08/07/2024 - 17:05

យ៉ាង​ថាញ់​ផ្លាស់​ថ្មី​

យ៉ាង​ថាញ់​ជា​ស្រុក​ព្រំ​ដែន​នៃ​ខេត្ត​គៀង​យ៉ាង​ មាន​ ៣ ជន​ជាតិ​គឺ កិញ ខ្មែរ​ ចិន។​ ប៉ុន្មាន​ឆ្នាំ​មក​នេះ​ ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​លើ​ភូមិ​សាស្ត្រ​ស្រុក​យ៉ាង​ថាញ់ ខ្នះ​ខ្នែង​ពលកម្ម​ផលិត ដើម្បី​លុប​បំ​បាត់​ភាព​អត់​ឃ្លាន​ កាត់​បន្ថយ​ភាព​ក្រី​ក្រ និង​លើក​កម្ពស់​ជីវ​ភាព។​

បង​ង៉ោ​វ៉ាន់​មិញ​ នៅ​ភូមិ​ត្រឹង​ថេ ឃុំ​ភូមី កំ​ពុង​ពិនិត្យ​ដ្រូន​កសិកម្ម​
សម្រាប់​បម្រើ​ការ​ងារ​ផលិត​កម្ម។​

អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​យ៉ាង​ថាញ់ លោក​ ហ្វិញ​ត្រុង​ឌឹក ឱ្យ​ដឹង​ ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​លើ​ភូមិ​សាស្រ្ត​ស្រុក​មាន​៦.៥៤៣​នាក់ ស្មើ​នឹង​ ២១,៥៧% ស្រូប​អត្រា​ច្រើន​បំ​ផុត​បើ​ធៀប​នឹង​ជន​ជាតិ​ភាគ​តិច​ដទៃ​ទៀត។​ ក្នុង​រយៈ​ពេល​៥ ឆ្នាំ​កន្លង​ បក្ខ​ភាគ​និង​រដ្ឋ​អំ​ណាច​ស្រុក​ បាន​ដឹក​នាំ​ដំ​ណើរការ​ផែន​ការ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​-សង្គម​ និង​កសាង​រចនា​សម្ព័ន្ធ​ នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​សម្រេច​បាន​លទ្ធ​ផល​សំ​ខាន់​ៗ​ជា​ច្រើន​។​ “សព្វ​ថ្ងៃ​នេះ​ សេដ្ឋ​កិច្ច​នៅ​មូល​ដ្ឋាន​បន្ត​ការ​អភិវឌ្ឍ​ ប្រ​ជា​ជន​មាន​ការ​ងារ​ធ្វើ​ ជីវ​ភាព​ជន​រួម​ជាតិ​ខ្មែរ​មាន​ភាព​ល្អ​ប្រ​សើរ។​ ស្រុក​មាន​បុគ្គល​គំរូ​ជឿន​លឿន​ក្នុង​ការ​ផលិត​កម្ម​និង​អា​ជីវ​កម្ម​ជា​ច្រើន​ ជា​ជន​រួម​ជាតិ​ភាគ​តិច​ ជន​រួម​ជាតិ​បាន​រួម​ចំ​ណែក​យ៉ាង​សកម្ម​ក្នុង​ការ​កសាង​ជន​បទ​ថ្មី​”​លោក​ ហ្វិញ​ត្រុង​ឌឹក អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​យ៉ាង​ថាញ់ បាន​ឱ្យ​ដឹង​ដូច្នេះ។​

ប្អូនៗ​កុមារ​ខ្មែរ ប្រ​គំ​ភ្លេង​ពិណ​ពាទ្យ។

ជាក់​ស្ដែង​នៅ​ភូមិ​ត្រឹង​ថេ ឃុំ​ភូមី មាន​បង​ ង៉ោ​វ៉ាន់​មិញ​ ជន​ជាតិ​ខ្មែរ​ ជា​កសិករ​ផលិត​កម្ម​ និង​ធ្វើ​អា​ជីវ​កម្ម​ពូកែ​ ប្រ​ជា​ជន​នៅ​មូល​ដ្ឋាន​តែង​ហៅ​គាត់​ថា​ “សេដ្ឋី​កសិករ” ។​ បច្ចុប្បន្ន​ បង​មិញ​ មាន​ដី​ស្រែ​ជិត​៤០​ហិក​តា។​ ជា​ច្រើន​ឆ្នាំ​ បង្ក​ បង្កើន​ផល​មាន​ប្រ​សិទ្ធ​ភាព​ បង​ក៏​សន្សែ​សន្សំ​ដើម​ទុន​ទិញ​បាន​ម៉ាស៊ីន​ច្រូត​កាត់​ ម៉ាស៊ីន​ភ្ជួរ​រាស់​និង​ដ្រូន​កសិកម្ម​សម្រាប់​បាញ់​ថ្នាំ​ជា​ដើម​ ដើម្បី​បម្រើ​ដល់​ការ​ងារ​កសិកម្ម​សម្រាប់​គ្រួ​សារ​ និង​កសិករ​នៅ​ក្នុង​ឃុំ។​ ជា​រៀង​រាល់​ឆ្នាំ​ បង​មិញ​ រក​បាន​ប្រាក់​ចំ​ណូល​ពី​ ១,៧៧ - ២ ពាន់​លាន​ដុង។​

លោក​ ត្រឹង​វ៉ាន់​តឹន លេខា​សាខា​បក្ស​ ប្រ​ធាន​ភូមិ​តា​ទែន​ ឃុំ​ភូ​ឡើយ​ ឱ្យ​ដឹង៖ “ភូមិ​នេះ​ មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ មាន​ចំ​នួន​ ២៥៩ គ្រួ​សារ​ ស្រូប​អត្រា​ ៧៣,៣%។​ ជីវ​ភាព​រ​បស់​ជន​រួម​ជាតិ​ខ្មែរ​ភាគ​ច្រើន​គឺប្រ​កប​របរ​កសិកម្ម​ ចិញ្ចឹម​សត្វ​ និង​លក់​ដូរ​តូច​តាច។​ ប្រ​ជា​ជន​នៅ​ភូមិ​នេះ​ តែង​ខិត​ខំ​ប្រឹង​ប្រែង​ពល​កម្ម​ផលិត ទើប​ជីវ​ភាព​ពួក​គាត់​កាន់​តែ​ល្អ​ប្រ​សើរ​និង​លើក​កម្ពស់​ឡើង”។​ បង​ស្រី​ធីវី នៅ​ក្រុម​ទី​២ ភូមិ​តា​ទែន​ ឱ្យ​ដឹង​ បច្ចុប្បន្ន​ គ្រួ​សារ​បង​ស្រី​ធ្វើ​ស្រែ​ ២ ហិក​តា​ និង​ចិញ្ចឹម​គោ។​ អា​ស្រ័យ​ការ​ខិត​ខំ​ពលកម្ម​និង​សន្សំ​សំ​ចៃ​ នៅ​ឆ្នាំ​ ២០២០ គ្រួ​សារ​បង​បាន​សាង​សង់​ផ្ទះ​ថ្មី​អស់​ទឹក​ប្រាក់ ១ ពាន់​លាន​ដុង។​ មិន​ត្រឹម​តែ​ធ្វើ​សេដ្ឋ​កិច្ច​ពូ​កែ​ប៉ុណ្ណោះ​ទេ​ បង​ស្រី​ធី​វី ថែម​ទាំង​អស់​ពី​ចិត្ត​ចូល​រួម​សកម្ម​ភាព​រ​បស់ភូមិ​និង​ឃុំ​ ជាពិសេស​គឺការ​ងារ​នារី។​

អា​ស្រ័យ​អនុវត្ត​ល្អ​នូវ​កម្ម​វិធី​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​-សង្គម​ ជីវ​ភាព​ជន​រួម​ជាតិ​ភាគ​តិច​នៅ​ស្រុក​យ៉ាង​ថាញ់ កាន់​តែ​មាន​ភាព​ល្អ​ប្រ​សើរ​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។​ អត្រា​គ្រួ​សារ​ក្រី​ក្រ​ក្នុង​ជា​ជន​រួម​ជាតិ​ភាគ​តិច​ ថយ​ចុះ​គួរ​ឱ្យ​កត់​សម្គាល់។​ ឆ្នាំ​ ២០១៩ ទូទាំង​ស្រុក​មាន​គ្រួ​សារ​ក្រី​ក្រ​ជា​ជន​ជាតិ​ខ្មែរ​ ២២៩ គ្រួ​សារ​ លុះ​ដល់​ឆ្នាំ​ ២០២៣ ថយ​ចុះ​នៅ​ត្រឹម​៥១ គ្រួ​សារ​ប៉ុណ្ណោះ៕​

            ប្រ​ភពៈ កាសែត​គៀង​យ៉ាង​-ត្រឹង​រ៉ូន

Chia sẻ bài viết