនសេដ្ឋកិច្ចទីផ្សារឆ្ពោះទៅកាន់ទិសដៅសង្គមនិយម ត្រូវបានបង្កើតឡើងនិងអភិវឌ្ឍន៍បន្តិចម្តងៗ។ ជំហរនិងកម្លាំង កិត្យានុភាពរបស់ប្រទេសត្រូវបានលើកកម្ពស់។
សមិទ្ធផលដ៏ធំធេង និងមានអត្ថន័យជាប្រវត្តិសាស្ត្រ គឺប្រជុំចុះទៅដោយកម្លាំងច្នៃប្រតិដ្ឋរបស់បក្សនិងប្រជាជនវៀតណាម បានអះអាង មាគ៌ាឆ្ពោះទៅកាន់លទ្ធិសង្គមនិយមរបស់ប្រទេសយើង គឺសមស្របនឹងស្ថានភាពជាក់ស្តែងរបស់វៀតណាម និងនិន្នាការនៃយុគសម័យ; អះអាងការដឹកនាំដ៏ត្រឹមត្រូវរបស់បក្ស គឺជាកត្តាចម្បងសម្រេចរាល់ភាពជោគជ័យនៃបដិវត្តន៍វៀតណាម៕
កាសែតកឹងធើភាសាខ្មែរ (សរុប)-បកប្រែ៖ ថាច់ធី