ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

11/10/2025 - 12:14

លោក ឡេ​ក្វាង​តុង លេខា​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង​កឹង​ធើ៖ 

ត្រួត​ពិនិត្យ​ទី​តាំង​ការ​ងារ​របស់​កម្មា​ភិបាល អ្នក​រដ្ឋ​ការ​នៅ​តាម​ឃុំ សង្កាត់ ដើម្បី​បំ​ពេញ​បន្ថែម និង​កែ​តម្រូវ​ចំ​នួន​ក្រប​ខណ្ឌ​ត្រូវ​តាម​សេចក្តី​កំ​ណត់

រសៀល​ថ្ងៃ​ទី​៩ ខែ​តុលា គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង​កឹង​ធើ បាន​ចាត់​តាំង​អង្គ​សន្និ​បាត ដើម្បី​ស្តាប់​របាយ​ការណ៍​ស្តី​ពី​ដំ​ណោះ​ស្រាយ​នានា​ក្នុង​ការ​ដោះ​ស្រាយ​ការ​លំ​បាក និង​បញ្ហា​ប្រ​ឈម​របស់​ឃុំ សង្កាត់​ទាំង​ឡាយ តាម​រយៈ​ការ​អនុវត្ត​ទម្រង់​រដ្ឋ​អំ​ណាច​មូល​ដ្ឋាន​២​ថ្នាក់ ចាប់​ពី​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០២៥ រហូត​មក​ដល់​បច្ចុប្បន្ន។

ដឹក​នាំ​អង្គ​សន្និ​បាត​រួម​មាន លោក ឡេ​ក្វាង​តុង សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស លេខា​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង; លោក ដុង​វ៉ាំង​ថាញ អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង; លោក ទ្រឿង​កាញ់​ត្វៀង អនុ​លេខា​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ក្រុង ជា​សហ​អធិប​តី​ក្នុង​អង្គ​សន្និ​បាត​នេះ។

លោក ដុង​វ៉ាំង​ថាញ អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង
ថ្លែង​ការ​ពី​ខ្លឹម​សារ​អង្គ​សន្និ​បាត។

យោង​តាម​របាយ​ការណ៍​របស់​ថ្នាក់​ដឹក​នាំ​គណៈ​ចាត់​តាំង​នៃ​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង​ក្នុង​កិច្ច​ប្រ​ជុំ​នៅ​ថ្នាក់​ទី​ក្រុង រហូត​មក​ដល់​ពេល​នេះ ចំ​ពោះ​ស្ថា​ប័ន​ធ្វើ​សេនា​ធិការ និង​ជំ​នួយ​ការ​របស់​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង បាន​តែង​តាំង​គ្រប់ ១០០% មុខ​តំ​ណែង​ប្រ​ធាន និង​អនុ​ប្រ​ធាន​គណៈ (ស្មើ​នឹង​គណៈ) និង​ថ្នាក់​ដឹក​នាំ​ថ្នាក់​ការិ​យា​ល័យ។ ចំ​ពោះ​មន្ទីរ និង​ផ្នែក​នានា (ស្មើ​នឹង​មន្ទីរ) ថ្នាក់​ក្រោម​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ក្រុង ថ្នាក់​ដឹក​នាំ​មន្ទីរ និង​ស្មើ​មន្ទីរ នៅ​ខ្វះ​នា​យក​ចំ​នួន ៣​រូប (មន្ទីរ​មហា​ផ្ទៃ; មន្ទីរ​ហិ​រញ្ញ​វត្ថុ; មន្ទីរ​អប់រំ​និង​បណ្តុះ​បណ្តាល); ថ្នាក់​ដឹក​នាំ​ថ្នាក់​កា​រិយា​ល័យ​ក្រោម​មន្ទីរ​និង​ផ្នែក​នានា (ស្មើ​នឹង​ការិ​យា​ល័យ) នៅ​ខ្វះ​ប្រ​ធាន​កា​រិយា​ល័យ​ចំ​នួន ៦​រូប។ ចំ​ពោះ​ក្រ​បខ័ណ្ឌ​ផ្នែក​ស្ថា​ប័ន​បម្រើ​បុព្វ​ហេតុ​រដ្ឋ នៅ​ខ្វះ​ចំ​នួន ១.៤៥៦​នាក់ ក្រប​ខ័ណ្ឌ​ទាំង​នេះ​មិន​ទាន់​បាន​ប្រើ​ប្រាស់ ភាគ​ច្រើន​គឺ​ក្នុង​វិស័យ​អប់រំ ដោយ​មិន​ទាន់​ជ្រើស​រើស​បាន​គ្រូ​បង្រៀន។

នៅ​ថ្នាក់​ឃុំ សង្កាត់ បច្ចុប្បន្ន​នៅ​ខ្វះ​សមា​ជិក​គណៈ​ប្រតិ​បត្តិ​បក្ខ​ភាគ​ចំ​នួន ៣៨​រូប និង​ខ្វះ​សមា​ជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិការ​បក្ស​ចំ​នួន ៤​រូប តាម​សេចក្តី​កំ​ណត់; បាន​តែង​តាំង​គ្រប់​១០០% កម្មា​ភិបាល​ស្នូល​ថ្នាក់​ឃុំ រួម​មាន​លេខា​ អនុ​លេខា​គណៈ​កម្មា​ធិការ​បក្ស និង​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន។ មុខ​តំ​ណែង​ប្រ​ធាន និង​អនុ​ប្រ​ធាន​ការិ​យា​ល័យ​និង​គណៈ ផ្នែក​ថ្នាក់​ឃុំ បច្ចុប្បន្ន​នៅ​ខ្វះ អា​ស្រ័យ​អង្គ​ភាព​មាន​ករណី​កម្មា​ភិបាល​លា​ឈប់​តាម​របប​គោល​នយោ​បាយ ចូល​និវត្តន៍ លា​ឈប់​ពី​ការ​ងារ និង​ប្តូរ​ការ​ងារ (ថ្នាក់​ដឹក​នាំ​កា​រិយា​ល័យ​វប្ប​ធម៌-​សង្គម ៩​ករណី; អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម ១៣​ករណី)។ ចំ​នួន​ក្រប​ខ័ណ្ឌ​សរុប​ផ្នែក​ស្ថា​ប័ន​បក្ស និង​រណ​សិរ្ស​មាតុ​ភូមិ បើ​ប្រៀប​ធៀប​នឹង​កម្រិត​ក្រប​ខ័ណ្ឌ​បច្ចុប្បន្ន នៅ​ខ្វះ​អ្នក​រដ្ឋ​ការ​ចំ​នួន ១១៩​នាក់; ចំ​នួន​ក្រប​ខ័ណ្ឌ​សរុប​ផ្នែក​ស្ថា​ប័ន​រដ្ឋ​អំ​ណាច​បច្ចុប្បន្ន នៅ​ខ្វះ​អ្នក​រដ្ឋ​ការ​ចំ​នួន ២៦៦​នាក់។ វិស័យ​ដែល​នៅ​ខ្វះ​សំ​ខាន់​គឺ បច្ចេក​វិទ្យា​ព័ត៌​មាន (រួម​មាន សន្តិ​សុខ​បណ្តាញ); ហិ​រញ្ញ​វត្ថុ-ផែន​ការ; សំ​ណង់​ឧស្សាហ​-ពា​ណិជ្ជ​កម្ម គម​នា​គមន៍; កសិ​កម្ម បរិ​ស្ថាន; វប្ប​ធម៌ ព័ត៌​មាន និង​ទូរ​គមនា​គមន៍ វិទ្យា​សាស្ត្រ បច្ចេក​វិទ្យា ការ​ងារ​ជន​ជាតិ-សាសនា សុខា​ភិបាល; មជ្ឈ​មណ្ឌល​រដ្ឋ​បាល​សា​ធា​រណៈ។

ចំ​ពោះ​ការ​ទទួល​ចូល​ធ្វើ​ជា​អ្នក​រដ្ឋ​ការ​ថ្នាក់​ឃុំ គណៈ​ចាត់​តាំង​នៃ​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង កំ​ពុង​បូក​សរុប ១១​ករណី និង​ពិ​និត្យ ៧​ករណី ទទួល​ចូល​ធ្វើ​ជា​អ្នក​រដ្ឋ​ការ (ពី​ប្រ​ភព​បុគ្គ​លិក​ថ្នាក់​ទីក្រុង); គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ក្រុង បាន​ទទួល​ចូល​ធ្វើ​ជា​អ្នក​រដ្ឋ​ការ​ថ្នាក់​ឃុំ​ចំ​នួន ៦២​ករណី។

តាម​ការ​ត្រួត​ពិនិត្យ ស្ថា​ប័ន​បក្ស និង​រណ​សិរ្ស​មាតុ​ភូមិ​ថ្នាក់​ឃុំ មាន​កន្លែង​សល់​ច្រើន​បំ​ផុត ២៩នាក់ (ឃុំ​ហ្វា​លឺវ) និង​មាន​កន្លែង​ខ្វះ ច្រើន​បំ​ផុត ១១​នាក់ (ឃុំ​ផុង​ណឹម); ស្ថា​ប័ន​រដ្ឋ​ថ្នាក់​ឃុំ មាន​កន្លែង​សល់​ច្រើន​បំ​ផុត ២០នាក់ (សង្កាត់​ហឹង​ភូ) និង​កន្លែង​ខ្វះ ច្រើន​បំ​ផុត ២២​នាក់ (សង្កាត់​តឹង​អាង)។

តាម​គណៈ​ចាត់​តាំង​នៃ​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង មូល​ហេតុ​នៃ​ការ​ខ្វះ​កម្មា​ភិបាល និង​អ្នក​រដ្ឋ​ការ គឺ​ដោយ​សារ​បំ​ណង​ប្រាថ្នា​ផ្ទាល់​ខ្លួន​ក្នុង​ការ​លា​ឈប់​ដើម្បី​ទទួល​របប និង​គោល​នយោ​បាយ​តាម​អនុ​ក្រឹត្យ​លេខ ១៧៨ និង​អនុ​ក្រឹត្យ​លេខ ៦៧; មាន​ទីតាំង​ការ​ងារ​មួយ​ចំ​នួន​ទាម​ទា​លក្ខ​ខណ្ឌ​ខ្ពស់ និង​មាន​សម្ពាធ​ច្រើន ផ្តើម​ពី​នោះ​បណ្តា​សម​មិត្ត​មិន​អាច​បំ​ពេញ​តាម​តម្រូវ​ការ​ភារ​កិច្ច​បាន ហើយ​ត្រូវ​សុំ​លា​ឈប់​ពី​ការ​ងារ ឬ​ប្តូរ​ការ​ងារ; ភូមិ​ឋាន​ខ្លះ​នៅ​ដាច់​ស្រ​យាល លក្ខណៈ​ធ្វើ​ដំ​ណើរ​លំ​បាក ដូច្នេះ​មិន​អាច​ទាក់​ទាញ​បាន​កម្មា​ភិបាល​វ័យ​ក្មេង ឬ​កម្មា​ភិបាល​ស្ម័គ្រ​ចិត្ត​មក​បម្រើ​ការ​ងារ; ប្រ​ភព​បុគ្គ​លិក​នៅ​នឹង​កន្លែង​មិន​អាច​ឆ្លើយ​តប​តាម​លក្ខ​ឋាន និង​លក្ខ​ខណ្ឌ​នៃ​ទី​តាំង​ការ​ងារ រួម​ទាំង​ទី​តាំង​ថ្នាក់​ដឹក​នាំ​គ្រប់​គ្រង​និង​ទី​តាំង​មុខ​ជំ​នាញ​វិជ្ជា​ជីវៈ។

ដំ​ណោះ​ស្រាយ​ដើម្បី​ជំ​នះ​ស្ថាន​ភាព​ខ្វះ​ឬ​សល់​ចំ​នួន​កម្មា​ភិបាល គឺ​កសាង​និង​សុក្រឹត គម្រោង​ទី​តាំង​ការ​ងារ ដើម្បី​ជ្រើស​រើស​ប្រ​ភព​កម្មា​ភិបាល​ដែល​មាន​សមត្ថ​ភាព​និង​កម្រិត​វិជ្ជា​ទៅ​តាម​តម្រូវ​ការ​នៃ​ទី​តាំង​ការ​ងារ​ដែល​ត្រូវ​ការ​ជ្រើស​រើស; រៀប​ចំ​និង​បញ្ជូន​បុគ្គ​លិក​រវាង​ឃុំ សង្កាត់ គប្បី​ធា​នា​នូវ​រចនា​សម្ព័ន្ធ​និង​សម​ស្រប​ជា​មួយ​តម្រូវ​ការ​ភារ​កិច្ច; ចុះ​កិច្ច​សន្យា​ការ​ងារ ជា​មួយ​អ្នក​ដែល​មាន​ជំ​នាញ​វិជ្ជា​ជីវៈ ដែល​អាច​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ភារ​កិច្ច​ភ្លាមៗ; ប្រ​ញាប់​ចាត់​តាំង​បំ​ពាក់​បំ​ប៉ន ការ​​យល់​ដឹង​ដឹង និង​លើក​កម្ពស់​បំ​ណិន​បំ​ពេញ​ការ​ងារ​រដ្ឋ​ចំ​ពោះ​កង​ជួរ​កម្មា​ភិបាល​ថ្នាក់​មូល​ដ្ឋាន; បន្ត​ការ​តែង​តាំង​កម្មា​ភិបាល​មាន​មុខ​ជំ​នាញ​ថ្នាក់​ឃុំ តាម​រយៈ​រូប​ភាព​ចាត់​បញ្ជូន​បណ្តោះ​អា​សន្ន ក្នុង​នោះ ចង្អុល​ការ​ដល់​មន្ទីរ ផ្នែក​នានា​អនុវត្ត​ម៉ឹង​ម៉ាត់​នូវ​ផែន​ការ​ចាត់​បញ្ជូន​កម្មា​ភិបាល អ្នក​រដ្ឋ​ការ​បណ្តោះ​អា​សន្ន​រយៈ​ពេល​ខ្លី​ទៅ​កាន់​មូល​ដ្ឋាន។

អំពី​ការ​ទូរ​ទាត់​របប​និង​គោល​នយោ​បាយ​សម្រាប់​កម្មា​ភិបាល អ្នក​រដ្ឋ​ការ​និង​បុគ្គ​លិក ដែល​មាន​សេចក្តី​សម្រេច​ចូល​និវត្តន៍ លា​ឈប់​ពី​ការ​ងារ តាម​អនុ​ក្រឹត្យ​លេខ ១៧៨ និង​អនុ​ក្រឹត្យ​លេខ ៦៧ គិត​ត្រឹម​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០២៥ ចំ​នួន​អ្នក​ដែល​មាន​សេចក្តី​សម្រេច​ដោះ​ស្រាយ​មាន ៣.២២៣​ករណី។ គិត​ដល់​ម៉ោង​១១ ថ្ងៃ​ទី​៩ ខែ​តុលា ឆ្នាំ​២០២៥ ចំ​នួន​អ្នក​ដែល​ទទួល​បាន​ប្រាក់​ទូរ​ទាត់​ពីរ​ធ​នា​គារ​ជាតិ​មាន​ចំ​នួន ២.៤៧៣​នាក់ ជា​មួយ​នឹង​ចំ​នួន​ទឹក​ប្រាក់​សរុប​ជាង ២.៥០៩​លាន​ដុង សម្រេច​អត្រា ៦២,៤៣%។

លោក ឡេក្វាង​តុង សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស លេខា​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង
ថ្លែង​ការ​បញ្ចប់​អង្គ​សន្និ​បាត។ រូប​ថត៖ អាញ​យ៉ុង

លោក ឡេក្វាង​តុង សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស លេខា​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង ថ្លែង​ការ​បញ្ចប់​និង​ចង្អុល​ការ​អង្គ​សន្និ​បាត​ដោយ​សង្កត់​ធ្ងន់​ថា៖ នៅ​ពេល​ខាង​មុខ គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង​នឹង​ចង្អុល​ការ​បង្កើន​ការ​តែង​តាំង​កម្មា​ភិបាល និង​អ្នក​រដ្ឋ​ការ​ដែល​មាន​ជំ​នាញ​ផ្នែក​កសិ​កម្ម​ឱ្យ​ទៅ​បម្រើ​ការ​ងារ​នៅ​ឃុំ​ដែល​មាន​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច​ជា​សំ​ខាន់​ខាង​កសិ​កម្ម។ ចង្អុល​ការ​វិនិ​យោគ​ខ្លាំង​ក្លា អនុវត្ត​វិទ្យា​សាស្ត្រ បច្ចេក​វិទ្យា និង​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល ដើម្បី​ដំ​ណើរ​ការ​រលូន និង​មាន​ប្រ​សិទ្ធ​ភាព​រាល់​សកម្ម​ភាព ពិ​សេស​នៅ​ឃុំ​និង​សង្កាត់។ ចង្អុល​ការ​ពិនិត្យ​ឡើង​វិញ​នូវ​ទី​តាំង​ការ​ងារ​របស់​កម្មា​ភិបាល និង​អ្នក​រដ្ឋ​ការ​ឃុំ សង្កាត់ ដើម្បី​ដឹង​ច្បាស់​កន្លែង​ណា​ខ្វះ​និង​កន្លែង​ណា​សល់ ដើម្បី​បំ​ពេញ​បន្ថែម​និង​កែ​សម្រួល​ចំ​នួន​ក្រប​ខ័ណ្ឌ​ឱ្យ​បាន​ទាន់​ពេល​ស្រប​តាម​បទ​ប្បញ្ញត្តិ ហើយ​មាន​ផែន​ការ​តែង​តាំង បណ្តុះ​បណ្តាល បំ​ពាក់​បំ​ប៉ន និង​ណែ​នាំ​មុខ​ជំ​នាញ វិជ្ជា​ជីវៈ ពិ​សេស​លើ​មុខ​ជំ​នាញ​នៃ​វិស័យ​នានា​ដែល​ឃុំ សង្កាត់​ត្រូវ​ការ​និង​ខ្វះ​ខាត។ គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង​ចង្អុល​ការ​ប្រ​កាស​ឱ្យ​ប្រើ​យន្ត​ការ និង​គោល​នយោ​បាយ​ដើម្បី​ទាក់​ទាញ​អ្នក​មាន​កម្រិត​វិជ្ជា​និង​សមត្ថ​ភាព​ទៅ​បម្រើ​ការ​ងារ​នៅ​ឃុំ សង្កាត់ ជា​ពិ​សេស​នៅ​តាម​ភូមិ​ភាគ​ដែល​នៅ​ឆ្ងាយ​ពី​មជ្ឈ​មណ្ឌល​ទី​ក្រុង។ លេខា​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង​បាន​សំ​ណូម​គណៈ​ចាត់​តាំង​នៃ​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង ការិ​យា​ល័យ​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង និង​មន្ទីរ ផ្នែក​ទី​ក្រុង​ទទួល​រាល់​មតិ​យោ​បល់​ដែល​បាន​លើក​ឡើង​ក្នុង​អង្គ​សន្និ​បាត ដើម្បី​បូក​សរុប​លើក​ជូន​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង​ចង្អុល​ការ​អនុ​វត្ត៕

អត្ថបទ​និង​រូប​ថត៖ អាញ​យ៉ុង - សុផន

ចែករំលែកអត្ថបទ