ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

11/10/2025 - 15:15

យក​ចិត្ត​ទុក​ដាក់​លើ​ការ​កសាង​គោល​នយោ​បាយ​ដើម្បី​ទាក់​ទាញ​អ្នក​វិនិ​យោគ​សម្រាប់​ទី​ក្រុង 

លោក ឡេ​ក្វាង​តុង សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស លេខា​បក្ស​ទី​ក្រុង​កឹង​ធើ; លោក ដុង​វ៉ាំង​ថាញ អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ; លោក ត្រឿង​កាញ​ត្វៀង អនុ​លេខា​បក្ស​ទី​ក្រុង ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ធ្វើ​ជា​អធិប​តី​ដឹក​នាំ​កិច្ច​ប្រ​ជុំ​គណៈ​ចង្អុល​ការ ៦៦ ស្តី​ពី​ស្ថាន​ការណ៍​អនុវត្ត​គម្រោង​សំ​ខាន់ៗ​នៅ​ទី​ក្រុង​កឹង​ធើ។

អញ្ជើញ​ចូល​រួម​កិច្ច​ប្រ​ជុំ​មាន​លោក ង្វៀង​ត្វឹង​អាញ អនុ​លេខា​បក្ស​ទី​ក្រុង ប្រ​ធាន​គណៈ​ប្រតិ​ភូ​រដ្ឋ​សភា​ទី​ក្រុង​កឹង​ធើ; លោក​ស្រី ហូធី​កឹម​ដាវ អនុ​លេខា​បក្ស​ទី​ក្រុង ប្រ​ធាន​គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ទី​ក្រុង​កឹង​ធើ; លោក ត្រឹង​វ៉ាំង​ហ្វៀង អនុ​លេខា​បក្ស​ទី​ក្រុង​កឹង​ធើ។

តំណាង​ចូល​រួម​កិច្ច​ប្រ​ជុំ​គណៈ​ចង្អុល​ការ ៦៦ ស្តី​ពី​ស្ថាន​ការណ៍​អនុវត្ត​គម្រោង​សំ​ខាន់ៗ​នៅ​ទី​ក្រុង​កឹង​ធើ។

គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង បាន​ចេញ​សេចក្តី​សម្រេច​លេខ ៦៦-QĐ/TU ចុះ​ថ្ងៃ​ទី ១៤ ខែ​កក្កដា ឆ្នាំ​២០២៥ បង្កើត​គណៈ​ចង្អុល​ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​សេចក្តី​សម្រេច​លេខ ៥៩-​NQ/TW របស់​កា​រិយា​ល័យ​នយោ​បាយ សេចក្តី​សម្រេច​ចិត្ត​លេខ ៤៥/​២០២២​/QH១៥ របស់​រដ្ឋ​សភា និង​សេចក្តី​សម្រេច​លេខ ៩៨/NQ​-CP របស់​រដ្ឋា​ភិបាល និង​គម្រោង​សំ​ខាន់ៗ​នៅ​ក្នុង​ទី​ក្រុង​កឹង​ធើ (គណៈ​ចង្អុល​ការ​៦៦)។ ទាក់​ទង​នឹង​គម្រោង​សំ​ខាន់ៗ គណៈ​ចង្អុល​ការ ៦៦ បាន​ចេញ​សេចក្តី​សម្រេច​បង្កើត​ក្រុម​ការ​ងារ​ដើម្បី​ដឹក​នាំ​អនុវត្ត​គម្រោង​សំ​ខាន់ៗ​នៅ​ក្នុង​ទី​ក្រុង (រួម​មាន ៦  ក្រុម​ការ​ងារ); ទន្ទឹម​នឹង​នោះ បាន​ចេញ​សេចក្តី​សម្រេច​ធ្វើ​ឱ្យ​សុក្រឹត​ភាព​ក្រុម​ការ​ងារ ដើម្បី​ដឹក​នាំ​ការ​អនុវត្ត​គម្រោង​សំ​ខាន់ៗ​នៅ​ក្នុង​ទី​ក្រុង។

ចំពោះ​ក្រុម​ការ​ងារ​ទាំង ៦ ទទួល​បន្ទុក​ត្រួត​ពិ​និត្យ ដាស់​តឿន និង​ដឹក​នាំ​អនុវត្ត​គម្រោង​សំ​ខាន់ៗ​ចំ​នួន ២៨ របស់​ទី​ក្រុង។ ក្នុង​នោះ មាន​គម្រោង​សំ​ខាន់ៗ​ដូច​ជា៖ វិនិ​យោគ​កំ​ពង់​ផែ​ត្រឹង​ដេ, ចូវ​ដុក - កឹង​ធើ -  សុក​ត្រាំង ដំ​ណាក់​កាល​ទី១, មណ្ឌល​រដ្ឋ​បាល​ទី​ក្រុង​កឹង​ធើ, បង្កើន​កម្រិត​និង​បើក​ទូលាយ​ផ្លូវ​ជាតិ​លេខ​៩១ (km0 - km7), ផ្លូវ​ខ្សែ​ក្រ​វាត់​ខាង​លិច​ទី​ក្រុង​កឹង​ធើ, មន្ទីរ​ពេទ្យ Oncology កឹង​ធើ; គម្រោង​មណ្ឌល​បុរី​ក្រុង ហេដ្ឋា​រចនា​សម្ព័ន្ធ​មណ្ឌល​ឧស្សា​ហកម្ម មណ្ឌល​បច្ចេក​វិទ្យា​ព័ត៌​មាន​ប្រ​មូល​ផ្តុំ ឧណ្ហ​អគ្គិ​សនី... ដើម្បី​ជំ​រុញ​ទី​ក្រុង​កឹង​ធើ​អភិ​វឌ្ឍន៍។

លោក ង្វៀង ត្វឹង​អាញ អនុ​លេខា​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង ប្រ​ធាន​គណៈ​ប្រតិ​ភូ​រដ្ឋ​សភា​ទី​ក្រុង​កឹង​ធើ
ប្រ​ធាន​ក្រុម​ការ​ងារ​លេខ ៣ មាន​ប្រ​សាសន៍​អំ​ពី​គម្រោង​នានា​ដែល​ក្រុម​ទទួល​បន្ទុក

ក្នុង​កិច្ច​ប្រ​ជុំ​នេះ ក្រុម​ការ​ងារ​នី​មួយៗ​បាន​រាយ​ការណ៍​អំ​ពី​ល្បឿន​នៃ​ការ​អនុវត្ត និង​ការ​លំ​បាក ឧប​សគ្គ ក៏​ដូច​ជា​ដំ​ណោះ​ស្រាយ​ក្នុង​ការ​អនុវត្ត​គម្រោង​ដែល​ក្រុម​ទទួល​បន្ទុក​នា​ពេល​ខាង​មុខ។ នៅ​ពេល​ខាង​មុខ ក្រុម​ការ​ងារ​នឹង​យក​ចិត្ត​ទុក​ដាក់​ល្បឿន​អនុវត្ត​នៃ​គម្រោង​នីមួយៗ​ដែល​ក្រុម​ទទួល​បន្ទុក។ ចង្អុល​ការ មន្ទីរ ផ្នែក និង​ឃុំ សង្កាត់ ដែល​ពាក់​ព័ន្ធ សហ​ការ​ស្អិត​ល្មួត​ជា​មួយ​ម្ចាស់​វិនិយោគ ដើម្បី​ដោះ​ស្រាយ​ការ​លំ​បាក និង​បញ្ហា​ជាប់​ជំ​ពាក់ ជា​ពិ​សេស​គឺ​បញ្ហា​សំ​ណង ឧបត្ថម និង​ការ​តាំង​ទី​លំ​នៅ​ថ្មី។ ទន្ទឹម​នឹង​នោះ បន្ត​លើក​កម្ពស់​តួនាទី​របស់​ក្រុម​ការ​ងារ​ក្នុង​ការ​ដឹក​នាំ​អនុវត្ត​គម្រោង​សំ​ខាន់ៗ​ក្នុង​ទី​ក្រុង; លើក​កំ​ពស់​គុណ​ភាព និង​ប្រ​សិទ្ធ​ភាព​ការ​ត្រួត​ពិនិត្យ ដាស់​តឿន​និង​ដោះ​ស្រាយ​ការ​លំ​បាក ដែល​កើត​ឡើង​ជាក់​ស្តែង​ក្នុង​ការ​អនុវត្ត​រំ​សាយ​ទុន​វិនិ​យោគ​សា​ធា​រណៈ...

លេខា​បក្ស​ទី​ក្រុង ឡេ​ក្វាង​តុង ថ្លែង​ចង្អុល​ការ​ក្នុង​កិច្ច​ប្រ​ជុំ។

ថ្លែង​ក្នុង​កិច្ច​ប្រ​ជុំ លោក ឡេ​ក្វាង​តុង បាន​សង្កត់​ធ្ងន់៖ នា​ពេល​ខាង​មុខ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ គប្បី​ម្ចាស់​ការ​សហ​ការ​ជា​មួយ​នឹង​ក្រ​សួង ផ្នែក​មជ្ឈិម សិក្សា​ស្រាវ​ជ្រាវ ធ្វើ​សេនា​ធិការ វិសោ​ធន​កម្ម​និង​បំ​ពេញ​បន្ថែម​សេចក្តី​សម្រេច​ចិត្ត​លេខ ៥៩-NQ/TW របស់​កា​រិយា​ល័យ​នយោ​បាយ ស្តី​ពី​ការ​កសាង និង​អភិ​វឌ្ឍន៍​ទី​ក្រុង​កឹង​ធើ​ដល់​ឆ្នាំ ២០៣០ ចក្ខុ​វិស័យ​ដល់​ឆ្នាំ២០៤៥។ ដោយ​ផ្អែក​លើ​មូល​ដ្ឋាន​នោះ ស្នើ​រដ្ឋ​សភា​ពិនិត្យ កែ​សម្រួល​និង​បំ​ពេញ​បន្ថែម​សេចក្តី​សម្រេច​ចិត្ត​លេខ ៤៥​/២០២២​/QH១៥ របស់​រដ្ឋ​សភា ស្តី​ពី​ការ​សាក​ល្បង​យន្ត​ការ និង​គោល​នយោ​បាយ​ពិសេស​មួយ​ចំ​នួន​ដើម្បី​អភិវឌ្ឍន៍​ទី​ក្រុង​កឹង​ធើ។ ទន្ទឹម​នឹង​នោះ មាន​គោល​នយោ​បាយ​ទាក់​ទាញ​អ្នក​វិនិយោគ ជា​ពិសេស​គោល​នយោ​បាយ​ដី​ធ្លី និង​គោល​នយោ​បាយ​ឧបត្ថម្ភ; ប្រើ​ប្រាស់​មាន​ប្រ​សិទ្ធ​ភាព​ប្រ​ភព​ទុន​ថវិកា និង​មូល​និធិ​ដីធ្លី; ផ្តុំ​កម្លាំង​រំសាយ​ថវិកា ពិ​សេស​គឺ​គម្រោង​ដែល​ដំ​ណើរ​ការ​យឺត។ ក្រុម​ការ​ងារ​ដឹក​នាំ​អនុវត្ត​គម្រោង​សំ​ខាន់ៗ​នៅ​ក្នុង​ទី​ក្រុង ត្រូវ​ឈរ​លើ​ស្មារតី​បាន​និង​កំ​ពុង​ធ្វើ; យក​ចិត្ត​ទុក​ដាក់​លើ​កិច្ច​ចង្អុល​ការ; ធ្វើ​សេនា​ធិការ​នូវ​គោល​នយោ​បាយ​ដើម្បី​ដោះ​ស្រាយ​ការ​លំ​បាក និង​បញ្ហា​ជាប់​ជំ​ពាក់​ក្នុង​ការ​អនុវត្ត​គម្រោង។ រាយ​ការណ៍​ពី​ការ​លំ​បាក​ដែល​កើត​មាន ជូន​គណៈ​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​បក្ស​ក្រុង គណៈ​អចិន្ត្រៃយ៍ និង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង​ដើម្បី​ដោះ​ស្រាយ។ គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ទី​ក្រុង អង្គ​ការ​នយោ​បាយ - សង្គម ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​គ្រប់​លំ​ដាប់​ថ្នាក់ និង​អង្គ​ការ​មហា​ជន អនុវត្ត​ការ​ងារ​ប្រ​ជា​ចលនា បង្ក​ការ​ឯក​ភាព​ក្នុង​ប្រ​ជា​ជន ជា​ពិ​សេស​គឺ​ការ​ងារ​សំ​ណង និង​ឈូស​ឆាយ​ផ្ទៃ​ដី៕

អាញ​ខូយ - ប្រែសម្រួល៖ វ៉ាន់​តឹន

ចែករំលែកអត្ថបទ