បងយឿងអ្វាន់ សព្វថ្ងៃជាអនុប្រធានទទួលបន្ទុកក្រុមសិល្បៈខ្មែរខេត្តអាងយ៉ាង។ បងអ្វាន់ បានចង្អុលការអនុវត្តកម្មវិធីសិល្បៈ ពោរពេញដោយអត្តសញ្ញាណជាតិ ដូច្នេះ ទើបបានថ្នាក់ដឹកនាំភូមិភាគ វាយតម្លៃខ្ពស់និងបានប្រជាជនគាំទ្រ។

សិល្បករយឿងអ្វាន់ (ខាងឆ្វេងដៃ)។
មិនមានឆ្នាំណា បងមិនចូលរួមក្នុងពិធីទិវាវប្បធម៌កីឡានិងទេសចរណ៍ជនរួមជាតិខ្មែរខេត្តគៀងយ៉ាង (ចាស់) បានរៀបចំឡើងនៅឃុំហ្គក្វៅ ខេត្តអាងយ៉ាង។ ពេលខ្លះ ឃើញបងឈរក្រោយក្រុមតន្រ្តី ពេលតន្រ្តីករកំពុងប្រគំតន្រ្តី បងក៏មកក្រុមភ្លេងពិណពាទ្យវិញ និងក្រោយឆាកតាមមើលអ្នកសម្តែងសិល្បៈរៀបនឹងឡើងសម្តែងបន្តបន្ទាប់។ បងអ្វាន់ រៀបរាប់ឱ្យដឹង៖ “ខ្ញុំរត់ចុះរត់ឡើងមើលការងាររួមរបស់ក្រុម ដើម្បីធ្វើការកែសម្រួលឱ្យបានសមស្រប កន្លែងដែលនៅមានចំណុចខ្វះខាតក្នុងពេលសម្តែង។ ជាអ្នកគ្រប់គ្រងក្រុម ខ្ញុំបារម្ភខ្លះដែរ ប៉ុន្តែក៏មានភាពសប្បាយ ពីព្រោះខ្ញុំបានរួមចំណែកក្នុងការអភិរក្សនិងពង្រីកវប្បធម៌ខ្មែរ។ អាស្រ័យហេតុនោះ ទើបខ្ញុំតែងខិតខំសម្រេចភារកិច្ចឱ្យបានល្អ”។

សិល្បករយឿងអ្វាន់ (ខាងស្តាំដៃ)។
បងអ្វាន់ មិននិយាយច្រើនពីខ្លួនផ្ទាល់ ប៉ុន្តែ ដោយឡែកបណ្តាសកម្មភាពរបស់ក្រុម បងរីករាយឱ្យដឹង ឆ្នាំកន្លង ក្រុមបានចាត់តាំងសម្តែងបាន៤០លើកនៅតំបន់ឆ្ងាយដាច់ស្រយាល តំបន់ជនរួមជាតិ ព្រំដែននិងកោះសមុទ្រ។ ការសម្តែងពេលណាតែងមានមាមីងទស្សនាយ៉ាងច្រើនកុះករ បំផុតគឺក្រុមចូលរួមសម្តែងដោះដូរជាមួយក្រុមខេត្តជាមិត្ត។ បងហ្វាន់ ឱ្យដឹងបន្ថែម៖ “បណ្តាសកម្មភាពសិល្បៈដែលមានអត្ថន័យខាងលើ ខ្ញុំចំណាប់អារម្មណ៍បំផុតសកម្មភាពរបស់ក្រុម បានមន្ទីរវប្បធម៌កីឡានិងទេសចរណ៍ខេត្តអាងយ៉ាងទំនុកចិត្ត ប្រគល់ការងារជំនួយដល់ភូមិភាគកសាងចលនាវប្បធម៌ សិល្បៈនិងចាត់តាំង បណ្តាសមោសរសិល្បៈខ្មែរនៅមូលដ្ឋាន។ សកម្មភាពនេះ រួមចំណែកពង្រីកចលនាវប្បធម៌ សិល្បៈនៅតាមភូមិស្រុក។ ផ្តើមពីនោះការងារអភិរក្សវប្បធម៌ខ្មែរមានប្រសិទ្ធភាព សហគមន៍មានលក្ខណៈចូលរួមរក្សាអត្តសញ្ញាណវប្បធម៌របស់ជនជាតិ”។
បងយ័ញសាង ប្រធានគណៈកម្មការវត្តតាមុម ឃុំហ្គក្វាវ ខេត្តអាងយ៉ាង ឱ្យដឹង៖ “ពេលក្រុមសិល្បៈខ្មែរខេត្តអាងយ៉ាងចេញសម្តែង ទោះបីរវល់យ៉ាងណាខ្ញុំតែងឆ្លៀតពេលទៅទស្សនា ពីព្រោះឈុតសម្តែងរបស់ក្រុមបានវិនិយោគត្រឹមត្រូវ តួសម្តែងក៏សមសួន ច្រៀងពីរោះ។ រដូវវិស្សមកាលរាល់ឆ្នាំ ក្រុមបានចាត់តាំងបង្រៀនរាំក្បាច់ជូនប្អូនៗកុមារបណ្តាចង្វាក់រាំប្រពៃណី ដូច្នេះក្រុមតែងបានជនរួមជាតិខ្មែរស្រឡាញ់រាប់អាន”។ ឆ្នាំកន្លងហើយ សិល្បករយឿងអ្វាន់ បានគណៈកម្មាធិការប្រជាជន ខេត្តគៀងយ៉ាង (ចាស់) ជូនប័ណ្ណសរសើរដោយសម្រេចបានស្នាដៃក្នុងការងារក្រុម៕
ហាថាញ់-ដាលីន