ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

13/10/2025 - 09:43

កា​ម៉ាវ ៖

យោធ​ភូមិ​ភាគ​៩ បើក​ការ​ដ្ឋាន​សាង​សង់​ផ្ទះ​ជូន​គ្រួ​សារ​ក្រី​ក្រ និង​គ្រួ​សារ​អ្នក​មាន​សគុណ​ 

នៅ​ឃុំ​ដា​បាក ខេត្ត​កា​ម៉ាវ ក្រុម​សេដ្ឋ​កិច្ច​-ការ​ពារ​ប្រ​ទេស​ ៩២៥ (យោធ​ភូមិ​ភាគ​៩) សហ​ការ​ជា​មួយ​នឹង​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​តំ​បន់​ ពិ​សេស​កៀង​ហាយ​ (ខេត្ត​អាង​យ៉ាង​) គណៈ​បញ្ជា​ការ​យោ​ធា​ខេត្ត​កាម៉ាវ និង​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ដា​បាក​ចាត់​តាំង​ពិធី​បើក​ការ​ដ្ឋាន​សាង​សង់​ផ្ទះ​ចំ​នួន​ ១៤៤ ខ្នង​ ជូន​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ក្បែរ​ក្រ​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ខ្លាំង​ គ្រួ​សារ​អ្នក​មាន​សគុណ​នៅ​លើ​ភូមិ​ឋាន​ឃុំ​ដា​បាក និង​តំ​បន់​ពិ​សេស​កៀង​ហាយ​ (ខេត្ត​អាង​យ៉ាង)។

ថ្នាក់​ដឹក​នាំ​នៃ​គណៈ​បញ្ជា​ការ​យោធ​ភូមិ​ភាគ​៩ ក្រុម​សេដ្ឋ​កិច្ច​-ការ​ពារ​ប្រ​ទេស​ ៩២៥ និង​ថ្នាក់​ដឹក​នាំ​ ឃុំ​ដា​បាក ធ្វើ​ពិធី​បើក​ការ​ដ្ឋាន​សាងសង់ផ្ទះ។

សំ​ណង់​សាង​សង់​ផ្ទះ​ចំ​នួន​ ១៤៤ ខ្នង​ ដែល​អា​ស្រ័យ​យោធ​ភូមិ​ភាគ ៩ ម្ចាស់​វិនិ​យោគ ក្រុម​សេដ្ឋ​កិច្ច​ - ការ​ពារ​ប្រ​ទេស​ ៩២៥ ផ្សព្វ​ផ្សាយ អនុ​វត្ត​ដោយ​ផ្ទាល់។ ក្នុង​នោះ​ នៅ​ឃុំ​ដា​បាក ខេត្ត​កា​ម៉ាវ មាន ១២៤ ខ្នង​ដែល​កំ​ពុង​ដំ​ណើរ​ការ​ ផ្ទះ​ក្នុង​មួយ​ខ្នង​តម្លៃ​ ៦៦ លាន​ដុង សរុប​ថវិកា​ជាង​ ៨,២ ពាន់​លាន​ដុង; នៅ​តំ​បន់​ពិ​សេស​ កៀង​ហាយ​ ខេត្ត​គៀង​យ៉ាង​ ក៏​បាន​សាង​សង់​ ២០ ខ្នង​ ក្នុង​មួយ​ខ្នង​មាន​តម្លៃ​ ១៣២ លាន​ដុង សរុប​ថវិកា​សាង​សង់​ជាង​ ២,៦ ពាន់​លាន​ដុង​ពី​ប្រ​ភព​ថវិកា​រដ្ឋ។

នេះ​គឺ​ជា​សកម្ម​ភាព​ប្រ​កប​ដោយ​អត្ថ​ន័យ​ មនុស្ស​ធម៌​ បង្ហាញ​ពី​ទង្វើ​ដ៏​ថ្លៃ​ថ្នូរ​និង​ស្មារតី​ បម្រើ​ប្រ​ជា​ជន។ ផ្ទះ​ដែល​បាន​ផ្តើម​សាង​សង់​ ថ្ងៃ​នេះ​ មិន​ត្រឹម​តែ​ជា​លំ​នៅ​ឋាន​សម្រាប់​បាំង​ភ្លៀង​ បាំង​ក្ដៅ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​និមិត្ត​រូប​នៃ​ចំ​ណង​សាមគ្គី​យ៉ាង​ស្អិត​ល្មួត​រវាង​កង​ទ័ព​និង​ប្រ​ជា​ជន ជា​ឱកាស​ល្អ​សម្រាប់​គ្រួ​សារនី​មួយ​ៗ​ មាន​កន្លែង​រស់​នៅ​និង​ប្រ​កប​ការ​ងារ​ឈាន​ឡើង​ក្នុង​ជីវ​ភាព​ទៀត​ផង។

ថ្លែង​ក្នុង​ពិធី​បើក​ការ​ដ្ឋាន​សាង​សង់​ ឧត្តម​សេនីយ៍​ត្រី​ ង្វៀង​មិញ​ត្រេវ មេ​បញ្ជា​ការ​រងយោធ​ភូមិ​ភាគ​៩ ឱ្យ​ដឹង៖ ការ​ជួយ​ឧបត្ថម្ភ​សាង​សង់​ផ្ទះ​ជូន​ប្រ​ជា​ជន​មិន​ត្រឹម​តែ​រួម​ចំ​ណែក​ជួយ​គ្រួ​សារ​ទាំង​នោះ​លំ​នឹង​ជីវ​ភាព​ និង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ប្រ​កប​ដោយ​ចីរ​ភាព​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បង្ហាញ​នូវ​ស្មារតី​ទទួល​ខុស​ត្រូវ​ ក៏​ដូច​ជា​មនោ​សញ្ចេត​នា​ជិត​ស្និទ្ធ​រវាង​កង​ទ័ព​និង​ប្រ​ជា​ជន​ក្នុង​បុព្វ​ហេតុ​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច​-សង្គម​ និង​ការ​ពារ​ប្រ​ទេស​ទៀត​ផង។ ឆ្លង​តាម​រយៈ​នោះ​ ជួយ​ដល់​គ្រួ​សារ​ជួប​ការ​លំ​បាក គ្រួ​សារ​គោល​នយោ​បាយ គ្រួ​សារ​អ្នក​មាន​សគុណ​ លំ​នឹង​ជីវ​ភាព​ ស្ងប់​អា​រម្មណ៍​ពល​កម្ម​ផលិត​ អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ រួម​ចំ​ណែក​លុប​បំ​បាត់​ភាព​អត់​ឃ្លាន និង​បន្ថយ​ភាព​ក្រី​ក្រ៕

        យ្វី​អាញ-ថាច់​ធី

ចែករំលែកអត្ថបទ